05/01/2019
តោះធ្វើការប្រៀបធៀបពុទ្ធសាសនាខ្មែរនិងភូមា÷
👉ខ្មែរ: មានព្រះសារីកធាតុឬឆ្អឹងព្រះពុទ្ធ តម្កល់ទុកនៅលើភ្នំឧដុង្គ ឬ ភ្នំព្រះរាជទ្រព្យ ឬក៏ ភ្នំអដ្ឋរស្ស ដែលសម្ដេចតាទួតសីហនុ បានធ្វើមហាព្រះរាជពិធីដង្ហែរទៅដោយផ្ទាល់ព្រះអង្គជាលក្ខណជាតិ ឬហៅថាជាលក្ខណៈផ្លូវការណ៍ជាតិ។
ជាទីកន្លែងគួរជាទីសក្ការៈបូជាចំពោះព្រះពុទ្ធសាសនា និង អតីតព្រះមហាក្សត្រខ្មែរដែលតម្កល់ព្រះរាជធាតុនៅទីនោះផងដែរ។
🤫ផ្ទុយទៅវិញប្រជាពុទ្ធបរិស័ទខ្មែរហាក់ដូចមិនសូវអើពើរ ចង់ដឹងចង់ស្គាល់ ចង់ទៅធ្វើសក្ការៈបូជាប៉ុន្មានទេ ទុកទីនោះហាក់ដូចជាព្រៃថ្មសានទៅវិញ បើបានទៅទស្សនាគឺគ្រាន់តែចង់មើលព្រៃព្រឹក្សា ទេសភាពធម្មជាតិ ឬទៅមើលសត្វស្វា🐒 ជាការសប្បាយប៉ុណ្ណោះ។ មិនឃើញពីតម្លៃទីនោះ មានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ។
បែរជាភ្លូកទឹកភ្លូកដីជឿតាមការឃោសនារបស់ធម្មាចារ្យ ឬម្ចាស់គ្រូមួយចំនួន ប្រឌិតក្លែងព្រះសារីរិកធាតុ ដើរដង្ហែរដាក់ពាសវាលពាសកាលក្នុងប្រទេសកម្ពុជា ដែលគ្រាន់តែជាមុខរបររបស់ពួកគេ ហើយខំប្រាប់ពុទ្ធបរិស័ទថាព្រះសារីរិកធាតុ អ្នកណាបូជាច្រើនបានបុណ្យច្រើន ដាក់ច្រើនបានច្រើន។
ចុះព្រះសារីរិកធាតុពិត កន្លែងសមគួរជាទីសក្ការៈនិង ជាសម្បត្តិជាតិបែរប្រងើយកន្តើយទៅវិញ។
👉ភូមា: ចេតិយនេះតម្កល់សក់ព្រះពុទ្ធ មានជាពុទ្ធសាសនិកជាតិនិងអន្តរជាតិ រួមទាំងពុទ្ធបរិស័ទខ្មែរយើងដ៏ច្រើនផង នាំគ្នាទៅធ្វើទសក្ការៈបូជាភ្លូកទឹកភ្លូកដីទាំងថ្ងៃទាំងយប់ឥតឈប់ឈរ។
ចេតិយនេះកសាងឡើងដោយមាសទៀតផង។
👍ហេតុជនជាតិគេគោរពទីសក្ការៈបូជារបស់គេម្ល៉េះ?ចុះខ្មែរយើងវិញ?
ចេតិយភូមាមានសក់ព្រះ ចេតិយខ្មែរមានឆ្អឹងព្រះ ហេតុអ្វីបានជាការកសាងនៅភូមាបានយ៉ាងល្អឥតខ្ចោះសាងដោយយមាសរាប់តោន ចុះខ្មែរវិញទុកធ្វើជាជម្រកសត្វព្រៃ មិនខ្ចីខ្វល់អើពើអីសោះហ្មង។
ចេះតែបបួលគ្នាទៅកសាងផ្ទះគេ ឯផ្ទះឯងទុកចោលដូចសម្រាម ប្រហែលពាល់ត្រូវអភិធម្មជ្រៅពេក បានជាលែងខ្វល់ផ្ទះខ្លួនឯងបែបនេះ។
🤗មិនសសើរមិនបានទេ ពុទ្ធបរិស័ទខ្មែរ មហាលោតផ្លោះមហាអស្ចារ្យ មិនខ្វល់ជាតិសាសន៍ខ្លួនឯងទេណា សង្វាសង្វាតចោលម្សៀតរត់រកគេ ខ្មែរអើយខ្មែរ។