មន្ទីរពេទ្យខេត្តកំពង់ចាម /Kampong Cham Provincial Hospital

  • Home
  • Cambodia
  • Kâmpóng Cham
  • មន្ទីរពេទ្យខេត្តកំពង់ចាម /Kampong Cham Provincial Hospital

មន្ទីរពេទ្យខេត្តកំពង់ចាម /Kampong Cham Provincial Hospital Please send LIKE to this hospital

ក្រុមគ្រូពេទ្យឯកទេសអញ្ជើញមកពីប្រទេសបារាំង សហការជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានបំពេញបេសកកម្មក...
29/11/2025

ក្រុមគ្រូពេទ្យឯកទេសអញ្ជើញមកពីប្រទេសបារាំង សហការជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានបំពេញបេសកកម្មក្នុងការផ្តល់សេវាវះកាត់ប្តូរក្បាលឆ្អឹងត្រកៀកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចាប់បីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សំគាសល់ ។

អបអរសាទរមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ ។
20/11/2025

អបអរសាទរមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ ។

វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍ ។គ្រូពេទ្យមិនត្រឹមតែជាអ្នកធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និង ព្យាបាលជំងឺប្រកបដោយគុណភាពប៉ុ...
19/11/2025

វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍ ។
គ្រូពេទ្យមិនត្រឹមតែជាអ្នកធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និង ព្យាបាលជំងឺប្រកបដោយគុណភាពប៉ុណ្ណោះទេ ក៏ជាអ្នកដែលមានជំនាញក្នុងការពន្យល់អ្នកជំងឺ ដោយប្រកាន់ខ្ជាប់នូវឥរិយាបថសមរម្យ វិន័យថ្លៃថ្នូរ គុណធម៌ និងនវានុវត្តន៍ប្រកបដោយឧត្តមភាពជា
មន្ត្រីរាជការក្នុងការផ្តល់សេវាជូនប្រជាជនផងដែរ ។

"រួមគ្នាធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព និងគ្មានការរំខាន"នេះជាសកម្មភាពមន្ត្រី និងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេ...
15/11/2025

"រួមគ្នាធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព និងគ្មានការរំខាន"
នេះជាសកម្មភាពមន្ត្រី និងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមផ្តល់សេវាពិនិត្យពិគ្រោះជំងឺក្រៅ នៅថ្ងៃសៅរ៍ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

" គ្មានឡើយពាក្យថា ហត់នឿយក្នុងការផ្តល់សេវាជូនអតិថិជន មានតែពាក្យថា សុំទោសចំពោះការរង់ចាំរបស់ អំ ពូ មីង "នេះជាសកម្មភាពពិគ្រោ...
14/11/2025

" គ្មានឡើយពាក្យថា ហត់នឿយក្នុងការផ្តល់សេវាជូនអតិថិជន មានតែពាក្យថា សុំទោសចំពោះការរង់ចាំរបស់ អំ ពូ មីង "
នេះជាសកម្មភាពពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

ថ្ងៃសុក្រ ១០ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី តំណាង...
31/10/2025

ថ្ងៃសុក្រ ១០ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អមដំណើរដោយ នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត វ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងលោកសាស្ត្រាចារ្យ ជំនួយ លនទ្រីយ៍ ប៉ាទ្រិច អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្រមទាំងលោក លោកស្រី មន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមជាមួយ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខានិង សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពង់ចាម បានអញ្ជើញ ចុះសួរសុខទុក្ខ លោកស្រី សឹម សុខា អាយុ៣២ឆ្នាំ មានអាសយដ្ឋាន នៅភូមិ ប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាភរិយា របស់វីរៈកងទ័ពនៅតំបន់មុំបី ឈ្មោះ ម៉េង ប៑ុនលី ។

សូមបញ្ជាក់ថា លោកស្រី សឹម សុខា បានចូលមកប្រើប្រាស់សេវានៅផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅវេលាម៉ោង ១០:១៥នាទី ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ហើយបានសំរាលកូនដោយវះកាត់ នៅវេលាម៉ោង១៥:៥០ ទទួលបានកូនស្រីម្នាក់ ទំងន់ ៣៤០០ក្រាម ។ ចំពោះសេវា សម្រាល និង ថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទាំងស្រុង ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី ក៏បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទី ជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា ក៏ដូចជាបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារវីរ:កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង ។

លោកជំទាវប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់នៃសាខា និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តកំពង់ចាម បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនលោកស្រី សឹម សុខា រួមមានម្សៅទឹកដោះគោ សម្ភារមាតា ខោអាវទារក ឃីតស្ត្រី ១ឈុត ផ្លែឈើស្រស់ ២កន្ត្រក និង ថវិកាសរុប ចំនួន ១,០០០,០០០រៀល ។

ថ្ងៃព្រហស្បតិ៍ ៩ កើត ខែកត្តិក ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ជំនួ...
30/10/2025

ថ្ងៃព្រហស្បតិ៍ ៩ កើត ខែកត្តិក ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ជំនួយ លនទ្រីយ៍ ប៉ាទ្រិច អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមជាមួយមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលស្វាគមន៍ លោកជំទាវ ប៉ាង ដានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ នីចន្ទធីតា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណ:កម្មាធិការសាខា ខេត្តត្បូងឃ្មុំ និងចូលរួមអមដំណើរដោយឯកឧត្តម នាយកសាខា រួមនឹង ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខានិង សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានអញ្ជើញ ចុះសួរសុខទុក្ខ លោកស្រី សំអូន អុីអុី អាយុ ២៦ ឆ្នាំ ជាភរិយាវីរ:កងទ័ព ជួរមុខទិស ប្រាសាទតាក្របី ដែលបានចូលមកសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា លោកស្រី សំអូន អុីអុី ជាភរិយាវីរ:កងទ័ពជួរមុខទិស ប្រសាទតាក្របី ដែលកំពុង បំពេញ បេសកកម្ម ការពារបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់នៅសមរភូមិព្រំដែន ។ បច្ចុប្បន្នលោកស្រី រស់ ភូមិតាប៉ាវបំពេញទេស ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយបានចូលមកទទួលសេវានៅផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:៤២ នាទី ព្រឹក ។ លោកស្រីសម្រាលកូនដោយវះកាត់ ទទួលបាន
កូនប្រុស ទម្ងន់ ៣,២ គក្រ ហើយសេវា សម្រាល និង ថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទាំងស្រុង ។

លោកជំទាវ ប៉ាង ដានី និង លោកជំទាវ នី ចន្ទធីតា បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទី ជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា ក៏ដូចជាបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារវីរ:កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង ។

លោកជំទាវប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់នៃសាខា និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តទាំង ២ បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូន អ្នកស្រី សំអូន អុីអុី រួមមាន ម្សៅទឹកដោះគោ សម្ភារមាតា ខោអាវទារក ឃីតស្ត្រី ១ឈុត ផ្លែឈើស្រស់ ២កន្ត្រក និង ថវិកាសរុប ចំនួន ១,០០០,០០០រៀល ។

ក្រោយបញ្ចប់ភារកិច្ចក្នុងប្រទេសរួចរាល់ហេីយ​ បេសកកម្មក្រៅប្រទេសបានចាប់ផ្តេីមជាបន្តៈ27-10-2025បន្ទាប់ពីការទទួលបដិសណ្ឋរកិច្ច...
28/10/2025

ក្រោយបញ្ចប់ភារកិច្ចក្នុងប្រទេសរួចរាល់ហេីយ​ បេសកកម្មក្រៅប្រទេសបានចាប់ផ្តេីមជាបន្តៈ
27-10-2025
បន្ទាប់ពីការទទួលបដិសណ្ឋរកិច្ចដ៏កក់ក្តៅពីសំណាក់​អភិបាលក្រុង​ Auxerre រួចមក​ ក្រុមការងារបានធ្វេីទស្សនកិច្ចសិក្សានៅសកលវិទ្យាស្ថានថែទាំវេជ្ជសាស្ត្រអូស៊ែរ(Institut de formation de soins infirmier d’Auxerre)​ ដេីម្បីឆ្វេងយល់អំពីប្រព័ន្ធបណ្តុះបណ្តាលនៅប្រទេសបារាំង​ ព្រមទាំងការស្វែងរកការងារអាជីពតាមស្ថាប័ននានាក្នុងប្រទេសផងដែរ។

Après avoir effectué leurs missions nationales, la mission à l'étranger a débuté :
27/10/2025
Après avoir été chaleureusement accueillie par le maire d'Auxerre, l'équipe a effectué un voyage d'étude à l'Institut de formation de soins infirmiers d'Auxerre afin de se familiariser avec le système de formation en France et de trouver des emplois dans différents établissements du pays.
* Google translation

26/10/2025

ក្នុងនាមជាមន្រ្តីរាជការ ប្រកបដោយឧត្តមភាព លោកសាស្ត្រចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានមានប្រសាសន៍អំពីការលះបង់ និងទឹកចិត្តក្នុងការសម្រេចបាននូវសមិទ្ធិផលជាច្រើន ជូនដល់អង្គភាព និងប្រជាជន ។ ទឹកចិត្តទាំងអស់នេះ ក៏បានបណ្តុះនូវស្មារតី ផ្នត់គំនិត ក្នុងការរក្សាស្នាដៃចាស់ និងបង្កើតនូវស្នាដៃថ្មី ឱ្យបានច្រើន ហើយរក្សាទុកជាកេរដំណែលជូនដល់អ្នកជំនាន់ក្រោយ ដើម្បីបន្តដឹកនាំ អភិវឌ្ឍអង្គភាពរបស់ខ្លួន ឆ្ពោះទៅកាន់ការផ្តល់សេវាសាធារណៈ កាន់តែល្អប្រសើរបន្ថែមទៀតជូនទៅដល់ ប្រជាពលរដ្ឋ។

សូមថ្លែងអំណរគុណចំពោះទឹកចិត្តការលះបង់ និងការ បំពេញភារកិច្ចប្រកបដោយឧត្តមភាពក្នុងនាមជាមន្រ្តីរាជការ ។

First time for new Cambodia airport
26/10/2025

First time for new Cambodia airport

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់សូមគោរពថ្លែងអំណរគុណយ...
25/10/2025

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ​ ដែលបានផ្តល់កិត្តិយស ដោយបានចំណាយពេលវេលាដ៏មានតម្លៃ ជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃមន្ទីរពេទ្យយើងខ្ញុំ និងបានអញ្ជើញចុះទស្សនកិច្ចនៅតាមផ្នែកមួយចំនួននៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដើម្បីឈ្វេងយល់ ពីបទពិសោធន៍ជាក់ស្តែងនិយមស្តីពី ឧត្តមានុវត្តន៍ និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវា របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលជាមន្ទីរពេទ្យជ័យលាភីលេខ១ទូទាំងប្រទេសកម្រិត CPA3 ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០១៩ និងឆ្នាំ២០២៤ ។

ជាពិសេសទៅទៀតនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជ្រើសរើសយកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមជាទីកន្លែងសម្រាប់ សមាជិក សមាជិកា និងគណៈប្រតិភូ រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ទូទាំងប្រទេស បានចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ប្រកបដោយភាពជាក់ស្តែងនិយមស្តីពី ឧត្តមានុវត្តន៍ និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមផងដែរ ។

ឆ្លងតាមដំណើរទស្សនកិច្ចសិក្សា របស់សមាជិក សមាជិកា និងគណៈប្រតិភូ រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ទូទាំងប្រទេសនាពេលនេះ និងការផ្តល់ព័ត៌មានត្រឡប់ រួមជាមួយអនុសាសន៍ល្អៗ នៅក្នុងឱកាសនៃវេទិការសំនួរ ចម្លើយ ក្រោមការសម្របសម្រួល របស់ឯកឧត្តម សៀត វិចិត្រ អគ្គលេខាធិការរងនៃ គ.ក.ស បានផ្តល់នូវកាឡានុវត្តភាព និងជាប្រភពនៃការលើកទឹកចិត្តដ៏មានតម្លៃ សម្រាប់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងការបន្តពង្រឹង និងពង្រីកសមត្ថភាព បន្ថែមទៀតដើម្បីអភិវឌ្ឍមន្ទីរពេទ្យឲ្យកាន់តែមានភាពទំនើបកម្ម ទាំងហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវា ឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ដោយផ្សារភ្ជាប់មនសិការ ស្មារតី វិជ្ជាជីវៈ ប្រកបដោយឧត្តមភាព ជាមន្ត្រីរាជការ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសហការីទាំងអស់ សូមទទួលបាននូវសុខភាពល្អ សំណាងល្អ និង ទទួលជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសមប្រកបទៅដោយពុទ្ធពរទាំងឡាយ៤ ប្រកាគឺ : អាយុ វណ្ណៈ សុខៈ ពលៈ កុំបីមានឃ្លៀងឃ្លាតឡើយ ។

Address

Street Preah Bat Ketomealea Corner Street Preah Soya Varman 2
Kâmpóng Cham

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យខេត្តកំពង់ចាម /Kampong Cham Provincial Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category