មនី្ទរសុខាភិបាលខេត្តរតនគិរី Ratanakiri Province

  • Home
  • Cambodia
  • Banlung
  • មនី្ទរសុខាភិបាលខេត្តរតនគិរី Ratanakiri Province

មនី្ទរសុខាភិបាលខេត្តរតនគិរី Ratanakiri Province Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មនី្ទរសុខាភិបាលខេត្តរតនគិរី Ratanakiri Province, Health/Medical/ Pharmaceuticals, ភូមិ ទេសអន្លុង សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី, Banlung .

13/04/2026
12/04/2026
ឱកាសការងារ!Job Opportunity!
10/04/2026

ឱកាសការងារ!
Job Opportunity!

ព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ========================កម្មវិធីភ្នែកនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានចុះពិនិ...
08/04/2026

ព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦
========================

កម្មវិធីភ្នែកនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានចុះពិនិត្យ និង ផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋ ឃុំ សេសាន ស្រុកអូរយ៉ាដាវ ក្រោមការឧបត្ថមដោយ មូលនិធិហ្វ្រេតហូឡូ។

ព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៦ ========================មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំ PHC...
31/03/2026

ព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៦
========================

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំ PHC-BIF ថ្នាក់ខេត្ត និងបង្កើតក្រុមការងារ PHC-BIF ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ក្រោមអធិបតីភាពលោកជំទាវ ញាណ ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី។

https://freshnews.com.kh/localnews/421842-2026-03-23-16-21-57
23/03/2026

https://freshnews.com.kh/localnews/421842-2026-03-23-16-21-57

(ភ្នំពេញ)៖ អង្គការសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដោយសហការជាមួយក្រសួងសុខាភិបាល បានប្រកាសបើកដំណើរការជាផ.....

ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាល=====================================លោក ជា សានិត ប្រធានមន្ទីរសុខាភ...
23/03/2026

ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាល
=====================================

លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានទទួលសម្ភារ:បរិក្ខាពេទ្យក្រោមជំនួយឧបត្ថម្ភពីអង្គការ IMPACT CAMBODIA ដើម្បីផ្តល់ជូនមណ្ឌលសុខភាពតាវែង ញ៉ាង លុងឃុង និងល្បាំង១ សម្រាប់ប្រើប្រាស់តាមតម្រូវការដើម្បីជាប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី======================================ជំនួបនៃកិច្ចស...
23/03/2026

ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី
======================================

ជំនួបនៃកិច្ចសម្តែងការគួរសម និងពិភាក្សាលើការវាយតម្លៃនៃផែនការបណ្តុះបណ្តាលជូនដល់មន្ត្រីជំនាញជាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកា ដែលមានការចូលរួមពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកកូនមុំ និងតំណាងអង្គការKOICA (គម្រោងសុខា)។

Job opportunity!!! Position: 1 Project Officer.National Medical Center (NMC) as Project Management Consultant (PMC) is i...
18/03/2026

Job opportunity!!!
Position: 1 Project Officer.
National Medical Center (NMC) as Project Management Consultant (PMC) is implementing KOICA National Project named as "Project for Strengthening Comprehensive Public Health System in Ratanakiri Province" This Project is working closely with Ratanakiri Provincial Health Department.

ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ឯកឧត្តមអភិបាលនៃគណអភិបាល...
11/03/2026

ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តរតនគិរី៖ "ពង្រឹងឆន្ទៈ គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈសុខភិបាល ដើម្បីសុខមាលភាពប្រជាជន"
-----------------------------
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី
នារសៀល ថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មេបញ្ជាការប្រដាប់អាវុធទាំងបី និងពន្ធនាគារ តំណាងមន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងមន្រ្តីសុខាភិបាលក្នុងខេត្តមានចំនួន ២៣៣នាក់
ក្នុងឱកាសនោះ យោងតាមរបាយការណ៍សមិទ្ធផលសុខាភិបាល និងបញ្ហាប្រឈម ក្នុងឆ្នាំ២០២៥ របស់លោក ជា សានិត ប្រធានមន្ទីសុខាភិបាលខេត្តរតនគិរី ឯកឧត្តមអភិបាលខេត្ត បានផ្តល់នូវយុទ្ធសាស្ត្រគន្លឹះមួយចំនួនដើម្បីបន្តពង្រឹង និងអនុវត្តដូចខាងក្រោម៖
១) បន្តពង្រឹង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាព បុស្តិ៍សុខភាព
២) បន្តលើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់មន្ត្រី
៣) ពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងការផ្តល់សេវា ២៤ម៉ោង/២៤ម៉ោង និង
៧ថ្ងៃ/សប្តាហ៍
៤) ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាពនៃសេវា ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ
៥) ពង្រឹងលើការធ្វើបដិសណ្ឋារកិច្ច ក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៦) ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃ ក្នុងយន្តការសុខភាពឌីជីថលលូបនីយកម្ម និងការវាយតម្លៃឱ្យបានជាប្រចាំក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
៧) បន្តរួមគ្នាដោះស្រាយបញ្ហាក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្រើន និងប្រសិទ្ធភាព ជាពិសេសប្រជាពលរដ្ឋដែលមានការលំបាក និងខ្វះធនធាន
៨) បន្តធ្វើការសហការឱ្យបានខ្ពស់ជាមួយអជ្ញាធរ និងដៃគូ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសការពង្រីកសេវានៅតាមសហគមន៍
៩) ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ (គុណធម៌គ្រូពេទ្យ)៖ ខ្ញុំសូមបញ្ជាក់ថា "សម្ដីផ្អែម រួសរាយ រាក់ទាក់ គឺជាថ្នាំព្យាបាលដំបូងសម្រាប់អ្នកជំងឺ"។ ត្រូវចាត់ទុកអ្នកជំងឺដូចជាសាច់ញាតិខ្លួនឯង។
១០) មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ និងទិន្នន័យសម្រាប់ធ្វើការតាមដាន និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ ដើម្បីរៀបចំការអភិវឌ្ឍន៍របស់ខ្លួនទៅមុខ
១១) ពង្រឹងការងារនិយ័តកម្មសុខាភិបាលឯកជន និងក្រមសីលធម៌គណៈវិជ្ជាជីវៈវេជ្ជសាស្រ្តទាំង៥។
១២) ការគ្រប់គ្រងហិរញ្ញវត្ថុ និងសម្ភារៈ ត្រូវមានតម្លាភាពក្នុងការប្រើប្រាស់ថវិកា និងថែរក្សាគ្រឿងបរិក្ខារដែលបានផ្តល់ឱ្យ ដើម្បីប្រើប្រាស់បានយូរអង្វែង។
ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ និងបណ្តាអង្គភាពពាក់ព័ន្ធ ដែលបានខិតខំ និងពុះពារបម្រើសេវាសុខាភិបាល ប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអង្គសិក្ខាសាលា យកលទ្ធផលនៃការពិភាក្សាទៅអនុវត្ត ក្នុងផែនការសកម្មភាពឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានធ្វើវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាលតាមរយៈថ្នាលទិន...
26/02/2026

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានធ្វើវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាលតាមរយៈថ្នាលទិន្នន័យ DHIS2ដល់ មូលដ្ឋានសុខាភិបាល រយៈពេល២ថ្ងៃ គឺថ្ងៃទី២៦-២៧ខែ កុម្ភៈ ២០២៦នៅភោជនីយដ្ឋានរតនលីណា ក្រោមការឧបត្ថម្ភដោយ WHO

Address

ភូមិ ទេសអន្លុង សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
Banlung
855075974020

Alerts

Be the first to know and let us send you an email when មនី្ទរសុខាភិបាលខេត្តរតនគិរី Ratanakiri Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មនី្ទរសុខាភិបាលខេត្តរតនគិរី Ratanakiri Province:

Share