Punlue Tmey Ph. Run Medical care room service

Punlue Tmey Ph. Run Medical care room service If all the patience need to buy medicine can come and find in my store

24/04/2021

GAVISCON (Sodium alginate / Sodium bicarbonate)

1. តើ Gaviscon ជាអ្វី?
ថ្នាំនេះសម្រាប់ការព្យាបាលនៃជំងឺច្រាលទឹកក្រពេះ - ពោះវៀនដែលបណ្តាលឱ្យក្រហាយទ្រូង , ការច្រាលអាស៊ីតដែលបណ្តាលដោយក្រហាយទ្រូង។

2. សមាសភាពគុណភាព និង បរិមាណ
Gaviscon មានផ្ទុក alginate សូដ្យូម ៥០០ មីលីក្រាម, សូដ្យូមប៊ីកាបូណាត ២៦៧ មីលីក្រាមនិងកាបូនកាល់ស្យូម ១៦០ មីលីក្រាមក្នុងមួយដូស ១០ មីលីក្រាម។

3.របៀបប្រើប្រាស់
+ មនុស្សពេញវ័យ និង កុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅៈ ហូបមួយទៅពីរ កញ្ចប់បន្ទាប់ពីហូបអាហារនិងពេលចូលគេង (រហូតដល់ ៤ ដងក្នុងមួយថ្ងៃ) ។

+ ក្មេងអាយុក្រោម ១២ ឆ្នាំ៖ គួរផ្តល់ជូនតែលើដំបូន្មានវេជ្ជសាស្ត្រប៉ុណ្ណោះ។

+ ស្រ្តីមានផ្ទៃពោះ : ការមានផ្ទៃពោះ និង ការបំបៅដោះកូន GAVISCON អាចត្រូវបានប្រើក្នុងពេលមានផ្ទៃពោះនិងបំបៅដោះកូន។

***សកម្មភាពរបស់ឱសថ អឺជីកា-រំលាយស្លេស្មចេញពីផ្លូវដង្ហើម -កំចាត់មេរោគចេញពីផ្លូវដង្ហើម -ជាគ្រាប់ឱសថទន់ មានប្រសិទ្ធភាពបានយ៉ា...
23/04/2021

***សកម្មភាពរបស់ឱសថ អឺជីកា
-រំលាយស្លេស្មចេញពីផ្លូវដង្ហើម
-កំចាត់មេរោគចេញពីផ្លូវដង្ហើម
-ជាគ្រាប់ឱសថទន់ មានប្រសិទ្ធភាពបានយ៉ាងលឿន។



 (Aerius)ឈ្មោះទូទៅ: Aerius (ឱសថ Aerius)ឈ្មោះម៉ាកផលិតផល: Generics only. No brands available.ស្វែងយល់ពីការប្រើប្រាស់១- ​ថ្...
25/02/2021

(Aerius)

ឈ្មោះទូទៅ: Aerius (ឱសថ Aerius)
ឈ្មោះម៉ាកផលិតផល: Generics only. No brands available.
ស្វែងយល់ពីការប្រើប្រាស់
១- ​ថ្នាំ Aerius® (Desloratadine) ព្យាបាលជំងឺអីខ្លះ?

ថ្នាំ Aerius® ប្រើ​ដើម្បី​បន្ថយ​រោគ​សញ្ញា​​រលាក​ច្រមុះ ​ដោយ​អាលែកហ្ស៊ី (រលាក​ផ្លូវ​ដង្ហើម​បណ្តាល​មក​ពី គ្រុន​ក្តៅ អាលែកហ្ស៊ី​ជាមួយ​ធូលី) ឬ​ឡើង​កន្ទាល​ត្រអាក (បញ្ហា​ស្បែក​បណ្តាល​មក​ពី​អាលែកហ្ស៊ី​ មាន​រោគ​សញ្ញា​រមាស់ និង​ឡើង​កន្ទួល​លើ​ស្បែក)។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

ត្រូវ​ប្រើ​ថ្នាំ Aerius® តាម​ការ​ណែនាំ​របស់គ្រូ​ពេទ្យ និង​តាម​ការ​ណែនាំ​លើ​សំបក​ថ្នាំ ហើយ​មិន​ត្រូវ​លេប​លើស​កម្រិត​ ឬ​យូរ​ជាង​ការ​ណែនាំ។

៣- រក្សាទុកដោយវិធីណា?

អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Aerius® ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។

ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?

មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖

– ជំងឺ ឬបញ្ហាសុខភាពផ្សេងៗ
– មានប្រតិកម្មជាមួយធាតុផ្សំក្នុងថ្នាំ ឬថ្នាំផ្សេងទៀត
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន យើងគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ
– កំពុងប្រើប្រាស់ថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំរុក្ខជាតិ និងថ្នាំបំប៉នផ្សេងៗ។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​​​ប្រើ​ ​​ជា​រឿង​ចាំបាច់។

ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?

ថ្នាំ Aerius® អាច​បង្ក​ឲ្យ​មាន​ផល​រំខាន​មួយ​ចំនួន​ដូច​ជា​៖

– ហើម
– រមាស់​ស្បែក​
– រោល
– បេះ​ដូង​ដើរ​លឿន​ ឬ​ចង្វាក់​បេះ​ដូងមិនប្រក្រតី ​ជីពចរ​អត់​ស្មើ។

​មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់​ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- ​អន្តរកម្ម​​ថ្នាំ​

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព Aerius® ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំអាច​មាន​អន្តរ​កម្ម​ជា​មួយ​ឱសថ​នេះ​ដូចជា៖ Atorvastatin, Augmentin (amoxicillin / clavulanate), Celebrex (celecoxib), Cetirizine, Crestor (rosuvastatin), Cymbalta (duloxetine), Escitalopram, Ibuprofen, Metformin និង​ Naproxen ជាដើម។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

កម្រិត​ត្រូវ​ប្រើ សម្រាប់​មនុស្ស​ពេញ​វ័យ និង​វ័យ​ជំទង់ (១២ ឆ្នាំឡើង) ៥​មិល្លីក្រាម ម្តង​ក្នុង​មួយ​ថ្ងៃ។

១១- ក្មេងត្រូវប្រើកម្រិតណា?

– សម្រាប់​ក្មេង​ អាយុ​ពី ១-៥ ឆ្នាំ៖ កម្រិត​ថ្នាំ​ត្រូវ​ប្រើ ១,២៥មិល្លីក្រាម ម្តង​ក្នុង​មួយ​ថ្ងៃ ប្រើ​ជា​សេរ៉ូ ឬ​សូលុស្យុង​លាយ​សម្រាប់​ផឹក។

– សម្រាប់​ក្មេង​ អាយុ​ពី ៦-១១ ឆ្នាំ៖ កម្រិត​ថ្នាំ​ត្រូវ​ប្រើ ២,៥​មិល្លីលីត្រ ម្តង​ក្នុង​មួយ​ថ្ងៃ ប្រើ​ជា​ ៥​មិល្លីលីត្រ ប្រើជាសេរ៉ូ ឬ​សូលុស្យុង​លាយ​សម្រាប់​ផឹក ឬ ២,៥​មិល្លីក្រាម (ថ្នាំ​គ្រាប់​រលាយ​ក្នុង​មាត់)។

១២- មានទម្រង់បែបណាខ្លះ?

Aerius® អាច​មាន​ទម្រង់​ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់
– សូលុយស្យុង​សម្រាប់​ផឹក។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។
🚫មុននិងប្រើប្រាស់ថ្នាំសូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថជាមុនសិន ព្រោះការប្រើប្រាស់ថ្នាំខុសអាចអោយគ្រោះថ្នាក់🚫

 #ថ្នាំអាស៊ីដហ្វូលិកកុំចាំមានកូនទើបលេបថ្នាំអាស៊ីដហ្វូលិក មុនយកកូន ៣ ខែលេបឲ្យហើយទៅ ដើម្បីប្រយោជន៍ទាំងនេះសម្រាប់​ម៉ាក់ៗ​មា...
23/02/2021

#ថ្នាំអាស៊ីដហ្វូលិក
កុំចាំមានកូនទើបលេបថ្នាំអាស៊ីដហ្វូលិក មុនយកកូន ៣ ខែលេបឲ្យហើយទៅ ដើម្បីប្រយោជន៍ទាំងនេះ

សម្រាប់​ម៉ាក់ៗ​មាន​ផ្ទៃពោះ​ពេទ្យ​នឹង​ណែនាំ​ឲ្យ​លេប​ថ្នាំ​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលិក ដើម្បី​ជា​ជំនួយ​ដល់​កូន និង​ខ្លួនឯង។ ចំពោះ​ថ្នាំ​អាស៊ីដ​ហ្វូលិក​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ផ្ដល់​យោបល់​ឲ្យ​ស្រី​ៗ​ត្រៀម​ខ្លួន​យក​កូន លេប​តាំង​ពី​មុន​មាន​គភ៌​ទៅ​ទៀត។

ចំពោះ​ហេតុផល​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​រូប​នោះ​បញ្ជាក់​ថា ​ស្ត្រី​មាន​គភ៌នៅ​ត្រីមាស​ដំបូង​ត្រូវ​លេប​ថ្នាំ​នេះ ១ គ្រាប់​ក្នុង​មួយ​ថ្ងៃ ជាមួយ​ថ្នាំ​ជាតិ​ដែក​រយៈពេល ៩០ ថ្ងៃ ដើម្បី​ការពារកង្វះ​គ្រាប់​ឈាម​ក្រហម និង​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​ឲ្យ​បាន​ពេញ​លក្ខណៈ ព្រម​ទាំង​មិន​ស្លេកស្លាំង។

ចំណែក​ឯ​ការ​លេប​ថ្នាំ​អាស៊ីដ​ហ្វូលិក ស្ត្រី​ដែល​មាន​បំណង​ចង់​មាន​កូនត្រូវ​លេប​វា ១ គ្រាប់​ក្នុង​មួយ​ថ្ងៃ​រយៈពេល​យ៉ាង​ហោច ៣ ខែ មុន​ពេល​មាន​កូន វា​អាច​ជួយ​ឲ្យ​គភ៌​លូតលាស់​គ្រប់​លក្ខណ: ជា​ពិសេស​អាច​ការពារ​បាន​ពី​ជំងឺ​ឆ្អឹង​ខ្នង​បិទ​មិន​ជិត (Spina Bifida) និង​ទារក​ឥត​លលាដ៍ក្បាល (Anencephaly)។

លោក​បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​បំពេញ​អវយវៈ​ឲ្យ​កូន​ហើយ​អាស៊ីដ​ហ្វូលិក​នៅ​មាន​សារៈសំខាន់​ច្រើន​យ៉ាង​ទៀត​​ចាប់​ពី​ការ​បង្កើត និង​ជួសជុល DNA ផលិត​កោសិកា​គ្រាប់​ឈាម​ក្រហម​រហូតដល់​បំពេញ​មុខងារ​ដល់​ខួរក្បាល​។ ជាទូទៅ​ស្ត្រី​ត្រូវការ​អាស៊ីដ​ហ្វូលិក​ប្រហែល ៤០០ មី​ក្រូក្រាម/ថ្ងៃ ខណៈ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ ៤០០-៨០០ មី​ក្រូក្រាម​ជា​ប្រចាំ។

ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រើ​ថ្នាំ​បំប៉ន​អាស៊ីដ​ហ្វូលិក​នេះ​ជាពិសេស​ បើ​សិន​ជា​មិន​អាច​ទទួល​បាន​ជីវជាតិ​មួយ​នេះ​គ្រប់គ្រាន់​ពី​របប​អាហារ ដើម្បី​កុំឲ្យ​កូន​កើត​មក​ពិការ​អវយវៈ។ ដូចនេះ​ក្រៅ​ពី​លេប​ថ្នាំ យើង​អាច​ញ៉ាំ​ចំណី​អាហារ​បន្លែ​ផ្លែឈើ​មួយ​ចំនួន​ដូចជា ពពួក​គ្រាប់​ធញ្ញជាតិ ក្រូច ឪឡឹក ចេក ការ៉ុត ផ្សិត ត្រសក់។ រីឯ​សាច់​វិញ​មាន​នៅ​ក្នុង​ត្រី​ធូណា សាច់​មាន់ ជ្រូក គោ ជាដើម។

ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​កង្វះ​ជីវជាតិ​មួយ​នេះ​ណាស់ ហើយ​នៅ​ពេល​ខ្វះ​មិន​ត្រឹមតែ​កូន​ទេ ម៉ាក់​ក៏​អាច​ជួយ​បញ្ហា​ជាច្រើន​ដូចជា ខ្សោយ អស់កម្លាំង ឆេវឆាវ ភ្លេចភ្លាំង​ច្រើន មិន​ឃ្លាន​អាហារ និង​ស្រក​ទម្ងន់។

ថ្ងៃនេះសូមណែនាំឱសថដែលជួយថែរក្សាសុខភាពអំឡុងពេលមានផ្ទៃពោះឱសថទាំងនោះមានដូចជាFer ឬ FerrovitPregnacare Pregnacare PLUS (omega...
23/02/2021

ថ្ងៃនេះសូមណែនាំឱសថដែលជួយថែរក្សាសុខភាពអំឡុងពេលមានផ្ទៃពោះ

ឱសថទាំងនោះមានដូចជា
Fer ឬ Ferrovit
Pregnacare
Pregnacare PLUS (omega 3)

===>ជំរើសទី១
ត្រីមាសទី១ (ខែទី១-ខែទី៣) ត្រូវលេប Fer ឬ Ferrovit ពេលព្រឹកក្រោយអាហារជារៀងរាល់ថ្ងៃ។

ត្រីមាសទី២ (ខែទី៤-ខែទី៦) ត្រូវលេប Pregnacare ពេលព្រឹកក្រោយអាហារជារៀងរាល់ថ្ងៃ។

ត្រីមាសទី៣ (ខែទី៧-ខែទី៩) ត្រូវលេប Pregnacare Plus ពេលព្រឹកក្រោយអាហារជារៀងរាល់ថ្ងៃ។

===>ជំរើសទី២
ត្រីមាសទី១ +ទី២ (ខែទី១-ខែទី៦) ត្រូវលេប Pregnacare ពេលព្រឹកក្រោយអាហារជារៀងរាល់ថ្ងៃ។

ត្រីមាសទី៣ (ខែទី៧-ខែទី៩) ត្រូវលេប Pregnacare Plus ពេលព្រឹកក្រោយអាហារជារៀងរាល់ថ្ងៃ។

****ការប្រើប្រាស់ឱសថទាំងនេះត្រូវរួមបញ្ចូលជាមួយនឹងការពិនិត្យផ្ទៃពោះជារាងរាល់ខែផងដែរ។

🚫មុននិងប្រើប្រាស់ថ្នាំសូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថជាមុនសិន ព្រោះការប្រើប្រាស់ថ្នាំខុសអាចអោយគ្រោះថ្នាក់🚫

01/10/2020
 #ថ្នាំគ្រាប់ពន្យារកំណេីត OK 1. អ្វីជា"ថ្នាំគ្រាប់ពន្យារកំណើត OK"?"ថ្នាំគ្រាប់ពន្យារកំណេីត OK" គឺជាមធ្យោបាយពន្យារកំណេីតប...
01/10/2020

#ថ្នាំគ្រាប់ពន្យារកំណេីត OK
1. អ្វីជា"ថ្នាំគ្រាប់ពន្យារកំណើត OK"?
"ថ្នាំគ្រាប់ពន្យារកំណេីត OK" គឺជាមធ្យោបាយពន្យារកំណេីតបណ្តោះអាសន្ន និងទាន់សម័យសម្រាប់ស្ត្រី។ លេបថ្នាំគ្រាន់ពន្យារកំណេីត OK 1ថ្ងៃ 1គ្រាប់ឲ្យបានទៀងពេល និងរៀងរាល់ថ្ងៃអាចជួយការពារស្ត្រីមិនឲ្យមានផ្ទៃពោះបាន។

2. តេីស្ត្រីណាខ្លះដែលអាចប្រេីថ្នាំគ្រាប់ពន្យារកំណេីត OK នេះបាន?
ស្រ្តីស្ថិតក្នុងវ័យបន្តពូជភាគច្រេីនអាចលេបថ្នាំគ្រាប់ពន្យារកណេីត OK នេះបាន។
ស្ត្រីបំបៅដោះកូនដែលមានអាយុលេីសពី 6ខែ ក្រោយសម្រាលក៏អាចប្រេីថ្នាំគ្រាប់ពន្យារកំណេីត OK នេះបានដែរ។

ហាមប្រើចំពោះស្រ្តីដែលមានអាការដូចខាងក្រោម៖
- ដឹង ឬសង្ស័យថាមានផ្ទៃពោះ
- មានធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា
- មានដុំដោះមិនធម្មតា
- មានកេីតខាន់លឿង
- មានអាយុ35ឆ្នាំ ឬលេីសពីនេះ ហេីយជក់បារី
- មានសម្ពាធឈាមខ្ពស់លេីសពី 140/90 មម បារត
- មានជំងឺឈឺសន្ទះបេះដូង
- មានជំងឺឈឺមួយចំហៀងក្បាល ព្រមទាំងព្រិលភ្នែកខ្លាំង ឬជំងឺស្លាប់អវៈយវ:
- មានជំងឺថង់ប្រមាត់ ឬកំពុងព្យាបាលជំងឺនេះ
- មានប្រវត្តិដាច់សរសៃឈាមក្នុងខួរក្បាល ឬជំងឺកំណកឈាមក្នុងសរសៃវ៉ែនជ្រៅនៃជេីង ឬហេីមសួត
- កំពុងព្យាបាលជំងឺរបេង ឬឆ្កួតជ្រូក។

3. តេីអាចមានផលរំខានអ្វីខ្លះ ពេលប្រេីថ្នាំគ្រាប់ពន្យារកំណេីត OK?
- ស្រ្តីមួយចំនួនអាចមានអាការ:ក្អួតចង្អោរ ឈឺក្បាលតិចៗ ដោះឡេីងតឹង និងមានការប្រែប្រួលអារម្មណ៍បន្តិចបន្តួច។
- ស្រ្តីខ្លះអាចនឹងអត់មានរដូវ ឬមានធ្លាក់ឈាមតិចតួចចន្លោះរដូវ។
(អាការៈទាំងនេះអាចនឹងធូរស្រាល ឬបាត់ទៅវិញក្នុងពេល 2 ទៅ3ខែ ក្រោយពីរាងកាយស្ត្រីស៊ាំជាមួយថ្នាំ។)

4. តេីត្រូវប្រេីថ្នាំពន្យារកំណេីត OK ដោយរបៀបណា?
ស្រ្តីទាំងឡាយអាចលេបថ្នាំពន្យារកំណេីត OK នៅពេលណាក៏បានប្រសិនបេីអ្នកពិតជាមិនមានផ្ទៃពោះនោះទេ។ ចូរលេបថ្នាំពន្យារកំណេីត OK តាមការណែនាំដូចខាងក្រោម៖
- ចាប់ផ្តេីមលេបថ្នាំគ្រាប់ពណ៌លឿងទី1 នៅថ្ងៃណាក៏បានដែរក្នុងចន្លោះ5ថ្ងៃដំបូងនៃវដ្តឈាមរដូវ (ថ្ងៃទី1 គឺជាថ្ងៃដំបូងនៃវដ្តរដូវ) បេីស្រ្តីមានរដូវធម្មតា។
- បន្តលេប1គ្រាប់រាល់ថ្ងៃតាមសញ្ញាព្រួញដែលមានលេីបន្ទះថ្នាំរហូតអស់ពីបន្ទះ។
- ក្រោយពីបញ្ចប់នូវគ្រាប់ចុងក្រោយនៃបន្ទះ បន្តលេបគ្រាប់ពណ៌លឿងទី1នៃបន្ទះថ្មីនៅថ្ងៃបន្ទាប់។
- ចាប់ផ្តេីមប្រេីបន្ទះថ្មីដោយមិនបាច់ខ្វល់ថាឈាមរដូវអស់ ឬមិនទាន់អស់។
- សូមបន្តការលេបតទៅទៀត ទោះបីជាមានឈាមរដូវខ្លះៗនៅចន្លោះរដូវក៏ដោយ។ ការមានឈាមរដូវតិចតួចបែបនេះមិនមានគ្រោះថ្នាក់ដល់សុខភាពទេ។
- នៅពេលលេបថ្នាំ7គ្រាប់ ដែលមានពណ៌ត្នោត ជាធម្មតាស្រ្តីនឹងមានរដូវ។

5. ករណីភ្លេចលេបថ្នាំ
- ប្រសិនបេីស្រ្តីភ្លេចលេបថ្នាំនេះ 1 ឬ2គ្រាប់ ស្រ្តីត្រូវលេបភ្លាមពេលនឹកឃេីញ ហេីយបន្តលេបថ្នាំតាមពេលដែលធ្លាប់លេបធម្មតាវិញ។
- ប្រសិនបេីស្រ្តីភ្លេចលេបថ្នាំនេះ 3គ្រាប់ឡេីងទៅ បេីមានការរួមភេទ ស្រ្តីត្រូវលេបថ្នាំការពារបន្ទាន់ ហេីយបន្តការលេបថ្នាំតាមពេលដែលធ្លាប់លេបធម្មតាវិញ។ ក្នុងករណីដែលគាត់ត្រូវរួមភេទ ត្រូវប្រេីស្រោមអនាម័យរយ:ពេល 7ថ្ងៃ។

6. ប្រការត្រូវចងចាំ
- ចូរអ្នកដាក់បន្ទះថ្នាំគ្រាប់ពន្យារកំណេីត OK នៅកន្លែងណាដែលងាយធ្វេីឲ្យអ្នកនឹកឃេីញលេបវា។
- លេបថ្នាំ 1គ្រាប់រៀងរាល់ថ្ងៃក្នុងពេលដដែលៗ។
- អ្នកត្រូវលេបថ្នាំគ្រាប់ពណ៌លឿងឲ្យអស់ជាមុនសិន ទេីបបន្តលេបថ្នាំគ្រាប់ពណ៌ត្នោត។
- អ្នកត្រូវតែលេប1គ្រាប់រៀងរាល់ថ្ងៃទោះជាអ្នកមិនបានរួមដំណេកជាមួយដៃគូអ្នកនៅថ្ងៃនោះក៏ដោយ។
- ចូរអ្នកបន្តលេបថ្នាំគ្រាប់ពណ៌ត្នោត ទោះបីនៅក្នុងរយៈពេលកំពុងមានរដូវក៏ដោយ៕

Address

Slableng Market, Cambodia Road, Kampong Speu
Kompong Speu

Opening Hours

Monday 07:00 - 20:00
Tuesday 19:00 - 17:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+855965752006

Website

Alerts

Be the first to know and let us send you an email when Punlue Tmey Ph. Run Medical care room service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Punlue Tmey Ph. Run Medical care room service:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram