Home eyecare

Home eyecare ទទួលកម្មង់ទឹកបន្តក់ភ្នែកពីប្រទេសស?

17/11/2021

មានទទួលកម្មង់ទឹកថ្នាំបន្តក់ភ្នែកមកពីប្រទេសស្វីស

10/08/2021
ទទួលកម្មង់ទឹកបន្តក់ភ្នែកពីប្រទេសស្វីស012 213 413016 232 133097 56 48 007ដោះស្រាយបញ្ហាភ្នែក...១/  #ឈឺភ្នែក  #ភ្នែកក្រហម  ...
22/07/2021

ទទួលកម្មង់ទឹកបន្តក់ភ្នែកពីប្រទេសស្វីស
012 213 413
016 232 133
097 56 48 007
ដោះស្រាយបញ្ហាភ្នែក...
១/ #ឈឺភ្នែក #ភ្នែកក្រហម #រកាំភ្នែក #រមាស់ភ្នែក
២/ បញ្ហា #ក្តៅគ្រាប់ភ្នែក #ហៀរទឹកភ្នែក
៣/ #បញ្ហាភ្នែកកន្ទុយថ្លែន ឬ #ភ្នែកឡេីងបាយ​ #ចាញ់ខ្យល់​
៤/ #ចុករោយក្នុងគ្រាប់ភ្នែក​ #ចាញ់ពន្លឺ​ #ស្រវាំងបែកផ្សែង
៥/ #អាឡែកស៊ីភ្នែក #រលាគបាតភ្នែក​ #ភ្នែកម្ញូប
៦/ #បញ្ហារលាក់បាតភ្នែក
៧/ បញ្ហារងងឹតភ្នែកពេលជរា ជាដើម...
🙏ភ្នែកសំខាន់ណាស់ សូមកុំទុកភ្នែកចោលអោយសោះ🙏
🙏សូមអគុណ!🙏

22/07/2021

ទទួលកម្មង់ទឹកបន្តក់ភ្នែកពីប្រទេសស្វីស
012 213 413
016 232 133
097 56 48 007
ដោះស្រាយបញ្ហាភ្នែក...
១/ #ឈឺភ្នែក #ភ្នែកក្រហម #រកាំភ្នែក #រមាស់ភ្នែក
២/ បញ្ហា #ក្តៅគ្រាប់ភ្នែក #ហៀរទឹកភ្នែក
៣/ #បញ្ហាភ្នែកកន្ទុយថ្លែន ឬ #ភ្នែកឡេីងបាយ​ #ចាញ់ខ្យល់​
៤/ #ចុករោយក្នុងគ្រាប់ភ្នែក​ #ចាញ់ពន្លឺ​ #ស្រវាំងបែកផ្សែង
៥/ #អាឡែកស៊ីភ្នែក #រលាគបាតភ្នែក​ #ភ្នែកម្ញូប
៦/ #បញ្ហារលាក់បាតភ្នែក
៧/ បញ្ហារងងឹតភ្នែកពេលជរា ជាដើម...
🙏ភ្នែកសំខាន់ណាស់ សូមកុំទុកភ្នែកចោលអោយសោះ🙏
🙏សូមអគុណ!🙏

ហេតុអ្វីបានជាអ្នកកេីតជំងឺឡេីងបាយជំងឺភ្នែកឡើងបាយ គឺជា​ការវិវត្តន៍​នូវ ស្នាម​ស​បាំង​កញ្ចក់ភ្នែក​ដោយ​មិន​មាន​ការឈឺចាប់​។ ជំ...
22/07/2021

ហេតុអ្វីបានជាអ្នកកេីតជំងឺឡេីងបាយ

ជំងឺភ្នែកឡើងបាយ គឺជា​ការវិវត្តន៍​នូវ ស្នាម​ស​បាំង​កញ្ចក់ភ្នែក​ដោយ​មិន​មាន​ការឈឺចាប់​។ ជំងឺ​នេះ បាន​បាំង​ជិត នូវ​ពន្លឺ ដែល​នឹង​ធ្វើអោយ​អ្នកជំងឺ​ពិបាក ក្នុង​ការមើលឃើញ​អោយបាន​ច្បាស់​។ ការ​ទុក​វា ចោល​ដោយ​មិន​មាន​ការព្យាបាល ក្នុង​រយៈពេល​ដ៏​យូរ ជំងឺ​នេះ​អាច​ធ្វើអោយ​អ្នកជំងឺ​ខ្វាក់​បាន​។ ជារឿយៗ វា​តែង​មាន​ទំនាក់ទំនង ទៅនឹង​ការកើនឡើង​របស់​អាយុ ប៉ុន្តែ​ពេលខ្លះ​ពួក​វា​ក៏​អាច​កើតមាន​ចំពោះ មនុស្ស​វ័យក្មេង​បាន​ផងដែរ​។​

​តើ​កត្តា​អ្វីខ្លះ ដែល​ធ្វើអោយ​អ្នក​មាន​ជំងឺភ្នែកឡើងបាយ​?
​មូលហេតុ​ជាក់លាក់ ដែលនាំអោយ​មាន​ជំងឺ​នេះ គឺ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ខណៈពេល ដែល​ការ​ប្រឈម​នឹង​កើន​មាន ទៅតាម​អាយុកាល​របស់​អ្នក កត្តា​ខាងក្រោម​នេះ​ក៏​អាច​នឹង រួមចំណែក នាំ​អោយ​អ្នក​មាន​នូវ​ជំងឺ​ភ្នែក​ប្រភេទ​នេះ​ផងដែរ ៖
- ជំងឺ​ទឹកនោម​ផ្អែម​។​
- ការជក់បារី​។​
- ការ​ផឹកសុរា​ច្រើន​ជ្រុល​។​
- ការរង​របួស​ភ្នែក​។​
- ការប្រើប្រាស់ corticosteroids ក្នុង​រយៈពេល​ដ៏​យូរ​។​
- ការ​ប្រឈម​នឹង ពន្លឺព្រះអាទិត្យ ឬ កាំរស្មី​ក្នុង​រយៈពេល​ដ៏​យូរ​។​

​គន្លឹះ​ក្នុងការ បង្ការ​នូវ​ជំងឺភ្នែកឡើងបាយ​
​ទាំងនេះ​គឺជា​វិធី​មួយ​ចំនួន ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​កាត់បន្ថយ​នូវ​ការ​ប្រឈម​ទៅ​នឹង​ការ វិវត្តន៍​មាន នូវ​ជំងឺភ្នែកឡើងបាយ​គឺ​៖
- កុំ​ជក់បារី​។​
- តែងតែ​ពាក់មួក ឬ វ៉ែនតា​ការពារ​ភ្នែក​នៅ​ពេល​ចេញ​ទៅ​ក្រោម​កំដៅ​ថ្ងៃ​។​
- ធ្វើការ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​។​
- កំណត់​ការប្រើប្រាស់​ជាតិ​សុរា ៕

រោគសញ្ញាបញ្ហាភ្នែកដែលអ្នកត្រូវប្រយ័ត្នប្រយែងកែវភ្នែកគឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នា។ វាជាញាណមួយដែលឲ្យយើងមើ...
22/07/2021

រោគសញ្ញាបញ្ហាភ្នែកដែលអ្នកត្រូវប្រយ័ត្នប្រយែង
កែវភ្នែកគឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នា។ វាជាញាណមួយដែលឲ្យយើងមើលឃើញនូវពិភពលោក។ ប៉ុន្តែនៅក្នុងសម័យបច្ចេកវិទ្យានេះ យើងរឹតតែត្រូវការប្រើប្រាស់កែវភ្នែករបស់យើងថែមទៀត។ មានករណីខ្លះដែលបញ្ជាក់ថា ការប្រើប្រាស់ កុំព្យូទ័រ ឬទូរស័ព្ទស្មាត់ហ្វូន យូរអាចផ្តល់ផលអាក្រក់ដល់ប្រព័ន្ធសរសៃរប្រាសាទ និងបំផ្លាញកោសិកាភ្នែក ។


ការផ្សព្វផ្សាយថា ការដុះកន្ទុយថ្លែន ជាមូលហេតុទី ២ ក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យគំហើញ ថយចុះ ឬងងឹតភ្នែក ជាពិសេសអ្នកធ្វើការនៅក្រោមកំដៅថ្ងៃនិងធូលី ប្រឈមមុខដុះកន្ទុយ ៦ដងជាងអ្នកធ្វើការនៅក្នុងម្លប់
+មូលហេតុអ្វីដែលធ្វើអោយដុះកន្ទុយថ្លែនភ្នែក? តាមការស្រាវជ្រាវបានរកឃើញថាកម្មរស្មី យូវី (UV) របស់កំដៅថ្ងៃធ្វើឲ្យកោសិការនៅលើកញ្ចក់ភ្នែក Limbus steam cell deficiency ខូចខាត និងបាត់បង់ដែលបង្ករអោយមានជាសរសៃឈាមនិងសាច់ដុះ fibro-vascular growth ចូលមកគ្របពីលើកញ្ចក់ភ្នែក cornea និងប្រស្រីភ្នែក ។ ហេតុនេះហើយ គេសង្កេតឃើញថា អ្នកធ្វើការនៅក្រោមកំដៅថ្ងៃខ្លាំង ប្រឈមមុខដុះកន្ទុយថ្លែន ៦ដង បើប្រៀបធៀបអ្នកធ្វើការ ក្នុងម្លប់ ហើយរស់នៅជនបទកើត ៥ដងធៀបនឹងអ្នកទីក្រុង ។ ម៉្យាងទៀតធូលីដីក៍ជាកត្តា អោយដុះកន្ទុយថ្លែនដែរ ។
+ការការពារកុំឲ្យដុះកន្ទុយថ្លែន ៖
អ្នកត្រូវថែរក្សារភ្នែករបស់អ្នកកុំឲ្យត្រូវកំដៅថ្ងៃខ្លាំង ដោយប្រើប្រាស់មួក ឬឆត្រប្រើមួក សុវត្ថិភាព ដោយមានកញ្ចក់ការពារភ្នែកឬក៏អាចប្រើវែនតាខ្មៅ និងវ៉ែនតាការពារយូវី (UV) ដើម្បីការពារជាប្រចាំ។
+ការព្យាបាល ដុះកន្ទុយថ្លែន
ប្រសិនបើដុះកន្ទុយថ្លែនក្នុងកម្រិតស្រាល mild pterygium (តិចជាង២ មិលី្លម៉ែត្រ) ហើយវាមិន មានការរំខានគ្រូពេទ្យអាចព្យាបាលដោយប្រើថ្នាំបណ្តក់សិន និងនែនាំឲ្យការពារភ្នែកដោយ ប្រើមួក និងវ៉ែនតាការពារ ។​ ប្រសិនបើវាមានកម្រិតខ្លាំង severe pterygium គឺកាលណា​វាដុះ​ចូលជ្រៅគ្រូពេទ្យនឹងធ្វើការបកវាចេញ និងដោយផ្សាំសាច់ថ្មី conjunctival auto-graft ដើម្បី​កុំ​ឲ្យ​ដុះឡើងវិញ និងស្អាតដូចភ្នែកពីកំណើត ៕

ជំងឺខ្លាចពន្លឺបង្ករឡេីងដោយសារអ្វីខ្លះ​ជំងឺ​ខ្លាច​ពន្លឺ មានន័យ​ថា អ្នក​ធ្លាប់​ប្រតិកម្ម​ជាមួយនឹង​ពន្លឺ ដូចជា ឈឺភ្នែក ព្រឺ...
22/07/2021

ជំងឺខ្លាចពន្លឺបង្ករឡេីងដោយសារអ្វីខ្លះ

​ជំងឺ​ខ្លាច​ពន្លឺ មានន័យ​ថា អ្នក​ធ្លាប់​ប្រតិកម្ម​ជាមួយនឹង​ពន្លឺ ដូចជា ឈឺភ្នែក ព្រឺ​សម្បុរ ឈឺ​ស្បែក​ជាដើម ដែល​ជាហេតុ​ធ្វើអោយ​អ្នកខ្លាច​ពន្លឺ​។ ភ្នែក​របស់​អ្នក គឺ​ងាយ​នឹង​ប្រតិកម្ម​ជាមួយនឹង​ពន្លឺ ដោយសារ​វា​មិន​អាច​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​របស់​ពន្លឺ​។
ជាធម្មតា ភ្នែក​ប្រតិកម្ម​ជាមួយនឹង​ពន្លឺ​ដែល​ភ្លឺ​ខ្លាំង​តែ​ប៉ុណ្ណោះ​។ លក្ខខណ្ឌ​នៃ​ជំងឺ​ភ្នែក ការរង​របួស ឬ​ការឆ្លង​មេរោគ​អាចជា​មូលហេតុ​ចំពោះ​ការខ្លាច​ពន្លឺ​។
ខាងក្រោម​នេះ គឺជា​បញ្ហា​មួយចំនួន​ដែល​បង្ក​អោយ​មាន​ជំងឺ​ខ្លាច​ពន្លឺ ៖
•​ ​ជំងឺ​ភ្នែក​ស្ងួត​
•​ ​ជំងឺភ្នែកឡើងបាយ​
•​ ​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​
•​ ​រលាក​ប្រព័ន្ធ​ប្រសាទ​
•​ ​ជំងឺ​ដំបៅ​កញ្ចក់​ភ្នែក​។​
​ស្ថានភាព​សុខភាព​មួយចំនួន ដែល​អាច​បណ្តាលអោយ​ភ្នែក​របស់​អ្នកចាញ់​ពន្លឺ ៖
•​ ​ជំងឺ​ឆ្កែឆ្កួត​
•​ ​ជំងឺ​កញ្ច្រិ​ល​
•​ ​អា​លែ​ក​ស៊ី​
•​ ​ជំងឺ​ឈឺក្បាល​ប្រកាំ​ង​
•​ ​ជំងឺរលាកស្រោមខួ​រ​
•​ ​ជំងឺ​ធ្លាក់​ទឹកចិត្ត​
•​ ​របួស​ក្បាល​
•​ ​ជំងឺ​រលាក​ខួរក្បាល​
•​ ​ការពុល​បារត​
•​ ​ជំងឺ​ហូរឈាម​ក្នុង​ខួរក្បាល​៕

Address

Phnom Penh
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Home eyecare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram