Pharmacy Mungkul Kiri

Pharmacy Mungkul Kiri Selling all Medicine, Milk Powder, Nappy, Shampoo, Material for Baby

GLOW Collagen ចូលស្តុកហើយអីវ៉ាន់ មានចុះបញ្ជីការត្រឹមត្រូវតំលៃពិសេស កម្មងទិញអាលូវនេះ
22/06/2024

GLOW Collagen ចូលស្តុកហើយ
អីវ៉ាន់ មានចុះបញ្ជីការត្រឹមត្រូវ
តំលៃពិសេស កម្មងទិញអាលូវនេះ

គុណភាព និង តំលៃសមរម្យ អរគុណសំរាប់ការជឿជាក់
20/06/2024

គុណភាព និង តំលៃសមរម្យ
អរគុណសំរាប់ការជឿជាក់

12/04/2024

សៀមរាប សូមស្វាគមន៍
បងប្អូនមកលេងសៀមរាបឆ្នាំនឹងសប្បាយកប់កប់ម៉ង
រីករាយឆ្នាំថ្មី 2K24

04/03/2024

រដូវកាលនេះ សង្កេតឃើញក្មេងៗតាមសាលាមានកើតជំងឺ ស្រឡតេនច្រើន សូមមាតាបិតា ប្រុងប្រយត្ន័អោយបានខ្ពស់

»»»»៤ ចំណុចដែលយើងចាំបាច់គួរដឹងអំពីជំងឺស្រឡទែន

ជំងឺឆ្លងមួយប្រភេទបង្កឡើងដោយវីរុស ហើយអ្នកជំងឺអាចចម្លងទៅកាន់អ្នកផ្សេងទៀតតាមរយៈ ទឹកមាត់ សម្បោរ និងការប៉ះផ្ទាល់ ពិសេសនៅពេលកណ្តាស់ ក្អក ឬពេលនិយាយ ត្រូវបានស្គាល់ថាជា ជំងឺស្រឡទែន (Mumps)។ វីរុសនេះ ផ្តល់ផលប៉ះពាល់ទៅលើក្រពេញទឹកមាត់របស់ក្មេង នៅថ្ពាល់ទាំងសងខាង និងនៅខាងក្រោយ ក្រោមត្រចៀក។

១/ កូនអ្នកនឹងមានអាការបែបណា?

ជាទូទៅ ប្រហែលជា ២ សប្តាហ៍ក្រោយពីកុមារឆ្លងនូវវីរុសជំងឺស្រឡទែន រោគសញ្ញាផ្សេងៗនឹងលេចចេញ រួមមាន​ អស់កម្លាំង ឈឺខ្លួន ឈឺក្បាល ឈឺសាច់ដុំ ក្អក ហៀរសម្បោរ ឈឺពោះ បាត់បង់ចំណង់អាហារ គ្រុនក្តៅ (៣៩oC) និងមានសញ្ញាហើមនៅទីតាំងនៃក្រពេញទឹកមាត់ រួមជាមួយការឈឺចាប់។ អំឡុងពេលដែលក្រពេញទឹកមាត់ហើមនោះ អ្នកជំងឺអាចមានលទ្ធភាពចម្លងវីរុសទៅកាន់អ្នកផ្សេងទៀតបាន។ គួរបញ្ជាក់ថា យ៉ាងហោចណាស់ក្មេងម្នាក់ក្នុងចំណោមក្មេង៣នាក់ អាចនឹងមិនលេចចេញនូវរោគសញ្ញាឱ្យអ្នកបានដឹងឡើយ។

២/ ស្រឡទែនត្រូវព្យាបាលបែបណា?

បើកូនរបស់អ្នកត្រូវបានរកឃើញថាមានជំងឺស្រឡទែន នោះគ្រូពេទ្យនឹងធ្វើការព្យាបាលតាមរោគសញ្ញា ដោយពួកគេអាចសម្រាកព្យាបាលនៅផ្ទះបាន៖
• ឱ្យកូនរបស់អ្នកសម្រាកឱ្យបានច្រើន
• ប្រើថ្នាំបំបាត់នូវរោគសញ្ញាដែលកើតលើកូនអ្នក តាមការណែនាំពីគ្រូពេទ្យ
• ស្អំក្រពេញដែលហើមនោះដោយទឹកកក
• ឱ្យកូនអ្នកញ៉ាំទឹកឱ្យបានច្រើនដើម្បីការពារពីការបាត់បង់ជាតិទឹក
• ញ៉ាំអាហារទន់ៗដូចជា ស៊ុប យ៉ាអួរ និងប្រភេទអាហារដែលងាយទំពា ព្រោះកូនអ្នកអាចឈឺពេលទំពា
• ចៀសវាងអាហារមានជាតិអាស៊ីត និងភេសជ្ជដែលធ្វើឱ្យឈឺកន្លែងហើមនោះ។

កូនរបស់អ្នកនឹងមានការធូរស្បើយក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីចេញរោគសញ្ញា និងអាចទៅរៀនបានធម្មតា។ ជាទូទៅបើកូនរបស់អ្នកធ្លាប់កើត និងជាសះស្បើយម្តងហើយ ពួកគេនឹងមិនកើតម្តងទៀតទេ។

៣/ អ្វីជាផលវិបាកដ៏គ្រោះថ្នាក់នៃស្រឡទែន?

ក្រៅពី ក្រពេញទឹកមាត់ដែលរងផលប៉ះពាល់ ក្នុងករណីកម្រខ្លះ ក្មេងដែលកើតជំងឺស្រឡទែនអាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនមិនបានព្យាបាលឱ្យត្រឹមត្រូវ ដូចជា៖
• រលាកស្រោមខួរ ឬរលាកខួរក្បាល
• រលាកថង់ទឹកប្រមាត់ ដែលអាចឱ្យក្មេងឈឺពោះ ចង្អោរ និងក្អួត
• អាចវិវិឌ្ឍទៅថ្លង់បាន
• អាចប្រឈមនឹងការគ្មាកូន (៥ក្នុង១០០០០ករណី)
• រលូតកូន (ករណីកើតអំឡុងពេលមានផ្ទៃពោះ)។

៤/ តើស្រឡទែនត្រូវបង្ការបែបណា?

បច្ចុប្បន្ន ការចាក់វ៉ាក់សាំងបង្ការជំងឺស្រឡទែន MMR (measles, mumps, rubella) ត្រូវបានផ្តល់ដោយមិនគិតថ្លៃចំពោះប្រទេសមួយចំនួន ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ ដែលការចាក់មាន២លើក៖
• លើកទី១ ចាក់នៅពេលទារកមានអាយុចន្លោះពី១២ទៅ១៥ខែ
• លើកទី២ ត្រូវចាក់ក្នុងចន្លោះពី៤ទៅ៦ឆ្នាំ។

ការចាក់វ៉ាកសាំងបានម្តង ឬមួយលើក មានប្រសិទ្ធភាពការពារកូនអ្នកពីជំងឺស្រឡទែន ក្នុងកម្រិត ៧៨% ហើយបើចាក់បានទាំង២ដង នោះប្រសិទ្ធភាពការពារអាចឡើងខ្ពស់រហូតដល់៨៨%។

អ្នកជាឪពុកម្តាយត្រូវមានការប្រុងប្រយ័ត្ន និងធ្វើការសង្កេតកូនរបស់អ្នកជាប្រចាំ បើកូនអ្នកនៅតែក្តៅខ្លួនលើសពី៣ថ្ងៃ សញ្ញានៃការហើមមានលើសពី៧ថ្ងៃ ឈឺចាប់កាន់តែខ្លាំង រវើរាយ មិនញ៉ាំ មិនផឹក និងខ្សោះជាតិទឹក អ្នកត្រូវប្រញាប់នាំកូនរបស់អ្នកត្រឡប់ទៅមន្ទីរពេទ្យជាបន្ទាន់៕

Laroscobine ជាប្រភេទថ្នាំគ្រាប់ រលាយក្នុងទឹកផឹកវាមានគុណប្រយោជន៍សំរាប់ការការពារ និងព្យាបាលកង្វះវីតាមីនC និងសង្ក័សី Znវាជួ...
19/01/2024

Laroscobine ជាប្រភេទថ្នាំគ្រាប់ រលាយក្នុងទឹកផឹក
វាមានគុណប្រយោជន៍សំរាប់ការការពារ និងព្យាបាលកង្វះវីតាមីនC និងសង្ក័សី Zn
វាជួយអោយដំបៅឆាប់ជា កាត់បន្ថយជំងឺឆ្លង គ្រុនផ្តសាយ
»របៀបប្រើ
មនុស្សពេញវ័យ និងក្មេងអាយុលើស 12 ឆ្នាំ ប្រើ 1 គ្រាប់ ក្នុង 1 ថ្ងៃ

Vitascorbal ជាប្រភេទវីតាមីនសេដាក់ទឹកអោយរលាយផឹក សំរាប់ជំនួយកំលាំងមនុស្សពេញវ័យ និងក្មេងអាយុលើសពី15 ឆ្នាំរបៀបប្រើ:1 គ្រាប់ដ...
19/01/2024

Vitascorbal ជាប្រភេទវីតាមីនសេដាក់ទឹកអោយរលាយផឹក សំរាប់ជំនួយកំលាំងមនុស្សពេញវ័យ និងក្មេងអាយុលើសពី15 ឆ្នាំ
របៀបប្រើ:1 គ្រាប់ដាក់ទឹកមួយកែវប្រហែល 200មល

Berroca ជាប្រភេទវីតាមីនគ្រាប់ រលាយក្នុងទឹកផឹកសំរាប់ព្យាបាលកង្វះ និងតម្រូវការកើនឡើងនៃវីតាមីន C វីតាមីនB និងសង្កសី Zn.ជំនួ...
19/01/2024

Berroca ជាប្រភេទវីតាមីនគ្រាប់ រលាយក្នុងទឹកផឹក
សំរាប់ព្យាបាលកង្វះ និងតម្រូវការកើនឡើងនៃវីតាមីន C វីតាមីនB និងសង្កសី Zn.ជំនួយកំលាំងបន្ទាប់ការហត់នើយ ហាត់ប្រាណ
របៀបប្រើ
»មនុស្សពេញវ័យ និងក្មេងលើសពីអាយុ12ឆ្នាំ ប្រើម្តង 1 គ្រាប់ក្នុង 1 ថ្ងៃ
»ដាក់អោយរលាយ ក្នុងទឹកផឹក1កែវ200មល

Panadol 500 mg ជាប្រភេទថ្នាំគ្រាប់ដែលមានសារធាតុផ្សំពី Paracetamol 500mg»វាជួយបំបាត់ការឈឺចាប់ និងបញ្ចុះកំដៅ»ជួយបំបាត់ការឈ...
18/01/2024

Panadol 500 mg ជាប្រភេទថ្នាំគ្រាប់ដែលមានសារធាតុផ្សំពី Paracetamol 500mg
»វាជួយបំបាត់ការឈឺចាប់ និងបញ្ចុះកំដៅ
»ជួយបំបាត់ការឈឺក្បាល
»ឈឺសាច់ដុំ
»ឈឺចាប់ពេលមករដូវ
»ឈឺបំពង់ក
»ឈឺធ្មេញ
»ឈឺត្រចៀក…

Panadol Cold+Flu ជាប្រភេទថ្នាំគ្រាប់ សំរាប់ជួយបំបាត់ការឈឺចាប់ឆ្អឹងរូងច្រមុះនិងរោគសញ្ញាគ្រុនផ្តសាយ គ្រុនក្តៅ ការឈឺចាប់និង...
18/01/2024

Panadol Cold+Flu ជាប្រភេទថ្នាំគ្រាប់ សំរាប់ជួយបំបាត់ការឈឺចាប់ឆ្អឹងរូងច្រមុះនិងរោគសញ្ញាគ្រុនផ្តសាយ គ្រុនក្តៅ ការឈឺចាប់និងតឹងច្រមុះ
របៀបប្រើ
»មនុស្សពេញវ័យនិងក្មេងលើសពីអាយុ12ឆ្នាំ លេប1-2គ្រាប់អាចលេបរហូតដល់ទៅ 4 ដងក្នុង 1ថ្ងៃ
»ហាមប្រើនៅចន្លោះតិចជាង 4 ម៉ោង

Panadol Extra ជាប្រភេទថ្នាំគ្រាប់មានជាតិ Paracetamol ដែលជាឱសថបំបាត់ការឈឺចាប់ និងបញ្ចុះកំដៅហើយ Caffeine ជាជំនួយបន្ថែមដល់ ...
18/01/2024

Panadol Extra ជាប្រភេទថ្នាំគ្រាប់មានជាតិ Paracetamol ដែលជាឱសថបំបាត់ការឈឺចាប់ និងបញ្ចុះកំដៅហើយ Caffeine ជាជំនួយបន្ថែមដល់ Paracetamol ដើម្បីបំបាត់ការឈឺចាប់
ព្យាបាលការឈឺចាប់ និងរួមទាំងការបន្ធូរបន្ថយ
» ឈឺក្បាល
»ឈឺក្នាលប្រកាំង
»ឈឺសាច់ដុំ
»ឈឺចាប់ពេលមករដូវ
»ឈឺក
»គ្រុននិងការឈឺចាប់បន្ទាប់ពីចាក់វ៉ាក់សាំង
»ឈឺធ្មេញ
»ការឈឺចាប់បន្ទាប់ពីការវះកាត់ធ្មេញ/ដកធ្មេញ
របៀបប្រើ
1 ថ្ងៃ 3 ដង ក្រោយអាហារ

Decolgen Forte ជាប្រភេទថ្នាំគ្រាប់ សំរាប់ព្យាបាលអាការះតឹងច្រមុះ ឈឺក្បាល ក្តៅខ្លួន ហៀរសំបោរ ឈឺខ្លួនប្រាណរបៀបប្រើមនុស្សធំន...
18/01/2024

Decolgen Forte ជាប្រភេទថ្នាំគ្រាប់ សំរាប់ព្យាបាលអាការះតឹងច្រមុះ ឈឺក្បាល ក្តៅខ្លួន ហៀរសំបោរ ឈឺខ្លួនប្រាណ
របៀបប្រើ
មនុស្សធំនិងក្មេងលើសពីអាយុ12ឆ្នាំ: 1 គ្រាប់រាល់6 ម៉ោងម្តង

Wood ទឹកព៌ណខៀវ ជាប្រភេទថ្នាំទឹកសំរាប់ព្យាបាលជំងឺក្អក ដែលមានរសជាតិជីអង្កាមសំរាប់បំបាត់ស្លេស្ម៍ ខ្យល់ក្នុងសួតរបៀបប្រើ: មនុ...
17/01/2024

Wood ទឹកព៌ណខៀវ ជាប្រភេទថ្នាំទឹកសំរាប់ព្យាបាលជំងឺក្អក ដែលមានរសជាតិជីអង្កាមសំរាប់បំបាត់ស្លេស្ម៍ ខ្យល់ក្នុងសួត
របៀបប្រើ:
មនុស្សពេញវ័យនិងក្មេងលើសពី12 ឆ្នាំប្រើ 10មល3ដងក្នុង 1 ថ្ងៃ
ក្មេងអាយុចាប់ពី 6-12ឆ្នាំ 5មល 3ដងក្នុង1 ថ្ងៃ

Address

Siem Reap Town
Angkor Village
JJ

Opening Hours

Monday 06:00 - 23:00
Tuesday 06:00 - 23:00
Wednesday 06:00 - 23:00
Thursday 06:00 - 23:00
Friday 06:00 - 23:00
Saturday 06:00 - 23:00
Sunday 06:00 - 23:00

Telephone

+855966868786

Website

Alerts

Be the first to know and let us send you an email when Pharmacy Mungkul Kiri posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category