Medical Knowledge - យល់ដឹងវិជ្ជាពេទ្យ

Medical Knowledge - យល់ដឹងវិជ្ជាពេទ្យ ចែករំលែកចំនេះដឹងវេជ្ជសាស្រ្ត

🎈យល់ដឹងពីឱសថ Corticosteroid 🎈   គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើនប្រភេទជាយូរឆ្នាំមកហើយ ដូចជាជំងឺរលា...
02/11/2025

🎈យល់ដឹងពីឱសថ Corticosteroid 🎈

គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាល
ជំងឺជាច្រើនប្រភេទជាយូរឆ្នាំមកហើយ ដូចជាជំងឺរលាក
សន្លាក់ ជំងឺហឺត ជំងឺអាលាក់ហ្ស៊ី និង ជំងឺអូតូអ៊ីម្យូនជាដើម។

ឱសថនេះមានទាំងទម្រង់ ៖ ចាក់ លេប លាប និងហឺត។

ប៉ុន្តែការប្រើប្រាស់ឱសថប្រភេទនេះក៏បានផ្តល់នូវ
ផលវិបាកជាច្រើនដូចជា៖

-ជំងឺទឹកនោមផ្អែម ឬធ្វើអោយជំងឺទឹកនោមផ្អែមដែលមានស្រាប់ពិបាកគ្រប់គ្រង
-លើសសំពាធឈាម ឬធ្វើអោយជំងឺលើសសំពាធឈាមដែលមានស្រាប់ពិបាកគ្រប់គ្រង
-ខ្សោយក្រពេញលើតម្រងនោម (Adrenal insufficiency)
-ឡើងទំងន់
-លើសជាតិខ្លាញ់
-បណ្តាលអោយមានការចាល់ជាតិទឹកដែលបណ្តាលអោយហើម និងអោយប៉ះពាល់ដល់បេះដូង
-ធ្វើអោយស្បែកស្តើង ងាយជាំ ងាយដាច់រលាត់ សង្វារ ឬដំបៅមិនងាយជា
-ធ្វើអោយមានជំងឺពុកឆ្អឹង ឬងាយបាក់ឆ្អឹងដោយឯកឯង
-ធ្វើអោយថយចុះប្រព័ន្ធភាពស៊ាំដែលធ្វើអោយងាយឆ្លងមេរោគ
-ធ្វើអោយប្រែប្រួលផ្នែកអារម្មណ៏ ដូចជា ឆេវឆាវ រវើរវាយ ឬពេលខ្លះធ្លាក់ទឹកចិត្ត

ដើម្បីជៀសផុតពីផលវិបាកទាំងអស់នេះ អ្នកជំងឺមិនត្រូវប្រើប្រាស់ឱសថប្រភេទនេះដោយគ្មានការពិគ្រោះ និងវេជ្ជបញ្ជារពីគ្រូពេទ្យជំនាញឡើយ។

🏨 មន្ទីរពេទ្យបង្អែក ស្អាង

🎈យល់ដឹងពីថ្នាំទម្លាក់សត្វល្អិត 🎈សម្រាប់បងៗដែល ឧស្សាហ៍ រមាស់ស្បែក ចូលចិត្តញាំរបស់ឆៅៗ រមាស់ស្បែក អត់ដឹងមកពីបញ្ហាអ្វី ជាពិស...
01/11/2025

🎈យល់ដឹងពីថ្នាំទម្លាក់សត្វល្អិត 🎈

សម្រាប់បងៗដែល ឧស្សាហ៍ រមាស់ស្បែក ចូលចិត្តញាំរបស់ឆៅៗ រមាស់ស្បែក អត់ដឹងមកពីបញ្ហាអ្វី ជាពិសេសពេលយប់ អាចប្រើ
ថ្នាំទម្លាក់សត្វល្អិតខាងក្រោមបាន (3-6ខែប្រើម្តង)។

1. Combantrin Chocolate Squares (Pyrantel
(as embonate) 100mg )រស់ជាតិសូកូឡា ទម្លាក់
ពពួកសត្វល្អិតក្នុងពោះវៀន ជួយការពារការឆ្លងឡើងវិញ
ងាយស្រួលញាំ សម្រាប់ក្មេងៗ និងមនុស្សពេញវ័យ
ប្រើបានចាប់ពីក្មេងមួយខួបឡើង ។

+ 1-5ឆ្នាំ (10-15kg) ញាំ 1-2គ្រាប់
+ 6-10ឆ្នាំ (26-45kg) ញាំ 3-4គ្រាប់
+ 11-13ឆ្នាំ (46-56kg) ញាំ 5គ្រាប់
+ 14-18ឆ្នាំ (57-70kg) ញាំ 6គ្រាប់
+ មនុស្សធំ 70kg ឡើងទៅ ញាំ 7គ្រាប់

2. Zalben-Plus (Albendazol 400mg + Ivermectin 6mg )

+ ក្មេង5ឆ្នាំឡើង : ប្រើតាមការណែនាំរបស់គ្រូពេទ្យ
+ មនុស្សពេញវ័យ: ប្រើ3ប្រអប់ លេបក្រោយអាហាររយះពេល3ថ្ងៃ
+ ស្រី្តមានផ្ទៃពោះ: ហាមប្រើដាច់ខាត

3. C. MDA 500 (Mebendazol 500 mg)
+ ក្មេង >12ខែ -24ខែ : ប្រើ 250mg តែម្តងគត់ ញាំមុនឬ ក្រោយអាហារ
+ ក្មេង > 24ខែ -មនុស្សធំ : ប្រើ 500mg តែម្តងគត់
ញ៉ាំមុនឬ ក្រោយអាហារ

+ ចំពោះស្រី្តមានផ្ទៃពោះ : ហាមប្រើដាច់ខាត នៅក្នុងអំឡុងពេល ត្រីមាសទី1 អាចបណ្តាលអោយទារកវិវត្តខុសធម្មតា ប៉ុន្តែ អាចប្រើដូសការពារនៅក្នុងអំឡុង ត្រីមាសទី2និងទី3 ដោយមានការណែនាំពីគ្រូពេទ្យ

4. Utosamide (Niclosamide 500mg ) ជាថ្នាំ
ទម្លាក់តេនញ៉ា
របៀបប្រើ ទំពារអោយម៉ត់ ហើយចាំញាំទឹក

+ មនុស្សពេញវ័យ : ទំពារ 4 គ្រាប់
+ ក្មេង 2-6ឆ្នាំ : ទំពារ 2 គ្រាប់
+ ក្មេងអាយុក្រោម2ឆ្នាំ : ទំពារ 1គ្រាប់

5. Almex (Albendazol 200mg )
ប្រើ ក្មេង2ឆ្នាំឡើង : ប្រើ 200mg តែម្តងគត់ ក្រោយអាហារ

6. Zentel 200mg ( Albendazol 200mg /Albendazol 400mg )

+ ប្រើ ក្មេង2ឆ្នាំឡើង : ប្រើ 200mg តែម្តងគត់ ក្រោយអាហារ
+ មនុស្សពេញវ័យ: ប្រើ400mg(ប្រើ3ប្រអប់) លេបក្រោយអាហាររយះពេល3ថ្ងៃ
+ ស្រី្តមានផ្ទៃពោះ: ហាមប្រើដាច់ខាត

បញ្ជាក់: មុនពេលប្រើប្រាស់ឱសថត្រូវជួបប្រឹក្សាជាមួយគ្រូពេទ្យឬឱសថការីដើម្បីទទួលបាននូវការប្រើប្រាស់ត្រឹមត្រូវ

👩🏻‍⚕️ Long Sopheaktra

27/10/2025

🎈យល់ដឹងពី ជំងឺគ្រុនឈាម 🎈

By Dr.Chanskin

#ជំងឺគ្រុនឈាម

26/10/2025

🎈អាហារបន្ថែមសម្រាប់កុមារមានអាយុពី ៦ខែ ដល់ ២៥ខែ🎈

ត្រូវផ្តល់បបរខាប់គ្រប់គ្រឿងបន្ថែមពីលើទឹកដោះម្តាយដើម្បីអោយកុមារលូតលាស់ល្អទាំងរាងកាយ និង ប្រាជ្ញា។
#បបរខាប់គ្រប់គ្រឿង

🎈យល់ដឹងពីប្រព័ន្ធឆ្អឹង 🎈ប្រភព៖ ក្រិច សុខហេង
26/10/2025

🎈យល់ដឹងពីប្រព័ន្ធឆ្អឹង 🎈

ប្រភព៖ ក្រិច សុខហេង

«ហាមកោសខ្យល់អោយក្មេងដាច់ខាត»⭕️ (មនុស្សធំក៏មិនគួរកោសខ្យល់ រឺជប់ខ្យល់ដូចគ្នា)យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រ...
25/10/2025

«ហាមកោសខ្យល់អោយក្មេងដាច់ខាត»

⭕️ (មនុស្សធំក៏មិនគួរកោសខ្យល់ រឺជប់ខ្យល់ដូចគ្នា)
យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រួលខ្លួន រឺក្តៅខ្លួន តែចាប់កូនកោសខ្យល់មិនថាតូចឬធំទេ ដែរការកោសខ្យល់នេះផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ក្មេងយ៉ាងខ្លាំង។

🚫🚫ការកោសខ្យល់ផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដូចជា:

១» ដោយសារការកកិតស្បែក និងសាច់ដុំធ្វើអោយកំដៅក្មេងរិតតែក្តៅខ្លាំងឡើងថែមទៀត នាំអោយក្មេងប្រឈមនឹងការប្រកាច់

២» ពេលក្មេងឈឺ ក្តៅខ្លួន ធ្វើអោយក្មេងបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ថែមទៀតនាំអោយកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករ នាំអោយក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់

៣» ការកោសខ្យល់ខ្លាំងៗ អាចនាំអោយខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើអោយកំទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតំរងនោម(ខ្មែរយើងហៅក្រលៀន) នាំអោយខូចតំរងនោម

៤» អាចនាំមានជំងឺរលាកស្បែក និងសាច់ដុំ ...............
ការកោសខ្យល់ប្រៀបដូចជាការធ្វើទារុណកម្មមួយទៅលើក្មេង មិនត្រឹមតែមិនបានប្រយោជន៍ ថែមទាំងនាំគ្រោះថ្នាក់ដល់ក្មេងទៀត។ រួមគ្នាលុបបំបាត់ទំលាប់ណាដែលខុសឆ្គងរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រយោជន៍ពួកយើងទាំងអស់គ្នា។
ការផ្តាំផ្ញើ «ពេលឈឺគួរទៅពិគ្រោះនឹងពេទ្យជំនាញ»

ប្រភព: Dr heang rathana

🎈យល់ដឹងពីសារៈប្រយោជន៍ការចាក់វ៉ាក់សាំង🎈➡️ 1.  ការពារពីជំងឺឆ្លងធ្ងន់ធ្ងរវ៉ាក់សាំងជួយរៀបចំប្រព័ន្ធការពាររាងកាយរបស់កុមារឱ្យត...
07/10/2025

🎈យល់ដឹងពីសារៈប្រយោជន៍ការចាក់វ៉ាក់សាំង🎈

➡️ 1. ការពារពីជំងឺឆ្លងធ្ងន់ធ្ងរ
វ៉ាក់សាំងជួយរៀបចំប្រព័ន្ធការពាររាងកាយរបស់កុមារឱ្យត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងមេរោគជាក់លាក់ មុនពេលពួកគេប៉ះពាល់នឹងមេរោគទាំងនោះ។ ជំងឺជាច្រើនដូចជា កញ្ជ្រឹល ស្វិតដៃជើង ខាន់ស្លាក់ ក្អកមាន់ រលាកថ្លើមប្រភេទ បេ និងជំងឺផ្សេងៗទៀត អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ពិការភាព ឬរហូតដល់ស្លាប់ចំពោះកុមារដែលមិនបានចាក់វ៉ាក់សាំង។

➡️ 2. កាត់បន្ថយផលវិបាកធ្ងន់ធ្ងរនៃជំងឺ
ទោះបីជាកុមារដែលបានចាក់វ៉ាក់សាំងនៅតែអាចឆ្លងជំងឺ (ក្នុងករណីកម្រ) ក៏ដោយ ក៏រោគសញ្ញានឹងមិនសូវធ្ងន់ធ្ងរ ហើយហានិភ័យនៃផលវិបាកដូចជា ខូចខួរក្បាល ពិការភាព ឬការចូលមន្ទីរពេទ្យ គឺទាបជាងឆ្ងាយណាស់។

➡️ 3. ការពារសហគមន៍
នៅពេលកុមារភាគច្រើននៅក្នុងសហគមន៍បានទទួលការចាក់វ៉ាក់សាំង វានឹងជួយកាត់បន្ថយការរីករាលដាលនៃជំងឺ។ នេះមានសារៈសំខាន់ជាពិសេសសម្រាប់ការពារដល់អ្នកដែលមិនអាចទទួលវ៉ាក់សាំងបាន (ឧទាហរណ៍ ទារកតូចៗដែលមិនទាន់ដល់អាយុចាក់ ឬកុមារដែលមានប្រព័ន្ធការពារខ្សោយ)។

➡️ 4. ជាមធ្យោបាយដ៏មានសុវត្ថិភាព និងប្រសិទ្ធភាព
វ៉ាក់សាំងត្រូវបានឆ្លងកាត់ការស្រាវជ្រាវ និងសាកល្បងយ៉ាងម៉ត់ចត់ ដើម្បីធានាថាវាមានសុវត្ថិភាព និងប្រសិទ្ធភាព មុនពេលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់។ ផលរំខានពីវ៉ាក់សាំងភាគច្រើនគឺស្រាល និងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលខ្លី (ដូចជា គ្រុនក្តៅតិចតួច ឬឈឺនៅកន្លែងចាក់)។

➡️ 5. កាត់បន្ថយបន្ទុកលើប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ចគ្រួសារ
ការការពារជំងឺតាមរយៈការចាក់វ៉ាក់សាំង ជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺ ការចូលមន្ទីរពេទ្យ និងការបាត់បង់ពេលវេលាធ្វើការរបស់ឪពុកម្តាយដែលត្រូវមើលថែកូនឈឺ។

➡️ 6. រួមចំណែកដល់ការលុបបំបាត់ជំងឺ
កម្មវិធីចាក់វ៉ាក់សាំងជាសកលបានរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ជំងឺមួយចំនួន ដូចជាជំងឺស្វិតដៃជើងជាដើម។

ឧទាហរណ៍ ការចាក់វ៉ាក់សាំងសម្រាប់ទារក

🎈យល់ដឹងពីជំងឺលើសឈាម ឬ ជំងឺលើសសម្ពាធឈាម🎈👉👉ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជា ការកើនឡើងនៃសំពាធឈាមលើសពី កំរិតធម្មតា (ដឹងបានត...
30/05/2025

🎈យល់ដឹងពីជំងឺលើសឈាម ឬ ជំងឺលើសសម្ពាធឈាម🎈

👉👉ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជា ការកើនឡើងនៃសំពាធឈាមលើសពី កំរិតធម្មតា (ដឹងបានតាមរយះម៉ាស៊ីនវាស់សំពាធឈាម) ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានទទួល ស្គាល់ថាជាឃាតករសំងាត់ ដែលអាចសំលាប់យើងបានគ្រប់ពេលវេលា។

#រោគសញ្ញា៖
☝️ជាទូទៅ មនុស្សភាគច្រើនដែលកើត ជំងឺលើសឈាមមិនមានស្តែងចេញជារោគសញ្ញាផ្សេងៗទេ បើទោះបីជាសម្ពាធឈាមឡើងខ្ពស់ដល់ កំរិតធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិតក៏ដោយ។ ការដែលមិនមានរោគសញ្ញានេះ ទើបធ្វើអោយគេ ហៅជំងឺលើសឈាមថា ឃាតករសំងាត់។ ក៏ប៉ុន្តែ មានអ្នកជំងឺលើសឈាមមួយចំនួនតូចអាចមានរោគសញ្ញាដូចជា:
– ឈឺក្បាល
– រោយកញ្ជឹងក
– វិលមុខ
– ស្រវាំងភ្នែក
– ឈាមច្រមុះ ជាដើម។

ចំណាត់ថ្នាក់កំរិតសំពាធឈាម៖
– សំពាធឈាមធម្មតា សំពាធអតិបរមាតិចជាង 120 mmHg និងសំពាធអប្បបរមាតិចជាង 80 mmHg
– សំពាធឈាមមុនលើសឈាម សំពាធអតិបរមា120-139 mmHg និងសំពាធអប្បបរមា 80-89mmHg
– លើសសំពាធឈាមដំនាក់កាលទី1 សំពាធអតិបរមា140-159 mmHg និងសំពាធអប្បបរមា90-99mmHg
– លើសសំពាធឈាមដំនាក់កាលទី2 សំពាធអតិបរមាធំជាងឬលើស160 mmHg និងសំពាធអប្បបរមាធំជាងឬលើស100 mmHg

👩‍⚕️មូលហេតុអ្វីខ្លះដែលបណ្ដាលអោយកើតជំងឺលើសឈាម៖
តាមការសិក្សាបានបញ្ជក់ ៩០-៩៥% នៃជំងឺលើសឈាម គឺមិនមាន មូលហេតុពិតប្រាកដឡើយ។ ចំណែក ១០-១៥% នៃជំងឺលើសឈាមអាចមាន មូលហេតុច្បាស់លាស់ដែលមានដូចខាងក្រោម៖
– ជំងឺតំរងនោម (Kidney problems)
– ជំងឺក្រពេញក (Thyroid problems)
– ជំងឺក្រពេញលើក្រពេញតំរងនោម (Adrenal gland problems)
– ជំងឺពិបាកចិត្ត (stress)
– ពិសាគ្រឿងស្រវឹង(Alcohol abuse or chronic alcohol use)
– ប្រើប្រាស់គ្រឿងញៀន (co***ne និង amphetamines)
👉 កត្តាប្រឈមមុខ ដែលជំរុញអោយកើតជំងឺលើសឈាម៖
– អាយុច្រើន(បុរសលើសពី៥៥ឆ្នាំ ស្ត្រីលើសពី៦៥ឆ្នាំ)
– មិនសូវ ឬមិនបានហាត់ប្រាណ
– ជក់បារី
– ជំងឺទឹកនោមផ្អែម
– លើសទម្ងន់ ធាត់
– លើសជាតិខ្លាញ់
– មានប្រវត្តិ ឬកំពុងប្រើប្រាស់ថ្នាំដែលនាំអោយលើសឈាម
– ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម។

🌷🌷🌷 ជំងឺលើសឈាមផ្តល់ផលវិបាក ដល់សុខភាព៖
ការកើនឡើងនៃសំពាធឈាមលើសពីកំរិតធម្មតា អាចធ្វើអោយប៉ះពាល់ដល់ជញ្ចាំងសរសៃឈាម និងសរីរាង្គផ្សេងៗ។ កាលបើ សំពាធឈាមកាន់តែខ្ពស់ និងមិនបានព្យាបាលត្រឹមត្រូវកាន់តែយូរ ផលវិបាក និងហានិភ័យដល់សុខភាពកាន់ តែមានច្រើនឡើងៗ។
អ្នកជំងឺលើសឈាមដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងផលវិបាកដល់សុខភាព ដូចជា៖
– ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល
– ជំងឺគាំងបេះដូង
– ជំងឺខ្សោយបេះដូង
– ជំងឺខ្សោយតំរងនោម
– ជំងឺងងឹតភ្នែក
– ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ។

🌼🌼 វិធានការអ្វីខ្លះដើម្បីបង្ការជំងឺលើសឈាម៖
+ បញ្ចុះទម្ងន់ និងរក្សាទម្ងន់អោយត្រឹមត្រូវតាមស្តង់ដារ
+ ហូបអាហារណាដែលផ្តល់ផលល្អដល់សុខភាពមានដូចជា បន្លែ ផ្លែឈើ បាយអង្ករសម្រូប អាហារដែលសំបូរ ជាតិប៉ូតាស្យូម ជាពិសេសផ្លែចេកណាំវ៉ា ផ្កាខាត់ណា ផ្លែប៊័រ និងគ្រាប់ធុញជាតិជាដើម។
+ តមការហូបប្រៃ
+ បន្ថយការហូបជាតិខ្លាញ់ និងប្រេង
+ ឈប់ពិសាបារី និងគ្រឿងស្រវឹង
+ បន្ថយបញ្ហាពិបាកចិត្ត គិតច្រើន

+ ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់អោយបាន៣០នាទីរៀងរាល់ថ្ងៃ។

ច) ការព្យាបាលជំងឺលើសឈាម៖
មកដល់សព្វថ្ងៃនេះ ជំងឺលើសឈាម មិនទាន់អាចព្យាបាលឲ្យជាសះស្បើយ បាននៅឡើយទេ។ ប៉ុន្តែ ការព្យាបាលដោយប្រើដំណក់ទឹកកោសិកាO-Fresh នឹងឱសថB9ដើម្បីដុតបំផ្លាញខ្លាញ់ក្នុងសរសៃរឈាមនឹងជួយសម្រួលអុកសុីសែនក្នុងឈាម ហើយជួយអោយគ្រាប់ឈាមដើរស្រួល។

🎈យល់ដឹងពីខ្លាញ់នៅក្នុងខ្លួន Triglyceride & Cholesterol🎈1. ខ្លាញ់ល្អ ( HDL Cholesterol)2. ខ្លាញ់អាក្រក់( LDL Cholesterol ...
29/05/2025

🎈យល់ដឹងពីខ្លាញ់នៅក្នុងខ្លួន Triglyceride & Cholesterol🎈

1. ខ្លាញ់ល្អ ( HDL Cholesterol)
2. ខ្លាញ់អាក្រក់( LDL Cholesterol )
🚫ផលវិបាកនៃការលើសជាតិខ្លាញ់អាក្រក់

#មិនមែនខ្លាញ់សុទ្ធតែអាក្រក់ទាំងអស់នោះទេដែលមុខងារទូរទៅនៃខ្លាញ់(fat) គឺជាសារជាតិចឹញ្ចឹមនៅក្នុងរាងកាយរបស់យើងហើយ ខ្លាញ់គឺដើរតួរនាទីសំខាន់ផងដែរក្នុងការជួយទ្រទ្រង់មុខងារមួយចំនួននៃសរីរាង្គកាយយើងនិងផ្តល់ថាមពលដល់រាងកាយយើងផងដែរ។ ខ្លាញ់ក៏បានចូលរួមចំនែកជួយធ្វើឲ្យវីតាមីននៅក្នុងរាយកាយយើងងាយស្រួលរំលាយចូលក្នុងឈាមបានល្អដែរ។

#ខ្លាញ់បែងចែកជាខ្លាញ់ Cholesterol និង Triglyceride ហើយខ្លាញ់​ Cholesterol បានបែងចែកជា2ប្រភេទទៀតគឺ៖

> ខ្លាញ់ល្អ គឺគេហៅថា HDL (high-density lipoprotein), ឬ ហៅថា“good” cholesterol,​ខ្លាញ់នេះគឺជួយដឹកនាំខ្លាញ់អាក្រក់​ LDL cholesterol ចេញពីរាងកាយយើង ឬពីរសរសៃឈាមអាទែរទៅឲ្យថ្លើម រួចថ្លើមបានច្រោះចេញនូវសារជាតិខ្លាញ់ cholesterolនេះចេញពីរាងកាយយើង។ ការថយចុះនូវកំរិតខ្លាញ់ល្អនេះគឺអាចធ្វើឲ្យយើងអាចប្រឈមមុខនឹងជំងឺបេះដូងនិងសរសៃឈាមខួរក្បាល។ពេលដែលយើងទៅពិនិត្យឈាមគឺយើងចង់បានកំរិតខ្លាញ់ល្អនេះឡើងខ្ពស់។

> ខ្លាញ់អាក្រក់ ឬ LDL (low-density lipoprotein), ឬ ហៅថា “bad” cholesterol,នៅពេលរាងកាយរបស់យើងមានខ្លាញ់អាក្រក់នេះច្រើន,​ខ្លាញ់នេះវាបានទៅកកផ្តុំនៅលើជញ្ជាំងសរសៃឈាមដែលបង្កើតបានជាកំនកខ្លាញ់ “plaque.” ហើយនៅពេលសរសៃឈាមរបស់យើងបង្កើតបានជាកំនកខ្លាញ់នេះយូរៗទៅវាធ្វើឲ្យប្រហោងលំហូរនៃសរសៃឈាមយើងរួមតូច។ ការរួមតូចនេះធ្វើឲ្យមានការស្ទះចរន្តលំហូរឈាមរត់ទៅបេះដូងនិងត្រឡប់ចេញពីបេះដូងដើម្បីចែកចាយទៅសរសៃរាង្គផ្សេងៗវិញ។ ដូច្នោះនៅពេលដែលសរសៃឈាមស្ទះមិនអាចទៅចិញ្ចឹមបេះដូងបាននោះធ្វើឲ្យមានការចុកទ្រូងនិងគាំងបេះដូងបាន។​ដែលពេលយើងពិនិត្យឈាមគឺចង់អោយកំរិតខ្លាញ់អាក្រក់នេះចុះទាប។

> ចំនែកឯខ្លាញ់ Triglyceride ​វិញគឺជាខ្លាញ់ដែលបានមកពីចំណីអាហារដែលយើងបរិភោគប្រចាំថ្ងៃដូចជាមាននៅក្នុងប័រ(យកមកអាំងសាច់ជាដើម), ប្រេងរុក្ខជាតិនិងនៅក្នុងខ្លាញ់សត្វ ហើយខ្លាញ់នេះក៏បានមកពីការឡើងនូវកាល់ឡូរីខ្ពស់ពេក​ហើយពេលណាកាល់ឡូរីឡើងច្រើនពេករាងកាយមិនត្រូវការកាល់ឡូរីនេះទេហើយក៏បំលែងទៅជាខ្លាញ់ Triglyceride ដែលត្រូវបានស្ទុកក្នុងកោសិកាខ្លាញ់រួចបញ្ចេញទៅក្នុងចរន្តឈាមបង្កើតបានជា​ថាមពលដែលត្រូវបានប្រើប្រាស់ដោយកោសិការបស់យើង។

#ផលវិបាកនៃការលើសខ្លាញ់អាក្រក់និងខ្លាញ់ Triglycerideអាចបណ្តាលឲ្យ​៖
> មានបញ្ហាត្បៀតសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល
> គាំងបេះដូង
> មានបញ្ហាលើសសំពាធឈាម
> មានបញ្ហាជំងឺទឹកនោមផ្អែម
> អាចមានបញ្ហាប៉ះពាល់ដល់តំរងនោម
> អាចបណ្តាលឲ្យមានខ្លាញ់រុំថ្លើម
> ឡើងគីឡូ ឬលើសទំងន់​ (​ធាត់)​
> អាចប្រឈមមុខនឹងការបង្កើតបានជាគ្រួសក្នុងថង់ទឹកប្រមាត់
> អាចធ្វើឲ្យមានដុំពកតូចៗនៅលើស្បែក(​subcutaneous xanthomas​)

#ការកំណត់រោគវិនិច្ឆ័យនិងការព្យាបាល​

> ដូច្នោះដើម្បីបញ្ជៀសពីផលវិបាកទាំងអស់នេះគឺមានតែការពិនិត្យសុខភាពឲ្យបានទាន់ពេលវេលាដោយធ្វើតេស្តពិនិត្យមើលកំរិតជាតិខ្លាញ់ក្នុងឈាមឲ្យបានត្រឹមត្រូវនិងជាប្រចាំទៅតាមការកំណត់របស់វេជ្ជបណ្ឌិត។
> និងធ្វើការបរិភោគអាហារឲ្យបានត្រឹមត្រូវដូចជា៖ កាត់បន្ថយអាហារខ្លាញ់ច្រើនជាពិសេសខ្លាញ់សាច់សត្វដែលជាប្រភេទខ្លាញ់ឆ្អែត​ ( saturated fat)
> ​ធ្វើការហាត់ប្រាណឲ្យបានទៀងទាត់
> កាត់បន្ថយការពិសារស្រានិងបារី (​ពីព្រោះសារជាតិនេះធ្វើឲ្យមានការបំលែងទៅជាខ្លាញ់បាន)​
> និងគួរកាត់បន្ថយអាហារដែលផ្អែមច្រើនពេកផងដែរ​(​ពីព្រោះសារជាតិផ្អែមនេះធ្វើឲ្យមានការបំលែងទៅជាខ្លាញ់បាន)​​៕

🎈យល់ដឹងពីជម្ងឺស្ទះសរសៃឈាមបេះដូង🎈១) ជំងឺស្ទះសរសៃរឈាមបេះដូងគឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅច...
27/05/2025

🎈យល់ដឹងពីជម្ងឺស្ទះសរសៃឈាមបេះដូង🎈

១) ជំងឺស្ទះសរសៃរឈាមបេះដូងគឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។
– ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត, ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអាត្រាមរណភាព។

២) មូលហេតុ៖
ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។

៣) ក្រុមមនុស្សដែលប្រឈមមុខ៖
– វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ)
– លើសទម្ងន់
– មានជំងឺលើសឈាម
– មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម
– មានជំងឺលើសជាតិខ្លាញ់ (High cholesterol)
– ពិសារបារី
– ពិសារស្រាច្រើន
– ប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។

៤) រោគសញ្ញា៖
– ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក, ដើមដៃ, ស្មា, ឬថ្គាម
– សញ្ញារួមផ្សំៈ
• បែកញើស
• ឡេះឡះ
• ថប់ដង្ហើម ឬហត់។

៥) ផលវិបាក៖
– វិបត្តិ ចង្វាក់បេះដូងធ្ងន់ធ្ងរ (Arrhythmia)
– ខ្សោយបេះដូង ( Heart failure)
– ចុះសម្ពាធឈាមធ្ងន់ធ្ងរ (Shock)
– គាំងបេះដូង -ស្លាប់ (Sudden death)

៦) រោគវិនិច្ឆ័យ៖
– ការវាស់ចង្វាក់បេះដូង (EKG)
– ការពិនិត្យឈាម អង់ស៊ីមបេះដូង (Troponin)
– អេកូបេះដូង (Heart ultrasound)
– ការថតឆ្លុះសរសៃឈាមបេះដូង (Angiography)

៧) ការព្យាបាល៖
– ការឆ្លុះសរសៃឈាម និង ពង្រីកដោយរ៉ឺស័រ ជាជម្រើសដ៏ល្អ និងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ចំពោះការព្យាបាល ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ (Angioplasty with stent)។
– ការព្យាបាលដោយថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជាត្រឹមត្រូវ។

៨) វិធីការពារ៖
– ហាត់ប្រាណឲ្យបានទៀងទាត់ ៣០នាទីក្នុង១ថ្ងៃ, ៥ថ្ងៃក្នុង១សប្តាហ៍
– ឈប់ពិសារបារី
– កាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
– ជៀសវាងអាហារប្រៃហួសប្រមាណ
– កាត់បន្ថយអាហារសំបូរជាតិខ្លាញ់, សាច់
– កាត់បន្ថយស្ថានភាពតានតឹងអារម្មណ៍ (Stress)
– គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អប្រសិនបើលើសឈាម
– គ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវប្រសិនបើលើសជាតិស្ករ ទៅតាមបទបញ្ជារបស់គ្រូពេទ្យ
– រក្សាទម្ងន់ឲ្យបានសមស្រប កុំឲ្យលើសទម្ងន់
– ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។

ដូច្នេះប្រសិនបើអ្នកមានអាការៈ និងរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឯកទេសបេះដូង ដើម្បីស្វែងរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺនេះឲ្យបានទាន់ពេលវេលា។
Credit: #វេជ្ជបណ្ឌិត​កម្ពុជា

🎈យល់ដឹងពីប្រសិទ្ធិភាពគ្រីមលាបមួយចំនួន🎈1. SAFI-Cream គ្រឺមលាបព្យាបាលទឹកសុីដៃសុីជើង ស្បែករមាស់ ផ្សិត កន្ទួលរោល, លាបលើស្បែក...
27/04/2025

🎈យល់ដឹងពីប្រសិទ្ធិភាពគ្រីមលាបមួយចំនួន🎈

1. SAFI-Cream គ្រឺមលាបព្យាបាលទឹកសុីដៃសុីជើង ស្បែករមាស់ ផ្សិត កន្ទួលរោល, លាបលើស្បែកដែលមានបញ្ហា ២-៣ដង ក្នុង១ថ្ងៃ

2. G-DERM cream គ្រីមព្យាបាលរមាស់ក្រហមដែលកើតឡើងពីការដាច់រលាត់,ជង្ងឺតាអក,រលាកស្បែក, ទឹកសុីដៃសុីជើង

3. SF cream(cream ចិន) ព្យាបាលផ្សិត រមាស់ក្រហម ស្រែង ជជុះមាន់

4. Posen cream ព្យាបាល រោល, Allergy ,ហើមរលាក ,រមាស់

5. DERMAGEN cream ព្យាបាលរោល រមាស់ allergy ប្រទាលត្រអក

6. GENTRIDERM cream (សាលេសលឿង)ព្យាបាលរមាស់ រោល កន្ទួល ទឹកសុីដៃជើង

7. Skineal Cream គ្រឺមលាបព្យាបាលស្បែករមាស់ ផ្សិត កន្ទួលរោល, លាបលើស្បែកដែលមានបញ្ហា ២-៣ដង ក្នុង១ថ្ងៃ

8. Bioplacenton (placenta extra10%’neomycin sulphateព្យាបាលអាឡែកសុីស្បែក រមាស់ស្បែក,ដំបៅរាំរៃុ ស្បែកដែលរលាកភ្លើង

9. ACRASON cream ព្យាបាលរមាស់ ទឹកសុីដៃសុីជើង ,ផ្សិត ,ប្រឆាំងការលាក

10. C-Sans Plus cream ព្យាបាលរោល កន្ទួល រមាស់

11. FLUCORT-N cream (គ្រីមព្រួញ3) ព្យាបាល រមាស់ ,allergyស្បែក

12. NHU-K8 (ketzol cream ) ព្យាបាលលាបភ្លឺ ,ស្រែង ,រមាស់ ,រោល ,allergy ស្បែក

13. CANASONE C.B. ព្យាបាល រមាស់,ទឹកសុីដៃជើង,ផ្សិត,ប្រឆាំងរលាក

14. Myda-B cream ជាឱសថប្រភេទក្រែមលាបប្រឆាំងការរលាក រមាស់

15.Ketovid Cream 2% ព្យាបាល លាបភ្លឺ ,ស្រែង ,ចាំងថ្ងៃ

Sharing is caring😍🫶
Made by ឡុង សុភ័ត្រា

🎈យល់ដឹងពីសម្ភារៈបរិក្ខាពេទ្យជាភាសាអង់គ្លេស🎈 #ពិសេសនិស្សិតពេទ្យ
27/04/2025

🎈យល់ដឹងពីសម្ភារៈបរិក្ខាពេទ្យជាភាសាអង់គ្លេស🎈

#ពិសេសនិស្សិតពេទ្យ

Address

Cambodia
Phnom Penh

Alerts

Be the first to know and let us send you an email when Medical Knowledge - យល់ដឹងវិជ្ជាពេទ្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Medical Knowledge - យល់ដឹងវិជ្ជាពេទ្យ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram