Stomach សុខភាពក្រពះពោះវៀន

Stomach សុខភាពក្រពះពោះវៀន 👉ប្រឹក្សាសុខភាពក្រពះពោះវៀន 📲 069300226 📲011420026 📲 0716659544

តើអ្នករាគដល់កម្រិតណា ទើបគួរទៅជួបជាមួយគ្រូពេទ្យ? ដូចអ្នកធ្លាប់បានដឹងរួចមកហើយថា ក្នុងលក្ខខណ្ឌដែលចំណីអាហារ និងទឹកដែលអ្នកបរិ...
05/11/2025

តើអ្នករាគដល់កម្រិតណា ទើបគួរទៅជួបជាមួយគ្រូពេទ្យ?

ដូចអ្នកធ្លាប់បានដឹងរួចមកហើយថា ក្នុងលក្ខខណ្ឌដែលចំណីអាហារ និងទឹកដែលអ្នកបរិភោគ និងផឹក ហូរចូលក្នុងពោះវៀនធំលឿនខុសពីធម្មតា នោះលាមកនឹងរាវ បង្កជា ជំងឺរាគ។ ក្រៅពីនេះ ក៏មានកត្តាផ្សេងទៀតដែលបង្កជំងឺរាគ ផងដែរ ដូចជា ការបរិភោគចំណីអាហារផ្ទុកវីរុសជំងឺរាគជាដើម។ ហើយជាធម្មតា ជំងឺ រាគ (រាគរូស) នឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ឬក្រោមមួយសប្ដាហ៍។ សូមបញ្ជាក់ថា ពោះវៀនធំ មានតួនាទី ស្រូវយកជាតិទឹកចេញពីចំណីអាហារ ដើម្បីបន្សល់ទុកនូវលាមករឹង ដែលត្រូវបញ្ចេញមកក្រៅវិញតាមរយៈទ្វារធំ។

ក៏ប៉ុន្តែ បើអ្នកកើតជំងឺរាគក្នុងរយៈពេលយូរថ្ងៃ ឬរាគរូសច្រើនជាងមួយសប្ដាហ៍មិនព្រមបាត់ទៅវិញ វាអាចជារោគសញ្ញាបញ្ជាក់ថា អ្នកកំពុងតែកើតជំងឺរលាកពោះវៀន ឬជំងឺផ្សេងៗទៀតជាដើម។ ដូច្នេះ អ្នកជំងឺរាគ គួរតែអញ្ជើញរុះរាន់មកជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ចៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត។

ខាងក្រោមនេះជារោគសញ្ញាជំងឺរាគ ដែលអ្នកជំងឺគួរតែទៅជួបជាមួយគ្រូពេទ្យ៖

១. មនុស្សពេញវ័យ

- រាគរូសជិត ១ សប្ដាហ៍ និងច្រើនជា ១សប្ដាហ៍
- បាត់បង់ជាតិទឹកច្រើនក្នុងខ្លួន រហូតលេចចេញនូវរោគសញ្ញា នោមតិចតូចណាស់ក្នុងមួយថ្ងៃ អស់កម្លាំង វិលមុខ ស្រេកទឹក ឈឺក្បាល ទឹកនោមឡើងពណ៌ខ្លាំង ស្ងួតមាត់ និងស្បែក។
- លាមកដែលបន្ទោរបង់ចេញមក មានពណ៌ខ្មៅ ឬមានឈាម
- ចុកពោះរមួលខ្លាំង
- ឈឺចាប់រន្ធគូថ
- កម្ដៅក្នុងខ្លួនឡើងរហូតដល់ ៤០ អង្សាសេរ

២. ចំពោះក្មេង

- កម្ដៅក្នុងខ្លួនឡើងរហូតដល់ ៤០ អង្សាសេរ
- លាមកដែលបន្ទោរបង់ចេញមក មានពណ៌ខ្មៅ ឬមានឈាម
- ក្មេងយំខ្លាំងតែពុំសូវមានទឹកភ្នែក ឬជួនកាលយំគ្មានទឹកភ្នែក
- ងងុយដេកខុសពីធម្មតា
- កត់សម្គាល់ឃើញថា ក្មេងកាចខុសពីធម្មតា
- ពោះ ភ្នែក និងថ្ពាល់របស់ក្មេងរូងខូង
- ស្បែកយារ

៣. បាត់បង់ជីវិត

ជំងឺរាគ អាចឆក់យកអាយុជីវិតអ្នកជំងឺបាន ជាពិសេសទារក និងក្មេងតូចៗ បន្ទាប់ពី អ្នកជំងឺរាគ យឺតយ៉ាវក្នុងការព្យាបាលបន្ទាប់ពីចេញរោគសញ្ញាធ្ងន់ធ្ងរដូចបានរៀបរាប់ខាងលើនេះ។
ជាក់ស្ដែង អ្នកជំងឺរាគធ្ងន់ធ្ងរឈានដល់ការបាត់បង់ជីវិត ដោយសារតែ
- បាត់បង់ជាតិទឹកច្រើនក្នុងខ្លួនរហូតដល់ខ្សោះជាតិទឹកក្នុងខ្លួន
- បាត់បង់អេឡិចត្រូលីត្រសំខាន់ៗដែលជួយដល់មុខងាររបស់បេះដូង និងសាច់ដុំ៕

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)

05/11/2025
05/11/2025

👉រោគ​សញ្ញា​នៃ​ជំងឺ​ខ្សោយ​ពោះវៀន:- ការឈឺពោះរាំរ៉ៃ - ចុកឆ្អល់​ក្នុងពោះ
- តឹងណែនក្នុងពោះ- ញ៉ាំឆាប់ឆ្អែត

សារធាតុចិញ្ចឹម 6 មុខ រាងកាយយើងត្រូវការចាំបាត់ប្រចាំថ្ងៃ
26/10/2025

សារធាតុចិញ្ចឹម 6 មុខ រាងកាយយើងត្រូវការចាំបាត់ប្រចាំថ្ងៃ

រឿង4យ៉ាងគួរធ្វើ ដើម្បីសុខភាពប្រព័ន្ធរំលាយអាហារ Telegram: https://t.me/horngsavornkhmershop
25/10/2025

រឿង4យ៉ាងគួរធ្វើ ដើម្បីសុខភាពប្រព័ន្ធរំលាយអាហារ
Telegram: https://t.me/horngsavornkhmershop

24/10/2025

ហេតុអ្វីពេលឈឺក្រពះពោះវៀន ត្រូវប្រើប្រូបាយអូទិក ? ជាពិសេស ខ្សោយក្រពះ ច្រាលជាតិអាស៊ីត និងរលាក

24/10/2025

ងាយស្រួលញុំា ងាយស្រួលប្រើ អត្ថប្រយោជន៍ទ្វេដង

22/10/2025

កើតជំងឺមហារីក អាចមកពីកត្តាជំរុញធំៗ ៤ យ៉ាងនេះ

Address

ភ្នំពេញ
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Stomach សុខភាពក្រពះពោះវៀន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Stomach សុខភាពក្រពះពោះវៀន:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram