Sokhapheap Tips

Sokhapheap Tips សុខភាពធីប - Sokhapheap Tips �

ជំងឺរលាកទងសួត ( Bronchite )—————————————-Cr: Dr Nong Sopheak
17/05/2023

ជំងឺរលាកទងសួត ( Bronchite )

—————————————-
Cr: Dr Nong Sopheak

ធ្លាប់ដឹងអត់?
21/05/2021

ធ្លាប់ដឹងអត់?

មួយណាដែរ? Comment ប្រាប់ផង😁
21/05/2021

មួយណាដែរ? Comment ប្រាប់ផង😁

ជួយស៊ែរផងណា🙏🏻🙏🏻
03/05/2021

ជួយស៊ែរផងណា🙏🏻🙏🏻

អ្វីដែលឪពុកម្ដាយថ្មីថ្មោងត្រូវដឹងពីភាសាកាយវិការរបស់ទារកប្រភព: Hello គ្រូពេទ្យ
14/11/2020

អ្វីដែលឪពុកម្ដាយថ្មីថ្មោងត្រូវដឹងពីភាសាកាយវិការរបស់ទារក

ប្រភព: Hello គ្រូពេទ្យ

 ា
06/11/2020

ជំងឺគ្រប់ប្រភេទជាភាសាអង់គ្លេស #ស៊ែរទុកផងណា
04/11/2020

ជំងឺគ្រប់ប្រភេទជាភាសាអង់គ្លេស

#ស៊ែរទុកផងណា

 #ចែករំលែកផង
24/10/2020

#ចែករំលែកផង

Mentionមិត្តភ័ក្តអ្នក ដែលផឹកមិនចេះស្រវឹង😂😅
24/10/2020

Mentionមិត្តភ័ក្តអ្នក ដែលផឹកមិនចេះស្រវឹង😂😅

 #ចែករំលែកផង
23/10/2020

#ចែករំលែកផង

 #ចែករំលែកផងណា
21/10/2020

#ចែករំលែកផងណា

អ្វីទៅជាជំងឺតេតាណូស?តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព...
21/10/2020

អ្វីទៅជាជំងឺតេតាណូស?

តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្តាលអោយមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលអោយមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ ដែលតែងតែចូលមកផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតយើងជាញឹកញាប់។

ជំងឺតេតាណូសអាចកើតឡើងចំពោះមនុស្សយើងគ្រប់វ័យនិងទៅលើសត្វពាហនផងដែរ។ តែបើកើតលើកូនក្មេងទើបនឹងកើតយើងច្រើនហៅថាជំងឺស្កន់ជាន់។ ដោយសារមិនបានការចាក់ថ្នាំបង្ការ ឬចាក់មិនបានគ្រប់គ្រាន់(Vaccination incomplète) ឬមិនបានចាក់ រំលឹកឡើងវិញ(Absence de rappel) និងការខ្វះអនាម័យធ្វើអោយជំងឺតេតាណូសកើតមានឡើងជា ញឺកញ៉ាប់ហើយធ្ងន់ធ្ងរដែលបណ្តាលអោយអ្នកជំងឺស្លាប់។

១) ភ្នាក់ងារបង្ករោគ៖
មេរោគនៃជំងឺតេតាណូសឈ្មោះក្លូសទ្រីឌីយ្យូមតេតានី (Clostridium tetani ou Bacillus tetani ou Bacille de Nicolaïer) គឺជាបាក់ស៊ីក្រាំបូកមានចលនារស់នៅដោយមិនត្រូវការខ្យល់អុកស៊ីសែន។

មេរោគតេតាណូសរស់នៅក្នុងដី ក្នុងលាមកសត្វរស់នៅក្នុងប្រដាប់រំលាយអាហាររបស់ មនុស្ស និង សត្វពាហនដែលស៊ីស្មៅជាអាហារ។

មេរោគតេតាណូសមានទ្រង់ទ្រាយពីរ៖
- ទី១រូបរាងជាបាក់ស៊ី (forme végétative) ដែលយើងអាចសំលាប់ពួកវាបានដោយសារថ្នាំផ្សះ ដោយសារកំដៅ ដោយសារថ្នាំសំលាប់មេរោគជាពីសេសពពួកអាល់កាឡាំង។
- ទី២រូបរាងជាស្ព័រ (forme sporulée ) ដែលរស់នៅបានយូរឆ្នាំដែលធន់នឹងកំដៅ និងទឹកថ្នាំសំ លាប់ មេរោគ។
មេរោគតេតាណូសបញ្ចេញជាតិពុលពីរយ៉ាងទៅលើប្រព័ន្ធប្រសាទគឺ Tétanospasmine ធ្វើដំណើរតាមចរន្តឈាមនិងទឹករងៃរួចទៅភ្ជាប់និងកោសិកាប្រព័ន្ធប្រសាទរីឯTétanolysine ជួយសំរួល ការកើនឡើងនៃមេរោគតេតាណូស។

មេរោគនៃជំងឺតេតាណូសចូលមកក្នុងខ្លួនមនុស្សយើងតាមរយះរបួស ដំបៅ សត្វខាំ ។ទោះបីរ បួសនោះតិចតួចក្តី។

២) រយពេលបង្ករោគ ៖
ចាប់តាំងពីពេលមេរោគតេណូសចូលក្នុងខ្លួនយើងតាមរយមុខរបួសដោយប្រការណាមួយរហូត ដល់ចេញរោគសញ្ញាតេតាណូសមានរយពេលជាមធ្យមប្រហែលពី១០ថ្ងៃទៅ១៥ថ្ងៃ។តែរោគសញ្ញាអាចនឹងកើតឡើងពីរយពេលតិចជាង២៤ម៉ោងដល់២១ថ្ងៃ។កាលណារោគសញ្ញាកាន់តែឆាប់កើតឡើងជំងឺ តេតាណូស កាន់តែធ្ងន់ធ្ងរ។

៣) រោគសញ្ញានៃជំងឺតេតាណូសមាន៖
- ការកន្រ្ទាក់សាច់ដុំនៅលើផ្ទៃមុខធ្វើអោយ៖ ពិបាកហាមាត់((Trismus) មុខដូចស្វាសើច (rire sadonique) ពិបាកលេបទឹកមាត់ ឬចំណីអាហារនិងធ្វើអោយឈ្លក់(Dysphagie avec risque de fausse route)។
- ការកន្រ្ទាក់សាច់ដុំ និងសាច់ដុំខ្នងធ្វើអោយ៖ ក្បាលទាញមកក្រោយឆ្អឹងខ្នងកោង ផតមកមុខ (opisthotonos)។
- ការកន្រ្ទាក់សាច់ដុំនៅអវយវលើធ្វើអោយដៃបត់ចូលហើយរឹង។
- ការកន្រ្ទាក់សាច់ដុំនៅអវយវក្រោមធ្វើអោយជើងលាតសន្ធឹងត្រង់ហើយរឹង។
- ការកន្រ្ទាក់សាច់ដុំទ្រូងនិងសន្ទះទ្រូងធ្វើអោយអ្នកជំងឺពិបាកដកដង្ហើម។
- រោគសញ្ញាផ្សេងទៀតមានឡើងឈាម បេះដូងដើរញាប់ បែកញើសខ្លាំង ក្តៅខ្លួន។ក្នុងករណី ធ្ងន់ធ្ងរខ្លាំងបេះដូងដើរយឺតនិងសម្ពាធឈាមចុះ។
- មានការកន្រ្ទាក់សាច់ដុំជាប់និងមានការឈឺចាប់ខ្លាំង។ ការកន្រ្ទាក់សាច់ដុំនេះខ្លាំងឡើងៗ នៅពេលលឺសំឡេង ពេលត្រូវពន្លឺ ឬនៅពេលគ្រូពេទ្យពិនិត្យ។

៤) វិធានការការពារ៖
ជំងឺតេតាណូសគឺជាជំងឺមួយដែលយើងទាំងអស់គ្នាអាចការពារបាន៖
- ចាក់ថ្នាំបង្ការតេតាណូស(Vaccination antitétanique) អោយបានគ្រប់គ្រាន់និងចាក់រំលឹក ឡើងវិញ។
- ក្នុងករណីមានរបួសដោយប្រការណាមួយយើង៖
• ត្រូវលាងសំអាតមុខរបួសដោយទឹកស្អាត ទឹកថ្នាំសម្លាប់មេរោគ។
• ត្រូវចាក់ Sérum antitétanique (SAT) ត្រូវចាក់ Vaccin antitétanique (VAT)។

“ជំងឺតេតាណូសតែងតែកើតឡើងចំពោះអ្នកមិនបានចាក់ថ្នាំការពារតេតាណូស អ្នកចាក់មិនបាន គ្រប់គ្រាន់ អ្នកចាក់បានគ្រប់គ្រាន់តែមិនបានចាក់រំលឹកឡើងវិញ នៅពេលមានរបួសដោយប្រការណា មួយ។ ដើម្បីការពារជំងឺតេតាណូសសូមបងប្អូន ទៅចាក់ថ្នាំបង្ការនៅតាមមន្ទីពេទ្យឬមណ្ឌលសុខភាពដែលនៅជិតអស់លោកអ្នក។”

Address

Https://www. Google. Com/maps?q=Russey+Keo+High+School&ftid=0x310953bfb770a0d9:0x62bbe623e2cd31a 8
Phnom Tbeng Meanchey

Website

Alerts

Be the first to know and let us send you an email when Sokhapheap Tips posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram