POLI ផ្ដល់នូវចំណេះដឹងសុខភាព និងសម្ផស្ស ?

16/05/2015

hasha

12/05/2015

hasha i can't stop laughing

ផ្ទៃមុខសស្រស់ស្អាតដោយការធ្វើម៉ាស្សបិទមុខដែលផ្សំពីផ្លែប៉េងប៉ោះមិត្តនារីទាំងឡាយតែងតែមានការព្រួយបារម្ភចំពោះបញ្ហាស្បែកមុខជាក...
21/04/2015

ផ្ទៃមុខសស្រស់ស្អាតដោយការធ្វើម៉ាស្សបិទមុខដែលផ្សំពីផ្លែប៉េងប៉ោះ
មិត្តនារីទាំងឡាយតែងតែមានការព្រួយបារម្ភចំពោះបញ្ហាស្បែកមុខជាក់ជាមិនខាន ហើយតែងតែមានការខ្វល់ខ្វាយ ចង់បានស្បែមានភាពសស្រស់ស្អាត។ ផបហ្សូន អាស៊ីសូម ចូលរួចក្នុងការដោះស្រាយបញ្ហានេះដល់ប្រិយមិត្តទាំងអស់ ហើយសូមធ្វើការណែនាំ ឱ្យប្រិយមិត្តងាកមកសាកល្បង ប្រើម៉ាស្សបិទមុខដែលផ្សំពីផ្លែប៉េងប៉ោះ។ ដើម្បីទទួលបានអត្ថ ប្រយោជន៍ពិតៗនោះ សូមប្រិយមិត្តអនុវត្តតាមវិធីដូចខាងក្រោមនេះ៖

១.កាត់ផ្លែប៉េងប៉ោះជាដុំៗ ហើយដាក់ចូលទៅក្នុងឆ្នាំងតូចមួយ ជាតិអាស៊ីតធម្មជាតិដែលមាននៅក្នុងផ្លែប៉េងប៉ោះធ្វើឲ្យវាគឺជាសារធាតុជួយស្បែកម្យ៉ាងដែលជួយជួយលាងសម្អាតរន្ធញើស។ ផ្លែប៉េងប៉ោះក៏សម្បូរទៅដោយអង់ទីអុកស៊ីដង់ ដែលជួយធ្វើការផ្លាស់កោសិកាថ្មីដល់ស្បែក ដែលធ្វើឲ្យមុខរបស់អ្នកមើលទៅក្មេងជាងវ័យ។

២.បន្ទាប់មកបន្ថែមពពួកសណ្តែកបៃតងទៅក្នុងឆ្នាំង ហើយចម្អិនវាឲ្យឡើងទន់។ ពពួកសណ្តែកបៃតងសម្បូរទៅដោយស័ង្កសី ដែលជាវីតាមីនជួយព្យាបាលស្បែកខូច។

៣.កិនប៉េងប៉ោះនិងសណ្តែកបៃតងរហូតដល់វាម៉ដ្ឋចូលគ្នា ហើយបន្ថែមក្រែម (sour cream) ១ស្លាបព្រាកាហ្វេ។ អាស៊ីតឡាក់ទិច (lactic acid) ដែលមាននៅក្នុងក្រែមនោះនឹងជួយព្យាបាលបញ្ហារម៉ាស់ស្បែក និងជួយបន្ទន់ស្បែក។ វាថែមទាំងមានជាតិសំណើម និងជួយបន្តឹងស្បែកមិនឲ្យជ្រីវជ្រួញថែមទៀតផង។

៤.មុននិងប្រើម៉ាស្សចូរលាងសម្អាតមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ ហើយផ្តិតមុខឲ្យស្ងួត។ បន្ទាប់មកលាបម៉ាស្សដែលទើបនឹងផ្សំហើយដែលនៅក្តៅតិចៗលើមុខនិងករបស់អ្នក ហើយទុកវារយៈពេល ២០នាទី។ ជាចុងក្រោយ លាងសម្អាតម៉ាស្សថ្នមៗ ដោយប្រើទឹកក្តៅឧណ្ហៗ ហើយប្រើកន្សែងផ្តិតមុខឲ្យស្ងួត ។ ប្រសិនជាចង់ទទួលបានលទ្ធផលល្អ ប្រិយមិត្តទាំងអស់ត្រូវតែអនុវត្តឱ្យបានជាប់ជាប្រចាំ ហើយត្រូវមានការព្យាយាម ទើបទទួលបានផលជាទីគាប់ចិត្ត។

អត្ថបទដកស្រង់ពី http://www.popzone.asia/

យុវវ័យប្រឈមនឹងបញ្ហាផ្លូវចិត្តច្រើនបញ្ហាផ្លូវចិត្ដមិនមែនកើតឡើងចំពោះតែយុវវ័យសម័យថ្មីនោះទេ គឺរមែងមានគ្រប់សម័យកាលទាំងអស់តាំង...
20/04/2015

យុវវ័យប្រឈមនឹងបញ្ហាផ្លូវចិត្តច្រើន

បញ្ហាផ្លូវចិត្ដមិនមែនកើតឡើងចំពោះតែយុវវ័យសម័យថ្មីនោះទេ គឺរមែងមានគ្រប់សម័យកាលទាំងអស់តាំងពីសម័យមុន បច្ចុប្បន្ន និងទៅអនាគតក៏បញ្ហាផ្លូវចិត្ដនៅតែកើតមានឡើងដែរ។ បញ្ហាផ្លូវចិត្ដដែលកើតមានបណ្ដាលមកពីកត្ដាមួយចំនួនដូចជាវប្បធម៌ បច្ចេកវិទ្យា ការអប់រំ សង្គមជាដើម។

ជាការពិតក្នុងពេលដែលពួកគេមាន បញ្ហាផ្លូវចិត្ដ ឬ ជម្ងឺផ្លូវចិត្ដនោះ នឹងបណ្ដាល ឱ្យមានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរទៅលើយុវជនខ្លួនឯង គ្រួសារ និងសង្គម។

ផលប៉ះពាល់ចំពោះយុវវ័យមានពីរ ដំណាក់កាល គឺរយៈពេលខ្លី និងរយៈ ពេលវែង។ ក្នុង រយៈពេលខ្លី បញ្ហាផ្លូវ ចិត្ដធ្វើឱ្យយុវជនបាត់បង់ឱ កាសក្នុង ការក្រេបយកចំណេះវិជ្ជា និងខាតពេលវេលា ធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ ករណី ខ្លះបញ្ហាផ្លូវចិត្ដធ្វើ ឱ្យយុវជនប្រើប្រាស់គ្រឿងញៀនគំហុកពេកបណ្ដាលឱ្យបាត់បង់ ជីវិត ដោយសារ គាំងបេះដូង ដោយការពុលគ្រឿងញៀនខ្លាំងពេកជាដើម។

ឯការប៉ះពាល់យូរអង្វែងវិញ គឺអាចធ្វើឱ្យបាត់បង់អនាគត និងបាត់បង់អស់បំណងដែលចង់ធ្វើ។ ករណីអ្នកមានបញ្ហាផ្លូវចិត្ដ ហើយប្រើស្រា និងគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពកើតជាជម្ងឺផ្សេងៗ ដូចជារលាកក្រពះពោះវៀន ក្រិនថ្លើមជាដើម។ ម្យ៉ាង ទៀតក៏អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ហើយក៏វិវឌ្ឍន៍ទៅដល់ជម្ងឺផ្លូវចិត្ដរ៉ាំរ៉ៃមួយជីវិត។

យុវវ័យដែលមានបញ្ហាផ្លូវចិត្ដខ្លួនឯងផ្ទាល់ គួរមានផែនការប្រតិបត្ដិយ៉ាងត្រឹមត្រូវ និងស្វែងយល់ឱ្យបានច្បាស់អំពីមូលហេតុ និងផលប៉ះពាល់ដែលបណ្ដាលឱ្យមានបញ្ហាផ្លូវចិត្ដ។ យុវវ័យមិនគួរជ្រើសរើសដំណោះស្រាយទាំងឡាយណាដែលនាំឱ្យមានផលប៉ះពាល់ ឬផ្ដល់នូវគុណវិបត្ដិសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម ។ គួរទៅពិគ្រោះយោបល់ជាមួយនឹងអ្នកឯកទេសជំនាញផ្លូវចិត្ដ ដើម្បីស្វែងរកដំណោះស្រាយ និងព្យាបាល បញ្ហាផ្លូវចិត្ដ៕

អត្ថបទដកស្រង់ចេញពី http://www.healthcambodia.org/

06/04/2015

Noly Time - Love You Forever
Official Audio with Lyrics

Love You Forever - Noly Time (Lyrics)

អនុវត្តវិធីងាយៗដើម្បីទទួលបាននូវស្នាមញញឹមដ៏ស្រស់ស្អាត ប្រកបដោយទំនុកចិត្តខ្ពស់ ៖1.    ការប្រើប្រាស់ខ្សែ សម្រាប់សម្អាតធ្មេញ...
28/03/2015

អនុវត្តវិធីងាយៗដើម្បីទទួលបាននូវស្នាមញញឹមដ៏ស្រស់ស្អាត ប្រកបដោយទំនុកចិត្តខ្ពស់ ៖
1. ការប្រើប្រាស់ខ្សែ សម្រាប់សម្អាតធ្មេញ
វាមានសារសំខាន់ នៅក្នុងការធ្វើអនាម័យមាត់ធ្មេញ ដើម្បីយកចេញនូវកាកសំណល់អាហារនៅចន្លោះធ្មេញ ព្រោះថា កាកសំណល់អាហារ អាចធ្វើឱ្យរលាកអញ្ចាញធ្មេញ និងបណ្ដាលឱ្យអញ្ចាញធ្មេញងាយនឹងឈាម។
2. ការសម្អាតអណ្តាត
ការលាងសម្អាតអណ្តាត គឺជាផ្នែកមួយនៃការអនាម័យមាត់ធ្មេញប្រចាំថ្ងៃ យ៉ាងមានសារៈសំខាន់ គឺដើម្បីយកចេញនូវការបង្កើតជាបន្ទះពណ៌ស និងពណ៌លឿងនៃបាក់តេរី នៅលើអណ្តាត ដែលធ្វើឱ្យមានខ្យល់ដង្ហើមមិនល្អ។
3. ការប្រុងប្រយ័ត្ន នៅក្នុងការបរិភោគ និងផឹក
ស្ករ គឺជាមូលហេតុចម្បង ដែលធ្វើឱ្យធ្មេញមានប្រហោង ដូច្នោះ នៅពេលដែលអ្នកញ៉ាំអាហារ ដែលមានកាបូអ៊ីដ្រាត អាស៊ីតនៅក្នុងទឹកផ្លែឈើ និងភេសជ្ជៈ វាធ្វើឱ្យធ្មេញងាយខូចបានយ៉ាងងាយស្រួល។
4. មាត់ធ្មេញមានសុខភាពល្អ
មាត់ធ្មេញមានសុខភាពល្អ មិនមែនតែធ្វើឱ្យអ្នកស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចធ្វើឱ្យអ្នកមានសុខភាពល្អផងដែរ។ អ្នកត្រូវបរិភោគអាហារដូចជា បន្លែផ្លែឈើការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងការសម្អាតមាត់ធ្មេញ យ៉ាងហោចណាស់ពីរដង ក្នុងមួយថ្ងៃជាមួយនឹងច្រាស់ដុសធ្មេញ និងថ្នាំដុសធ្មេញហ្វ្លុយអូរ៉ាយ ហើយអ្នកគួរតែទៅពិនិត្យមាត់ធ្មេញ ឱ្យបាន ២ ដងក្នុងមួយឆ្នាំ ។
5. ការការពារអញ្ចាញធ្មេញ
ការម៉ាស្សាអញ្ចាញធ្មេញ ជាមួយសរសៃច្រាស់ដុសធ្មេញ ដោយការការដុសធ្មេញជាចលនារាងជារង្វង់ពីលើចុះក្រោម គឺជាវិធីដ៏ល្អ ដើម្បីបង្កើនសុខភាពមាត់ធ្មេញ៕

ការលើសទម្ងន់ អាចជួយអ្នកជំងឺខ្សោយបេះដូងការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកជំងឺខ្សោយបេះដូងដែលធាត់ អាចរស់នៅបានយូរ ជាងអ្នកម...
27/03/2015

ការលើសទម្ងន់ អាចជួយអ្នកជំងឺខ្សោយបេះដូង

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកជំងឺខ្សោយបេះដូងដែលធាត់ អាចរស់នៅបានយូរ ជាងអ្នកមានទម្ងន់ធម្មតា ដែលវិវត្តទៅជា បញ្ហាពិការភាព។
អ្នកស្រាវជ្រាវបានមើលទៅលើអ្នកជំងឺជិត ១.៥០០ នាក់ ដែលភាគច្រើន ពួកគេ គឺលើសទម្ងន់ ឬធាត់ មុននឹងធ្វើរោគវិនិច្ឆ័យរបស់ពួកគេ។ ពួកគេបានរកឃើញថា ៣៨ ភាគរយ នៃមនុស្សធាត់ និង ៤៥ ភាគរយនៃអ្នកដែលលើសទម្ងន់ បានស្លាប់លើសពី ១០ ឆ្នាំ ធៀបទៅនឹង ៥១ ភាគរយនៃអ្នកជំងឺដែលមានទម្ងន់ធម្មតា។

ភាពខុសប្លែកគ្នា គឺនៅដដែល ទោះបីជាពួកគេ មានបញ្ហាដទៃទៀតដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាមក៏ដោយ។

វេជ្ជបណ្ឌិត អានីតា ដេសវាល (Anita Deswal) បាននិយាយថា នៅពេលនេះ ហេតុផលចំពោះការផ្សារភ្ជាប់ដែលវិជ្ជមាន គឺមិនទាន់ច្បាស់នោះទេ។

វេជ្ជបណ្ឌិត ហ្គ្រេក ហ្វូណារ៉ូវ (Gregg Fonarow) បាននិយាយថា វាអាចទៅរួច ដែល ខ្លាញ់ អាចជាអ្នកការការពារ។

វេជ្ជបណ្ឌិត Fonarow បាននិយាយថា ការស្រាវជ្រាវនេះ មិនគួរត្រូវបានយកដូចទៅនឹង អ្នកដែលមិនមានជំងឺខ្សោយបេះដូង ដែលលើសទម្ងន់នោះទេ នៅពេលដែលនេះ នឹងបង្កើនហានិភ័យ ក្នុងការវិវត្តទៅជាជំងឺខ្សោយបេះដូង ជំងឺបេះដូងដទៃទៀត និងជំងឺទឹកនោមផ្អែមក្នុងពេលដំបូងនោះ។

វាត្រូវបានគេដឹងថា ការធាត់ បង្កើនហានិភ័យនៃជំងឺខ្សោយបេះដូង ដែលមានន័យថា បេះដូង មិនអាចច្របាច់ឈាម ដូចដែលវាបានធ្វើនោះទេ។ វេជ្ជបណ្ឌិត Deswal បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបានរកឃើញថា ចំពោះអ្នកជំងឺខ្សោយបេះដូង ការលើសទម្ងន់ និងការធាត់ ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការរស់នៅបានយូរជាង ធៀបទៅនឹងអ្នកដែលមានទម្ងន់ធម្មតា។

គាត់និយាយថា វាអាចទៅរួច ដែលការធាត់ និងការលើសទម្ងន់ ចំពោះអ្នកជំងឺខ្សោយបេះដូង គឺល្អប្រសើរ ដោយការប្រើអ័រម៉ូន និងអង់ស៊ីម ដើម្បីទ្រទ្រង់មុខងាររបស់បេះដូង ល្អជាងអ្នកជំងឺដែលមានទម្ងន់ធម្មតា។ ដូចនេះ ការធាត់ អាចផ្តល់នូវអត្ថប្រយោជន៍ នៅពេលដែលការស្រកទម្ងន់ខ្លួនឯងកើតមាន នៅពេលដែលជំងឺខ្សោយបេះដូង កាន់តែអាក្រក់ទៅៗ។

ទោះជាយ៉ាងណាក៏ដោយ វាអាចទៅរួចដែរ ដែលមនុស្សធាត់ អាចបង្ហាញរោគសញ្ញា នៃជំងឺខ្សោយបេះដូង ដូចជាការដកដង្ហើមខ្លីៗ និងហើម នៅដំណាក់កាលដំបូង នៃជំងឺខ្សោយបេះដូង ហើយត្រូវបានធ្វើរោគវិនិច្ឆ័យបានលឿននោះ។

វេជ្ជបណ្ឌិត Deswal បាននិយាយថា នេះអាចផ្តល់នូវការបង្ហាញថា ពួកគេរស់នៅបានយូរជាង។

គាត់បាននិយាយថា នេះគឺជាការស្រាវជ្រាវទីមួយ ដើម្បីបង្ហាញថា អ្នកជំងឺដែលធាត់ មុននឹងវិវត្តទៅជាជំងឺខ្សោយបេះដូង អាចរស់នៅបានយូរ ជាងអ្នកជំងឺដែលមានទម្ងន់ធម្មតា។

វេជ្ជបណ្ឌិត Deswal បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ការសម្រកទម្ងន់ ដែលអាចពន្យារដល់ជំងឺខ្សោយបេះដូងនោះ មិនត្រូវបានគេដឹងច្បាស់នោះទេ។

គាត់បានបន្ថែមថា ការស្រាវជ្រាវថ្មីៗ មិនអាចឆ្លើយបានថាតើ អ្នកជំងឺធាត់ ដែលមានជំងឺខ្សោយបេះដូង អាចមានភាពប្រសើរឡើងដល់រោគសញ្ញា និងលទ្ធផល ប្រសិនបើពួកគេសម្រកទម្ងន់ ឬយ៉ាងណានោះឡើយ។

ការស្រាវជ្រាវដែលធ្វើដោយក្រុមរបស់វេជ្ជបណ្ឌិត Deswal បានមើលទៅលើអ្នកជំងឺ ១.៤៨៧ នាក់ ដែលមានជំងឺខ្សោយបេះដូង។

អ្នកស្រាវជ្រាវបានរកឃើញថា ក្នុងចំណោមអ្នកជំងឺទាំងនោះ ៣៥ ភាគរយ គឺលើសទម្ងន់ និង ៤៧ ភាគរយ គឺធាត់ប្រហែល ៤ ឆ្នាំ មុននឹងធ្វើរោគវិនិច្ឆ័យ។ ការតាមដានជាងមួយទសវត្ស ៤៣ ភាគរយ នៃអ្នកជំងឺបានស្លាប់។ ឱកាសនៃការរស់នៅ គឺប្រសើរ ចំពោះអ្នកដែលបានចាប់ផ្តើមលើសទម្ងន់ ឬធាត់។

តើលោកអ្នកដឹងទេថាការទទួលទានសាច់ក្រកញឹកញាប់ប្រឈមនឹងជំងឺទឹកនោមផ្អែម?កាលពីពេលថ្មីៗនេះ American Journal of Clinical Nutrition...
27/03/2015

តើលោកអ្នកដឹងទេថាការទទួលទានសាច់ក្រកញឹកញាប់ប្រឈមនឹងជំងឺទឹកនោមផ្អែម?

កាលពីពេលថ្មីៗនេះ American Journal of Clinical Nutrition បានរកឃើញថា អ្នកដែលចូលចិត្តទទួលទានហតដក ឬសាច់ក្រកជាញឹកញាប់ អាចប្រឈមនឹងជំងឺទឹកនោមផ្អែមបាន ដោយការទទួលទានសាច់ក្រហម ជាពិសេសសាច់កែច្នៃ ដូចជាសាច់ក្រក ១ថ្ងៃ ៥០ក្រាម អាចបង្កើនឱកាសកើតជំងឺទឹកនោមផ្អែមប្រភេទ២ រហូតដល់ ៥១ភាគរយ។
អ្នកស្រាវជ្រាវមកពីសាលាសុខភាពសាធារណៈ ហារវ៉ាដ (Harvard School of Public Health) បានឲ្យដឹងថា អ្នកអាចបន្ថយ អាការៈប្រឈមនឹងជំងឺទឹកនោមផ្អែមបាន ដោយការទទួលទានប្រូតេអ៊ីន ល្អចំពោះសុខភាព ដូចជាសណ្តែក ធញ្ញជាតិ ឬផលិតផល ដែលធ្វើពីទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប៕

Address

#374 National Road 5
Battambang
02359

Telephone

+85510860044

Website

Alerts

Be the first to know and let us send you an email when POLI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram