18/03/2022
🥀តើកិលេស១៥០០រាប់ដូចម្តេច?
យកនាមធម៌៥៣(ចិត្ត១ដួង ចេតសិក៥២) និប្ផន្នរូប១៨ លក្ខណៈរូប៤ =៧៥ដួង. បន្ទាប់មក យកទៅនិងគុណ អជ្ឈត្តសណ្តាន និងពហិទ្ធសណ្តាន ២ =១៥០ .យក១៥០ ទៅគុណនិងកិលេស១០= ១៥០០។
កិលេសមានមាន១០គឺ
១-លោភ
២-ទោស
៣-មោហ
៤-មានៈ
៥-ទិដ្ឋិ
៦-វិចិកិច្ឆា
៧-ថីន
៨- ឧទ្ធច្ច:
៩-អហិរិក
១០- អនោត្តប្ប។
(ចាកគម្ពីរ ធម្មសង្គណីអនុដីកា ទំព័រ១៩)