26/01/2026
🆘🐶 ករណីសង្គ្រោះបន្ទាន់ – Rockey 🐾
សុនខ ឈ្មោល ឈ្មោះ Rockey អាយុ ៥ ឆ្នាំ ត្រូវបានគេកាប់ដោយកាំបិតយ៉ាងសាហាវ បណ្តាលអោយមានរបួសធ្ងន់ធ្ងរច្រើនកន្លែង។ របួសមានចាប់ពីក្បាល រហូតដល់លលាក្បាល ត្រចៀកត្រូវបានកាប់ដាច់ជាពីរ ខ្លួនមានរបួសជ្រៅមួយកន្លែងធំ និងច្រមុះជិតដាច់ទាំងស្រុង។ មុនពេលមកដល់គ្លីនិក សត្វមានការហូរឈាមច្រើនខ្លាំង និងសភាពទូទៅខ្សោយខ្លាំងណាស់ ដែលគ្រោះថ្នាក់ដល់ជីវិត។
ក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ ដោយគ្រប់គ្រងការហូរឈាម សម្អាតរបួស និងរៀបចំសត្វសម្រាប់ការវះកាត់។ ទោះបីជាស្ថានភាពដំបូងគ្រោះថ្នាក់ខ្លាំងក៏ដោយ ក៏ក្រុមការងារបានព្យាយាមអស់ពីសមត្ថភាព ដើម្បីរក្សាជីវិត Rockey អោយនៅរស់។
ក្រោយពេលវះកាត់៖
✅ វះកាត់បានជោគជ័យ
✅ ការហូរឈាមត្រូវបានបញ្ឈប់
✅ សភាពទូទៅរបស់ Rockey បានប្រសើរឡើង
✅ ឡូវនេះកំពុងសម្រាកព្យាបាលនៅពេទ្យ នឹង តាមដានសុខភាពគាត់បន្ថែមទៀត
ករណីនេះជាឧទាហរណ៍មួយដែលបង្ហាញថា ជីវិតសត្វក៏មានតម្លៃដូចជាជីវិតមនុស្សដែរ។ ពួកគេមានអារម្មណ៍ មានការឈឺចាប់ និងត្រូវការការពារ ពីមនុស្សយើង។ សូមអំពាវនាវអោយមនុស្សគ្រប់រូប មេត្តាអាណិតស្រឡាញ់ និង កុំប្រើអំពើហិង្សាទៅលើសត្វឡើយ។
Contact Vet / Emergency: 011 200 596 / 016 329 551
Telegram: https://t.me/Dr_Leap_Veterinary_Clinic
Telegram Channel: https://t.me/drleapvetclinic
សូមអរគុណ 🙏
🆘🐶 Emergency Rescue Case – Rockey 🐾
A male dog named Rockey, 5 years old, was brutally attacked with a knife, causing severe injuries in multiple areas. The wounds extended from the head to the back of the head, his ear was cut into two parts, there was a deep wound on his body, and his nose was almost completely severed. Before arriving at the clinic, he had lost a large amount of blood and was in very weak condition, which was life-threatening.
The veterinary team immediately carried out emergency treatment by controlling the bleeding, cleaning the wounds, and preparing him for surgery. Although his initial condition was extremely critical, the team did everything they could to save Rockey’s life.
After surgery:
✅ The surgery was successful
✅ The bleeding was controlled
✅ Rockey’s general condition has improved
✅ He is now resting and receiving treatment at the clinic, with close monitoring of his health
This case is a reminder that animal lives are just as valuable as human lives. They have feelings, they feel pain, and they deserve our protection. We kindly ask everyone to show compassion and love for animals, and never use violence against them.
Contact Vet / Emergency: 011 200 596 / 016 329 551
Telegram: https://t.me/Dr_Leap_Veterinary_Clinic
Telegram Channel: https://t.me/drleapvetclinic
Thank you 🙏