09/04/2023
09/04/2023:
កិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅបន្តត្រីមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។
គោលបំណង៖ បូកសរុបលទ្ធផលការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅបន្តត្រីមាសទី២ ឆ្នាំ២០២៣។
មតិសំណេះសំណាល និងបើកអង្គប្រជុំ ដោយឯ.ឧ.បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ.ឧ. ហ៊ុន ម៉ានី។ ឯ.ឧ. បានបញ្ជាក់ពីបច្ចុប្បន្នភាពសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯ.ឧ. ហ៊ុន ម៉ានី មានចំនួន ១១,៧០៦នាក់ (ស្រ្តី ៦,៣៦៥) ការពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី-ខេត្ត បានចំនួន ៩០៩លើក ស្មើនឹង ១១,៦៦៤,៣៤០នាក់ (ស្ត្រី ៥,៩៥១,៧៩៨នាក់) ការចាក់វ៉ាក់សាំងកូវីដ ១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៥១៤,៥៤៥ដូស ក្នុង២៥រាជធានី-ខេត្ត។
លោក រៀម ស៊ីណា បានរាយការណ៍ពីលទ្ធផលការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ប្រចាំត្រីមាសទី១ និងលើកទិសដៅបន្តត្រីមាសទី២ ឆ្នាំ២០២៣ ដោយមានគោលបំណងចំនួន 0៥៖
១- ចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ
២-ប្រមូលផ្តុំ អប់រំ ពិសេសសំណូមពរដល់យុវជនឱ្យងាកមកគាំទ្រនូវសកម្មភាពល្អៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសកម្មភាពការងាររបស់ឯកឧត្តមប្រធាន
៣-ក្ដាប់ជាប់ និងវាយបករាល់សកម្មភាពបំភ្លៃដែលខុសពីការពិត
៤-បង្ហាញមហាជនមើលឃើញកាន់តែច្បាស់ថា គោលជំហររបស់ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មិនដែលទុកប្រជាពលរដ្ឋឲ្យហែលឆ្លងការលំបាក ឬមហន្តរាយទាំងឡាយតែឯកឯងឡើយ
៥-ចូលរួមបំផុសចលនាក្នុងជួរយុវជន និងប្រមូលផ្តុំកម្លាំងក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដើម្បីពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ទិសដៅបន្ត៖
- បន្តផ្តល់សេវាសុខភាព ជារៀងរាល់ខែ ជូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានផ្សេងៗ និងនៅតាមតំបន់ដាច់ស្រយាល តាមខ្នងផ្ទះ
- បន្តស្ម័គ្រចិត្តចូលរួមយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស សម្រាប់ដូសទី១ ដល់ ដូសទី៦ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មឡើយ ក្នុង២៥ រាជធានី-ខេត្ត។
- រៀបចំជាក្រុមការងារតូច ធំ បន្តចុះអប់រំផ្សព្វផ្សាយ បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម
- បន្តសកម្មភាពពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតជិតថ្លៃ នៅតាមបណ្ដាលខេត្តផ្សេងៗទៀត តាមស្ថានភាពជាក់ស្ដែង
ជាចុងបញ្ចប់ ឯ.ឧ. បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ.ឧ. ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់លោក លោកស្រី ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ជាពិសេសអរគុណដល់ខេត្តបាត់ដំបង និងត្បូងឃ្មុំ ដែលមានរបាយការណ៍បង្ហាញជូនកិច្ចប្រជុំ និងបានកោតសរសើរខេត្តបាត់ដំបង និងសៀមរាប ដែលតែងតែបញ្ចូលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯ.ឧ. ហ៊ុន ម៉ានី នៅក្នុងសកម្មភាព ឬព្រឹត្តិការណ៍ធំៗនៅក្នុងខេត្ត ដូចជាព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងខាងមុខនេះជាដើម។