CAMNG

CAMNG Investment for next generation.

មន្ត្រី​ក្រសួង​ជំរុញ​ឲ្យ​អ្នក​ចិញ្ចឹម​ត្រចៀកកាំ វិនិយោគ​ផ្ទះ​ស្តង់ដាភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​...
07/10/2021

មន្ត្រី​ក្រសួង​ជំរុញ​ឲ្យ​អ្នក​ចិញ្ចឹម​ត្រចៀកកាំ វិនិយោគ​ផ្ទះ​ស្តង់ដា

ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​បង្កើន​ការវិនិយោគ​ផ្ទះ​អភិរក្ស​ត្រចៀកកាំ​កម្រិត​ស្តង់ដា ខណៈ​ការនាំចេញ​ផ្លូវការ​ទៅ​ទីផ្សារ​ធំជាងគេ​លើ​ពិភពលោក​ត្រូវ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​ ២០២០​។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី «​ស្ថាបត្យកម្ម​ចុងក្រោយ​នៃ​រចនាប័ទ្ម​ទំនើប ផ្ទះ​អភិរក្ស​សត្វ​ត្រចៀកកាំ​សម្រាប់​អ្នកមាន​ប្រាក់ចំណូល​មធ្យម​» កាលពី​ម្សិលមិញ​លោក សំ សិរីរតន៍ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយ​ថា ជា​ការចាំបាច់ និង​ល្អប្រសើរ​បំផុត​ក្នុង​ការគិតគូរ​ពី​ការវិនិយោគ​ទៅលើ​ផ្ទះ​ត្រចៀកកាំ លោក​បាន​ថ្លែងថា​៖ «​ចិន​ជា​ទីផ្សារ​ធំ និង​មិនចេះ​​រីងស្ងួត​សម្រាប់​ទីផ្សារ​ទឹកមាត់​ត្រចៀកកាំ​»​។

លោក​បន្តទៀត​ថា​៖ «​ខណៈ​តំបន់​អាស៊ីអាគ្នេយ៍ ជា​កន្លែង​ដែល​អាច​ផ្តល់​កន្លែង​រស់នៅ និង​ផ្តល់នូវ​សម្បុក និង​ទឹកមាត់​ត្រចៀកកាំ​ប្រកប​ដោយ​គុណភាព​ខ្ពស់​នោះ ខ្ញុំ​អាច​និយាយ​ថា នេះ​ជា​ឱកាស​សម្រាប់​ប្រជាជន​ខ្មែរ​ក្នុង​ការចាប់ផ្តើម​អាជីវកម្ម​ទាក់ទង​នឹង​ការសង់​ផ្ទះ​អភិរក្ស​ត្រចៀកកាំ​»​។

រហូត​មក​ដល់​ពេលនេះ​មាន​ផលិតផល​កសិកម្ម​កម្ពុជា​តែ ៤ ​មុខ​គត់​ដែល​ត្រូវបាន​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​នាំចេញ​ទៅកាន់​ប្រទេស​ចិន រួមមាន ពោត ដំឡូងមី អង្ករ និង​ចេក ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ចរចា​នាំចេញ​ផលិតផល​ផ្សេងៗ​ទៀត​មានដូចជា ទឹកមាត់​ត្រចៀកកាំ ស្វាយ ម្រេច ស្រកានាគ តាង៉ែន និង​ដូងក្រអូប​។

លោក មៀវ សុខទ្រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ត្រចៀកកាំ​កម្ពុជា​បាន​និយាយ​ថា ដោយសារ​កម្ពុជា​មិនទាន់​មាន​ទីផ្សារ​ជា​​ផ្លូវការ​នៅ​ប្រទេស ​ចិន បច្ចុប្បន្ន​កោះ​តៃវ៉ាន់ និង​ប្រទេស​ ជប៉ុន​ គឺជា​ទីផ្សារ​ធំ​របស់​កម្ពុជា​។

លោក​បន្តថា តាម​ការប៉ាន់ស្មាន ផលិតផល​ពី​សត្វ​ត្រចៀកកាំ​មាន​ប្រមាណ ១០០ ​តោន​ក្នុង​ ១ ​ឆ្នាំ​។ លោក​ថ្លែងថា​៖ «​ពេលនេះ​តៃវ៉ាន់​គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​ទឹកមាត់​ត្រចៀកកាំ​កម្ពុជា​»៕

អត្ថបទដកស្រង់ពី៖

ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​បង្កើន​ការវិនិយោគ​ផ្ទះ​អភិរក្ស​ត្រចៀកកាំ​កម្រិត​ស....

អ្នក​ផលិត​សម្បុក​ទឹក​មាត់​ត្រចៀក​កាំ ​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ជំរុញ​ការ​នាំ​ចេញ​សម្បុក​ទឹក​មាត់​ត្រចៀក​កាំ​ទៅ​ចិន​ ...
07/10/2021

អ្នក​ផលិត​សម្បុក​ទឹក​មាត់​ត្រចៀក​កាំ ​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ជំរុញ​ការ​នាំ​ចេញ​សម្បុក​ទឹក​មាត់​ត្រចៀក​កាំ​ទៅ​ចិន​ ដើម្បី​ជួយ​ ពង្រីក​ទីផ្សារ​សម្បុក​ទឹក​មាត់​ត្រចៀក​កាំ ​ និង ​ផ្តល់​ការងារ​ដល់​កម្មករ​ខ្មែរ​ប្រមាណ​ជាង​រាប់ពាន់​នាក់​ ចៀសផុត​ពី​ការ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន​បាន​។ ការ​ជំរុញ​របស់​ក្រុម​អាជីវករ​ដូច្នេះ​ គឺ​ធ្វើឡើង​ក្រោយ​កម្ពុជា​និង​ចិន​ មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ​។

លោកអ៊ាន ភារម្យ អ្នកគ្រប់គ្រងទូរទៅក្រុមហ៊ុន Best Life Product បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ចិនគឺជាទីផ្សារធំសម្រាប់កម្ពុជាក្នុងការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំ។ កន្លងមកទីផ្សារផលិតផលនេះ មានតែក្នុងស្រុក និងមានការនាំចេញបានតិចតួច ទៅប្រទេសជិតខាងមានថៃ និងវៀតណាម។ ក្រោយកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ ភាគី​កម្ពុជា​ចិន​(FTA)​អ្នកគ្រប់គ្រងរូបនេះ សង្ឃឹមថា អាចនឹងមានការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំនេះ ទៅប្រទេសចិនក្នុងទំហំធំ ព្រោះមានតែចិនទេ ដែលយល់ពីគុណតម្លៃ និងអត្ថប្រយោជន៍នៃសំបុកទឹកមាត់ត្រចៀកកាំ ហើយបើនិយាយពីការនាំចេញទៅអឺរ៉ុបវិញ គឺមិនសូវមានការចាប់អារម្មណ៍នោះទេ។

បច្ចុប្បន្នទីផ្សារក្នុងស្រុក សម្បុកទឹកមាត់ត្រចៀកកាំនេះ គឺមិនសូវមានវិសាលភាពធំទូលាយទេ ព្រោះផលិតផលនេះជាផលិតផលកម្រិតខ្ពស់ មានតម្លៃថ្លៃ និងសក្តិសមចំពោះតែអ្នកដែលមានជីវភាពធូរធារប៉ុណ្ណោះ។ ចំពោះការផលិតវិញ គឺមិនមានទិន្នន័យ និងចំនួនតួលេខជាក់លាក់នោះទេ ព្រោះអាស្រ័យតែលើការបញ្ជារទិញ ពីអ្នកដែលមានតម្រូវការប៉ុណ្ណោះ បើមិនមានការបញ្ជារទិញក៏គ្មានទីផ្សារដែរ។ នេះបើតាមការបញ្ជាក់ពី លោកអ៊ាន ភារម្យ។

ជាមួយគ្នានេះលោកអ៊ាន ភារម្យស្នើដោយទទូចទៅរដ្ឋាភិបាល ឱ្យពន្លឿនការនាំចេញឱ្យបានឆាប់ ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វត្រចៀកកាំផង និងជួយផ្តល់ការងារឱ្យកម្មករជាច្រើនពាន់នាក់ផង។ ការផលិតសំបុកទឹកមាត់ត្រចៀកកាំនេះ មិនត្រូវការកំលាំងម៉ាស៊ីនច្រើនទេ គឺត្រូវការកំលាំងមនុស្ស និងអាចជួយអភិរក្សចំនួនសត្វត្រចៀកកាំបានច្រើនទៀតផង។

សូមរម្លឹកថា ការស្នើឱ្យជំរុញការនាំចេញ ដើម្បីពង្រីកទីផ្សារសម្បុកទឹកមាត់ត្រចៀកកាំនេះ មិនមែនជាលើកទីមួយទេ គឺធ្លាប់មានការស្នើពីប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជា រួចម្តងហើយនៅឆ្នាំ២០២០ ដោយមានការឆ្លើយតបពីក្រសួង​កសិកម្ម​​ថា ផែនការ​នាំចេញ​ផលិតផល​សម្បុកទឹកមាត់​ត្រចៀកកាំ ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ជា​ផ្លូវការនេះ​ អាចនឹងធ្វើឡើងនៅ​ចុង​ឆ្នាំ​២០២០។ រហូតដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាថ្មីនៅឡើយទេ ខណៈ​ឯកសារ​ដែល​អាជ្ញាធរ​ចិន​ផ្ញើមក​ឱ្យ​កម្ពុជា​បំពេញ គឺ​មាន​ភាពស្មុគស្មាញ និង​ទាមទារ​ឱ្យ​មាន​ការសិក្សា​បន្ថែមទៀត​៕

អត្ថបទដកស្រង់ពី៖

អ្នក​ផលិត​សម្បុក​ទឹក​មាត់​ត្រចៀក​កាំ ​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ជំរុញ​ការ​នាំ​ចេញ​សម្បុក​ទឹក​មាត់.....

អរគុណដល់​ Business Camboida សម្រាប់​ប្រធានបទដ៏ល្អមួយនេះ។
14/09/2021

អរគុណដល់​ Business Camboida សម្រាប់​ប្រធានបទដ៏ល្អមួយនេះ។

រាល់វីដេអូដែល​ផុសទាំងអស់នឹងជួយលោកអ្នកឲ្យមានគំនិតល្អៗច្រើន​នៅក្នុងការរកសុី! សូមតាមដានបន្ថែម​តាមរយះ www.business...

06/08/2021
06/08/2021

➡️ទៅមើលផលិតកម្មសម្បុកទឹកមាត់ត្រចៀកកាំនៅប្រទេសឥណ្ឌូនេស៊ី 🇮🇩។

06/08/2021

📖តោះអានលេងៗដោយសង្ខេបអំពីអាជីវកម្មផ្ទះត្រចៀកកាំ។
CAMNG នឹងបន្តសិក្សាស្រាវជ្រាវនូវអ្វីដែលថ្មីមកចែករំលែកបន្តទៀត។

មកស្វែងយល់ប្រភេទសម្បុកទឹកមាត់ត្រចៀកកាំនៃប្រទេសក្នុងតំបន់ជុំវិញយើង។ រៀបចំនិងកែសម្រួលដោយ CAMNG ប្រភព៖ https://honeycity.co...
24/07/2021

មកស្វែងយល់ប្រភេទសម្បុកទឹកមាត់ត្រចៀកកាំនៃប្រទេសក្នុងតំបន់ជុំវិញយើង។

រៀបចំនិងកែសម្រួលដោយ CAMNG
ប្រភព៖ https://honeycity.com.sg/how-to-choose-good-birds-nest/

របៀបជ្រើសរើសសម្បុកទឹកមាត់ត្រចៀកកាំដែលមានគុណភាពល្អ៖១ ជ្រើសរើសតាមរូបរាង  ២ ជ្រើសរើសដោយវាយនភាពនិងព៌ណរបស់សម្បុក (ព៌ណស ទឹកមាស...
20/07/2021

របៀបជ្រើសរើសសម្បុកទឹកមាត់ត្រចៀកកាំដែលមានគុណភាពល្អ៖
១ ជ្រើសរើសតាមរូបរាង
២ ជ្រើសរើសដោយវាយនភាពនិងព៌ណរបស់សម្បុក (ព៌ណស ទឹកមាសលឿង និងព៌ណក្រហម)
៣ ជ្រើសរើសដោយផ្អែកលើភាពស្អាតនិងអនាម័យ (ភាគរយនៃទឹកមាត់ត្រចៀកកាំនិងភាគរយនៃរោមស្លាបកំទិចកំទី ក្នុងមួយសម្បុក)
៤ ជ្រើសរើសសម្បុកមកពីប្រទេសប្រភពដើម (វៀតណាម ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី)

Read more:

Read this before buying any to find out the truth on bird nest grades and quality! Not all bird's nests are made equal and your loved ones only deserve bird's nest of the best quality.

តើអ្នកដឹងទេ?ម្ចាស់អាគារម្នាក់នៅខេត្ត Pattani ភាគខាងត្បូងប្រទេសថៃបានមើលឃើញថាការយកអាគាររបស់ខ្លួនធ្វើជាផ្ទះសត្វត្រចៀកកាំមាន...
04/07/2021

តើអ្នកដឹងទេ?
ម្ចាស់អាគារម្នាក់នៅខេត្ត Pattani ភាគខាងត្បូងប្រទេសថៃបានមើលឃើញថាការយកអាគាររបស់ខ្លួនធ្វើជាផ្ទះសត្វត្រចៀកកាំមានផលចំនេញជាជួលអាគារទាំងនោះអោយទៅមនុស្សរស់នៅ។

ម្ចាស់សណ្ឋាគារម្នាក់បាននិយាយប្រាប់ការសែត​New York Time ថា៖ ជួលអោយមនុស្សអ្នកត្រូវការអ្នកគ្រប់គ្រង ថែរទាំជាប្រចាំ តែចំពោះត្រចៀកកាំមិនត្រូវការអ្នកគ្រប់គ្រង អ្នកថែរទាំច្រើនទេ​ ដោយគ្រាន់តែយើងរងចាំដើម្បីប្រមូលផល។

Read more : http://factsanddetails.com/asian/cat68/sub435/item2429.html

Address

Battambang

Telephone

+85593525285

Website

Alerts

Be the first to know and let us send you an email when CAMNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to CAMNG:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram