Vuthy Sak Dental Clinic

Vuthy Sak Dental Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vuthy Sak Dental Clinic, ផ្ទះលេខ20, ផ្លូវ272z កែងផ្លូវ223, សង្កាត់ផ្សារដេីមគរ, ខណ្ឌទួលគោក, រាជធានីភ្នំពេញ.

នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ នេះ ពេទ្យធ្មេញយេីងខ្ញុំសូមបួងដល់ទេវតាឆ្នាំថ្មីព្រះនាមមណ្...
13/04/2021

នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ នេះ ពេទ្យធ្មេញយេីងខ្ញុំសូមបួងដល់ទេវតាឆ្នាំថ្មីព្រះនាមមណ្ឌាទេវី តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនបងប្អូនជនរួមជាតិ បានប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ពិសេសសូមឱ្យជំងឺដ៏កាចសាហាវ កូវីដ-១៩ ដែលកំពុងរាតត្បាតពិភពលោកនេះ ចៀសឱ្យឆ្ងាយពីយើងគ្រប់គ្នាជាស្ថាពរក្នុងពេលឆាប់ៗនេះ។

ជំងឺកូវីដ-១៩ បានបង្ខំឱ្យយើងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅតាមគេហដ្ឋានរៀងខ្លួនៗ ដូច្នេះសូមបងប្អូន កូនក្មួយទាំងអស់ អនុវត្ត គោរពរាល់វិធានការការពារ របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងជំនាញឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពរបស់យើងម្នាក់ៗ ក្រុមគ្រួសារនិងសង្គមជាតិទាំងមូល ដ្បិតអីពេលនេះយើងកំពុងស្ថិតនៅក្នុងកាលៈទេសៈមួយដែលមានហានិភ័យខ្ពស់បំផុត។

យកឈ្នះកូវីដ-១៩ នៅឆ្នាំនេះ ឆ្នាំក្រោយយើងនឹងមានឱកាសរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានដូចដើមវិញ។
សូមឱ្យឆ្នាំថ្មី ឆ្នាំឆ្លូវ នាំមកនូវសេរីសួស្តី សុភមង្គម ដល់គ្រប់ក្រុមគ្រួសារ​ ។

ស្វាគមន៍មកកាន់ពេទ្យធ្មេញ វុទ្ធី ស័ក្តិ 🏥 ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ សូមអតិថិជនទាំងថ្មី និងចាស់រីករាយជាមួយប្រូម៉ូសិ...
10/09/2020

ស្វាគមន៍មកកាន់ពេទ្យធ្មេញ វុទ្ធី ស័ក្តិ 🏥

ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ សូមអតិថិជនទាំងថ្មី និងចាស់រីករាយជាមួយប្រូម៉ូសិនពិសេស ដោយមានការញ្ចុះតម្លៃគ្រប់សេវាកម្មរហូតដល់50% ពេញមួយខែនេះតែម្តង🎁🎁🎁

មានចង្ងល់ រឺបញ្ហាទាក់ទងនិងមាត់ធ្មេញ អាចមកពិនិត្យ និងពិគ្រោះយោបល់ជាមួយទន្តបណ្ឌិតជំនាញដោយឥតគិតថ្លៃ។

☎️លេខទំនាក់ទំនង៖ 070 43 70 44 / 077 31 00 33

🏥 អាស័យដ្ឋាន៖ ផ្ទះលេខ20 ផ្លូវ272z សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

🥰អស់បារម្ភរឿងបាត់ធ្មេញជាមួយបច្ចេកវិទ្យាថ្មីក្នុងការដាក់បំពេញធ្មេញមួយជំនួសអោយធ្មេញមួយដោយមិនមានការឆាបធ្មេញសងខាងជាមួយបច្ចេក...
27/07/2020

🥰អស់បារម្ភរឿងបាត់ធ្មេញជាមួយបច្ចេកវិទ្យាថ្មីក្នុងការដាក់បំពេញធ្មេញមួយជំនួសអោយធ្មេញមួយដោយមិនមានការឆាបធ្មេញសងខាងជាមួយបច្ចេកវិទ្យាការដាំបង្គោលក្នុងឆ្អឹងរបស់ប្រទេស Korea 🇰🇷 Germany 🇩🇪 និង​ France 🇫🇷
ការដាំបង្គោលមិនមានភាពឈឺចាប់​ ប្រេីឧបករណ៍ទំនេីបតាមស្ដង់ដាររបស់វិទ្យាសាស្រ្ត​ ធានាបាននូវការប្រេីប្រាស់បានពេញមួយជីវិត​ ។
️Promotion​ ពិសេស​ ចុះតំលៃ១០%សំរាប់ការដាំបង្គោលពិសេសតែ៤ថ្ងៃប៉ុណ្ណោះ​ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ខែកក្កដានេះប៉ុណ្ណោះ។

👨🏻‍🎓👩🏻‍🎓🦷ទន្តពេទ្យបានរៀនចប់មានសញ្ញបត្រពីសកលវិទ្យាល័យ រៀនរយៈពេលពី៧ទៅ១០ឆ្នាំ មានជំនាញច្បាស់លាស់​ មានបទពិសោធន៍យូរឆ្នាំ។

📞ទំនាក់ទំនងទន្តបណ្ឌិត​: 070437044/095588411

តេីលោកអ្នកកំពុងតែបាត់បង់ធ្មេញធម្មជាតិមែនទេ?អស់ក្ដីបារម្ភទៀតហេីយ លោកអ្នកអាចទទួលយកសេវាកម្មដាំបង្គោលក្នុងឆ្អឹង(Implant)បាន ...
05/07/2020

តេីលោកអ្នកកំពុងតែបាត់បង់ធ្មេញធម្មជាតិមែនទេ?

អស់ក្ដីបារម្ភទៀតហេីយ លោកអ្នកអាចទទួលយកសេវាកម្មដាំបង្គោលក្នុងឆ្អឹង(Implant)បាន ព្រោះវាជាជំរេីសដ៏ល្អបំផុតសំរាប់ជំនួសធ្មេញដែលបាត់បង់ និងមិនប៉ះពាល់ដល់ធ្មេញសងខាងទៀតផង។
🎁ក្នុងឳកាសសម្ពោធគ្លីនិចថ្មី សម្រាប់ការដាំបង្គោលក្នុងឆ្អឹងក៏មានបញ្ចុះតម្លៃពិសេសផងដែរ។

📌ពិនិត្យ និង ពិគ្រោះយោបល់ដោយឥតគិតថ្លៃ។
☎️លេខទំនាក់ទំនង៖ 070 43 70 44

🏥អាស័យដ្ឋាន៖ ផ្ទះលេខ20 ផ្លូវ272z សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

មានចង្ងល់ រឺបញ្ហាទាក់ទងនិងមាត់ធ្មេញ អាចមកពិនិត្យ និងពិគ្រោះយោបល់ជាមួយទន្តបណ្ឌិតជំនាញដោយឥតគិតថ្លៃ។☎️លេខទំនាក់ទំនង៖ 070 43...
05/07/2020

មានចង្ងល់ រឺបញ្ហាទាក់ទងនិងមាត់ធ្មេញ អាចមកពិនិត្យ និងពិគ្រោះយោបល់ជាមួយទន្តបណ្ឌិតជំនាញដោយឥតគិតថ្លៃ។

☎️លេខទំនាក់ទំនង៖ 070 43 70 44 / 077 31 00 33

🏥 អាស័យដ្ឋាន៖ ផ្ទះលេខ20 ផ្លូវ272z សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

មានបញ្ហាមាត់ធ្មេញ កុំភ្លេចនឹកឃេីញដល់ពេទ្យធ្មេញ វុទ្ធីស័ក្តិ🏥  មកទទួលប្រូម៉ូសិនពិសេសទាំងអស់គ្នាណា🎁 ជួបជាមួយគ្រូពេទ្យដែលមា...
28/06/2020

មានបញ្ហាមាត់ធ្មេញ កុំភ្លេចនឹកឃេីញដល់ពេទ្យធ្មេញ វុទ្ធីស័ក្តិ🏥 មកទទួលប្រូម៉ូសិនពិសេសទាំងអស់គ្នាណា🎁 ជួបជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ និងមានបទពិសោធ៍ច្រើនឆ្នាំ ធ្វើការដោយយកចិត្តទុកដាក់បំផុត។

ទំនាក់ទំនងលេខទូរស័ព្ទ
☎️070 43 70 44
☎️077 31 00 33
🏠អាស័យដ្ឋាន ផ្ទះលេខ 20 ផ្លូវ272z សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ផលវិបាកក្រោយបាត់បង់ធ្មេញយូរប្រសិនបើយើងបាត់បង់ធ្មេញមួយឬពីរយើងគិតថាវាល្អ ប្រសិនបើយើងជំនួសវានៅកន្លែងដែលបាត់នោះវាជាការប្រសើរ...
21/06/2020

ផលវិបាកក្រោយបាត់បង់ធ្មេញយូរ

ប្រសិនបើយើងបាត់បង់ធ្មេញមួយឬពីរយើងគិតថាវាល្អ ប្រសិនបើយើងជំនួសវានៅកន្លែងដែលបាត់នោះវាជាការប្រសើរបំផុត។មនុស្សមួយចំនួនមិនបានគិតដល់បញ្ហានេះទេសូម្បីតែការបាត់បង់ធ្មេញមួយអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរចំពោះធ្មេញដទៃទៀតរបស់យើង។ ចូរស្វែងយល់បន្ថែមអំពីហានិភ័យទូទៅនៃការបាត់ធ្មេញទាំងអស់គ្នា។

ធ្មេញវិល

ធ្មេញជាកន្លែងដាក់ធ្មេញដោយជួយរក្សាធ្មេញជិតខាងឱ្យស្ថិតក្នុងទីតាំងត្រឹមត្រូវ។ នៅពេលដែលធ្មេញមួយត្រូវបានដកចេញ ធ្មេញនៅជិតៗចាប់ផ្តើមងាកទៅក្នុងចន្លោះ។ ចលនានេះធ្វើឱ្យធ្មេញក្លាយជាកោង និងផ្លាស់ប្តូររបៀបដែលពួកវាសមនិងគ្នា។អាក្រក់ជាងនេះទៀតសម្ពាធនិងភាពតានតឹងបន្ថែមលើធ្មេញរេ
ធ្វើឱ្យពួកគេងាយបាក់ឬបំបែក។ ការជំនួសធ្មេញដែលបាត់អាចការពារបញ្ហាទាំងនេះ និងជួយរក្សាធ្មេញធម្មជាតិឱ្យមានសុខភាពល្អ។

ការធ្លាក់ចុះអញ្ចាញនិងឆ្អឹង

នៅពេលដែល parodontium មិនទទួលបានសម្ពាធមេកានិចគ្រប់គ្រាន់ខណៈពេលដែលការទំពារនៅលើតំបន់នៃធ្មេញបាត់នោះវាចាប់ផ្តើមថយចុះ។ វាជាបញ្ហាដ៏ធ្ងន់ធ្ងរព្រោះសារធាតុ parodontium វារក្សាឱ្យធ្មេញមានលំនឹង។ ការធ្លាក់ចុះនេះមិនបញ្ឈប់នៅកន្លែងធ្មេញដែលបាត់នោះទេវាពង្រីកដល់តំបន់ផ្សេងៗទៀតដែលធ្វើឱ្យធ្មេញធ្មេញមានគ្រោះថ្នាក់។

ការផ្លាស់ប្តូរទម្លាប់នៃការញាំុ

ប្រសិនបើយើងមានសុខភាពធ្មេញល្អការញាំុនិងការទំពារអាហារពិតជាប្រព្រឹត្តទៅដោយរលូន ប៉ុន្តែប្រសិនបើមានការបាត់បង់ធ្មេញណាមួយនោះការទំពារនឹងមានការប្រែប្រួលព្រោះនៅខាងដែលបាត់បង់នោះវាពិបាកក្នុងការទំពារអាហារណាស់។​ ការទំពារអាហារតែម្ខាងវាបង្កអោយមានផលប៉ះពាល់ដូចជា
ទំរង់មុខវៀច​ ការទំពារអាហារតែម្ខាងធ្វើអោយដាច់ដុំទំពារមានចលនាតែម្ខាងហើយម្ខាងទៀតគ្មានចលនានាំអោយវាខ្សោយ​។

មានបញ្ហាសន្លាក់ទំពារ(​​temporomandibular joints (TMJ))

សាច់ដុំទំពារក្លាយទៅជាខ្សោយ

ការញាំុអាហារទន់ ៗ ធ្វើឱ្យសាច់ទំពារធ្វើការតិចដូច្នេះពួកគេខ្សោយ។

បាត់បង់សម្រស់

ការបាត់ធ្មេញថ្គាមសងខាង​ធ្វើអោយទំរង់មុខផតចូលក្នុង។​ស្បែកប្រែធ្លាក់យ៉ារ។ បបូរមាត់នឹងធ្លាក់ចូលក្នុងប្រអប់មាត់ប្រសិនបើបាត់បង់ធ្មេញមុខ។

🏥ពេទ្យធ្មេញ វុទ្ធីស័ក្តិ មានទទួលពិនិត្យជំងឺមាត់ធ្មេញគ្រប់ប្រភេទដូចជា ព្យាបាលធ្មេញ ដកធ្មេញ ដាក់ធ្មេញ ប៉ះធ្មេញ ខាំពុម្ពធ្ម...
15/06/2020

🏥ពេទ្យធ្មេញ វុទ្ធីស័ក្តិ មានទទួលពិនិត្យជំងឺមាត់ធ្មេញគ្រប់ប្រភេទដូចជា ព្យាបាលធ្មេញ ដកធ្មេញ ដាក់ធ្មេញ ប៉ះធ្មេញ ខាំពុម្ពធ្មេញអោយស សំអាតធ្មេញ ដាំបង្គោលធ្មេញ និងពត់ធ្មេញអោយត្រង់ជួរស្អាត។
🎁ទទួលពិនិត្យដោយឥតគិតថ្លៃ
🎁មានបញ្ចុះតម្លៃគ្រប់សេវាកម្មចាប់ពី 5% រហូតដល់ 50%

ទំនាក់ទំនងលេខទូរស័ព្ទ
☎️070 43 70 44
☎️077 31 00 33
🏠អាស័យដ្ឋាន ផ្ទះលេខ 20 ផ្លូវ272z សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ
—————————————————————

🏥Vuthy Sak Dental Clinic provides all kinds of dental care such as teeth treatment, extraction, crown, bridge, filling, teeth whitening, scaling, implantation, and orthodontics.
🎁Free check up
🎁Discount 5%-50%

☎️070 43 70 44
☎️077 31 00 33
🏠Adress : #20, St.272z, Sangkat Phsar Derm Kor, Khan Toul Kork, Phnom Penh

10/06/2020
10/06/2020

មានសំណួររបស់អ្នកជម្ងឺម្នាក់បានសួរអំពីផលប៉ះពាល់របស់ការថតអុឹមរ៉ាយចំពោះអ្នកជម្ងឺដែលមានដាក់ធ្មេញសិប្បនិម្មិត។ ជាសំណួរដ៏ល្អមួយដែលយើងទាំងអស់គ្នាគួរតែយល់ដឹង។ អញ្ចឹង តោះចូលអានអត្ថបទខាងក្រោមដែលបកស្រាយដោយ ទន្តបណ្ឌិត សៅ សុខសាន្ត មើលតើវាពិតជាមានផលប៉ះពាល់មែនឬអត់?
តើការថតអុឹមរ៉ាយ (MRI)​ មានផលប៉ះពាល់អ្វីខ្លះដល់អ្នកដាក់ធ្មេញសិប្បនិម្មិត?
ការថត​អ៊ឹមរ៉ាយ (MRI) គឺជាឧបករណ៍ធ្វើរោគវិនិច្ឆ័យកម្រិតខ្ពស់ដែលត្រូវបានប្រើប្រាស់ក្នុងពេលថ្មីៗនេះទាំងនៅក្នុងវិស័យវិជ្ជសាស្រ្ត និង វិស័យទន្តសាស្រ្ត។ ការថត​អ៊ឹមរ៉ាយ (MRI) ជាការប្រើចរន្តមេដែក​ រឺ រលកវិទ្យុ ដើម្បីបង្កើតរូបភាពនៃជាលិកានិងសរីរាង្គនៅទូទាំងរាងកាយ។
MRI បានក្លាយទៅជាឧបករណ៍ដ៏សំខាន់សំរាប់សង្គ្រោះជីវិតមនុស្សទូទៅ​ដែលវាមានសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យបញ្ហាសក្តានុពលធំ ៗ ឬបញ្ហាមិនធម្មតានៅក្នុងផ្នែកផ្សេងៗនៃរាងកាយ។ អត្ថប្រយោជន៍ដ៏អស្ចារ្យនៃការថតអុឹមរ៉ាយ (MRI) មិនមានវិទ្យុសកម្មចំពោះអ្នកជម្ងឺដូចការថតដោយកាំរស្មីនោះទេ។ ​​​​​​
យើងគួរតែមានការប្រយត្ន័ចំពោះការថត​អុឹមរ៉ាយ (MRI) ព្រោះវាមានប្រតិកម្មជាមួយនឹងធ្មេញសិប្បនិម្មិតដែលមានបន្ទុកម៉ាញ៉េទិច។ ទាំងនេះនាំឱ្យមានផលប៉ះពាល់ដែលយើងមិនចង់បានដូចជា ការបង្កើតរូបភាពរំខាន ការរលាកមាត់ដោយកំណើនកម្តៅ និង​ ការផ្លាស់ទីមេកានិក។ ទាំងនេះគឺជាប្រភពនៃការខូចខាតដល់ជាលិកាជុំវិញបរិវេណមាត់ធ្មេញពេលធ្វើការថត​អុឹមរ៉ាយ (MRI)។
**ផលប៉ះពាល់ដែលបណ្តាលមកពីការធ្វើអន្តរកម្មរបស់ MRI និង ធ្មេញសិប្បនិម្មិតដែលមានជាតិដែកមាន ៣ ប្រភេទធំៗ៖
1- ការបង្កើតទំរង់រូបរំខានដល់ MRI
ទំរង់រំខាននេះកើតចេញពីលោហៈធាតុដែលមាននៅក្នុងធ្មេញសិប្បនិម្មិតគឺជាឧបសគ្គដ៏ធំមួយដែលបណ្តាលឱ្យមានការបាត់បង់ ឬ ប្រែប្រួលនៃរូបភាព​ និង ការបាត់បង់នូវព័ត៌មានសំខាន់ៗ នៅក្នុងការថតរូបភាព​អុឹមរ៉ាយ (MRI)​ នៅផ្នែកក្បាល។

2- ផលប៉ះពាល់នៃការផ្លាស់ទីមេកានិក
ដែនម៉ាញ៉េទិចមានកម្លាំងគ្រប់គ្រាន់ដើម្បីទាញវត្ថុធ្ងន់​ៗ​​​​ ទៅជាប់នឹងម៉ាស៊ីនស្កេនបាន។ ដែនម៉ាញ៉េទិចដ៏ខ្លាំងនៃម៉ាស៊ីន MRI នេះ នឹងទាញសម្ភារៈទាំងឡាយណាដែលមានម៉េញ៉ទិក​ រឺ​ ជាតិលោហៈ ដែលធ្វើឱ្យអ្នកជំងឺរងរបួសជាយថាហេតុ។ លោក​ Hasegawa ជនជាតិជប៉ុនបានសន្និដ្ឋានថា “អ្នកជម្ងឺដែលមានភ្ជាប់ធ្មេញសិប្បនិម្មិត​​ដែលមានផ្ទុកដែនម៉ាញ៉េទិចអាចបណ្តាលឱ្យអ្នកជំងឺមានអារម្មណ៍មិនមានផាសុកភាពកំឡុងពេលថតអុឹមរ៉ាយ”។ ប៉ុន្តែភាពជាប់នៃស៊ីម៉ង់ត៍ទៅនឹងធ្មេញសិប្បនិម្មិតដែលមានកម្លាំង (48 – 150N ញ៉ូតុន) គឺខ្លាំងគ្រប់គ្រាន់ដើម្បីការពារការធ្វើចលនានៃធ្មេញសិប្បនិម្មិត។ Hasegawa M, et al (2015)
3- ផលប៉ះពាល់ដោយកំណើនកម្តៅ (រលាកជាលិកាជុំវិញធ្មេញ)
ដោយសារតែ MRI ធ្វើអន្តរកម្មជាមួយលោហៈធាតុនៅក្នុងរាងកាយមនុស្សដែលធ្វើឲ្យលោហៈធាតុទាំងនោះកើនកម្តៅ កម្រិតនៃការឈឺចាប់ដោយកំដៅចំពោះភ្នាសក្នុងមាត់គឺកើនឡើងនូវសីតុណ្ហភាពពី 8 អង្សារសេ -10 អង្សារសេ។ ការកើនឡើងនូវសីតុណ្ហភាពនេះគឺមិនខ្ពស់គ្រប់គ្រាន់ដែលបង្ករឱ្យមានការឈឺចាប់ឬខូចខាតដល់ជាលិកាអញ្ចាញធ្មេញទេ។

ការសិក្សាមួយអំពីសម្ភារៈដែលបានប្រើក្នុងការដាក់ធ្មេញសិប្បនិម្មិត និងឧបករណ៍ដែលប្រើសម្រាប់ពត់ធ្មេញ បានបង្ហាញលទ្ធផលទំរង់រូបរំខាន់នៅពេលថតអុឹមរ៉ាយ MRI។
ឯកសារយោង៖ Beuer F, et al. Oral Investig 2017;21:281-289. PUBMED.
**ការសិក្សាលើប្រភេទ Braces ពត់តម្រង់ធ្មេញដូចជា៖
1. S.S. (លោហៈលួសពត់ធ្មេញរឹង ប៉ះពាល់ 100%)
2. Ti (លោហៈលួសពត់ធ្មេញប្រភេទរលាស់ ប៉ះពាល់ ២0%)
3. Ceramic with metal slots(ប្រេសសេរ៉ាមិកដែលមានចន្លោះជាលោហៈ ប៉ះពាល់ ១៧%)
4. Stainless Steel (SS) Retainers (ឧបករណ៍បិទទប់ធ្មេញធ្វើពីលោហៈ ប៉ះពាល់ ៨៧%)។
**ការសិក្សាលើប្រភេទ បង្គោលធ្មេញដាំក្នុងឆ្អឹង Implant៖
1. Zr. Implant (អុីមផ្លេនប្រភេទហ្សឺកូនៀម)
2. Ti. Implant (អុីមផ្លេនប្រភេទទីតានីញូម)
3. Ti-Zr. Alloy (អុីមផ្លេនដែលផ្សំពីហ្សឺកូនៀមនិងទីតានីញូម)
ប្រភេទអុីមផ្លេនទីតានីញូម និងទីតានីញូមលាយលាយហ្សឺកូនៀមអាចធ្វើឲ្យរូបភាពប្រែប្រួលរាងដូចពពុះ។ ចំណែកឯអុីមផ្លេនប្រភេទហ្សឺកូនៀមវីញមានផលប៉ះពាល់តិចបំផុត។
**ការសិក្សាលើប្រភេទគ្រាប់ធ្មេញសិប្បនិម្មិតដែលភ្ជាប់លើបង្គោលអុីមផ្លេន (Implant-Supported Crown/Bridge)៖
-PFM (Porcelain Fused to Metal)- (Precious Alloy​ និង
PFM Non-Precious Alloy ប៉ះពាល់លើរូបភាពអុឹមរ៉ាយខ្លាំង)
-Porcelain-Fused-to-Zirconium (ធ្មេញដាក់ប្រភេទហ្សឺកូនៀមមិនប៉ះពាល់ដល់​ MRI ទេ)
-Monolithic Zirconium (ធ្មេញដាក់ប្រភេទហ្សឺកូនៀមម៉ូណូលីទិកប៉ះពាល់ដល់​ MRI តិចតួច)។
**ការសិក្សាលើប្រភេទគ្រាប់ធ្មេញមុខ​​ ដែលមានទំហំ​ និងកំរាស់ស្មើគ្នា៖
-Zr. Crown (ធ្មេញដាក់ប្រភេទហ្សឺកូនៀម មិនប៉ះពាល់លើរូបភាព​ MRI)
-Metal Alloy, Ni-Cr alloy, & Co-Cr Ceramic alloy(ធ្មេញដែលមានធាតុផ្សំពីលោហៈ ពីនីកែលក្រូម កូបាល់ជាមួយនឹងសេរ៉ាមិក ប៉ះពាល់លើរូបភាព​ MRI​​ ខ្លាំង)។
**ការសិក្សាលើប្រភេទ Retainers (ឧបករណ៍ពាក់ទប់ធ្មេញពេលពត់ហើយ
1. Twist flex ធ្វើឲ្យរូបភាពល្អាង​ 46%
2. Ortho. Flex retainer ធ្វើឲ្យរូបភាពល្អាងកាន់តែខ្លាំង
**ការសិក្សាលើ អុីមផ្លេនប្រភេទទីតានីញូម Titanium Implant៖
ប៉ះពាល់លើរូបភាព​ MRI​​ តិចតួច​ តែមិនមានភាពល្អាងលើប្រវែងទេ
ចំពោះសមាសធាតុដែលលាយឡំគ្នា Ti alloys អាចឲ្យជារូបភាពស្រមោលៗ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលក្នុងឯកសារយោង។

References:
1. Hasegawa M, Miyata K, Abe Y, Ishii T, Ishigami T, Ohtani K, Nagai E, Ohyama T, Umekawa Y, Nakabayashi S. 3-T MRI safety assessments of magnetic dental attachments and castable magnetic alloys. Dentomaxillofac Radiol 2015
2. American Society for Testing and Materials (ASTM). Standard test method for measurement of radio frequency induced heating on or near passive implants during magnetic resonance imaging .2009
3. Savane S, N'Di

Address

ផ្ទះលេខ20, ផ្លូវ272z កែងផ្លូវ223, សង្កាត់ផ្សារដេីមគរ, ខណ្ឌទួលគោក
រាជធានីភ្នំពេញ

Telephone

+85570437044

Website

Alerts

Be the first to know and let us send you an email when Vuthy Sak Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram