12/12/2025
[English below]
បញ្ហាជម្លោះនៅព្រំដែនដែលបានកើតឡើងថ្មីៗនេះ បានបង្ករនូវស្ថានភាពវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឲ្យគ្រួសារប្រជាជានខ្មែរជាច្រើន ត្រូវបង្ខំចិត្តចាកចេញពីទីលំនៅ។ ដោយហេតុនេះ តម្រូវការនៃជំនួយបន្ទាន់ មានភាពចាំបាច់បំផុត ហើយក៏ជាក្តីបារម្ភយ៉ាងធំធេងសម្រាប់ពួកយើងទាំងអស់គ្នា។
ក្រុមការងារនៅ Mauraé សូមចូលរួមចែករំលែកជាផ្នែកតូចមួយនៅក្នុងគ្រាដ៏លំបាកនេះ តាមរយៈការចូលរួមគាំទ្រការងារជួយសង្គ្រោះ ដែលដឹកនាំដោយអង្គការ World Vision, Cambodia TPO និង UNICEF។ ក្រុមការងារទាំងនេះ ដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់ជំនួយទាំងសុខភាពរាងកាយ និងផ្លូវចិត្ត ដល់ប្រជាជនភៀសសឹក។ ពួកយើងរួបរួមគ្នា គាំទ្របេសកកម្មសំខាន់សម្រាប់ប្រជាជនខ្មែររបស់យើង។ 🇰🇭
អង្គការទាំងនេះជាអង្គការដែលយើងអាចទុកចិត្តបានថាមានប្រសិទ្ធិភាព ក្នុងការបញ្ជាក់ថា ជំនួយគ្រប់យ៉ាងនឹងបានទៅដល់អ្នកដែលត្រូវការបំផុត។ គ្រប់ការរួមចំណែកទាំងអស់ ផ្តល់នូវភាពកក់ក្តៅនិងក្តីសង្ឃឹមដល់បងប្អូនកម្ពុជាយើង។ សូមចូលរួមក្នុងបេសកកម្មនេះជាមួយគ្នា 🤍
សម្រាប់ការបរិច្ចាគដោយសុវត្ថិភាព និងដោយផ្ទាល់ តាមរយៈ៖
The recent border conflict has created a devastating humanitarian crisis, forcing countless of our Cambodian families to flee their homes. This urgent need weighs heavily on us all.
Our team at Mauraé would like to share a part in this effort by contributing to the crucial relief work led by World Vision, Cambodia TPO, and UNICEF. Their teams are essential in providing immediate physical and mental health support to displaced families. We stand alongside many others supporting their vital mission for our people. 🇰🇭
These organizations are trustworthy and effective, ensuring aid reaches those who need it most. Every contribution helps bring comfort. Let’s join this effort together 🤍
To donate safely and directly: