Dr. Folders

Dr. Folders Simple, Powerful Cloud Base Electronics Health Record.

22/12/2024

ខែធ្លាក់ខ្យល់ អាកាសធាតុត្រជាក់ កុំភ្លេចផឹកទឹកអោយបានគ្រប់គ្រាន់ ដើម្បីសារពាង្គកាយ មានជាតិទឹកគ្រប់គ្រាន់ 🥤

ជំងឺដាច់សរសៃឈាមខួរក្បាល ដែលគេងតែងហៅថា (Hemorrhagic Stroke) គឺជាជំងឺដែលបង្ក ឡើងដោយការដាច់ឬរហែកសរសៃឈាមខួរក្បាលបណ្តាលឲ្យចរន...
12/09/2024

ជំងឺដាច់សរសៃឈាមខួរក្បាល ដែលគេងតែងហៅថា (Hemorrhagic Stroke) គឺជាជំងឺដែលបង្ក ឡើងដោយការដាច់ឬរហែកសរសៃឈាមខួរក្បាលបណ្តាលឲ្យចរន្តឈាមដែលដឹកនាំអុកស៊ីសែន និងសារធាតុចញ្ចឹមទៅកាន់កោសិការខួរក្បាលត្រូវបានកាត់ផ្តាច់។ នៅពេលបញ្ហានេះកើតឡើង ខួរក្បាលមិនអាចទទួលបានអុកស៊ីសែន ឬសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាហេតុនាំឲ្យកោសិកាខួរក្បាលស្លាប់។

ការថែទាំអ្នកជំងឺចាស់ជរា ដែលមានជំងឺដាច់សរសៃឈាមខួរក្បាល ជាបន្ទុកមួយដែលក្រុមគ្រួសារត្រូវទទួលខុសត្រូវ ដោយខានមិនបាន។ ការថែទាំពួកគាត់ អោយបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្ត មិនមែនជារឿងងាយស្រួលឡើយសម្រាប់ក្រុមគ្រួសារ ដែលគ្រប់គ្នារវល់នឹងការងារប្រចាំថ្ងៃផងនោះ។ សម្រាប់លោកអ្នកដែលកំពុងជួបប្រទះនៅបញ្ហាខាងលើ ឬចង់ស្វែងរកដំណោះស្រាយសម្រាប់ជួយដោះស្រាយលើបញ្ហាទាំងអស់ខាងលើនេះ សូមធ្វើការទំនាក់ទំនង មកកាន់ Hospicare ដើម្បីធ្វើការប្រឹក្សាយោបល់ តាមរយៈ៖
ទូរស័ព្ទលេខ ឬតេលេក្រាម៖ 015 690 015 | 077 302 536
អ៉ីម៉ែល៖ vorleakoun@hospicare.co

សម្រាប់ការស្វែងយល់បន្ថែមអំពីសេវាកម្មសូមចូលទៅកាន់គេហទំព័រ៖ https://hospicare.co/elderly-care/

អ្នកឯកទេសថែទាំវេជ្ជសាស្រ្ត និងផ្តល់ជូនអ្នកជំងឺនូវការស្តារនីតិសម្បទាប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ ដូចនេ....

ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញវីរុសបម្លែងថ្មីប្រភេទ B.1.617 ដែលជាប្រភេទគួរឱ្យព្រួយបារម្ភកម្ពុជារកឃើញមេរោគបំប្លែងខ្លួនថ...
04/06/2021

ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញវីរុសបម្លែងថ្មីប្រភេទ B.1.617 ដែលជាប្រភេទគួរឱ្យព្រួយបារម្ភ
កម្ពុជារកឃើញមេរោគបំប្លែងខ្លួនថ្មីប្រភេទ B.1.617 តាមរយះពលករមកពីថៃ ចំនួន ៣រូប។

ពលករខ្មែរទាំង៣រូបត្រឡប់មកពីថៃ តាមច្រកអូស្មាច់ និងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ពីរនាក់ និងនៅមន្ទីរពេទ្យខេត្តឧត្ដរមានជ័យម្នាក់ ។

ប្រទេសនៅអាស៊ានដែលបានឆ្លងចូលមេរោគបំលែងថ្មីនេះមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា

រីករាយឆ្នាំថ្មី សំរាកនៅផ្ទះប្រយុទ្ធប្រឆាំងកូវីដ១៩ អនុវត្តនវិធានការសុខាភិបាល
14/04/2021

រីករាយឆ្នាំថ្មី សំរាកនៅផ្ទះប្រយុទ្ធប្រឆាំងកូវីដ១៩ អនុវត្តនវិធានការសុខាភិបាល

08/03/2021
🛬💉💙 វ៉ាក់សាំង COVAX បានមកដល់ហើយ!
02/03/2021

🛬💉💙 វ៉ាក់សាំង COVAX បានមកដល់ហើយ!

សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត 🙏🙏ក្រសួងសុខាភិបាលបង្ហាញពីការព្រួយបារម្ភ បន្ទាប់ពីស្ត្រីខ្មែរក្នុងស្រុកមួយរូប មានវីរុសកូ...
28/11/2020

សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត 🙏🙏ក្រសួងសុខាភិបាលបង្ហាញពីការព្រួយបារម្ភ បន្ទាប់ពីស្ត្រីខ្មែរក្នុងស្រុកមួយរូប មានវីរុសកូវីដ-១៩ ដោយពុំដឹងប្រភព

ក្រសួងសុខាភិបាល បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងបន្ទាប់ពីរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរម្នាក់ ដែលពុំមែនជាអ្នកដំណើរនោះទេ ប៉ុន្តែជាអ្នករស់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ហើយពុំទាន់ដឹងប្រភពថាឆ្លងពីណានោះនៅឡើយទេ។

លោកជំទាវ យក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងតាមរយៈឃ្លីបសម្លេង ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទទួលបាននាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ស្ត្រីខ្មែររូបនេះ បានចេញរោគសញ្ញាប្រមាណ១០ថ្ងៃមកហើយៗកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ស្ត្រីរូបនេះក៏បានទៅកាន់ផ្សារអ៊ីអន១ ដើម្បីញ៉ាំអាហារ និងទិញអ៊ីវ៉ាន់។ ស្ត្រីរូបនេះក៏បានធ្វើដំណើរទៅខេត្តសៀមរាបមួយរយៈផងដែរ។

លោកជំទាវ យក់ សម្បត្តិ ក៏បានបង្ហាញការព្រួយបារម្ភផងដែរពាក់ព័ន្ធនឹងស្ថានភាពស្ត្រីរូបនេះ ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញថាស្ត្រីរូបនេះវិជ្ជមានមេរោគកម្រិតខ្ពស់ណាស់ ហើយបន្ថែមពីនេះទៀត ក្រសួងសុខាភិបាលក៏ពុំទាន់ដឹងថាស្ត្រីរូបនេះបានធ្វើការទំនាក់ទំនងទៅខាងណាខ្លះ ហើយកាន់តែបារម្ភទៅទៀតនោះគឺ ស្វាមីរបស់ស្ត្រីរូបនេះ ក៏ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ ហើយដែលបានចូលរួមប្រជុំផ្សេងៗជាមួយនឹងថ្នាក់ដឹកនាំក្រសួងផងដែរ។

ខណៈពេលនេះ ក្រសួងសុខាភិបាល កំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដោយបញ្ជូនក្រុមការងារតាមដាន និងឆ្លើយតបបន្ទាន់ ដើម្បីប្រទាក់ក្រឡាគ្នា ទៅគ្រប់ទីកន្លែង ទាំងខេត្តសៀមរាប និងផ្សារអ៊ីអ៉ន រួមនឹងទីកន្លែងដទៃទៀត ដែលស្ត្រីរូបនេះបានទៅ ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមការងារនៅពុំទាន់បានព័ត៌មានគ្រប់គ្រាន់ថាស្រ្តីរូបនេះ បានធ្វើដំណើរទៅកាន់ទីណាខ្លះ ប៉ះពាល់អ្នកណាខ្លះនៅឡើយទេ។ ដោយឡែកក្រុមគ្រូពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានទៅយកស្ត្រីរូបនេះមកមន្ទីរពេទ្យដើម្បីព្យាបាល ព្រមទាំងប្រមូលសំណាកក្រុមគ្រួសារទាំងអស់ រួមទាំងអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលទាំងអស់ ដើម្បីធ្វើតេស្តផងដែរ។

គួររម្លឹកថា ព្រឹត្តិការណ៍នេះគឺមានលក្ខណៈទ្រង់ទ្រាយធំ ព្រោះថាត្រូវស្វែងរក និងតាមដាន គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ហើយរយៈពេលដែលស្តី្ររូបនេះចេញរោគសញ្ញា គឺប្រមាណ១០ថ្ងៃមកហើយ៕

ដំណឹងល្អ! វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ត្រូវបានរកឃើញថា«មានប្រសិទ្ធភាពជាង ៩០%» ហើយគ្រោងនឹងស្នើសុំការអនុម័តបន្ទា...
09/11/2020

ដំណឹងល្អ! វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ត្រូវបានរកឃើញថា«មានប្រសិទ្ធភាពជាង ៩០%» ហើយគ្រោងនឹងស្នើសុំការអនុម័តបន្ទាន់ ដើម្បីប្រើប្រាស់នៅចុងខែនេះតែម្តង

(ប៊ែកឡាំង)៖ ក្រុមហ៊ុនផលិតឱសថ Pfizer របស់អាល្លឺម៉ង់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ផ្អែកលើលទ្ធផល នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 បានបង្ហាញថា វ៉ាក់សាំងដំបូងរបស់ខ្លួន អាចការពារមនុស្សកុំឲ្យឆ្លងជំងឺរាតត្បាតសកល COVID-19 បានរហូតដល់ជាង ៩០%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

BBC បានគូសបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថ Pfizer ត្រូវបានធ្វើតេស្តលើមនុស្សចំនួន ៤៣,៥០០ នាក់ នៅក្នុងប្រទេសចំនួន ០៦ ផ្សេងៗគ្នា ដោយលទ្ធផលបានបង្ហាញថា មិនមានអ្វីជាការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់វាឡើយ។ ហើយ ក្រុមហ៊ុនគ្រោងនឹងដាក់ពាក្យសុំការយល់ព្រមជាបន្ទាន់ ដើម្បីប្រើប្រាស់វ៉ាក់សាំងនេះ នៅចុងខែនេះតែម្តង។

ការចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវការចំនួន ០២ដូស ខណៈរយៈពេលពីដូសទី១ ទៅទី២ មានចំនួន ៣សប្តាហ៍។ ការតេស្តសាកល្បងនៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ ប្រស៊ីល អាហ្សង់ទីន អាហ្រិកខាងត្បូង និងប្រទេសតួកគី បានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩០% ក្នុងការការពារមនុស្សកុំឲ្យឆ្លងជំងឺ COVID-19 បន្ទាប់ពីដូសទី២ រយៈពេល ៧ថ្ងៃ។

ក្រុមហ៊ុន Pfizer ជឿជាក់ថា ខ្លួននឹងអាចផ្គត់ផ្គង់ដល់ ៥០លានដូស នៅដំណាច់ឆ្នាំនេះ និងប្រហែល ១.៣ប៊ីលានដូសនៅចុងឆ្នាំ ២០២១ ។ ទោះយ៉ាងណា មានបញ្ហាប្រឈមមួយចំនួន ខាងផ្នែកដឹកជញ្ជូន ត្បិតថាវ៉ាក់សាំង COVID-19 នេះ ត្រូវតែរក្សាទុកក្នុងកន្លែងត្រជាក់ខ្លាំង រហូតទៅដល់ក្រោម -៨០អង្សាសេឯណោះ។

លោកវេជ្ជបណ្ឌិត Albert Bourla ប្រធានក្រុមហ៊ុន Pfizer បានមានប្រសាសន៍ថា «យើងបានបោះជំហានមួយដ៏សំខាន់ ដើម្បីផ្តល់ជូនប្រជាជននៅជុំវិញពិភពលោក នូវរបកគំហើញដែលជាតម្រូការចាំបាច់បំផុត ដើម្បីជួយបញ្ចប់វិបត្តិសុខភាពសកលលោក។ វាជាថ្ងៃដ៏អស្ចារ្យ សម្រាប់វិទ្យាសាស្ត្រនិងមនុស្សជាតិ»៕

Pfizer Inc's experimental COVID-19 vaccine was more than 90% effective based on initial trial results, the company said on Monday, a major victory in the fight against a pandemic that has killed over a million people and battered the world's economy.

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ០៩ វិចិ្ឆកា ១៩៥៣ - ០៩ វិចិ្ឆកា ២០២០
09/11/2020

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ

០៩ វិចិ្ឆកា ១៩៥៣ - ០៩ វិចិ្ឆកា ២០២០

សូមចូលរួមទប់ស្តាត់កូវីដ១៩ ទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ជៀសវៀងការឆ្លងរាលដាលដល់សហគមន៏របស់យើង
08/11/2020

សូមចូលរួមទប់ស្តាត់កូវីដ១៩ ទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ជៀសវៀងការឆ្លងរាលដាលដល់សហគមន៏របស់យើង

03/11/2020

ក្រុមការងារកំណត់ត្រាទឹកនោមផ្អែម នឹងមានកម្មវិធីផ្សាយផ្ទាល់ក្រោមប្រធានបទ៖ «តើអ្នកជំងឺទឹកនោមផ្អែម គួរគប្បីតាមដានជាតិស្ករដោយខ្លួនឯងបែបណាទើបល្អ?» នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៨ល្ងាចតទៅ។

យើងមានក្ដីសោមនស្សដោយមានលោកវេជ្ជបណ្ឌិត ប៊ុន សុជាតិ និង លោកវេជ្ជបណ្ឌិត នៅ គីមសាន ជាវាគ្មិនសម្រាប់ប្រធានបទខាងលើ។

នាឱកាសការផ្សាយផ្ទាល់នេះ ប្រិយមិត្តដែលមានចម្ងល់ក៏អាចសួរជាសំណួរទៅកាន់វាគ្មិនទាំងពីររូបតាមរយៈប្រអប់មតិ(Comment)បានផងដែរ!

Address

St. 273 & 105
Toul Kork
12152

Alerts

Be the first to know and let us send you an email when Dr. Folders posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Folders:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram