28/11/2025
[English Below]
ឌីណាមុិច អ៊ែតវ៉ាន់ស៍ គ្រុប មានមោទនភាពបានចូលរួមក្នុងសន្និបាតលើកទី ២៤ របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា (SCGO) ដែលបានធ្វើនៅសណ្ឋាគារភ្នំពេញ ក្រោមប្រធានបទ “សង្គ្រោះជីវិតម្តាយ និងទារក”។
សន្និបាតរយៈពេលពីរថ្ងៃនេះ បានប្រមូលផ្តុំវេជ្ជបណ្ឌិត និងសាស្ត្រាចារ្យឈានមុខ ដើម្បីចែករំលែកចំណេះដឹងស្តីពីសុខភាពម្តាយ និងទារក។ ប្រធានបទសំខាន់ៗរួមមាន ការគ្រប់គ្រងជំងឺមហារីកអូវែ ការធ្វើរោគវិនិច្ឆ័យផ្លាសេនតា អាក់រេតា ការថែទាំជំងឺមហារីកសុដន់ ការឆ្លងជំងឺពីមូស ជំងឺគ្រុនឈាមក្នុងអំឡុងពេលមានផ្ទៃពោះ ការវិវឌ្ឍន៍និន្នាការមរណភាពមាតា សុខភាពទារក និងប្រធានបទផ្សេងៗទៀត។
ឌីណាមុិច គ្រុប បន្តគាំទ្រវិស័យសុខាភិបាលកម្ពុជាតាមរយៈការសហការជាមួយស្ថាប័នរដ្ឋ និងឯកជន ក្នុងការផ្តល់ឧបករណ៍វេជ្ជសាស្ត្រទំនើប សេវាវិនិច្ឆ័យមន្ទីរពិសោធន៍ និងការគាំទ្របច្ចេកទេសនៅកម្ពុជា។
Dynamic Advanced Group was delighted to participate in the 24th Symposium of the Cambodian Society of Gynecology and Obstetrics (SCGO) at Phnom Penh Hotel, held under the theme "Save Mother and Baby's Lives."
The two-day symposium gathered leading professors and doctors to share insights on maternal and neonatal health. Key topics included ovarian cancer management, placenta accreta diagnosis, multidisciplinary breast cancer care, dengue in pregnancy, congenital mosquito-borne infections, maternal mortality trends, triple elimination efforts, neonatal health, and more.
Dynamic Group continues to support Cambodia’s healthcare sector by partnering with public and private institutions, providing advanced medical equipment, laboratory diagnostics, and reliable technical support.