វេជ្ជ ឆាយ និមល & សុខភាពកុមារ - Dr. Nimol

វេជ្ជ ឆាយ និមល & សុខភាពកុមារ - Dr. Nimol A Pediatrician.

ខ្ញុំតែងតែរីករាយក្នុងការឃើញស្នាមញញឹមរបស់កុមារដែលប្រកបដោយសុខភាពល្អពេញលេញ
ដូចនេះទើបខ្ញុំធ្វើជាវេជ្ជបណ្ឌិតរោគកុមារម្នាក់ ជាមិត្តដ៏ល្អសំរាប់ពួកគេ
I enjoy seeing their smile & well-being, therefore I become their best friend.

ជាកុមារាដែលគួរឲ្យអាណិតស្រលាញ់និងសរសើរក្នុងពេលតែមួយ សុំចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ។ សូមឲ្យក្មួយបានទៅទីឋានដែលស្ងប់សុ...
03/11/2025

ជាកុមារាដែលគួរឲ្យអាណិតស្រលាញ់និងសរសើរក្នុងពេលតែមួយ សុំចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ។
សូមឲ្យក្មួយបានទៅទីឋានដែលស្ងប់សុខ មានសុខភាពល្អពេញលេញ ជៀសឆ្ងាញពីការឈឺចាប់ទាំងពួងនាលោកខាងមុខ។

02/11/2025
27/10/2025

😷ក្រោយពីការឆ្លងជំងឺផ្តាសាយធំរួច ការផ្តល់វ៉ាក់សាំងការពារគឺនៅតែចាំបាច់
🤔ចុះពេលណាទើបចាក់បាន?
👩‍⚕️មិនមានពេលវេលាកំនត់ជាក់លាក់ទេថាក្រោយពីឆ្លងរួចរឺជារួចប៉ុន្មានថ្ងៃ​ វាអាស្រ័យទៅលើអ្នកជំងឺជាក់ស្តែងថាគាត់ធូរស្បើយលឿនប៉ុណ្ណា និយាយរួមអោយតែបាត់អាការៈអស់ រឺធូរស្បើយ គឺអាចចាក់បានហើយបន្ទាប់ពីគ្រូពេទ្យពីនិត្យអាការៈបន្ថែម៕

#មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់
#វ៉ាក់សាំង

24/10/2025

អ្នកជំងឺ រលាកទងសួត មក2ថ្ងៃហើយ និយាយអត់មើលមុខពេទ្យសូម្បី 1វិនាទី
ញាំថ្នាំក៏ថាដាច់ខាតមិនបាន ញាំមិនចូល
ប៉ារ៉ាស៊ុលក៏ថាកូនមិនចូលចិត្ត
គេងពេទ្យចាក់តាមសសៃក៏មិនបាន
ឲ្យធ្វើចលនាស្លេះក៏មិនបាន
ឲ្យជាតាមដំនើរក៏មិនបាន
ចឹងបងចង់ឲ្យពេទ្យធ្វើម៉េចវិញ?
ចង់ឲ្យបាត់ក្តៅ បាត់ក្អក ញាំបាន🫠
ដូចសិស្សច្បងថាមែន បើខ្ញុំចេះបក់ផ្លិតខ្វាច់ជាភ្លាមដូចពូនោះ ខ្ញុំបក់ឲ្យភ្លាម

22/10/2025

Flu A, Flu B
ថ្មីៗនេះលោកឪពុកអ្នកម្តាយទាំងអស់ប្រហែលបានលឺច្រើនអំពីជំងឺផ្តាសាយធំដែលកំពុងរីករាលដាលច្រើនគួរឲ្យកត់សម្គាល់
ជាពិសេសកុមារតូចៗដែលគាត់ច្រើនតែឆ្លងជំងឺនេះពីទីប្រជុំជនដូចជា កន្លែងកំសាន្ត និងសាលារៀនជាដើម។
វិធានការណ៏ការពារដែលមានប្រសិទ្ធភាពបំផុតនោះ គឺជាការផ្តល់វ៉ាក់សាំងចំពោះកូនៗឲ្យបានត្រឹមត្រូវ
ចំនាំ :
✅ វ៉ាក់សាំងនេះផ្តល់បានចាប់ពីទារកអាយុ 6ខែឡើងរហូតដល់មនុស្សពេញវ័យនិងមនុស្សចាស់
✅ ការបញ្ចុះតំលៃនេះមានសំរាប់តែភ្ញៀវដែលបានទាក់ទងកក់ទុកជាមុនក្នុងកំឡុងពេលនេះតែប៉ុណ្ណោះ

#ឱរ៉ាល់ប្រាថ្នាឱ្យកុមារសុខភាពល្អ #កាដូដ៏ថ្លៃថ្លាគឺកាដូវ៉ាក់សាំង #ឱរាល់វេជ្ជបណ្ឌិតមានជំនាញនិងបទពិសោធន៍ខ្ពស់ #មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់

15/10/2025

គួរឲ្យបញ្ជាក់បន្ថែម: មានកុមារ 17នាក់បានបាត់បង់ជីវិត។ សារធាតុពុលពីរនេះ ទោះបីជាក្នុងកំរិតដែលស្រាយរឺតិចតួចវាអាចបង្កឲ្យមាន:
- ខូចតំរងនោម
- ខូចថ្លើម
- ប្រកាច់
- សន្លឹម រឺសន្លប់
- បាត់បង់អាយុជីវិត។

#មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់

#ក្អក

06/10/2025

ជាទូទៅ​ នៅប្រទេសដែលជឿនលឿនភាគច្រើន ការសង្គ្រោះបឋមអស់នេះគឺត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សារឺបង្ហាត់បង្រៀនលើកុមារចាប់ពីអាយ ១២ឆ្នាំឡើង ព្រោះថានៅវ័យនេះពួកគាត់អាចមានសមត្ថភាពយល់បាននិងមានកំលាំងគ្រប់គ្រាន់ក្នុងការអនុវត្តការសង្គ្រោះបឋមដែលចាត់ទុកថាមានប្រសិទ្ធភាព។

ជាកាពិតណាស់ការសង្គ្រោះនេះ មិនមែនសំរាប់តែគ្រូពេទ្យដូចបងប្អូនយល់ទេ ពលរដ្ឋគ្រប់រូបគឺអាចអនុវត្តបានដរាបណាពួកគាត់បានឆ្លងកាត់ការរៀនសូត្រនិងបង្វឹកត្រឹមត្រូវ ( មិនមែនមើលតែវីដេអូធ្វើតាមបានទេ​ណា៎)។បងប្អូនត្រូវដឹងថា នៅពេលហេតុការណ៍បែបនេះកើតឡើង អ្នកដែលមានលទ្ធភាពជួយជនរងគ្រោះមុនគេនិងល្អបំផុតនោះគឺសមាជិកគ្រួសារនេះហើយរឺក៏ជាបុគ្គលដែលដើរកាត់នៅជិតៗនោះ​ ដូច្នេះយើងគ្រប់គ្នាត្រូវតែរៀន។

ការជួយសង្គ្រោះដែលត្រឹមត្រូវទើបអាចបង្កើនអត្រារស់ដល់ជនរងគ្រោះ និងធានាគុណភាពជីវិត។
សូមបញ្ឈប់រាល់ការបញ្ចេញមតិដែលគ្មានប្រភពនិងការសិក្សាច្បាស់លាស់ ព្រោះវាមិនបានជួយដល់ជនរងគ្រោះផ្ទុយទៅវិញបែរជាបង្កគ្រោះថ្នាក់បន្ថែម។
ខាងក្រោមនេះជាលីង​វីដេអូទាក់ទងនឹងការសង្គ្រោះបឋមនាៗជាភាសាខ្មែរដែលត្រូវបានរៀបចំឡើងដោយលោកគ្រូអ្នកគ្រូជំនាញដែលបងប្អូនអាចរៀនស្វែងយល់បន្ថែមបាន
https://www.facebook.com/share/v/178V762L2t/?mibextid=wwXIfr

#មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់
#ឱរ៉ាល់ប្រាថ្នាឲកុមារមានសុខភាពល្អ

Favorite girl of Aoral 😘  #មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ #ឱរ៉ាល់ប្រាថ្នាឲកុមារមានសុខភាពល្អ
04/10/2025

Favorite girl of Aoral 😘
#មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់
#ឱរ៉ាល់ប្រាថ្នាឲកុមារមានសុខភាពល្អ

ករណីលង់ទឹកច្រើន បងប្អូនត្រូវយល់ដឹងនិងរៀនវឹកហាត់ការសង្គ្រោះបឋមដែលត្រឹមត្រូវ កុំណែនាំរឺអនុវត្តតាមលឺគេថា។
01/10/2025

ករណីលង់ទឹកច្រើន បងប្អូនត្រូវយល់ដឹងនិងរៀនវឹកហាត់ការសង្គ្រោះបឋមដែលត្រឹមត្រូវ កុំណែនាំរឺអនុវត្តតាមលឺគេថា។

មួយរយៈនេះជួបម៉ាក់ៗ 3នាក់ហើយ ឲ្យប៉ារ៉ាកូនរៀងរាល់ 4ម៉ោងម្តង ដល់តែសួរដូសគឺដាក់ដូចរាល់ដង 15mg/kg។ ស្តាប់ហើយភ្ញាក់ផ្អើល ហេតុផ...
26/09/2025

មួយរយៈនេះជួបម៉ាក់ៗ 3នាក់ហើយ ឲ្យប៉ារ៉ាកូនរៀងរាល់ 4ម៉ោងម្តង ដល់តែសួរដូសគឺដាក់ដូចរាល់ដង 15mg/kg។

ស្តាប់ហើយភ្ញាក់ផ្អើល ហេតុផលនេះហើយទើបខ្ញុំតែងតែពន្យល់ឲ្យប្រើត្រឹម រាល់ 6ម៉ោងម្តងដើម្បីកុំឲ្យយល់ច្រលំ ព្រោះម៉ាក់ប៉ាភាគច្រើនប្រើដូសតាមចំនាំ មិនអាចចេះគន់គូររកដូសសរុបដោយខ្លួនឯងបាន។

ត្រូវដឹងថាជាទូទៅដូសសរុបរបស់ថ្នាំប៉ារ៉ារបស់កុមារប្រចាំថ្ងៃ មិនអាចលើសពី 75mg/kg ទេ
( ក្រោម 2ឆ្នាំរឹតតែតិចទៀត ច្រើនបំផុត 60mg/kg/day) ។
ដូច្នេះបើប្រើ 15mg/kg រាល់4ម៉ោង វាស្មើនឹងមួយថ្ងៃប្រើអស់ 90mg/kg បាត់ទៅហើយ ( 15mg*6ដង/ថ្ងៃ) ។

ចំនាំ:
កុមារដែលធាត់ លើសគីឡូមិនអាចប្រើតាមគីឡូជាក់ស្តែងទេ
កុមារដែលមានបញ្ហាថ្លើម ក៏មិនអាចប្រើដូសធម្មតាដូចគេឯង
ស្រុកយើងសំបូរគ្រុនឈាម ការប្រើប៉ារ៉ាមិនត្រឹមត្រូវនឹងបង្កបន្ទុកធ្ងន់ដល់ជំងឺគ្រុនឈាមដែលមានស្រាប់
កុំប្រើសុឺរ៉ូក្អកផ្តាសាយដែលមានប៉ារ៉ាលាយ បើសិនមិនចេះគណនាដូសសរុប
ផលប៉ះពាល់ថ្លើមគឺអាចនឹងស្តែងចេញភ្លាមៗ រឺរ៉ាំរ៉ុំាទៅថ្ងៃខាងមុខពេលកូនៗវ័យកំពុងរីករាយ ដូច្នេះយើងត្រូវពិចារណាកុំលំៗ មិនច្បាស់សួរពេទ្យសិនបាន។

20/09/2025

អំឡុងពេលភ្ជុំបិណ្ឌនេះ ប្រសិនបើលោកឳពុកអ្នកម្តាយមានគំរោងយកកូនតូចៗក្រោម 2ឆ្នាំធ្វើដំនើរកំសាន្តទីជិតឆ្ងាយ សូមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា មិនមែនសំរាប់តែកូនៗទេណា៎ គឺសមាជិកគ្រួសារទាំងអស់ ព្រោះថាមនុស្សពេញវ័យនិងកុមារធំៗនៅពេលដែលឆ្លង ថ្វីត្បិតតែមិនរលាកទងសួតខ្លួនឯង តែអាចនឹងចំលងទៅកាន់កូនតូចៗដោយមិនដឹងខ្លួន។ #មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់

18/09/2025

ដើម្បីចូលរួមអបអរពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ខាងមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់ផ្តល់ជូនការបញ្ចុះតំលៃ 20% លើវ៉ាក់សាំងការពារជំងឺអុតស្វាយពីថ្ងៃនេះរហូតដល់ដំនាច់ខែកញ្ញានេះ។

ជំងឺអុតស្វាយជាជំងឺដែលងាយឆ្លងបំផុតក្នុងចំនោមមេរោគឆ្លង។ ការផ្តល់វ៉ាក់សាំងនេះអោយបានមុនយ៉ាងហោចណាស់ 4សប្តាហ៍ មុនរដូវធ្លាក់ខ្យល់ គឺជាពេលវេលាដ៏ល្អក្នុងការត្រៀមខ្លួនការពារមេរោគឆ្លងមួយនេះ។

#ឱរ៉ាល់ប្រាថ្នាឱ្យកុមារសុខភាពល្អ
#វ៉ាក់សាំងអុតស្វាយ

Address

Aoral Pediatric Clinic
Sihanoukville
120804

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+85510632627

Website

Alerts

Be the first to know and let us send you an email when វេជ្ជ ឆាយ និមល & សុខភាពកុមារ - Dr. Nimol posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to វេជ្ជ ឆាយ និមល & សុខភាពកុមារ - Dr. Nimol:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram