Null Saloeun-BPharm

Null Saloeun-BPharm កម្ពុុជាជាទឹកដីសុវណ្ណភូមិដ៏ស្រស់ស្អាតនិងមានប្រជាជនមានបេះដូងនៃស្នាមញញឹម🇰🇭❤️☘️🙏

12/01/2026

#ថៃឈ្លានពានកម្ពុជា

សូមគោរពដឹងគុណ​ និងថ្លែងអំណរគុណដល់វីរកងទ័ព​ ដ៏អង់អាចក្លាហានដែលបានលះបង់អស់កម្លាំងកាយចិត្ត​ ទាំងអាយុជីវិតការពារទឹកដីយេីង​ យ...
28/12/2025

សូមគោរពដឹងគុណ​ និងថ្លែងអំណរគុណដល់វីរកងទ័ព​ ដ៏អង់អាចក្លាហានដែលបានលះបង់អស់កម្លាំងកាយចិត្ត​ ទាំងអាយុជីវិតការពារទឹកដីយេីង​ យេីងនឹងចងចាំនូវវីរភាពនេះគ្មានថ្ងៃបំភ្លេចឡេីយ

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ សហរដ្ឋអាមេរិក ឥណ្ឌា ចិន និងម៉ាឡេស៊ី...
27/12/2025

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ សហរដ្ឋអាមេរិក ឥណ្ឌា ចិន និងម៉ាឡេស៊ី សម្រាប់ការចូលរួមយ៉ាងសកម្ម និងការគាំទ្រដ៏មានតម្លៃ ក្នុងដំណើរការនៃបទឈប់បាញ់ ដើម្បីបង្កើនសន្តិភាព ស្ថិរភាព និងសុវត្ថិភាពរបស់កម្ពុជា។

បញ្ឈប់5 យ៉ាងដើម្បីឈ្នះ1-បញ្ឈប់ការជេរបញ្ជោ ដោយងាកមកស្វែងយល់ពីព័ត៌មានទាំងឡាយណាដែលស៊ីជម្រៅមានប្រយោជន៍ ហើយមានប្រភពច្បាស់ អាច...
26/12/2025

បញ្ឈប់5 យ៉ាងដើម្បីឈ្នះ
1-បញ្ឈប់ការជេរបញ្ជោ ដោយងាកមកស្វែងយល់ពីព័ត៌មានទាំងឡាយណាដែលស៊ីជម្រៅមានប្រយោជន៍ ហើយមានប្រភពច្បាស់ អាចប្រើការបាន។ ប្រភពទាំងឡាយណាដែលអាចជា ភត្តុតាងជាក់លាក់ អាចឱ្យអន្តរជាតិទុកចិត្តបាន ប្រមូលវា ទាញវាមកជាសមរភូមិលើអ៊ិនធើនេត។

"ខ្មែរម្នាក់ ប្រព័ន្ធផ្សព្វផ្សាយមួយ។"

2-បញ្ឈប់ទម្លាប់ឮផ្គរឃើញផ្លេកបន្ទោរ ដួសទឹកពាងសល់ចោល ដើម្បីរង់ចាំត្រងទឹកភ្លៀង។ កាត់បន្ថយទៅទម្លាប់វៃលើអ៊ិនធើនេត វៃស្គរគោះខ្នោះសរសើរហៃអើអ្នកជួយណាម្នាក់ ហើយទម្លាក់អ្នកផ្សេងធ្លាប់ជួយឬបម្រុងនឹងជួយ ទម្លាប់បង្កើតសត្រូវច្រើននាក់នេះ។ ប្រើជំនាញទន់របស់យើងម្នាក់ៗ ឱ្យមានប្រយោជន៍សម្រាប់ជាតិ។

"ធ្វើខ្លួនឱ្យសមនឹងជាតិសាសន៍មួយ ដែលពោរពេញក្ដីស្រឡាញ់ ស្មោះត្រង់ មានការដឹងគុណ និងគួរឱ្យចង់ជួយ ចង់សហការ កុំធ្វើឱ្យគេស្អប់ក្នាញ់។"

3-បញ្ឈប់ការអួតអាងបញ្ចើចបញ្ចើរ ងាកមកស្ងាត់ស្ងៀមសម្ងំពួយសាងខ្លួនឱ្យខ្លាំង។ ខណ:នេះអ្នករៀនប្រឹងរៀន អ្នកធ្វើការប្រឹងជួយឱ្យស្ថាប័នឬអង្គភាពរីកចម្រើន អ្នករកស៊ីប្រឹងរិះរកមធ្យោបាយធ្វើទីផ្សារ ឈរជើងឱ្យបាន អ្នកនៅក្រៅស្រុកជាឈាមខ្មែរប្រឹងប្រែងទ្វេគុណ បើជាសិស្សក្រៅស្រុកប្រឹងរៀន ហើយរួមគ្នាជួយជាតិទៅតាមសមត្ថភាព និងលទ្ធភាព។ ជឿខ្ញុំកុំអួតកុំស្រែកទាំងប្រហោងក្នុង ត្រូវប្រាកដពីសមត្ថភាពនិងលទ្ធភាព។

"បើអ្នកខ្លាំងកាលណា ជ័យជម្នះនឹងកើតមាននៅកាលនោះ។"

គេថា ប្រជាជនខាងនោះ 70M ខណ:យើងជាង 18M គេមានប្រៀបខ្លាំងស្មើនឹងយើងតែម្នាក់ ត្រូវតតាំងភាគីគេ 6នាក់ វាពិតហើយ ប៉ុន្តែចូរចាំថា៖

" ឈើគូសតែមួយអាចបំផ្លាញព្រៃឈើទាំងមូលបាន តើអ្នកជាឈើពុក ឬជាកម្លាំងភ្លើងពីឈើគូស?"

4-បញ្ឈប់ការកេងចំណេញនិងជាន់ខ្មែរគ្នាឯងដើម្បីតែកិត្តិយសអ្នកឡូយ អ្នកខ្លាំង ងាកមកសាមគ្គីរិះរកវិធីកែលម្អគ្នា និងជួយគ្នា រួមគ្នាជាប្រយោជន៍ជួយដល់ជាតិក្នុងស្ថានការណ៍ដែលលំបាក។ ជាតិ ទឹកដី គឺជារឿងសំខាន់មុនគេ បើគ្មានវា កិត្តយសជាអ្នកខ្លាំងអ្នកឡូយនេះ ដោតនៅទីណា? លុយកាក់ ទ្រព្យបានពីការកេងទាំងនោះ យកទៅបន្តនៅដែនដីផ្សេង ដោយបាត់អត្តសញ្ញាណខ្លួនរៀនរហូតនោះឬជាលទ្ធផលដែលចង់?

ដរាបណាមានមានជាតិ មានទឹកដី មានប្រជាជន ឱកាសរីកចម្រើន ឱកាសមានបានដោយកិត្តិយសពិតនឹងមាន ដល់ពេលនោះទោះចង់ឆ្លងដែនទៅមានបាននៅក្រៅស្រុក ក៏ជាកិត្តិយស។ អត្តសញ្ញាណមនុស្សនេះ គឺសំខាន់ណាស់ វាគឺជាកិត្តិយស។

"សាមគ្គីគ្នាឡើង ជ្រោមជ្រែងគ្នា ជួយគ្នា មិនដើម្បីតែជំនាន់យើងទេ ប៉ុន្តែសម្រាប់ជំនាន់ក្រោយៗទៀត។"

5-បញ្ឈប់ ទម្លាប់កំសាកចង់រស់តែឯង ដោយងាកមកបង្កើតដង្ហើមរួមគ្នា។ កុំខ្លាចស្លាប់ខ្លាំងពេក ស្លាប់វាជារឿងមុននឹងក្រោយទេ មនុស្សមិនអាចគេចផុតពី "ជរា ព្យាធិ និងមរណ:ទេ" ពង្រឹងផ្លូវចិត្តក្លាហានឡើង បើកបញ្ញា រៀនមើលស្ថានការណ៍ជាក់ស្ដែង។ រត់ ឬក៏មិនរត់ក៏ត្រូវមើលស្ថានការណ៍ជាក់ស្ដែងដែរ កុំចេះតែបំភ័យគ្នា ឬប្រកាន់ការភិតភ័យដាក់ខ្លួនហួសហេតុពេក។ មានន័យថា មិនឱ្យក្លាហានជ្រុលរត់ចូលគ្រាប់ ក៏មិនឱ្យភ័យជ្រុលដល់ថ្នាក់ចង់រស់តែឯង។ រួមគ្នាជាកម្លាំង រួមគ្នាបង្កើតខ្យល់ដង្ហើមរួមគ្នា ធ្វើជាទ័ព្ទប្រជាជនក្លាហាន ការពារដង្ហើមខ្លួននិងអ្នកក្បែរខ្លួនទៅតាមស្ថានការណ៍ជាក់ស្ដែង គួរប្រកាន់ខ្ជាប់សាមគ្គីជាធ្លុងមួយ។

មនុស្សយើងអាចមិនភ័យបាន លុះត្រាតែយល់ ដូចនេះ រៀនយល់ពីស្ថានការណ៍នយោបាយ និងចិត្តសាស្ត្រសង្គ្រាមនោះ ថានៅរបត់ណា ហើយវានឹងបត់បែនទៅណា គួរធ្វើដូចម្ដេចដើម្បីឈ្នះជីវិតរួមគ្នា។ ឧទាហរណ៍: បណ្ដាលខេត្តនៅជាប់ព្រំដែនឥលូវនេះយោធាថៃទម្លាក់គ្រាប់ នៅតាមទីតាំងភូមិសាស្ត្រណាដែលមានកងទ័ព្ទទាហាន ស្ពានវែងៗហើយសំខាន់ ភ្ជាប់ពីខេត្តមួយទៅខេត្តមួយឆ្ពោះទៅកាន់តំបន់តាមបន្ទាត់ព្រំដែន។ អាគារកាស៊ីណូ និងទីកន្លែងដែលវាយកសម្អាងថាជាកន្លែងផ្ទុកសព្វាវុធ ឬដឹកជញ្ជូនសព្វាវុធធ្វើសង្គ្រាមប្រដាប់អាវុធបាន ដោយយកលេសពី បញ្ហាស្កេមអនឡាញនៅលើឆាកអន្តរជាតិ។ ដូចនេះមានន័យថា បងប្អូនដែលនៅឆ្ងាយពីចំណុចទាំងនេះអាចសុវត្ថិភាពក្នុងស្ថានការណ៍បច្ចុប្បន្ន គួរបន្តតាមដានបន្ត ហើយរិះរកវិធីសាស្ត្រការពារខ្លួននិងអ្នកក្បែរខ្លួនប្រកបដោយភាពឆ្លាតវៃ។ កុំចេះតែរត់បង្កើនបរិមាណជនភាសសិក បើមិនចាំបាច់។

"កុំខ្លាចខ្មាំង ចូរខ្លាចនូវភាពទន់ខ្សោយខ្លួនឯង។"

សូមបួងសួងឱ្យសន្តិភាពកើតមាន និងសូមឱ្យប្រជាជនខ្មែរទាំងអស់មានសុខសុវត្ថិភាព។

ដោយក្ដីគោរពនិងស្រឡាញ់: ស្នង នេត្រា
Pic: Hamza

 #ចុះបើថ្ងៃនេះលោកអាន់វ៉ាបរាជ័យ?មានបងប្អូនយើងឆាតមកសួរខ្ញុំច្រើន🙏 ខ្លះអរ ខ្លះបារម្ភថា ចុះបើលោក អានវ៉ា អ៊ីប្រាហ៊ីម ជួយមិនបា...
23/12/2025

#ចុះបើថ្ងៃនេះលោកអាន់វ៉ាបរាជ័យ?

មានបងប្អូនយើងឆាតមកសួរខ្ញុំច្រើន🙏 ខ្លះអរ ខ្លះបារម្ភថា ចុះបើលោក អានវ៉ា អ៊ីប្រាហ៊ីម ជួយមិនបាន? ចុះបើអាស៊ានដោះស្រាយមិនចេញ តើយើងទៅជាយ៉ាងណា?។

ខ្ញុំយល់ពីអារម្មណ៍ គ្មាននរណាម្នាក់ដេកលក់ស្រួលទេយប់មិញ ប៉ុន្តែចម្លើយដែលខ្ញុំចង់ប្រាប់ថា ចេញពីអាស៊ានទៅ កម្ពុជានៅសល់ផ្លូវដែលធំជាងនេះសម្រាប់ដើរទៀត។ សូមពន្យល់ត្រង់នេះបន្តិចថា យន្តការអាស៊ាន គឺសម្របសម្រួល ប៉ុន្តែបើសិនជាការសម្របសម្រួលបរាជ័យ យើងនឹងឈានចូលដល់យន្តការធំបំផុតគឺ UNSC ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។

នៅនុះ គេអត់ប្រើមនោសញ្ចេតនា ឬការយោគយល់អីទេ! គេប្រើ «ច្បាប់»។

គេមិនស្តាប់ពាក្យបំភ្លៃទេ គេមើលតែ «ឯកសារ»៖

១. យើងមាន «ប្លង់រឹង»៖
ដូចខ្ញុំបានជម្រាបពីម្សិលមិញ គឺផែនទី ១៩០៤-១៩០៧ ដែលបន្សល់ទុកពីបារាំង និងមានការទទួលស្គាល់ដោយអន្តរជាតិ។ នេះជាប្លង់កម្មសិទ្ធិដែលមិនអាចប្រកែកបាន។

២. យើងមានសាលដីកា៖ សាលដីកា ICJ ឆ្នាំ ១៩៦២ គឺជាភស្តុតាងផ្លូវច្បាប់ដ៏រឹងមាំបំផុតសម្រាប់ការពារបូរណភាពទឹកដីយើង។ ឯកសារទាំង២នេះ ជាអ្នកកំណត់ថា អ្នកណាជា "ចោរ" អ្នកណាជា "ម្ចាស់ផ្ទះ"!»។ បើគ្មានផែនទី និងសាលដីកាទេ ការបាញ់គ្នាអាចចាត់ទុកត្រឹមជា «ជម្លោះព្រំដែន» (Border Dispute) ដែលពិភពលោកអាចធ្វើមិនដឹងមិនឮ។

៣. មហាអំណាចសហរដ្ឋអាមេរិក និងបារាំង (ដែលជាម្ចាស់ឯកសារដើម) គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UNSC ហើយពួកគេនៅទីនោះនិយាយអំពីច្បាប់។ យោងតាមធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា ៥១) ប្រទេសមួយមានសិទ្ធិ #ប្រើកម្លាំងយោធាដើម្បីការពារខ្លួនបាន លុះត្រាតែខ្លួនជាជនរងគ្រោះ ។
ឯកសារទាំងនេះហើយ ជាភស្តុតាងប្រាប់ពិភពលោកថា «យើងកំពុងការពារដីខ្លួនឯង មិនមែនយើងទៅវាយដីគេទេ»។ នេះធ្វើឱ្យយើងទទួលបានការគាំទ្រ ។

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមែនជាអ្នកច្បាប់ ហើយក៏មិនមែនជាអ្នកការទូតដែរ។ តែក្នុងនាមជាពលរដ្ឋម្នាក់ គោលដៅរបស់ខ្ញុំគឺចង់ ជួយសម្រាលសម្ពាធ បន្តដំណើរការសេដ្ឋកិច្ចនិងសង្គមព្រោះនេះជាជម្រើសចាំបាច់ #បំផុត។

អ្វីដែលយើងកំពុងជួបប្រទះ «មិនមែនជារឿងលេងបៀ អាប៉ោង ឬជាកូនអុកលើក្តារ» ដែលចាញ់ឈ្នះដោយការភ្នាល់ទេ ខ្ញុំអត់ចេះលេងល្បែងទាំងនោះផង ប៉ុន្តែ ការពិចារណាគឺសំខាន់ខ្លាំង ត្រង់ថានៅពេលដែលជាតិរងវិបត្តិឧក្រិដ្ឋកម្មសង្គ្រាមដូចគេកំពុងធ្វើដាក់យើងនេះ តើយើងមានច្បាប់អ្វីនៅក្នុងដៃ? ដើម្បីកុំឱ្យអ្នករងគ្រោះ ក្លាយជាអ្នកនាំរឿង!

ដូច្នេះ ចំពោះការវាយសម្រុក បំភ្លៃព័ត៌មាន និងការធ្វើទុក្ខបុកម្នេញលើពលរដ្ឋស្លូតត្រង់ វាហួសពីអ្វីដែលយើងអាចដោះស្រាយត្រឹមតែការនិយាយគ្នាហើយ។
ដល់ពេលនោះ... ច្បាប់នឹងធ្វើការរបស់ច្បាប់! អត់ធ្មត់ឡើង! មានគ្នាយើងជាច្រើនចង់ឱ្យដាក់មួយសំណុំឬពីរសំណុំ ឱ្យសមចិត្ត​ខឹង ខ្ញុំដូចគ្នា!....តែពេលយើងប្រើគតិ....ការដាក់វិញនោះកំពុងទាញយើងឱ្យចូលល្បួងមួយឈ្មោះថា «វាយទៅមក ....ខុសទាំងពីរ! »

ម៉ីសន សុធារី

🚨 ចោរក្បែរបងផ្ទះ ចោរបានត្រឹមតែជាចោរ !តាំងចិត្តប្រមូលស្មារតីធ្វើរកិច្ចកាងារយើងបន្ត ❤️🇰🇭បងប្អូននៅប៉ោយប៉ែតពេលនេះចាប់ផ្ដើមរស...
21/12/2025

🚨 ចោរក្បែរបងផ្ទះ
ចោរបានត្រឹមតែជាចោរ !
តាំងចិត្តប្រមូលស្មារតីធ្វើរកិច្ចកាងារយើងបន្ត ❤️🇰🇭
បងប្អូននៅប៉ោយប៉ែតពេលនេះចាប់ផ្ដើមរសនៅប្រកបរបចិញ្ចឹមជីវិត ជ្រោងសេដ្ឋកិច្ចគ្រួសារ ដោយមានចោរកាចសាហាវនៅក្បែរបងផ្ទះ ប្រជាពលរដ្ឋយើងគ្រប់រូបពេលក៍ដូចគ្នាត្រូវប្រុងប្រយត្ន័គ្រប់ពេលពេលវេលា និង កាពារខ្លួនអោយបានល្អបំផុត
« 🇰🇭ជាតិត្រូវតែព្រួយ សេដ្ឋកិច្ចក៍ត្រូវតែដើរ »
សង្រ្គាមចោរសៀមឈ្លានពានជាង10ថ្ងៃមកនេះវាបានប្រើគ្រប់វិធីសាស្រ្ត គ្រប់កលល្បិចតែធ្វើអ្វីយើងមិនបាន ទាំងសង្រ្គាមសភាវុធ សង្រ្គាមការទូត និង សង្គ្រាមចិត្តសាស្រ្តដើម្បីបំបែកបំបាក បំភ័យ បម្លែងពត៍មានគ្រប់បែបយ៉ាងតែវាមិនទទួលបានផលអ្វីសោះ
1. រដ្ឋាភិបាលប្រមុខថ្នាក់ដឹកនាំយើងស្គាល់ពីកលល្បិចចោរយ៉ាងជាក់ច្បាស់ ទោះវាចង់ចេញច្រកណាប្រមុខថ្នាក់នាំយើងមានគោលជំហររឹងមាំ និងគោលដៅច្បាស់លាស់ក្នុងការទប់ទល់ជាមួយចោរឈ្លានពាន
2. វីរៈកងទព័ដ៏អង់អាចក្លាហានរបស់កម្ពុជា ឈរជើងយ៉ាងរឹងមាំ លះបង់ពលីចំពោះជាតិមាតុភូមិយើង មិនអោយចោរឈ្លានពានបានឡើយ ទោះចោរមានអាវុធទំនើប មានគ្នាច្រើន មានល្បិចថោកទាបយ៉ាងណាក៍ដោយ វីរៈកងទព័យើងបន្ដឈរជើងយ៉ាងរឹងមាំ តតាំងជាមួយចោរឈ្លានពានមិនញញឺតបន្តិចឡើយ 🙏❤️‍🩹🇰🇭
3. ចំពោះការទូតយើងមានភស្តុតាងជាក់ស្ដែង សូមទុកចិត្តលើសម្ដេចមហាបវធិបតី និង ប្រមុខថ្នាក់ដឹកនាំពូកែៗក្នុងកិច្ចការការទូត 🙏
4. កម្លាំងស្មារតីរូបរួមជាតិខ្មែរបានរះឡើងយ៉ាងជាក់ច្បាស់ និងគ្រប់ទិសទី 🙏🇰🇭❤️🇰🇭🙏
បានដឹងលឺដល់អន្តជាតិថាប្រទេសយើងមានកម្លាំងសាមគ្គីជាតិដ៍អស្ចារ្យ ព្រមទាំងត្រូវការ សន្តិភាពយ៉ាងពិតប្រាកដ🕊️🇰🇭

«ស្មារតីខ្មែររួមតែមួយដើម្បីជាតិ» 🇰🇭❤️ -ចាប់ពីពេលនេះតទៅ ពលរដ្ឋខ្មែរគ្រប់រូបត្រូវមានកាតព្វកិច្ចកសាងចំណេះដឹង ជំនាញ សមត្ថភាព...
21/12/2025

«ស្មារតីខ្មែររួមតែមួយដើម្បីជាតិ» 🇰🇭❤️

-ចាប់ពីពេលនេះតទៅ ពលរដ្ឋខ្មែរគ្រប់រូបត្រូវមានកាតព្វកិច្ចកសាងចំណេះដឹង ជំនាញ សមត្ថភាពអោយបានរឹងមាំគ្រប់វិស័យ ដើម្បីជាខឿនក្នុងការជួយជាតិយើង 🇰🇭🙏❤️

-ត្រូវមានស្មារតីជាតិនិយមខ្ពស់បំផុត ព្រោះគ្មានជាតិសាសន៍ណាជួយយើង ចង់អោយយើងរីកចម្រើនក្រៅពីខ្មែរយើងឡើង 🇰🇭🫡❤️

-ត្រូវជឿជាក់លើរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ ក្នុងការពួតដៃគ្នាកសាងជាតិ រក្សាសុខសន្តិភាព ជូនប្រទេសជាតិយើង 🕊️🇰🇭❤️

-ជួយកសាងយុវជនជំនាន់ក្រោយអោយមានចំណេះដឹងខ្ពង់ខ្ពស់ មានស្មារតីស្នេហាជាតិ និងមានសមត្ថភាពពេញលេញក្នុងការជួយសង្គមជាតិ 🙏❤️🇰🇭

-អោយតែមានស្មារតីរូបរួមជាតិល្អបែបនេះរហូតទៅ 10ឆ្នាំទៀតប្រទេសយើងនឹងរីកចម្រើនរឹងមាំគ្រប់វិស័យជាក់ជាមិនខាន 🇰🇭❤️🫡

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានលើស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជានិងថៃ នៅថ្ងៃទី២២ ខែធ...
21/12/2025

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានលើស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជានិងថៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដែលរៀបចំដោយប្រទេសម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន នៅទីក្រុងគូឡាឡាំពួរ។

ពេលនេះជាពេលដែលបងប្អូនខ្មែរយើងត្រូវចេះរូបរួមគ្នា យោគយល់អធ្យាស្រ័យអោយគ្នា ជាពេលសាមគ្គីភាពជាតិ កាត់បន្ថយជម្លោះផ្ទៃក្នុង ហើយ...
21/12/2025

ពេលនេះជាពេលដែលបងប្អូនខ្មែរយើងត្រូវចេះរូបរួមគ្នា យោគយល់អធ្យាស្រ័យអោយគ្នា ជាពេលសាមគ្គីភាពជាតិ កាត់បន្ថយជម្លោះផ្ទៃក្នុង ហើយគួរមានចលនាជាតិនិយមប្រើប្រាស់ផលិតផលក្នុងស្រុកយើង របស់ជាតិសាស្រ្តយើង 🇰🇭❤️🙏

20/12/2025

អានចប់យកកម្លាំងចិត្តធ្វើកាងារបន្ត ❤️
សូមតាមដានពត៍មានដោយយកចិត្តទុកដាក់និងមានប្រភពច្បាស់លាស់ពីប្រមុខថ្នាក់ដឹកនាំយើង 🇰🇭❤️🙏

ឃើញមានបងប្អូនរង់ចាំអានអត្ថបទវិភាគខាងសៀមច្រើន ឆ្លៀតមកសម្រាយជូនចុះ សង្ឃឹមថាអានហើយ នឹងត្រជាក់ចិត្តគេងលក់ស្រួល!

• វាយសិនចាំគិតទៀត៖ សង្គ្រាមនេះមើលពីក្រៅដូចខ្លាំងក្លា តែតាមពិតប្រហោងក្នុងទេ មានហេតុផលបី៖ ១. មិនច្បាស់ទីតាំងដែលត្រូវសម្រុកយកអោយបាន វាយប៉ាតណាប៉ាតណី, ២. មិនដឹងបញ្ចប់របៀបម៉េច កាន់តែវាយ កាន់តែលង់, ៣. អត់មានវិធីទប់ទល់សម្ពាធខាងក្រៅ មានតែបន្លប់និងពន្យារពេលប៉ុណ្ណោះ។ សៀមវាយទាំងកម្រោលចូលមកដីខ្មែរ ប្រើប្រាស់អាវុធកាន់តែទំនើប វាយទាំងស៊ីវិល ទាំងទាហាន បញ្ជាក់ថាសៀមមិនច្បាស់អំពីខ្លួនឯងទេ គ្រាន់ចង់អោយខ្មែរខ្ទេចខ្ទី អាចយកបានដីមួយដុំជាកាដូថ្វាយស្តេច និងលួងចិត្តពួកអភិរក្សសៀមទេ សៀមឆៅខ្លាំងដល់មើលរំលងមហាអំណាច មើលរំលងអំណាចតំបន់ និងមើលខ្មែរខុសតាំងពីដំបូង ទើបឥលូវចង់ទៅមុខក៏មិនបាន ចង់ថយក្រោយក៏មិនរួច។ សៀមវាយបណ្តើរគិតបណ្តើរ ទើបជារឿយៗ តែងតែឃើញអាវុធថ្មី ឬវិធីសាស្រ្តថ្មីជាប់ជានិច្ច។

