Health Talk with BS

Health Talk with BS Providing pharmaceutical services with practical experience from basic medicine is one of our main o

ការសាកសួរអ្នកធ្វើម្ហូបលក់(ហាង)សួរ:- ពួកប្រេងឆា និងខ្លាញ់ជ្រូកមួយណាថោកជាង?អ្នកលក់:- ខ្លាញ់ជ្រូកថោកជាងសួរ: - ចុះម្តេចមិនប្...
15/04/2024

ការសាកសួរអ្នកធ្វើម្ហូបលក់(ហាង)
សួរ:- ពួកប្រេងឆា និងខ្លាញ់ជ្រូកមួយណាថោកជាង?
អ្នកលក់:- ខ្លាញ់ជ្រូកថោកជាង
សួរ: - ចុះម្តេចមិនប្រើខ្លាញ់ជ្រូក
ឆ្លើយ: - ខាតពេលវេលាធ្វើខ្លាញ់ និងខាតហ្កាស ..
សួរ: - ម្តេចមិនទិញខ្លាញ់ជ្រូកស្រាប់ពីផ្សារមក
ឆ្លើយ: - ខ្លាញ់ជ្រូកស្រាប់ ពេលខ្លះដោយក្លិនសាជ្រូកមក ហើយអាចមានខ្លាញ់ចម្រុះ ដូចជាមាន់ ជាដើម។
សួរ:ចុះធ្លាប់ដឹងពីប្រយោជន៍ប្រេងឆា និងខ្លាញ់ដែរទេ?
ឆ្លើយ: ដឹង គឺខ្លាញ់ជ្រូក ល្អជាងពួកប្រេងឆា ពួកប្រេងឆាធ្វើឲ្យប៉ះពាល់សុខភាព កកខ្លាញ់ក្នុងឈាម លើសឈាម ទឹកនោមផ្អែម សរុបមកគឺខ្លាញ់ជ្រូកល្អជាង..។ តែដូចដឹងស្រាប់ហើយ គឺខាតពេលវេលា។
* _ សរុបមកគឺអ្នកបរិភោគជាអ្នកទទួលដដែល
បញ្ហារបស់ប្រេងឆាគឺល្អទេ តែអ្វីដែលមិនប្រសើនោះ គឺសារធាតុគីមីដែលគេបានដាក់ដើម្បីឲ្យវារងថ្លាល្អ នៅក្នុងឧស្សាហកម្មប្រេងឆា ព្រោះបើមិនធ្វើដូច្នេះទេ វាពុំអាចឆ្លើយតបតាមតម្រូវការទីផ្សារបាន។

#សង្ក្រាន្តសៀមរាប #បាត់ដំបង #សង្ក្រាន្តប៉ៃលិន #តំបន់ត្រជាក់
by.vs & BS

18/03/2024

ការិយាល័យសុខាភិបាល សូមថ្លែងអំណរគុណ ចំពោះលោក លៀន​ ប៉ង និងលោកស្រី ជាអាជីវករក្រុងប៉ោយប៉ែត បានផ្ដល់ជូននូវកុំព្យូទ័រមួយគ្រឿង សម្រាប់បម្រើការងារក្នុងការិយាល័យ។

#លោកឪសួង #ព្រះអង្គវនវាសី #ចន្ទមុនី #ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

#បតាសន្តិភាព #អរគណសន្តិភាព #អរគណសម្ដេចតេជោ
#ហនម៉ាណែត
#កម្ពុជាមាតុភូមិខ្ញុំ
#សមតេចតេជោហ៊ុនសែន
#ទ្រីដាណា

17/03/2024
អាហារ(ខ្លះៗ)នាំអោយអាយុខ្លីបើអ្នកឧស្សាហ៍ មានបញ្ហាអាល់លោកហ៊ី ប្រតិកម្មស្បែក រមាស់លើស្បែកកន្លែងដដែលៗ ...ហើយរកគ្រប់វិធីហើយនៅ...
05/01/2024

អាហារ(ខ្លះៗ)នាំអោយអាយុខ្លី
បើអ្នកឧស្សាហ៍ មានបញ្ហាអាល់លោកហ៊ី ប្រតិកម្មស្បែក រមាស់លើស្បែកកន្លែងដដែលៗ ...ហើយរកគ្រប់វិធីហើយនៅតែឧស្សាហ៍កើតទៀត លោកអ្នកត្រូវសាកល្បងគិតរឿងអាហារដែលមានសារធាតុគ្លុយទីន(Gluten) ព្រោះវាអាចនាំអោយអ្នកប្រតិកម្មបាន។
ភាគច្រើននៅលើប្រភេទនំប៉ុង..ប្រភេទសាច់ក្រក..អាហារឧស្សាហកម្ម..

05/01/2024

❤️- លើសបន្តិចដើម្បីខ្លួនឯងសិក្សា ខាតបន្តិចដើម្បីមនោសញ្ចេតនា
(តែមនុស្សសម័យនេះ គេនិយាយតែពីសិទ្ធិ និងលុយ)

ការឈរបោកដែលនៅកៀកជាប់នឹងខ្លួនយើងគ្រប់ពេលវេលា ពួកគេដឹងអំពីទិន្នន័យរបស់យើងសូម្បីតែព័ត៌មានអំពីសាច់ញាតិក៏គេដឹងដែរ។ជនឆបោក(ខលសិ...
25/08/2023

ការឈរបោកដែលនៅកៀកជាប់នឹងខ្លួនយើងគ្រប់ពេលវេលា ពួកគេដឹងអំពីទិន្នន័យរបស់យើងសូម្បីតែព័ត៌មានអំពីសាច់ញាតិក៏គេដឹងដែរ។
ជនឆបោក(ខលសិនទ័រ)តែងប្រើមធ្យោបាយទូរស័ព្ទ-បណ្ដាញសង្គមផ្សេងៗ ដែលមានគោលដៅសំខាន់ គឺបោកប្រាស់យក "ប្រាក់" ដោយពួកនេះដឹងច្បាស់អំពីព័ត៌មានរបស់បុគ្គលម្នាក់ៗទើបពួកគេអាចធ្វើការងារបានច្បាស់លាស់..ដូចជាថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ សាច់ញាតិ ពោលគឺដឹងនៅប្រវត្តិរូបរបស់យើង..
# សួរថាពួកគេបានមកពីណា?
ឆ្លើយ: ប្រាកដណាស់គឺពួកគេបានទិញពីជនខិលខូចដែលបានលួចលក់នៅទិន្នន័យបុគ្គល ពីក្រុមហ៊ុន ឬស្ថាប័ន..ដែលពាក់ព័ន្ធនឹងទិន្នន័យទាំងនេះ ។
@ ដូចជាថ្មីៗនេះ នៅប្រទេសថៃប៉ូលីសទើបតែចាប់បានជនលក់ទិន្នន័យរហូតដល់ 15 ទៅ 20 លានឈ្មោះ ក្នុងតម្លៃត្រឹមតែប្រមាណជា200$ ទៅ៣០០$តែប៉ុណ្ណោះ។

ទំនាក់ទំនងមកបាន
17/08/2023

ទំនាក់ទំនងមកបាន

ស្គាល់និស្ស័យមនុស្សលើ 10ពាក្យ ឬប្រយោគ ដែលច្រើនជួបបំផុត១/_អើថាហើយ វាប្រាកដជាអញ្ចឹង អញថាហើយវាមិនខុសមែន....២/_ប្រាប់ បង្រៀន...
01/08/2023

ស្គាល់និស្ស័យមនុស្សលើ 10ពាក្យ ឬប្រយោគ ដែលច្រើនជួបបំផុត
១/_អើថាហើយ វាប្រាកដជាអញ្ចឹង អញថាហើយវាមិនខុសមែន....
២/_ប្រាប់ បង្រៀនប៉ុន្មានដង បានចាំ អីក៏មិនចេះចាំចឹង....
៣/_អ្ហែង នាងឯង.. ព្រមទាំងពាក្យមិនពិរោះពិសារផ្សេងៗ...
៤/_រវល់នេះ រវល់នោះ លំបាកចេះ លំបាកអញ្ចុះ..
៥/_កុំខ្លាច មិនបាច់បារម្ភ មិនចាំបាច់ខ្វល់ទេ..
៦/_អត់បញ្ហា ការងារប៉ុណ្ណឹង....
៨/_ខ្ញុំមិនមែនជាមនុស្សដែលជឿលើជោគវាសនាទេ
៩/_នេះដែលប្រឹងនិយាយមកនៀកគឺដើម្បីខ្លួនឯងហ្នឹង....
*_បុគ្គលដែលចូលចិត្តនិយាយថាឱកាសមានច្រើន....
១០/_ជឿខ្ញុំទៅ ជឿទៅមិនខុសទេ ...
1_ការជឿជាក់តាមបែបដែលមានមូលដ្ឋាននៃទិន្នន័យច្បាស់លាស់ មូលដ្ឋានដែលពោរពេញទៅដោយបទពិសោធន៍ ឬបានមកពីការវិភាគពិចារណាយ៉ាងល្អិតល្អន់។
2_ការជឿជាក់មួយបែបទៀត គឺគ្មានភាពប្រាកដនិយមប្រាកដប្រជា គឺនិយាយសំអាងដូចក្រេឌីតរបស់ខ្លួនតែប៉ុណ្ណោះ។

26/07/2023

"កុំធ្វើចរឹកបែបសត្វឌីណូស័រ"
អូយ..ទើបតែចេះពាក្យថ្មីនេះ

ក្នុងការរស់នៅ ជីវិតមនុស្សយើងម្នាក់ៗ នឹងត្រូវជួបមនុស្ស3 ប្រភេទ ។បើប្រៀបធៀបជីវិតនោះទៅនឹងដើមឈើមួយដើម គឺ១_មនុស្សប្រភេទស្លឹកឈ...
25/07/2023

ក្នុងការរស់នៅ ជីវិតមនុស្សយើងម្នាក់ៗ នឹងត្រូវជួបមនុស្ស3 ប្រភេទ ។
បើប្រៀបធៀបជីវិតនោះទៅនឹងដើមឈើមួយដើម គឺ
១_មនុស្សប្រភេទស្លឹកឈើ គឺតែងតែចូលមកដើម្បីផលប្រយោជន៍អ្វីមួយ ពេលបានប្រយោជន៍ហើយក៏បាត់ស្រមោលពីជីវិតយើងភ្លាម ប្រៀបដូចស្លឹកឈើដែលត្រូវខ្យល់ខ្លាំងហើយក៏រសាត់បាត់តាមខ្យល.
២_ប្រភេទមែកឈើ មនុស្សប្រភេទនេះពេលចូលមកក្នុងជីវិតយើងហើយ កាលបើបានជួបនូវបញ្ហាជីវិតធ្ងន់ធ្ងរ គេក៏ព្រមនឹងចាកចេញទៅ.
៣_ប្រភេទឫសឈើ គឺមិនថាយើងមានទុក្ខលំបាកយ៉ាងណា ឫសតែងតែរង់ចាំផ្ដល់ទឹក និងជីវជាតិដើម្បីទ្ររទ្រង់យើងជានិច្ច.
ពោលគឺ ទាំងបីប្រភេទនេះ គឺ ទី១-ប្រភេទមិត្តចូលមកតាមស៊ី _ តាមផឹក ទី២-មិត្តចូលមកជាគូរជីវិត _ និងទី៣ មិត្តដ៏ពិតប្រាកដ មិនងាយនឹងរកគឺឱពុកម្តាយ.
ចឹងបើបានជួបមិត្តសមបំណងហើយ សូមចេះថែរក្សាគ្នា...កុំធ្វើចរឹកដូចសត្វឌីណូស័រ

Address

BanSok Phamarcy, National Highway 5, Paoy Paet 01407
Poipet

Website

Alerts

Be the first to know and let us send you an email when Health Talk with BS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram