Batheay Referral Hospital/មន្ទីរពេទ្យបង្អែកបាធាយ

Batheay Referral Hospital/មន្ទីរពេទ្យបង្អែកបាធាយ ផ្លូវជាតិលេខ 6A ភូមិ បាធាយ ឃុំ បាធាយ ស្រុក បាធាយ ខេត្តកំពង់ចាម

រសៀលថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ង៉ូវ កាង ...
25/11/2025

រសៀលថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានផែនការកែលម្អបន្ទប់សង្គ្រោះបន្ទាន់ បន្ទប់វះកាត់ នៅមន្ទីរពេទ្យបង្អែកបាធាយ ដោយមានការចូលរួមពីប្រធានមន្ទីរពេទ្យ ប្រធានផ្នែកសង្គ្រោះបន្ទាន់ ប្រធានផ្នែកវះកាត់។ ក្នុងនោះផងដែរឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់ក្រុមគ្រូពេទ្យដែលខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជាពលរដ្ឋ និងត្រូវបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីផ្ដល់ការថែទាំព្យាបាលជំងឺកាន់តែប្រសើរ!
#មន្ទីរពេទ្យបង្អែកបាធាយ
មន្ទីរពេទ្យបង្អែក បាធាយ

 #មន្ទីរពេទ្យបង្អែកបាធាយថ្នាក់​ដឹកនាំមន្ទីរពេទ្យបង្អែកបាធាយ លោកវេជ្ជបណ្ឌិតទូច ហួតព្រមទាំងសហការី បានចូលរួមសិក្ខាសាលា ចែករ...
17/11/2025

#មន្ទីរពេទ្យបង្អែកបាធាយ
ថ្នាក់​ដឹកនាំមន្ទីរពេទ្យបង្អែកបាធាយ លោកវេជ្ជបណ្ឌិតទូច ហួតព្រមទាំងសហការី បានចូលរួមសិក្ខាសាលា ចែករំលែកបទ​ពិសោធន៍នៃការគ្រប់គ្រងនិងការផ្តល់សេវា​សាធារណៈ​របស់អង្គភាពផ្តល់​សេវាគំរូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សំណុំសកម្មភាពបង្គ្រប់កម្រិត១ និងកម្រិត២ នៅខេត្តកោះកុង។

មន្ត្រីរាជការដែលជាតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរាជធានី-ខេត្ត ប្រធានមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ និងកម្រិត២ ទូទាំងប្រទេស បានមកជួបជុំគ្នានៅខេត្តកោះកុង ដើម្បីចែករំលែកនូវបទពិសោធ ក៏ដូចជាព័ត៌មានជាមួយគ្នាទៅវិញទៅមក ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវឧត្តមានុវត្តន៍ និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈជូនប្រជាជន របស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤។
មន្ទីរពេទ្យបង្អែក បាធាយ
https://www.batheayhospital.com/
_________________________

29/10/2025

ជំងឺឡើងសម្ពាធឈាម

ការដឹងពីសម្ពាធឈាមរបស់អ្នកអាចការពារជីវិតអ្នកនិង បង្ការពិការភាព បណ្តាលពីជំងឺគាំងបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល ដែលបណ្តលមកពីជំងឺលើសសម្ពាធឈាម។

សូមប្រជាពលរដ្ឋអាយុ ៤០ ឡើងទៅពិនិត្យសម្ពាធឈាមនៅមណ្ឌលសុខភាព​ដែលនៅជិតអ្នកបំផុត។
#មន្ទីរពេទ្យបង្អែកបាធាយ
មន្ទីរពេទ្យបង្អែក បាធាយ
https://www.batheayhospital.com/

27/10/2025
18/10/2025

#មន្ទីរពេទ្យបង្អែកបាធាយ
មន្ទីរពេទ្យបង្អែក បាធាយ

ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យបង្អែក បាធាយសូមថ្លែងអំណរគុណយ៉ាងជ្រាលបំផុត ក្រុមហ៊ុនឱសថ MAI (Med Afro I...
11/10/2025

ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យបង្អែក បាធាយសូមថ្លែងអំណរគុណយ៉ាងជ្រាលបំផុត ក្រុមហ៊ុនឱសថ
MAI (Med Afro Impex Inc) បានឧបត្ថម្ភកៅអី ជ័រចំនួន ៣០ សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ។
ឆ្លៀតក្នុងឱកាសនេះ បានបង្ហាញពីកាយវិការទឹកចិត្តសម្បុរសធម៌ សូមគោរពជូនពរ ក្រុមហ៊ុនឱសថ នាយកក្រុមហ៊ុន សហការី ទាំងអស់ មានសុខភាពល្អរឹងមាំ ប្រកបអាជីព ជោគជ័យរីកចំរើន ជានិរន្តរ៍❤️❤️

 #សៀមរាប ថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ពិធីប្រគល់សេចក្តីសម្រ...
08/10/2025

#សៀមរាប
ថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥

ពិធីប្រគល់សេចក្តីសម្រេចស្តីពីការទទួលស្គាល់មន្ទីរពេទ្យបង្អែកបាធាយ ជាគ្រឹះស្ថានសម្ព័ន្ធទ្រទ្រង់កម្មសិក្សាគ្លីនិកសម្រាប់និស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ដែលទើបទទួលបានការទទួលស្គាល់ពីក្រសួងសុខាភិបាល រយៈពេល៥ ឆ្នាំ។
#មន្ទីរពេទ្យបង្អែកបាធាយ
មន្ទីរពេទ្យបង្អែក បាធាយ
https://www.batheayhospital.com/

ព្រឹកថ្ងៃចន្ទ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព ស ២៦៦៩ត្រូវថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ ក្រុមការងារ IT នៃបេឡាជាតិសន្តិស...
06/10/2025

ព្រឹកថ្ងៃចន្ទ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព ស ២៦៦៩
ត្រូវថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ ក្រុមការងារ IT នៃបេឡាជាតិសន្តិសុខសង្គម មកដាក់ម៉ាស៊ីនស្កែននៅមន្ទីរពេទ្យបង្អែក បាធាយដើម្បីធ្វើការកំណត់
អត្តសញ្ញាណ និងសុពលភាពសមាជិក បសស តម្រូវឲ្យអនុវត្តការស្កេនខ្ចៅដៃ របស់សមាជិក បសស ក្នុងការប្រើប្រាស់សេវាសុខាភិបាល ។

កម្រងរូបភាពរបស់ក្រុមការងាររបស់ក្រសួងមុខងារសាធារណៈ ធ្វើកិច្ចសម្ភាសន៍ ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកបាធាយ!
20/09/2025

កម្រងរូបភាពរបស់ក្រុមការងាររបស់ក្រសួងមុខងារសាធារណៈ ធ្វើកិច្ចសម្ភាសន៍ ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកបាធាយ!

 #មន្ទីរពេទ្យបង្អែកបាធាយ     នាព្រឹកថ្ងៃសៅរ៍ ១៤កើតខែភទ្របទ ឆ្នាំម្សាញ់សប្ត ស័កពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្ន...
07/09/2025

#មន្ទីរពេទ្យបង្អែកបាធាយ
នាព្រឹកថ្ងៃសៅរ៍ ១៤កើតខែភទ្របទ ឆ្នាំម្សាញ់សប្ត ស័កពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។
លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំគណៈអភិបាលស្រុក និងការិយាល័យសុខាភិបាលស្រុក ចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក ដួង ចិត្រ្តា ជាពលទាហានប្រចាំការសមរភូមិជួរមុខ ភូមិភាគ២ ទិសប្រាសាទតាក្របី មានទីលំនៅបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាធាយ កាលពីថ្ងៃទី ៥ខែកញ្ញា ឆ្នាំ២០២៥ ដែលមាន
អាការៈ សម្រាន្តមិនលក់ ហូមមិនសូវបាន ឈឺសន្លាក់ដៃជើង។
ចំពោះស្ថានភាព ជំងឺមធ្យម ក្រោមពីការយកចិត្តដាក់បំផុតក្នុងការព្យាបាលពីគ្រូពេទ្យ ស្ថានភាពជំងឺមានលក្ខណៈធូរស្រាលច្រើន ។សម្ភារៈដែលបានប្រគល់ជូនរួមមាន÷
-ថវិកា ៥០ម៉ឺនរៀល
-មី ២កេស
-ត្រីខ ២យួ
- ទឹកសុទ្ធ ១កេះ
-ទឹកស៊ីអ៊ីវ១យួរ
-ទឹកត្រី១យួរ
-មុង ១
-កន្ទេល១

ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ #មន្ទីរពេទ្យបង្អែកបាធាយ ...
02/09/2025

ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥
#មន្ទីរពេទ្យបង្អែកបាធាយ
បានដឹកនាំកិច្ចប្រជុំប្រចាំសីហា ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ទូច ហួត ប្រធានមន្ទីរពេទ្យបង្អែកបាធាយ និងថ្នាក់ដឹកនាំ ប្រធានផ្នែក នាយសាលគ្រប់ផ្នែកទាំងអស់ ដើម្បីពិនិត្យមើលសកម្មភាពផ្ដល់សេវា និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់។ ក្នុងនោះផងដែរ លោកវេជ្ជបណ្ឌិត វ័រ ធីម អនុប្រធានមន្ទីរពេទ្យ និងជាប្រធានបច្ចេកទេសបានលើកនូវបទបង្ហាញអំពីដំណើរការផ្ដល់សេវា ធ្វើយ៉ាងប្រកបដោយសមធម៌ ជូនអតិថិជនដែលមកប្រើប្រាស់សេវា រួមមាន ការធ្វើបដិសណ្ឋារកិច្ច ឥរិយាបថនៃការផ្តល់សេវា។ល។

Address

NR6, Batheay, Kampong Cham Province
Kampong Cham
030101

Alerts

Be the first to know and let us send you an email when Batheay Referral Hospital/មន្ទីរពេទ្យបង្អែកបាធាយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Batheay Referral Hospital/មន្ទីរពេទ្យបង្អែកបាធាយ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category