Phal Phenty Rice Meals

Phal Phenty Rice Meals We are a rice company. Pls support us

03/05/2013

គ្រាប់ស្រូវ (Rice grain)

គ្រាប់ស្រូវមួយ ផ្សំឡើងដោយសំបកគ្រាប់ (Rice hull) គ្រាប់អង្ករសម្រូប (Brown rice) អ័ក្សទ្រគ្រាប់ (Rachilla) សំបកនិប្ជល (Sterile lemmas) កំពកចុងស្មែង (Rudimentary glumes) និងទងគ្រាប់(Pedicel) (Matsuo and Hoshikow, 1993) (រូបភាព៣) ។ គ្រាប់អង្ករសម្រូបត្រូវបានរុំព័ទ្ធដោយសំបកគ្រាប់ ដែលផ្នែកទាំងពីរនេះភ្ជាប់ជាមួយទងគ្រាប់ដោយអ័ក្សទ្រគ្រាប់នា កំពកនៃចុងស្មែង ។ នៅពីក្រោមអ័ក្សទ្រគ្រាប់ គឺសំបកនិប្ជល ។

រូប៣ លក្ខណៈរូបសាស្ត្ររបស់គ្រាប់ស្រូវ

១.១.១- សំបកគ្រាប់ (Rice hull)

សំបកនេះ មានសភាពរឹងដែលស្រោបគ្រាប់អង្ករសម្រូបពីខាងក្រៅ ។ កាលណាគេយកសំបកនេះចេញពីគ្រាប់អង្ករ ត្រូវបានគេហៅថា “អង្កាម” ។ សំបកគ្រាប់ចែកចេញជាពីរផ្នែកគឺ សំបកធំ ឬសំបកពោះ (Lemma) និងសំបកតូច ឬសំបកខ្នង (Palea) (រូបភាព៣) ។ នៅលើសំបកគ្រាប់មានរោមជាច្រើន ហើយពូជស្រូវខ្លះ នៅផ្នែកខាងចុងនៃសំបកធំមានកន្ទុយ ។ សំបកធំ (Lemma) និងសំបកតូច (Palea) មានមុខងារសំខាន់ណាស់សម្រាប់ការពារនូវជាលិការបស់គ្រាប់អង្ករ កំណត់ទម្រង់ទំហំនៃគ្រាប់ ព្រមទាំងរយៈពេលដុះពន្លកឫសនៃគ្រាប់ ។ កាលណាសំបកគ្រាប់មានកម្រាស់ស្ដើង នោះការដុះពន្លកគ្រាប់បានឆាប់ តែផ្ទុយមកវិញប្រសិនបើសំបកគ្រាប់មានកម្រាស់ក្រាស់ នោះរយៈពេលនៃការដុះពន្លកគ្រាប់យូរ (CIAP, 1996) ។

១.១.២- អ័ក្សទ្រគ្រាប់ (Rachilla) និងសំបកនិប្ជល (Sterile lemmas)

អ័ក្សទ្រគ្រាប់ គឺជាផ្នែកមួយនៃគ្រាប់ស្រូវ ដែលជាចំនុចប្រសព្វរវាងសំបកធំ (Lema) និងសំបកតូច (Palea) ហើយមានតួនាទីយ៉ាងសំខាន់ក្នុងការកាន់ទ្រផ្កា និងគ្រាប់នីមួយៗរបស់ដំណាំស្រូវ ។ លើសពីនេះទៅទៀត អ័ក្សទ្រគ្រាប់មានតួនាទីក្នុងការតភ្ជាប់រវាងសំបកនិប្ជល (Sterile lemmas) និងតួគ្រាប់ស្រូវ ។ សំបកនិប្ជល គឺជាសំបកគ្រាប់ស្រូវដែលគ្មានការលូតលាស់ ដែលស្ថិតនៅពីខាងក្រោមនៃសំបកធំ (Lema) និងសំបកតូច (Palea) ។ សំបកនិប្ជលចែកចេញជា២ គឺសំបកនិប្ជលលើ (Upper glumme) និងសំបកនិប្ជលក្រោម (Lower glumme) (រូបភាព៣) ។

១.១.៣- កំពកចុងស្មែង (Rudimentary glumes) និងទងគ្រាប់ ឬទងផ្កា (Pedicel)

កំពកចុងស្មែង គឺជាផ្នែកខាងចុងគេបំផុតនៃស្មែង ដែលមានរាងកំប៉ោងដូចពែង ។ វាស្ថិតនៅពីក្រោមសំបកនិប្ជល (Sterile lemmas) ។ កំពកនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរក្សានូវលំនឹងរបស់គ្រាប់ស្រូវ ។ ទងគ្រាប់ ឬទងផ្កា គឺជាផ្នែកនៅខាងក្រោមគេបំផុតនៃគ្រាប់ស្រូវ ។ ផ្នែកនេះមានតួនាទីក្នុងការភ្ជាប់ផ្កាស្រូវជាមួយនឹងស្មែង កួរ ។

22/04/2013

We are a rice company. Pls support us

21/04/2013

លក្ខណៈរូបសាស្ដ្រនៃដំណាំស្រូវ
by Chouk Khmer
រូប១ លក្ខណៈរូបសាស្ត្ររបស់ដើមស្រូវ

លក្ខណៈរូបសាស្ដ្រនៃដំណាំស្រូវ

លក្ខណៈរូបសាស្ដ្រនៃដំណាំស្រូវ គឺជាមូលដ្ឋានដើមក្នុងការស្វែងយល់ពីដំណាំស្រូវ ។ ការយល់ដឹងពីលក្ខណៈរូបសាស្ដ្ររបស់ដំណាំស្រូវមានសារៈសំខាន់ណាស់ ក្នុងការងារជ្រើសរើសពូជ ការបង្កាត់ពូជ និងការងារគ្រប់គ្រងដំណាំស្រូវ ដើម្បីបង្កើនទិន្នផល ។ ជាទូទៅ ដើមស្រូវត្រូវបានបែងចែកជា ឫស ដើម ស្លឹក កួរ និងគ្រាប់ (រូបភាព១) ។ ដោយផ្អែកទៅលើដំណើរការលូតលាស់របស់ដំណាំស្រូវ លក្ខណៈរូបសាស្ដ្ររបស់ដំណាំស្រូវត្រូវបានបែងចែកជាពីរផ្នែកគឺ លក្ខណៈរូបសាស្ដ្រនៃសរីរាង្គលូតលាស់ និងលក្ខណៈរូបសាស្ដ្រនៃសរីរាង្គបន្ដពូជ ។

១- លក្ខណៈរូបសាស្ដ្រនៃសរីរាង្គលូតលាស់

សរីរាង្គលូតលាស់របស់ដំណាំស្រូវរួមមាន គ្រាប់ស្រូវ (Rice grain) ឫសស្រូវ (Roots) ដើមស្រូវ (Culm) និងស្លឹកស្រូវ (Leaf) (រូបភាព២) ។

រូប២ សរីរាង្គលូតលាស់របស់ដំណាំស្រូវ

១.១- គ្រាប់ស្រូវ (Rice grain)

គ្រាប់ស្រូវមួយ ផ្សំឡើងដោយសំបកគ្រាប់ (Rice hull) គ្រាប់អង្ករសម្រូប (Brown rice) អ័ក្សទ្រគ្រាប់ (Rachilla) សំបកនិប្ជល (Sterile lemmas) កំពកចុងស្មែង (Rudimentary glumes) និងទងគ្រាប់(Pedicel) (Matsuo and Hoshikow, 1993) (រូបភាព៣) ។ គ្រាប់អង្ករសម្រូបត្រូវបានរុំព័ទ្ធដោយសំបកគ្រាប់ ដែលផ្នែកទាំងពីរនេះភ្ជាប់ជាមួយទងគ្រាប់ដោយអ័ក្សទ្រគ្រាប់នា កំពកនៃចុងស្មែង ។ នៅពីក្រោមអ័ក្សទ្រគ្រាប់ គឺសំបកនិប្ជល ។

រូប៣ លក្ខណៈរូបសាស្ត្ររបស់គ្រាប់ស្រូវ

១.១.១- សំបកគ្រាប់ (Rice hull)

សំបកនេះ មានសភាពរឹងដែលស្រោបគ្រាប់អង្ករសម្រូបពីខាងក្រៅ ។ កាលណាគេយកសំបកនេះចេញពីគ្រាប់អង្ករ ត្រូវបានគេហៅថា “អង្កាម” ។ សំបកគ្រាប់ចែកចេញជាពីរផ្នែកគឺ សំបកធំ ឬសំបកពោះ (Lemma) និងសំបកតូច ឬសំបកខ្នង (Palea) (រូបភាព៣) ។ នៅលើសំបកគ្រាប់មានរោមជាច្រើន ហើយពូជស្រូវខ្លះ នៅផ្នែកខាងចុងនៃសំបកធំមានកន្ទុយ ។ សំបកធំ (Lemma) និងសំបកតូច (Palea) មានមុខងារសំខាន់ណាស់សម្រាប់ការពារនូវជាលិការបស់គ្រាប់អង្ករ កំណត់ទម្រង់ទំហំនៃគ្រាប់ ព្រមទាំងរយៈពេលដុះពន្លកឫសនៃគ្រាប់ ។ កាលណាសំបកគ្រាប់មានកម្រាស់ស្ដើង នោះការដុះពន្លកគ្រាប់បានឆាប់ តែផ្ទុយមកវិញប្រសិនបើសំបកគ្រាប់មានកម្រាស់ក្រាស់ នោះរយៈពេលនៃការដុះពន្លកគ្រាប់យូរ (CIAP, 1996) ។

១.១.២- អ័ក្សទ្រគ្រាប់ (Rachilla) និងសំបកនិប្ជល (Sterile lemmas)

អ័ក្សទ្រគ្រាប់ គឺជាផ្នែកមួយនៃគ្រាប់ស្រូវ ដែលជាចំនុចប្រសព្វរវាងសំបកធំ (Lema) និងសំបកតូច (Palea) ហើយមានតួនាទីយ៉ាងសំខាន់ក្នុងការកាន់ទ្រផ្កា និងគ្រាប់នីមួយៗរបស់ដំណាំស្រូវ ។ លើសពីនេះទៅទៀត អ័ក្សទ្រគ្រាប់មានតួនាទីក្នុងការតភ្ជាប់រវាងសំបកនិប្ជល (Sterile lemmas) និងតួគ្រាប់ស្រូវ ។ សំបកនិប្ជល គឺជាសំបកគ្រាប់ស្រូវដែលគ្មានការលូតលាស់ ដែលស្ថិតនៅពីខាងក្រោមនៃសំបកធំ (Lema) និងសំបកតូច (Palea) ។ សំបកនិប្ជលចែកចេញជា២ គឺសំបកនិប្ជលលើ (Upper glumme) និងសំបកនិប្ជលក្រោម (Lower glumme) (រូបភាព៣) ។

១.១.៣- កំពកចុងស្មែង (Rudimentary glumes) និងទងគ្រាប់ ឬទងផ្កា (Pedicel)

កំពកចុងស្មែង គឺជាផ្នែកខាងចុងគេបំផុតនៃស្មែង ដែលមានរាងកំប៉ោងដូចពែង ។ វាស្ថិតនៅពីក្រោមសំបកនិប្ជល (Sterile lemmas) ។ កំពកនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរក្សានូវលំនឹងរបស់គ្រាប់ស្រូវ ។ ទងគ្រាប់ ឬទងផ្កា គឺជាផ្នែកនៅខាងក្រោមគេបំផុតនៃគ្រាប់ស្រូវ ។ ផ្នែកនេះមានតួនាទីក្នុងការភ្ជាប់ផ្កាស្រូវជាមួយនឹងស្មែង កួរ ។

១.១.៤- គ្រាប់អង្ករសម្រូប (Brown rice)

គ្រាប់ស្រូវ នៅពេលដែលគេបកយកសំបកគ្រាប់ (Rice hull) ឬអង្កាមចេញ គេហៅថាអង្ករសម្រូប (រូបភាព៤) ។ គ្រាប់អង្ករសម្រូប ត្រូវបានហ៊ុំព័ទ្ធដោយស្រទាប់សម្រូបខាងក្រៅ (Pericarp layer) និង ស្រទាប់សម្រូបខាងក្នុង (Aleurone layer) ដែលផ្ទុកទៅដោយខ្លាញ់ ប្រូតេអ៊ីន និងវីតាមីន ។ នៅខាងក្នុងស្រទាប់ទាំងពីរនេះ គឺសាច់គ្រាប់ ឬអង់ដូស្ពែម (Endosperm) និងអំប្រ៊ីយ៉ុង (Embryo) ដែលខណ្ឌដាច់ភ្នាសអេពីតេស្យូម (Epitelium) ។

រូប៤ លក្ខណៈរូបសាស្ត្រនៃអង្ករសម្រូប

អង់ដូស្ពែមឬសាច់គ្រាប់ (Endosperm) គឺជាផ្នែកសារធាតុចិញ្ចឹមនៃគ្រាប់ទុំ ហើយដែលអាចទ្រទ្រង់ការដុះលូតលាស់នៃពន្លកបាន ។ អង់ដូស្ពែមរួមផ្សំជាពិសេសដោយ អាមីដុង ប្រហែល ៨០% និងសារធាតុសំខាន់ៗដទៃទៀត ដែលរួមមានសារធាតុ ស្កររ ប្រូតេអ៊ីន និងសារធាតុខ្លាញ់ (Vergara, 1989) ។ សារធាតុទាំងនោះជាអាហារធាតុបម្រុងចាំបាច់របស់អំប្រ៊ីយ៉ុងសម្រាប់ ដំណើរការដំណុះគ្រាប់ ។ អង់ដូស្ពែមមានពីរប្រភេទ គឺអង់ដូស្ពែមដែលមានភាពស្រអាប់ (អង្ករដំណើប) និងអង់ដូស្ពែមដែលមានភាពថ្លា(អង្ករខ្សាយ) ។ ប្រភេទនីមួយៗរបស់អង់ដូស្ពែម មានលក្ខណៈខុសៗគ្នាគឺអាស្រ័យទៅនឹងបរិមាណនៃអាមីឡូសដែលមាននៅ ក្នុងនោះ ។

អំប្រ៊ីយ៉ុង ឬភ្រូណា (Embryo) ស្ថិតនៅផ្នែកចំហៀងពោះនៃសំបកគ្រាប់ធំ ដែលជាពន្លកនៃអនាគតរុក្ខជាតិថ្មីមួយដើមដែលមាននៅក្នុង គ្រាប់ ។ នៅក្នុងអំប្រ៊ីយ៉ុងរួមមាន ពន្លកស្លឹក (Plumule) ពន្លកឫសដំបូង (Radicle) បណ្ដុំ សរសៃរនាំសារធាតុចិញ្ខឹម (Vascular bundle) ហើយដែលផ្នែកទាំងបីនេះរុំព័ទ្ធដោយស្គូតេឡូម (Scutelum) (រូបភាព៥) ។ គ្រប់កោសិកានៃអំប្រ៊ីយ៉ុងផ្ទុកទៅដោយស្កររ ប្រូតេអ៊ីន និងខ្លាញ់ដែលជាប្រភពនៃថាមពល និងអង់ស៊ីមនាពេលគ្រាប់ចាប់ផ្ដើមដុះ ។

រូប៥ អំប៊្រីយ៉ុង

(ត)

share to your love ones

Like page: www.facebook.com/PhalPhenty

We are a rice company. Pls support us

យើងគ្រាន់តែចង់ចែករំលែកអ្វីដែលយើងទទួលបាន  Like page: www.facebook.com/PhalPhenty
21/04/2013

យើងគ្រាន់តែចង់ចែករំលែកអ្វីដែលយើងទទួលបាន Like page: www.facebook.com/PhalPhenty

21/04/2013
19/04/2013

ot ban leng jren pg ban 40likes de hahah

31/03/2013
01/03/2013

Good night my fans

Good Rice
16/01/2013

Good Rice

Address

Takeo

Website

Alerts

Be the first to know and let us send you an email when Phal Phenty Rice Meals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram