14/09/2025
ព័ត៌មានអំពីមេរោគ Respiratory Syncytial Virus (RSV) សម្រាប់ឪពុកម្ដាយ
មេរោគ Respiratory Syncytial Virus (RSV) មិនមែនជាមេរោគថ្មីអ្វីទេ។ មេរោគនេះក៏ដូចមេរោគផ្តាសាយផ្សេងទៀតដែរ ដែលបង្កជាជំងឺផ្លូវដង្ហេីមដូចផ្តាសាយជាដេីម។
វាជារឿងធម្មតាដែលកុមារភាគច្រើនបានឆ្លងមេរោគនេះនៅអាយុពីរឆ្នាំដំបូង។
រោគសញ្ញានៃមេរោគ RSV ស្រដៀងទៅនឹងជំងឺផ្ដាសាយធម្មតា ហើយជាធម្មតាវាលេចឡើងប្រហែលពី ៤ ទៅ ៦ ថ្ងៃបន្ទាប់ពីការប៉ះពាល់នឹងមេរោគ។ ចំពោះមនុស្សពេញវ័យ និងកុមារធំៗ វាអាចមានរោគសញ្ញាស្រាលដូចជា៖
• ហៀរសំបោរ
• ក្អក
• គ្រុនក្ដៅ
• ឈឺបំពង់ក
• ឈឺក្បាល
ពេលខ្លះចំពោះទារក និងកុមារតូចៗ មេរោគនេះអាចបង្កឱ្យមានរលាកទងសួតជាដេីម។
ការព្យាបាល
បច្ចុប្បន្ន មិនទាន់មានថ្នាំសម្លាប់មេរោគ RSV នៅឡើយទេ។ តែមេរោគនឹងងាប់ទៅវិញខ្លួនវាក្នុងពេលកំណត់។ ការព្យាបាលភាគច្រើនគឺធ្វើឡើងដើម្បីជួយបន្ថយរោគសញ្ញា និងធ្វើឱ្យកូនមានអារម្មណ៍ធូរស្រាល។
• ផ្ដល់ទឹកឱ្យបានគ្រប់គ្រាន់ ការផឹកទឹកច្រើនជួយការពារការខ្សោះជាតិទឹក។
• បំបាត់គ្រុនក្ដៅ អាចប្រើថ្នាំបញ្ចុះកំដៅ ដូចជាថ្នាំ paracetamol ជាមេីម។
• សម្អាតច្រមុះ ប្រើដំណក់អំបិលច្រមុះ (Saline Nasal Drops) ដើម្បីជួយសម្អាតច្រមុះដែលតឹង។
ការការពារ
ការការពារមេរោគ RSV គឺមានសារៈសំខាន់បំផុត ជាពិសេសសម្រាប់ទារក និងកុមារតូចៗ។
• អ្នកមេីលថែ ក្មេងតូចៗត្រូវលាងដៃជាមួយសាប៊ូ និងទឹកឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីក្អក កណ្ដាស់ ឬប៉ះរបស់របរ។
• ចៀសវាងកុំឱ្យកូនប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញាដូចផ្ដាសាយ។
• បង្រៀនកូនឱ្យក្អក និងកណ្ដាស់ដាក់កែងដៃ ឬប្រើក្រដាសជូតមាត់ ហើយបោះចោលភ្លាមៗ។
ការចាក់វ៉ាក់សាំង ការពារមេរោគ RSVមិនទាន់មានការបានណែនាំពីក្រសួងសុខាភិបាលជាផ្លូវការនៅឡេីយទេ។
បងប្អូន មានការបារម្មណ៍ពីរោគសញ្ញារបស់កូន ត្រូវនាំកូនទៅពិភាក្សាជាមួយគ្រូពេទ្យ។
#មន្ទីរសម្រាកព្យាបាលកុមារខេត្តខ្ញុំ
➡️ មន្ទីរសម្រាកព្យាបាលកុមារខេត្តខ្ញុំ មានទទួលពិគ្រោះនិងព្យាបាលជំងឺពិគ្រោះក្រៅ (Outpatient) និង ទទួលសម្រាកពេទ្យ (Inpatient) រៀងរាល់ថ្ងៃ 24ម៉/7ថ្ងៃ និង ដំណេីរការធម្មតារក្នុងរយៈពេល៣ថ្ងៃនេះ 🙏🙏————————————————————-
📍ទីតាំងលេីផ្លូវបេនឡានចាស់(ចុងកៅស៊ូ) ភូមិតាវៀន សង្កាត់សាលាកំរេីក ក្រុង/ខេត្តសៀមរាប
✅Google map: https://maps.app.goo.gl/mW8k5HiztVLdSt89A
📞 010 578 572/012 578 572Telegram: https://t.me/Kuma_Khet_Kha_Nhom_Clinic_SiemR
#មន្ទីរសម្រាកព្យាបាលកុមារខេត្តខ្ញុំ