ក្រុមប្រឹក្សាយុវជន វិទ្យាល័យព្រះមុនីវង្ស

  • Home
  • Cambodia
  • Battambang
  • ក្រុមប្រឹក្សាយុវជន វិទ្យាល័យព្រះមុនីវង្ស

ក្រុមប្រឹក្សាយុវជន វិទ្យាល័យព្រះមុនីវង្ស សួស្តីនេះជាគេហទំព័រផ្លូវការរបស់ ក្រុមប្រឹក្សាយុវជន វិទ្យាល័យ ព្រះមុនីវង្ស

អបអរសាទរប្អូនៗទាំង២ រូប 🎊👏🏻
28/04/2026

អបអរសាទរប្អូនៗទាំង២ រូប 🎊👏🏻

នាព្រឹកថ្ងៃអាទិត្យ ទី២៦  ខែមេសា ឆ្នាំ២០២៦ យុវជនស.ស.យ.ក.នៃវិទ្យាល័យព្រះមុនីវង្ស ចំនួន ៣០នាក់ បានចូលរូមសម្របសម្រួលក្នុងកម្...
26/04/2026

នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦
យុវជនស.ស.យ.ក.នៃវិទ្យាល័យព្រះមុនីវង្ស ចំនួន ៣០នាក់ បានចូលរូមសម្របសម្រួលក្នុងកម្មវិធីអបអរសាទររត់ប្រណាំង " រត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីទេសចរណ៍ រត់ដើម្បីសប្បុរសធម៌" ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលរៀបចំឡើងដោយក្រុមហ៊ុនទឹកបរិសុទ្ធ GANZBERD សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នៅបរិវេណវិមានឯករាជ្យ ខេត្តបាត់ដំបង ។

នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សមាជិក សមាជិកា ស.ស.យ.ក.នៃវិទ្យា...
25/04/2026

នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
សមាជិក សមាជិកា ស.ស.យ.ក.នៃវិទ្យាល័យព្រះមុនីវង្ស ចំនួន៣០ នាក់ បានចូលរួមក្នុងកិច្ចប្រជុំ ស្ដាប់ការណែនាំ និងបែងចែកតួនាទីភារកិច្ចទទួលខុស ក្នុងកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃស្អែក ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នៅសាលប្រជុំក នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។🙏🏻🩵

សរុបរួម នៃព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង​ ២០២៦ ដែលបានប្រព្រឹត្តទៅរយៈពេល៣ ថ្ងៃ រៀបចំដោយរដ្ឋបាលខេត្ត និងស.ស.យ.ក.ខេត្តបាត់...
19/04/2026

សរុបរួម នៃព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង​ ២០២៦ ដែលបានប្រព្រឹត្តទៅរយៈពេល៣ ថ្ងៃ រៀបចំដោយរដ្ឋបាលខេត្ត និងស.ស.យ.ក.ខេត្តបាត់ដំបង យុវជនស.ស.យ.ក. កាយរិទ្ធជាតិកម្ពុជា កាកបាទក្រហម និងក្រុមប្រឹក្សាយុវជន នៃវិទ្យាល័យព្រះមុនីវង្សប្រមាណ១៨០ នាក់ បានចូលរួមសម្របសម្រួលនៅក្នុងផែនដង្ហែរទេព្ដាឆ្នាំថ្មី កម្មវិធីច្រៀងចម្រៀងរំលឹកដល់វីរៈភាពដ៏អង់អាចរបស់កងទ័ព និងកម្មវិធី Slow Food Service ឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះដំណើរការទៅដោយរលូនប្រកបដោយភាពសប្បាយរីករាយ នាឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមីនេះ។
កម្លាំងយុវជន ជាចលករនៃវឌ្ឍនភាព🥰🙏
#វិទ្យាល័យព្រះមុនីវង្ស

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំទាំងអស់គ្នា ជាក្រុមគ្រួសារវិទ្យាល័យព្រះមុនីវង្ស សូមគោរពជូនពរ លោកនាយក...
15/04/2026

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំទាំងអស់គ្នា ជាក្រុមគ្រួសារវិទ្យាល័យព្រះមុនីវង្ស សូមគោរពជូនពរ លោកនាយករង ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺនយូរ សេចក្តីសុខចម្រើនគ្រប់ប្រការ និងសូមប្រកបតែពុទ្ធពរបវរមហាប្រសើរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏❤️

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំទាំងអស់គ្នា ជាក្រុមគ្រួសារវិទ្យាល័យព្រះមុនីវង្ស សូមគោរពជូនពរ លោកស្រី...
15/04/2026

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំទាំងអស់គ្នា ជាក្រុមគ្រួសារវិទ្យាល័យព្រះមុនីវង្ស សូមគោរពជូនពរ លោកស្រីនាយិការង ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺនយូរ សេចក្តីសុខចម្រើនគ្រប់ប្រការ និងសូមប្រកបតែពុទ្ធពរបវរមហាប្រសើរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏❤️

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំទាំងអស់គ្នា ជាក្រុមគ្រួសារវិទ្យាល័យព្រះមុនីវង្ស សូមគោរពជូនពរ លោកនាយក...
15/04/2026

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំទាំងអស់គ្នា ជាក្រុមគ្រួសារវិទ្យាល័យព្រះមុនីវង្ស សូមគោរពជូនពរ លោកនាយក ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺនយូរ សេចក្តីសុខចម្រើនគ្រប់ប្រការ និងសូមប្រកបតែពុទ្ធពរបវរមហាប្រសើរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏❤️

នារសៀល,ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ យុវជន ស.ស.យ.ក.នៃវិទ្យាល័យព្រះមុនីវង្សចំនួន ៦០នាក់ បានចូលរួមហាត់សមដង្ហែក្បួនផល្លានុផ...
07/04/2026

នារសៀល,ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ យុវជន ស.ស.យ.ក.នៃវិទ្យាល័យព្រះមុនីវង្សចំនួន ៦០នាក់ បានចូលរួមហាត់សមដង្ហែក្បួនផល្លានុផល និងក្បួនដង្ហែរទេវតា នៅមុខបរិវេណអគារសារមន្ទីរប្រវត្តិសាស្រ្តខេត្តបាត់ដំបង (សាលាខេត្តចាស់) ដើម្បីត្រៀមសម្រាប់ការចូលរួមអបអរសាទរ សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៦ ដែលនិងឈានចូលមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ។🤍🙏🏻

ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦លោក អេង ភីរុណ នាយក នៃវិទ្យាល...
29/03/2026

ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦
លោក អេង ភីរុណ នាយក នៃវិទ្យាល័យព្រះមុនីវង្ស បានដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក.នៃវិទ្យាល័យព្រះមុនីវង្សចំនួន៦០ នាក់ អញ្ជើញចូលរួមក្នុងកម្មវិធី «សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» របស់ស.ស.យ.ក.ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ៣ខេត្ត(បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ប្រធានកិត្តិយស លោក លោកស្រីប្រធានមន្ទីរវិស័យជុំវិញខេត្ត ប្រធាន ស.ស.យ.ក.ក្រុង/ស្រុក ទាំង១៤ នៅសាលប្រជុំអគារ E នៃសាលាខេត្តបាត់ដំបង។

អបអរសាទរប្អូនៗជាសិស្សពូកែថ្នាក់ខេត្ត ទាំង៦នាក់ នៃវិទ្យាល័យព្រះមុនីវង្ស👏🏻🎉🤍
23/03/2026

អបអរសាទរប្អូនៗជាសិស្សពូកែថ្នាក់ខេត្ត ទាំង៦នាក់ នៃវិទ្យាល័យព្រះមុនីវង្ស👏🏻🎉🤍

ថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ———————សមាជិកកាយរិទ្ធិជាតិកម...
21/03/2026

ថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦
———————
សមាជិកកាយរិទ្ធិជាតិកម្ពុជានៃវិទ្យល័យព្រះមុនីវង្ស ចំនួន ១៥រូបបានចូលរួមសម្របសម្រួលក្នុងពិធី ពិនិត្យសុខភាពទូទៅ សុខភាពភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សរួមទាំងប្រជាពលរដ្ឋ ប្រហែលជាង៣០០០នាក់ ដោយសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. ពិធីប្រារព្ធធ្វើនៅសាលាបឋមសិក្សារំចេក ៣ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

Address

3 Road No 3, Krong Battambang 02360
Battambang
17259

Telephone

+821077420878

Alerts

Be the first to know and let us send you an email when ក្រុមប្រឹក្សាយុវជន វិទ្យាល័យព្រះមុនីវង្ស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ក្រុមប្រឹក្សាយុវជន វិទ្យាល័យព្រះមុនីវង្ស:

Share