• បង្កើតសត្រូវរួម ទាញប្រជាប្រិយភាព៖ ចុះអញ្ចឹងហេតុអីចាប់ផ្តើមសង្គ្រាមនេះតាំងពីដំបូង? មកពីរាមាទី១០អត់មានបារមីដូចឪពុកខ្លួន ហើយសូម្បីសារិន្ទថនក៏ក្តាប់អំណាចមួយផ្នែកធំក្នុងវាំងដែរ មានបញ្ហា២ត្រូវនិយាយគឺប្រជាជនអស់ជំនឿនិងទ័ពលែងចង់ស្តាប់ស្តេច។ នាយករដ្ឋមន្រ្តីសៀមបីនាក់ហើយបានឡើងមកជួយបល្ល័ង្គស្តេច តែនៅតែរង្គើទាំងអស់ ទើបមានតែផ្លូវប្រកាសសង្គ្រាមជាមួយខ្មែរនេះទេអាចពន្យារបានមួយរយៈទៀត។ ជម្លោះផ្ទៃក្នុងសៀមតាំងក្នុងវាំងដល់រដ្ឋាភិបាលដល់ប្រជាជនរ៉ាំរ៉ៃជាងយើងគិតឆ្ងាយណាស់ ហើយជម្រើសវាយខ្មែរកាន់តែខុសទៀត។ យកបញ្ហាលុបបញ្ហា ដោះមិនបានហើយ បញ្ហាកាន់តែធំ គឺចាយច្រើនអត់បានអីមកវិញ យកមនុស្សមកស្លាប់ទទេៗ សេដ្ឋកិច្ចធ្លាក់ចុះ ហើយសង្គ្រាមចប់ពេលណា បញ្ហានឹងមកវិញភ្លាម។

• យកមហាអំណាចមកអាង៖ សៀមយល់ខុសថាខ្លួនមានអាង ដោយគិតថាខ្លួនមានទំនាក់ទំនងការបរទេសល្អជាមួយមហាអំណាចល្អជាងខ្មែរតាំងពីដំបូង។ តាមពិតសៀមមិនបានខ្វល់ថាមហាអំណាចជួយសៀមឬអត់ទេ អោយតែកុំជួយខ្មែរទៅ សៀមអាចវាយខ្មែរយ៉ាងស្រួលហើយ។ សៀមគិតខុសធ្ងន់លើនយោបាយការបរទេសខ្មែរ ទើបឥលូវត្រូវមករកពាក្យដោះសារនឹងមហាអំណាចគ្រប់ពេល។ សៀមត្រូវរើសថាផ្គាប់ចិត្តប្រជាជនអភិរក្សសៀម ឬមហាអំណាច ព្រោះទាំងចិន អាមេរិក សូម្បីអឺរ៉ុបក៏ទាមទារអោយមានបទឈប់បាញ់ហើយ ភ្លើងដែលសៀមតែងតែអាងបានឆេះលើខ្លួនសៀមវិញហើយ។

• វាំងដេកអោបភ្លើង ស្រុកសៀមត្រូវដើរលើភ្លើងដែរ៖ និយាយដល់មនុស្ស២នាក់ចុះគឺរាមាទី៩ និងកូនស្រីគឺយាយសារិន្ទថន ពីរនាក់នេះឈឺចិត្តដោយសារខ្មែរច្រើនដងដែរទើបនៅតែចិញ្ចឹមចិត្តសងសឹក។ រាមាទី៩ចាញ់ក្តីរឿងព្រះវិហារ ហើយយាយសារិន្ទថនខឹងរឿងស្រលាញ់ខ្មែរពេកតែយកមិនបាន ទើបកើតជាចិត្តយកមិនបានត្រូវតែបំផ្លាញចោលឬបើអញអត់ ហ្អែងក៏អត់ដែរ។ មូលហេតុដែលគ្រួសាររាជវង្សសៀមអំណាចពាសមេឃតែមិនចេញមុខ ព្រោះតែប្រវត្តិសាស្រ្តដ៏ស្មុគស្មាញជាមួយខ្មែរនេះឯង គេមិនចង់រងការចោទជាមុខសញ្ញាមុនគេពេលមានសង្គ្រាមម្តងៗនោះទេ ផ្ទុយមកវិញប្រើប្រាស់រដ្ឋាភិបាលទីងមោងមួយដែលម្នាក់ៗធ្វើឆ្កួតធ្វើជាដើម្បីបំពេញមហិច្ឆតាឥតកេរ្តិ៍ខ្មាស និងគំនុំក្តៅដូចភ្លើងដែលឆេះពេញស្រុកសៀម រាលមកដល់ខ្មែរនេះ!

• ដោះទំនួលខុសត្រូវ រុញកំហុសដាក់គ្នា៖ សួរថាមានរឿងហើយ អ្នកណាគួរងាប់មុនគេ? អ្នកណាក៏មិនចាំបាច់ងាប់ដែរ រំលាយសភា បង្កើតរដ្ឋាភិបាលចាំផ្ទះ ចប់! តែមហាអំណាចមិនអាចអោយចប់ស្រួលៗអញ្ចឹងនោះទេ ហើយរំលាយសភាក៏ហើយ អានុទីនក៏អស់សិទ្ធិដែរ អញ្ចឹងអ្នកទទួលខុសត្រូវមានតែស្តេចសៀមខ្លួនឯង? បើគេចង់ចរចាមានតែទៅរកស្តេចសៀមតែម្តងឬ? មួយក្រឡានេះកូនចៅក្រោមៗដោះទំនួលខុសត្រូវរួចអស់ហើយ កំហុសធ្លាក់លើស្តេចសៀមតែឯង ជាគំនិតអ្នកណាអោយប្រាកដលើបញ្ហានេះ? ឬគិតថាមហាអំណាចមិនតាមអង្គាមអញ្ចឹងទេ?

• បើបោះឆ្នោត លទ្ធផលមិនពេញចិត្ត មិនបាច់បោះទេ? សៀមប្រហែលមិនសូវជាចង់បោះឆ្នោតប៉ុន្មានទេ បញ្ហាគឺអ្នកមានលទ្ធភាពអាចជាប់សុទ្ធយុវជនដែលទើសភ្នែកនឹងអំណាចរាជានិយមពាសមេឃនេះ ហើយបើទោះជាបោះក៏មិនប្រាកដថាបង្កើតរដ្ឋាភិបាលបានដែរព្រោះដោយសារយោធាសៀមមានកៅអីពាក់កណ្តាលក្នុងសភាប្រាកដជាមិនគាំទ្រគេទេ។ ចុះបើមិនបោះ មានអ្នកណាចេញមុខជំនួសស្តេចសៀមទៀត? ជម្រើសមាន៣ អាចជ្រើសរើសចេញពីក្រុមយោធាទៀតឬអោយអានុទីនកាន់វិញ (ឃើញខំសាងប្រជាប្រិយភាពអោយដែរ) ឬបង្កើតរដ្ឋាភិបាលចម្រុះតែម្តង។ សៀមមិនបោះឆ្នោត ព្រោះមិនទាន់មានលទ្ធផលស្តេចត្រូវចិត្ត បើមានដឹងតែបោះហើយ ស្តេចសៀមកំសាកណាស់ មិនហ៊ានចេញមុខមកតតាំងនឹងខ្មែរទេ។

• បង្កើនទំហំអាវុធ បង្កើនវិសាលភាពសង្គ្រាម ទិញពេលវេលា៖ សៀមបាញ់ខ្មែរកាន់តែខ្ទេច ផ្ទៃក្នុងសៀមក៏កាន់តែខ្ទេចដូចគ្នា។ សៀមញ៉ោះខ្មែរអោយបញ្ចេញអាវុធធ្ងន់ជាងមុនតាំងពីដំបូង ដើម្បីគេមានលទ្ធភាពប្រកាសប្រាប់ប្រជាជនគេថាជាប់ធ្វើសង្គ្រាមជាមួយខ្មែរហើយ កុំទាន់និយាយរឿងផ្សេង។ វិសាលភាពសង្គ្រាមកាន់តែធំ សៀមទិញពេលបានកាន់តែច្រើន ទិញពេលយកទៅណា? យកទៅជួសជុលផ្ទៃក្នុងវិញផង និងរៀបចំបេក្ខភាពដែលសក្តិសមដោយមិនមានសម្លេងរំខានឬប្រឆាំងពីប្រជាជនសៀមផង។ សៀមចង់ដឹងណាស់ថាខ្មែរមានស្អីខ្លះអោយប្រាកដ ទើបចាយមហាសាលអោយខ្មែរតដៃ ហើយពួកគេអាចមានលេសប្រើអាវុធកាន់តែធំដែរ សៀមចង់អោយប្រាកដថាបើពួកគេមានបញ្ហាពេលក្រោយនៅតែអាចប្រើខ្មែរជាលេសបាន។

• យកខ្មែរភ្លេចកំណើតមកសម្លាប់ខ្មែរ៖ យុទ្ធសាស្រ្តនេះសៀមចំណេញលើគោកតែម្តង។ អតីតដែនដីខ្មែរនៅសៀមជាបន្លាក្នុងភ្នែកសៀមយូរហើយតែធ្វើអីមិនចេញ ដោយសារខ្លាចការបះបោរផង ខ្លាចគេថាប្រល័យពូជសាសន៍លើទឹកដីកំណើតគេផង ផ្ទុយមកវិញសៀមនៅតែធ្វើល្អជាមួយ រហូតប្រជាជនបោះបង់ឈប់ហៅខ្លួនឯងថាជាខ្មែរតែម្តង។ ឱកាសមាសគឺសង្គ្រាមជាមួយខ្មែរនេះឯង បញ្ជូនពួកនេះអោយមកប្រយុទ្ធជាមួយខ្មែរ បើឈ្នះបានដីខ្មែរថែម បើចាញ់ពលីសៀមក៏មិនខាតបង់អ្វីដែរ ហើយបានធ្វើអោយពួកគេមានគ្នាកាន់តែតិច អាចដាច់ពូជទៅថ្ងៃមុខ ហើយអោយឈាមថ្មីជាឈាមសៀមសុទ្ធទៅរស់នៅតែម្តង។ ក្រៅពីនេះក៏នៅមានខ្មែរភ្លេចកំណើតធ្វើជាគិញអោយសៀមព្រោះលុយ ដូចកាលជំនាន់បំផ្លាញប្រាសាទយកលក់អោយយាយសារិន្ទថន មិនទាន់ដាច់ពូជនៅឡើយ។

សៀមបានព្យាយាមវាយទាំងសមរភូមិអាវុធមិនចូល សង្គ្រាមចិត្តសាស្រ្តក៏នៅតែមិនបែក ទាំងនេះមកពីសៀមមើលខ្មែរខុសតាំងពីយូរមកហើយ ខ្មែរដើរទៅមុខរហូត មានតែសៀមទេដែលឈប់ដើរ។ សៀមដោយសារតែកំហឹងវាំងខ្លាំងពេកបាត់អស់ភាពជាមនុស្ស យកភាពខុសច្បាប់មកថាត្រឹមត្រូវ យកសង្គ្រាមមកធ្វើជាភាពខ្លាំង ដែលកាន់តែចង កាន់តែជាប់ កាន់តែពិបាកស្រាយ។ កំហុសសៀមច្បាស់ក្រឡែតដល់ថ្នាក់មើលព័ត៌មានតែ២-៣បន្ទាត់ក៏ឃើញសៀមកុហកបាត់ទៅហើយ។ យើងយកភាពត្រឹមត្រូវមកអាង យកច្បាប់មកការពារ មកទ័ពមកទប់ទល់នឹងរឿងឆ្កួតលីលារបស់សៀម។ យុទ្ធសាស្រ្តសៀមគ្មានអ្វីក្រៅពីប្រើកម្លាំងបាយ រួចកុហក រកលេសកាច់មួល ហើយបំពានលើការសន្យានោះទេ សៀមកាន់តែសាហាវ ខ្មែរកាន់តែអាចបង្ហាញភាពល្អដែលសៀមព្យាយាមបន្លប់ពិភពលោកមកជាយូរកាន់តែច្បាស់!

ជឿជាក់លើថ្នាក់ដឹកនាំ និង វីរៈកងទព័របស់យើង !🙏❤️🇰🇭
ប្រភព : Vincent

សង្គ្រាម​អូសបន្លាយយូរបែបនេះ​ អ្វីដែលសន្សំសំចៃបាន​ ត្រូវតែសន្សំសំចៃអោយអស់ពីលិទ្ធភាព!! 📌⚠️  សំរាប់ជនភៀសសឹក​ ពួកយេីងគួរតែប្...
15/12/2025

សង្គ្រាម​អូសបន្លាយយូរបែបនេះ​ អ្វីដែលសន្សំសំចៃបាន​ ត្រូវតែសន្សំសំចៃអោយអស់ពីលិទ្ធភាព!! 📌

⚠️ សំរាប់ជនភៀសសឹក​ ពួកយេីងគួរតែប្តូរវិធីផ្គត់ផ្គង់ម្ហូបអាហារ​ &​ ការជួយផ្សេងៗទៅជារបៀបរស់នៅប្រចាំថ្ងៃ!

👉 ប្តូរពីអាហារដែលឆ្អិនស្រាប់​ ទៅជាត្រី​ សាច់ស្រស់​ បន្លែ​ គ្រឿងទេស​
Ex: ឧបត្ថម្ភ​គោ1ក្បាល​ ជ្រូក1ក្បាល​ ដំឡូង1តោន..!

👉 ប្តូរពីការជួយទឹកសុទ្ធទៅជា​ទិញ​ ម៉ាសុីន​ចម្រោះទឹក​ /ខួងអណ្តូង /​ ដាំទឹកដេីម្បីប្រេីប្រាស់!

👉 ឧបត្ថម្ភ​ ចាន​ ឆ្នាំង​ ចង្ក្រាន​ ពាងទឹក​ កាំសៀវ​ដាំទឹក និងរបស់របរផ្សេងៗដែលចាំបាច់!

👉 កាត់បន្ថយនំ​ ស្ករគ្រាប់ដែលធ្វេីអោយក្មេងងាយឈឺ​ ( កុំបន្ថែមបន្ទុកទៅលេីគ្រូពេទ្យ)

👉 ការជីកស្រះ​ ចិញ្ចឹមមាន់ទា ដាំដំណាំ​ផ្សេងៗ គួរតែធ្វេីជាចាំបាច់!

Activity ទាំងនេះ​ជួយសំរួលថវិការជាច្រេីន​ និងបំបាត់ភាពស្មុគស្មាញ​បានមួយចំនួនធំផងដែរ!
#ព្រោះការជួយរយៈពេលវែង​ មិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់រហូតនោះឡេីយ..!
ប្រភព : Zeymey Zeymey

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Null Saloeun-BPharm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram