16/12/2021
#ឬសដូចបាតបណ្ដាលពីមូលហេតុអ្វីខ្លះទៅ? #ហើយគួរធ្វើយ៉ាងណាបើជ្រុលកើតវាហើយ?
ជម្ងឺឬសដូងបាតកើតឡើង ព្រោះសសៃឈាមនៅជុំវិញរន្ធគូថរីកធំ។ មូលហេតុដែលនាំអោយកើតជម្ងឺឬស ដូងបាត បណ្ដាលមកអំពី:
១- ទល់លាមកញឹកញាប់
២- ស្ដ្រីមានគភ៍ ក៏អាចអោយកើតឬសដូងបាតបានដែរ។
៣-ខ្វះវិធីហាត់ប្រាណ
៤- អង្គុយយូរហួសហេតុពេក
រោគសញ្ញាជម្ងឺឬសដូងបាតមានដូចជា៖
១- មានការឈឺចាប់យ៉ាងខ្លាំងក្នុងទ្វាលាមក
២- មានការរមាស់ និងផ្សាររោលរាលយ៉ាងខ្លាំងនៅពេលបន្ទោរបង់
៣- លាមកសំប៉ែត
៤- ជួនកាលមានហូរឈាមត្រង់ឬសដូងបាត
៥- ជួនកាលលៀនឬសដូងបាតចេញមកក្រៅទ្វារលាមក
ឥរិយាបថដែលត្រូវប្រកាន់យក៖
១- ប្រយ័ត្នកុំអោយទល់លាមកអោយសោះ
២-បរិភោគបន្លែ និងអាហារងាយរលាយ
៣- កុំផឹកសុរា និងស្រាទំពាំងបាយជូរ
៤- កុំបរិភោគគ្រឿងហិរ និងគ្រឿងេទស
៥- ហាត់ប្រាណតាមសមគួរ
៦- កុំជិះសេះ
៧- កុំជិះកង់
៨- ទៅជួបពេទ្យជំនាញ៕