Davy Phann - ផាន់ ដាវី

Davy Phann - ផាន់ ដាវី Make a better life ☘️

27/11/2025

កុំភ្លេចshareអោយអ្នកផ្សេងដឹងផងណាបងៗ ❤️

21/11/2025

❤️❤️

10/10 ចេញមកបែបកំប្លែងល្អមើលគ្រប់ឆុតឆាកមើលទៅបងប្អូនមិនខកបំណងទេ 👍 #គាំទ្រភាពយន្តខ្មែរ #ភូមិបុរាណ
16/11/2025

10/10 ចេញមកបែបកំប្លែងល្អមើលគ្រប់ឆុតឆាកមើលទៅបងប្អូនមិនខកបំណងទេ 👍
#គាំទ្រភាពយន្តខ្មែរ
#ភូមិបុរាណ

This is The Best Khmer Film of the Year 🍿🍿

សុំសរសេីរដល់​ BlackBox Studio ចំពោះស្នាដៃដ៏ល្អសឹងតែឥតខ្ចោះនៅក្នុងការផលិតរឿង​ "ភូមិបុរាណ"​ នេះឡេីង​ ។ អាចនិយាយបានថាជារឿងខ្មែរដំបូងដែល​ admin អង្គុយមេីលពីរម៉ោងជក់ចិត្តសឹងតែមិនចង់អោយចប់ទេ​ តាមពិតរឿងនេះត្រូវមានរយៈពេលបីម៉ោង​ តែដោយសារគោលការណ៍រោងកុន​ អញ្ចឹងក៏ត្រូវកាត់បន្ថយមកពីរម៉ោង​ ចង់យាយថាបេីចាក់បីម៉ោងក៏មេីលអត់ធុញដែរ​ សាច់រឿងបូកបញ្ចូលបុរាណលាយសម័យ​ឆ្លងភព​ បង្កប់អត្ថន័យអប់រំល្អណាស់​ សាច់រឿងមានដំណេីរដេីមទងច្បាស់លាស់​ plot twist កន្លែងខ្លះអាចអោយទស្សនិកជនដាច់ចង្កេះស្មានអត់ត្រូវ​ សំខាន់កំប្លែងខ្លាំង​ អង្គុយសេីចឡេីងហៀរទឹកភ្នែក​ 😭😭😭 មនោសញ្ចេតនា​ ខឹង​ សេីច​ សប្បាយ​ កំសត់​ ក៏ដាក់បញ្ចូលបានល្អ​ដែរ​ អត់ឆ្គងទេ​ មេីលហេីយជ្រួលជ្រាប​ ។

បច្ចេកទេសកាត់តស្អាត​ តួសម្ដែងវិញលេងស្មេីរដៃគ្នាល្អណាស់​ ពួកគាត់ពិតជាសម្ដែងបានល្អខ្លាំងមែនទែន​ ពាក្យពេជន៍ទឹកមុខកំប្លែងស្ងួត​ សំខាន់សម្លេងតួពិតៗអត់បញ្ចូល​ បទចំរៀងអមសាច់រឿងក៏ពិរោះ​ ។ សរុបជារួម​ admin ហ៊ាននិយាយថាភាពយន្តខ្មែរមួយនេះល្អមេីលជាងរឿងប្រទេសជិតខាងភាគច្រេីនដែលកំពុងចាក់បញ្ចាំងនៅពេលទៅទៀត​ បេីយកទៅបញ្ចាំងនៅក្រៅប្រទេសអាចនឹងទទួលបានការកោតសរសេីរច្រេីន​ ។ ចំណុចឆ្គងអាចថាមានដែរ​ តែមានតិច​ ជាពិសេសពេលបេីកក្បាលរឿងដំបូង​ តែពេលចូលដល់កន្លែងតួឯកយេីងឆ្លងចូលទៅកាន់ភូមិបុរាណភ្លាម​ ចាប់ផ្ដេីមសេីចយកហ្មង​ ។

"ភូមិបុរាណ"​ នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី​ 13 ខែវិច្ឆិកា​ ឆ្នាំ​ 2025 នេះតទៅហេីយ​ ទិញសំបុត្រមេីលទៅ​ ដឹងតែអត់ស្ដាយក្រោយទេ​ និយាយត្រង់​ កម្រមានរឿងខ្មែរដែលល្អមេីលខ្លាំងចឹងណាស់​ 😭🍿🍿

#ពោតផ្ទុះ

16/11/2025

ជីវិតបែបឆក់កណ្តៀត🤪
゚viralシfypシ゚viralシalシ

 #តើឃ្លាមួយណាជានិយមន័យជីវិតរបស់អ្នក ? 1. 💫 «ជីវិតមិនមែនអ្វីដែលងាយស្រួល ប៉ុន្តែវាជាអ្វីដែលមានតម្លៃសម្រាប់ការតស៊ូ»2. 🌿 «កុ...
12/11/2025

#តើឃ្លាមួយណាជានិយមន័យជីវិតរបស់អ្នក ?

1. 💫 «ជីវិតមិនមែនអ្វីដែលងាយស្រួល ប៉ុន្តែវាជាអ្វីដែលមានតម្លៃសម្រាប់ការតស៊ូ»

2. 🌿 «កុំបោះបង់ ព្រោះថ្ងៃស្អែកអាចនាំអោយមានអ្វីល្អជាងម្សិលមិញ»

3. 🌞 «ជីវិតគឺដូចដំណើរដែលពោរពេញដោយបទពិសោធន៍ មិនមែនគោលដៅទេ»

4. 💧 «កុំភ្លេចថា ទោះបីជាភ្លៀងធ្លាក់ខ្លាំងយ៉ាងណា តែព្រះអាទិត្យនៅតែរះវិញ»

5. 🌸 «សុភមង្គលពិតប្រាកដ មិនមែនមកពីអ្វីដែលយើងមាន ប៉ុន្តែមកពីអ្វីដែលយើងស្គាល់ថា គ្រប់គ្រាន់»

6. 🕊️ «ជីវិតខ្លី តែអារម្មណ៍ល្អអាចនៅយូរ ប្រសិនបើយើងចែកចាយវាទៅអ្នកដទៃ»


゚viralシfypシ゚viralシalシ

12/11/2025

ចែករំលែកគន្លឹះតិចតួចសម្រាប់ការសន្សំ និង ចាត់ចែងលុយប្រចាំថ្ងៃ 💰💰💵


゚viralシfypシ゚viralシalシ

 #សេរីភាពមនុស្សស្រី!!និយមន័យសេរីភាពសម្រាប់មនុស្សស្រី គឺនៅពេលដែល មនុស្សស្រីមានស្ថានភាព 5 យ៉ាងខាងក្រោមនេះ៖1. សេរីភាពផ្ទាល់...
11/11/2025

#សេរីភាពមនុស្សស្រី!!
និយមន័យសេរីភាពសម្រាប់មនុស្សស្រី គឺនៅពេលដែល មនុស្សស្រីមានស្ថានភាព 5 យ៉ាងខាងក្រោមនេះ៖

1. សេរីភាពផ្ទាល់ខ្លួន: ស្ត្រីអាចសម្រេចដោយខ្លួនឯង បាន នៅក្នុងការជ្រើសរើសអំពីជីវិតផ្ទាល់ខ្លួន ដូចជាការសិក្សា ការងារ ឬការរស់នៅ ដោយគ្មានការបង្ខំ ឬក៏ត្រូវគ្រប់គ្រងពីនរណាម្នាក់។

2. សេរីភាពសេដ្ឋកិច្ច: ប្រាកដហើយ មនុស្សស្រីដែលមានសេរីភាព ត្រូវមានសេដ្ឋកិច្ចល្អ។ នាងមានសិទ្ធិធ្វើការងារ រកប្រាក់ចំណូល បង្កើតអាជីវកម្ម និងគ្រប់គ្រងទ្រព្យសម្បត្តិដោយខ្លួនឯង ដោយគ្មានការរឹតត្បិតទៅតាមភេទ។

3. សេរីភាពសង្គម និងវប្បធម៌: វាជាចំណុចដែលសំខាន់ និងតម្រូវឱ្យមានសម្រាប់ស្ត្រីពិតប្រាកដ ដើម្បីឈានទៅកាន់ពាក្យថា ស្ត្រីមានសេរីភាពក្នុងជីវិត។ សិទ្ធិចូលរួមក្នុងសង្គម ទទួលបានការអប់រំ សិល្បៈ និងវប្បធម៌ ដោយគ្មានការរើសអើង ឬសំពាធពីប្រពៃណីទំនៀមទម្លាប់ ដែលតម្រូវឱ្យដាក់ស្ត្រីនៅទីតាំងទាបជាងបុរស។

4. សេរីភាពនយោបាយ និងសិទ្ធិមនុស្ស: នៅត្រង់នេះផ្អែកលើ សិទ្ធិចូលរួមក្នុងការសម្រេចចិត្តសាធារណៈ ដូចជាការបោះឆ្នោត ការបង្កើតគោលនយោបាយ ឬក្លាយជាអ្នកដឹកនាំ។

5. សេរីភាពរាងកាយ និងផ្លូវភេទ: មនុស្សស្រីមានសិទ្ធិគ្រប់គ្រងរាងកាយ និងសុខភាពផ្លូវភេទរបស់ខ្លួន ដោយគ្មានការបង្ខំ ឬអំពើហឹង្សា។ នាងមានសិទ្ធិសម្រេចចិត្ត ដោយគ្មានការបង្ខិតបង្ខំ ឬគំនាបណាមួយមកលើការសម្រេចចិត្តរបស់នាង។

សេរីភាពសម្រាប់មនុស្សស្រី មិនមែនមានន័យថាស្ត្រីធ្វើអ្វីគ្រប់យ៉ាង ដោយគ្មានដែនកំណត់ទេ ប៉ុន្តែមានន័យថា ស្ត្រីត្រូវបានគេគោរពជាមនុស្សដូចគ្នា ដោយមិនបែងចែកភេទ។ នាងមានសិទ្ធិជ្រើសរើស និងរស់នៅដោយគ្មានការរើសអើង ឬការគ្រប់គ្រង។ នាងរស់នៅក្នុងបរិយាកាស 5 យ៉ាងខាងលើនេះ អាចមានឱកាស និងមានលទ្ធភាពដឹកនាំជីវិត ទៅកាន់សុភមង្គលពិតប្រាកដបាន៕

03/06/2024
25/01/2024
24/01/2024

គ្មានអ្វីបានមកដោយងាយស្រួលទេ មិនថារឿងលុយកាក់ បំណងប្រាថ្នា សុខភាព រឺ រូបរាងក្នុងក្តីស្រមៃក៍ដោយ គឺវាតម្រូវអោយយើងមានការចាប់ផ្តើម និង ធ្វើវាជាប់លាប់ទើបអាចសម្រេចលទ្ធផលដែរយើងចង់បាន 💪🏻

2024 នេះមានអ្វីដែលអ្នកទាំងអស់គ្នាចង់បានខ្លះត្រូវចាប់ផ្តើមធ្វើវាណា 🫶🏻

23/01/2024

ជីវិតមនុស្សយើងទោះរវល់យ៉ាងណាកុំភ្លេចមើលថែសុខភាពខ្លួនឯងអោយសោះណា ព្រោះថាបើសុខភាពរបស់យើងមានបញ្ហាអ្វីៗក៍ត្រូវចប់តាមនោះដែរ…!

Address

Phnom Penh

Telephone

+85516833375

Website

Alerts

Be the first to know and let us send you an email when Davy Phann - ផាន់ ដាវី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram