30/03/2023
SLTM Medical Cambodia
🚫 ប្រការគួរយល់ដឹងពេលប្រើប្រាស់ឱសថ🚫
- Antiacid (Photphalugel, yumangel, kremils, gaviscon) ពិសារពេលពោះទទេ ឬ មុនអាហារ ១ម៉ោង និង ហាមប្រើរួមជាមួយប្រភេទថ្នាំរលាយក្នុងពោះវៀន(ព្រោះថ្នាំរលាយក្នុងពោះវៀនត្រូវការ pH>6, កាត់បន្ថយជម្រាបនៅពោះវៀន)។
- PPI (Ome,Esome,Lanso...) ព្យាបាលរលាកក្រពះ គួរប្រើមួយថ្ងៃពីរដង ព្រឹកព្រលឹមមុនអាហារ និង យប់មុនចូលដំណេក។ ប្រសិនបើប្រើដើម្បីបង្ការជំងឺរើឡើងវិញ ឬ បង្ការរលាកក្រពះដោយថ្នាំ NSAID គួរពិសារមួយថ្ងៃ មួយដងពេលព្រឹកមុនអាហារ ៣០នាទី។
- ថ្នាំព្យាបាលសំពាធឈាមឡើងខ្ពស់គួរប្រើពេលព្រឹកព្រលឹម ដើម្បីរក្សាតុល្យភាពសំពាធឈាមពេញមួយថ្ងៃ។ ប្រសិនបើឡើងសំពាធឈាមពេលយប់ អាចប្រើម្តងទៀត។ត្រូវប្រើអោយបានទៀងទាត់។
- ថ្នាំព្យាបាលលើសខ្លាញ់ក្នុងឈាម ត្រូវប្រើពេលយប់មុនចូលដំំណេក។ព្រោះពេលយប់ជាពេលកើនឡើងសំយោគ cholesterrol.
- Tetracyclin ហាមប្រើលើក្មេងក្រោម 8ឆ្នាំ។ ព្រោះបង្ករអោយធ្មេញលឿង។
- Cloramphenicol ហាមប្រើលើក្មេងក្រោម6ឆ្នាំ ព្រោះបង្កជំងឺ Gray Syndrome។
- ថ្នាំពន្យារកំណើត មិនត្រូវប្រើរួមថ្នាំអង់ទីប៊ីយ៉ូទិក។
- ក្រោយប្រើថ្នាំ Corticoide ប្រភេទ Spray គួរតែខ្ពុលមាត់នឹងទឹកអំបិល។
- ថ្នាំព្យាបាលលើសខ្លាញ់ក្នុងឈាម ក្រុម statin ហាមប្រើរួមក្រុមថ្នាំព្យាបាលរលាកក្រពះ PPI នាំអោយកើនឡើងផលរំខានដល់ថ្លើម។
Cambodia Medical Laboratory Page
- មិនត្រូវលាបថ្នាំមានសារធាតុ corticoid លើស្បែកមានរបួស ព្រោះនាំអោយយូរសៈ ងាយឆ្លងបាក់តេរី និង ផ្សិត។
- អ្នកជំងឺទឹកនោមផ្អែម និងលើសឈាម គួរកាត់បន្ថយប្រើថ្នាំ corticoid. Corticoid បង្ករកើនជាតិស្ករ និង លើសឈាម ដល់អ្នកកើតជំងឺទាំងពីរនេះ។
- ចំពោះអ្នកជំងឺហៀរសំបោរ ហាមប្រើប្រភេទថ្នាំរំលាយស្លេស្ម Terpin និង Acetyl។
- ថ្នាំបន្តក់ភ្នែកអាចប្រើបន្តក់ ច្រមុះ និង ត្រចៀក ប៉ុន្តែថ្នាំបន្តក់ច្រមុះ និង ត្រចៀក មិនអាចបន្តក់ភ្នែក។
- Nsaid cox-1 : ibuprofen, diclofenac, piroxicam, meloxicam ប្រើក្រោយបរិភោគអាហារ។
- Nsaid cox 2 : Celecoxid , etoricoxid ប្រើពេលណាក៏បាន។
- Domperidon (ទប់ក្អួត) ប្រើមុនអាហារ ៣០នាទី។
- ក្អកស្លេស្ម មិនត្រូវផ្សំរួមគ្នា acetylcystein + terpin
បើមានខុសឆ្គង សូមជួយកែតម្រូវ!
SLTM Technical Cambodia