ស្រែ៣០០០

ស្រែ៣០០០ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ស្រែ៣០០០, Fertility Doctor, 4c Street 6 Sambour village, Sangkate Dangkorl, Khan Dangkorl, Phnom Penh.

Permanently closed.

ស្រែ៣០០០ គឺផ្ទះលក់ភេសជ្ជៈមួយ ដែលមានការរៀបចំទីកន្លែងដ៏ស្រស់ស្អាត អនាម័យ ផាសុខភាព ហើយស្ងប់ស្ងាត់ សម្រាប់ភ្ញៀវមកអង្គុយទទួលទានភេសជ្ជៈគ្រប់មុខក៏បាន អានសៀវភៅក៏បាន ឬក៏អាចធ្វើកិច្ចការសាលាជុំគ្នា និងពិភាក្សាការងារផ្សេងៗបានដោយស្រួលទៀតផង។

ជីវិតខ្ញុំមួយនេះជួបអស់ហើយ ហត់នឿយ ខូចចិត្ត គិតច្រើន តូចចិត្ត អស់កម្លាំង តែខ្ញុំមិនដែលចាញ់ នឹងជីវិតទេ គឺ នៅស៊ូបានរហូតមកដល់...
02/06/2025

ជីវិតខ្ញុំមួយនេះជួបអស់ហើយ ហត់នឿយ ខូចចិត្ត គិតច្រើន តូចចិត្ត អស់កម្លាំង តែខ្ញុំមិនដែលចាញ់ នឹងជីវិតទេ គឺ នៅស៊ូបានរហូតមកដល់ពេល នេះ និងពេលបន្តទៀត។

ជោគជ័យធំបំផុតរបស់មនុស្សគឺមិនមែននៅត្រង់ការមិនដែលបរាជ័យនោះទេ តែជោគជ័យកើតឡើងពេលអ្នកនោះអាចងើបឡើងវិញក្រោយពីបានដួល...
02/06/2025

ជោគជ័យធំបំផុតរបស់មនុស្សគឺមិនមែននៅត្រង់ការមិនដែលបរាជ័យនោះទេ តែជោគជ័យកើតឡើងពេលអ្នកនោះអាចងើបឡើងវិញក្រោយពីបានដួល...

នៅស្រុកស្រែ យប់ឡើងមិនបាច់ប្រឹងធ្មេច ព្រឹកឡើងមិនបាច់ប្រឹងបើកភ្នែកទេ។ ត្រឹមម៉ោង៨យប់សភាពនៅជុំវិញផ្ទះងងឹត អមនឹងសំឡេងចង្រិតយំ...
20/05/2025

នៅស្រុកស្រែ យប់ឡើងមិនបាច់ប្រឹងធ្មេច ព្រឹកឡើងមិនបាច់ប្រឹងបើកភ្នែកទេ។ ត្រឹមម៉ោង៨យប់សភាពនៅជុំវិញផ្ទះងងឹត អមនឹងសំឡេងចង្រិតយំតិចៗ ខ្យល់ត្រជាក់ៗ ជាមួយនឹងទឹកសន្សើមដែលបន្ទាបខ្លួនមកដណ្ដប់ចុងស្មៅ វាបានធ្វើឱ្យភ្នែកនេះមិនអាចទ្រាំបើកតទៅទៀត។ ទូរសព្ទមិនអាចនៅជាប់នឹងដៃបានយូរទេ ព្រោះត្រឹមម៉ោង៩យ៉ាងយូរ គ្រប់គ្នាគេងលក់ស្ងាត់ភូមិទៅហើយ។ ម៉ោង៤កន្លះ ជារៀងរាល់ថ្ងៃ មនុស្សភាគច្រើនបានភ្ញាក់ពីដំណេក។ មិនមែនម្នាក់ៗប្រឹងបើកភ្នែកក្រោកទេ តែមកពីគេងអស់ងងុយ ហើយមិនអាចគេងលក់តទៅទៀត។ ម៉ោងជិត៥ព្រឹក គ្រប់ផ្ទះបើកភ្លើង មាន់ចាប់ផ្ដើមរងាវ ហើយអ្នកខ្លះក៏ក្រោកចម្អិនអាហារពេលព្រឹកដើម្បីវេចខ្ចប់ទៅស្រែ អ្នកខ្លះក្រោកដងទឹក ស្រោចស្រពបន្លែ ដឹកគោចេញពីក្រោល បោសដី លាងចានឆ្នាំង បោសសម្អាតផ្ទះសម្បែងជាដើម។ ត្រឹមម៉ោង៦កន្លះ ទៅម៉ោង៧ព្រឹក ដែលជាធម្មតាមនុស្សនៅទីក្រុងភាគច្រើនមិនទាន់ភ្ញាក់ពីគេងផង តែអ្នកស្រែចេញស្ងាត់ពីផ្ទះទៅធ្វើការងារស្រែចម្ការអស់ហើយ។

រយះពេលជាង៣ ថ្ងៃនេះ ការត្រលប់មកស្រុកកំណើត បានធ្វើឱ្យខ្ញុំទម្លាប់ខ្លួនក្នុងជីវភាពមួយដូចពីមុន (កាលវ័យកុមារ)។ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយណាស់ គ្រាន់តែថានៅទីនេះមិនសម្បូរនំចំណីហូបចុកដូចទីក្រុង ទោះមានប្រាក់ចាយក៏ពិបាករកអ្វីឆ្ងាញ់ៗហូប។ អ្នកស្រែមិនសូវជាទម្លាប់ចាយប្រាក់លើរបស់ហូបចុកនៅផ្សារទេ។ ព្រឹកឡើងមានត្រឹមតែបាយកក ឬបបរស ត្រីងៀត ជាដើម ហើយក៍មានតែកាហ្វេកញ្ចប់ មិនមានប្រេនៗដែរ។ ម្យ៉ាងនៅក្បែរនេះពុំមានផ្សារទេ បើចង់ទៅផ្សារគឺត្រូវជិះម៉ូតូប្រហែលជិត១០នាទីទើបដល់ ហើយផ្សារក៏មិនធំ មិនសម្បូរបែបឡើយ។ អ្វីដែលខ្ញុំចូលចិត្តជាងគេនៅស្រុកស្រែ គឺដកដង្ហើមស្រួល ធំក្លិនប្រហើរផ្កាស្មៅ ម្អមស្រែ ផ្កាឈើ និងមានសំឡេងសត្វ ហើយជាពិសេសគឺឆាប់ងងុយគេង និងឆាប់គេងអស់ងងុយ។ ដោយការភ្ញាក់ពីគេងពីព្រលឹមបែបនេះ ខ្ញុំមានអារម្មណ៍ថាពេលវេលាដែលខ្ញុំរស់នៅគឺយូរខ្លាំងណាស់។ ខ្ញុំតែងតែក្រោកបានមុនពេលព្រះអាទិត្យបង្ហាញខ្លួនជានិច្ច ហើយត្រង់នេះគឺពិតជាធ្វើឱ្យយើងមានអារម្មណ៍ល្អពេញមួយថ្ងៃ។

ទោះយ៉ាងណា នៅស្រុកស្រែ ឬទីក្រុង គឺសុទ្ធតែមានគុណសម្បត្ដិ និងគុណវិបត្ដិរៀងៗខ្លួន។ ទីក្រុងមានឱកាសការងារច្រើន ងាយស្រួលក្នុងការរកប្រាក់ចំណូល តែមែនទែនទៅទីនោះក៏ងាយស្រួលក្នុងការចាយវាយផងដែរ។ ជនបទមានខ្យល់អាកាសល្អបរិសុទ្ធ មានភាពស្ងប់ស្ងាត់ និងធម្មជាតិច្រើន តែយើងក៏ពិបាកក្នុងការរកចំណូលប្រចាំថ្ងៃ ហើយមួយទៀតពេលខ្លះមានប្រាក់ហើយក៏មិនស្រួលប៉ុន្មានដែរ។

20/05/2025
ម្ហូបខ្មែរសាមញ្ញៗតែមានអត្ថន័យ
20/05/2025

ម្ហូបខ្មែរសាមញ្ញៗតែមានអត្ថន័យ

ស្រលាញ់គ្នា ចង់រស់នៅជាមួយគ្នា គួរតែសម្របខ្លួនម្នាក់បន្តិច អ្វីដែលថយបានគួរថយ អ្វីដែលអត់ឱនបានគួរអត់ឱន...។
24/10/2024

ស្រលាញ់គ្នា ចង់រស់នៅជាមួយគ្នា គួរតែសម្របខ្លួនម្នាក់បន្តិច អ្វីដែលថយបានគួរថយ អ្វីដែលអត់ឱនបានគួរអត់ឱន...។

🌾🌴🌿🌺🌹យើងត្រូវតែចេះរក្សាជីជាតិនៃដី ដោយបងប្អូនត្រូវតែដាក់ជីទ្រាបបាត មានដូចជាជីលាមកសត្វ ជីកំប៉ុស្ត ដែលនាំអោយដីស្រែបងប្អូនមា...
28/05/2024

🌾🌴🌿🌺🌹យើងត្រូវតែចេះរក្សាជីជាតិនៃដី ដោយបងប្អូនត្រូវតែដាក់ជីទ្រាបបាត មានដូចជាជីលាមកសត្វ ជីកំប៉ុស្ត ដែលនាំអោយដីស្រែបងប្អូនមានពពួកអតិសុខុមប្រាណ សំបូរសត្វល្អឹតច្រើន ដែលជូយអោយដីមានជីវិត ដីធូរ និងជួយបង្កើនទិន្នផលដំណាំ។ ម៉្យាងវិញទៀតបងប្អូនអាចប្រើជីសរីរាង្គបន្ថែមទៀតផងដែរ។
📣📣📣ថ្ងៃនេះ ខ្ញុំសូមណែនាំ បងប្អូន មកប្រើ ជីទ្រីផ្លាស សញ្ញាត្រាដើមឈើ ជា ជម្រើសដ៍ល្អបំផុតសម្រាប់បងប្អូនជាប្រជាកសិករ! ពោលគឺ ចំណេញ ៣យ៉ាងក្នុងពេលតែមួយ៖
👌ជីបំប៉ន និងបង្កើនទិន្នផល ១០០%
👉ថ្នាំការពារ និងព្យាបាល ១០០%
🥰ថ្នាំការពារ និងកម្ចាត់សត្វល្អិត ១០០%

🚛🚛ដឹកជញ្ជួនមិនគិតថ្លៃ ទូទាំងប្រទេស។
📞 ប្រឹក្សាយោបល់ពីការប្រើប្រាស់ និងដាំដុះដំណាំ ដោយឥតគិតថ្លៃ 078 75 58 58 /088 2 24 24 14

23/04/2022

អាជីវកម្មមួយ អ្នកមិនអាចគិតតែប្រាក់ចំណេញពីភ្ញៀវនោះទេ។ ជូនអនុស្សាវរីយខ្លះតបទៅភ្ញៀវដើម្បីក្តីស្រលាញ់។ ចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមេសានេះ ស្រែកាហ្វេសូមជូននំផេកខេក១ រាល់ការជាវកាហ្វេ១កែវ !

Address

4c Street 6 Sambour Village, Sangkate Dangkorl, Khan Dangkorl
Phnom Penh

Alerts

Be the first to know and let us send you an email when ស្រែ៣០០០ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram