Samreth Sary Eye Specialist-ពេទ្យភ្នែក សំរិទ្ធិ សារី

  • Home
  • Cambodia
  • Kâmpôt
  • Samreth Sary Eye Specialist-ពេទ្យភ្នែក សំរិទ្ធិ សារី

Samreth Sary Eye Specialist-ពេទ្យភ្នែក សំរិទ្ធិ សារី Professional and Private Consultation Room
Cutting-Edge Technology in Eye Care

ពិនិត្យ និង ព្យាបាលភ្នែកដោយវេជ្ជបណ្ឌិតឯកទេសភ្នែក មានបទពិសោធន៍ច្រើនឆ្នាំ
បកកន្ទុយថ្លែន បូមបាយភ្នែកដោយម៉ាសុីនទំនើបនិងបច្ចេកទេសចុងក្រោយ
វះកាត់ជំងឺភ្នែកដោយក្រុមវេជ្ជបណ្ឌិតឯកទេសភ្នែកច្រើននាក់
វាស់និងកាត់វ៉ែនតាគ្រប់ប្រភេទ
ដោយអ្នកឯកទេសខាងវ៉ែនតា(ចក្ខុមាត្រការី)

សូមអរគុណអតិថិជនទាំងអស់ដែលបានអញ្ជេីញមកពិនិត្យភ្នែក វាស់ភ្នែកនិងកាត់វ៉ែនតា ។🙏🏻💗 Samreth Sary Eye Clinic-ពេទ្យភ្នែក សំរិទ្ធ...
17/10/2025

សូមអរគុណអតិថិជនទាំងអស់ដែលបានអញ្ជេីញមកពិនិត្យភ្នែក វាស់ភ្នែកនិងកាត់វ៉ែនតា ។🙏🏻💗

Samreth Sary Eye Clinic-ពេទ្យភ្នែក សំរិទ្ធិ សារី
យេីងមានដងវ៉ែនតាច្រេីនម៉ាក ច្រេីនជំរេីស និង កញ្ចក់គ្រប់ប្រភេទសំរាប់ជ្រេីសរេីស។

-ពិនិត្យ និង ព្យាបាលភ្នែកដោយវេជ្ជបណ្ឌិតឯកទេសភ្នែក

-ផ្តល់ជូនការប្រឹក្សានិងវាស់ភ្នែកដោយចក្ខុមាត្រការីមានជំនាញច្បាស់លាស់។

-ថែមជូនក្រណាត់ ទឹកលាងកញ្ចក់វ៉ែនតា ប្រអប់ និងការថែទាំជុសជុលដងដោយឥតគិតថ្លៃ។

-ដឹកជញ្ជូន២៥ខេត្តក្រុង។

សំរាប់ពត៍មានបន្ថែម: 017 463 403 , 081 733 781
Telegram: https://t.me/samrethsaryeyeclinic

Chat: http://t.me/Samreth_sary_eye_specialist

ទីតាំង:https://maps.app.goo.gl/fSfYQvgFitaD726S6?g_st=ic

(English Below) 👁️✨ ព្យាបាលជំងឺកន្ទុយថ្លែន ដោយបច្ចេកទេសវេជ្ជសាស្រ្តទំនើបចុងក្រោយតាមរយ:សារធាតុបញ្ជាប់ជាលិកាវេជ្ជសាស្រ្ត (...
15/10/2025

(English Below)

👁️✨ ព្យាបាលជំងឺកន្ទុយថ្លែន ដោយបច្ចេកទេសវេជ្ជសាស្រ្តទំនើបចុងក្រោយតាមរយ:សារធាតុបញ្ជាប់ជាលិកាវេជ្ជសាស្រ្ត (កាវធម្មជាតិ សំរាប់បិទភ្ជិតជាលិកា) - ងាយស្រួល រហ័ស និងមានប្រសិទ្ធភាព! ✨👁️

តើអ្នកធ្លាប់សង្កេតឃើញ នៅគែមនែកញ្ចក់ភ្នែកថ្លា របស់អ្នក មានសាច់ពណ៍សដុះលយចូលក្នុងកញ្ចក់ភ្នែក ជួនកាលអាច រីកធំបន្តិចម្តងៗ ដែរ​ឬទេ?
នោះអាចជាកន្ទុយថ្លែន pterygium

អការៈដែលបណ្តាលមកពីកន្ទុយថ្លែន មានដូចជា :
⚠️ ភ្នែកឆាប់ឡើងក្រហម ក្រហាយ និងរមាស់ ឫ ឧស្សាហ៍ចេញទឹកភ្នែក
⚠️ មើលឃើញព្រាល ឬ អន់គំហើញម្តងបន្តិចៗ ឫ ចាំងពន្លឺ
⚠️ បញ្ហាផ្នែកសោភ័ណភាព (មើលទៅភ្នែកមិនស្អាត)

📣កន្ទុយថ្លែន ជាការដុះខុសប្រក្រតី នៃជាលិកាថ្លា (Conjunctiva) ដែលស្រោបជុំវិញភ្នាសពណ៍ស (Sclera : ផ្នែកពណ៍សនៃភ្នែកជុំវិញផ្នែកពណ៍ខ្មៅ ដែលយើងអាចមើលឃើញ)

📣វិធីការពារ:
👉គួរជៀសវាងមិនឱ្យភ្នែកត្រូវពន្លឺព្រះអាទិត្យ ខ្យល់ ធូលីនិងផ្សែង គួរពាក់វ៉ែនតាការពារកំដៅថ្ងៃនៅពេលដែលចេញទៅក្រៅត្រូវកំដៅថ្ងៃខ្លាំង ។
👉 សម្រាប់អ្នកដែលធ្វើការនៅឧស្សាហកម្មលោហៈ បានទទួលរងនូវកាំរស្មីអ៊ុលត្រាវីយូឡេត៍ (UV light) ក្នុងកំរិតខ្ពស់ខ្លាំង គួរពាក់វ៉ែនតាការពារកាំរស្មីជាប់ជានិច្ច ហើយគួរប្រើម៉ាសពិសេសការពារកាំរស្មីក្នុងកំឡុងពេលអនុវត្តិការងាររាល់លើក។

វិធីសាស្រ្តព្យាបាល :
🔺សុំបញ្ជាក់ថាមិនទាន់មាន ថ្នាំបន្តក់ភ្នែកណា អាចព្យាបាលជំងឺ កន្ទុយថ្លែន បានទេ។
👉ជំងឺដុះកន្ទុយថ្លែនទំហំតូចមិនមានគ្រោះថ្នាក់អ្វីដល់ភ្នែកនោះទេ ប្រសិនបើថែរក្សាបានល្អ ជៀសវាងកត្តាដែលជំរុញឱ្យមានការរលាកភ្នែក ដោយការពាក់វ៉ែនតាដើម្បីការពារកំដៅថ្ងៃ ខ្យល់ ធូលី លំអង ផ្សែង ឧស្សាហ៍លុបមុខ មិនគេងយប់ពេក កាត់បន្ថយការទទួលទានជាតិស្រវឹង និង ជក់បារី ។ ដូច្នោះហើយ ការវះកាត់ដើម្បីយកកន្ទុយថ្លែនចេញគឺមិនមានការចាំបាច់នោះឡើយ ។
👉ចំណែកឯកន្ទុយថ្លែនដែលមានទំហំធំ និងមានការរលាកភ្នែកញឹកញាប់រហូតមើលមិនច្បាស់ គ្រូពេទ្យមានការណែនាំឱ្យបកយកកន្ទុយថ្លែនចេញ ។

💡នៅសំរិទ្ធិ សារី ឯកទេសភ្នែក វេជ្ជបណ្ឌិតឯកទេសភ្នែក យើង ពិនិត្យរករោគវិនិច្ឆ័យច្បាស់លាស់ នៃជំងឺដុះកន្ទុយថ្លែន និង ព្យាបាលដោយការបកកន្ទុយថ្លែនតាមបច្ចេកទេសវេជ្ជសាស្រ្ត ទំនើបដោយប្រើសារធាតុបញ្ជាប់ជាលិកាវេជ្ជសាស្រ្ត (កាវធម្មជាតិ សំរាប់បិទភ្ជិតជាលិកា)។
វិធីសាស្រ្តនេះ មានអត្ថប្រយោជន៍ ដូចជា
🔹 មិនមានការរំខាន រកាំភ្នែក ដូចការបិទភ្ជិតជាលិការដោយប្រើចេសដេរ
🔹ព្យាបាលជាសះស្បើយលឿន
🔹មិនចាំបាច់ដាក់ថ្នាំសន្លប់
🔹មិនចាំបាច់សំរាកពេទ្យ
🔹 អត្រាកើតឡើងវិញទាប
🔹 ទទួលបានរូបរាងភ្នែកស្រស់ស្អាតជាងមុន

👀 ភ្នែកស្អាត ការមើលឃើញច្បាស់ និងទំនុកចិត្តកាន់តែខ្ពស់ – ជាមួយបច្ចេកទេស ភ្ជាប់ជាលិកាដោយសារធាតុបញ្ជាប់ជាលិកាវេជ្ជសាស្រ្ត (Fibrin glue) របស់យើង។

#សំរិទ្ធិសារី #កំពត #ឯកទេសភ្នែក #ការថែទាំភ្នែក #កន្ទុយថ្លែន #ភ្នែក

👁️✨ Pterygium Surgery with Advanced Graft Glue – Gentle, Fast, Effective! ✨👁️

Do you have a fleshy growth on your eye (Pterygium)?
Left untreated, it can cause:
⚠️ Redness & irritation
⚠️ Blurred or distorted vision
⚠️ Cosmetic concerns

💡 At Samreth Sary Eye Specialist, we offer Modern Pterygium Surgery with Graft Glue – a safer, faster, and more comfortable solution.

🔹 No stitches – only tissue glue
🔹 Less pain & irritation
🔹 Faster healing & recovery
🔹 Lower recurrence rate
🔹 Better cosmetic outcome



👀 Clear eyes, brighter vision, greater confidence – with our advanced graft glue technique.

📅 Book your consultation today and see the differece!

សំរាប់ពត៍មានបន្ថែម: 017 463 403 , 081 733 781

Telegram: https://t.me/samrethsaryeyeclinic

Chat: http://t.me/Samreth_sary_eye_specialist

ទីតាំង:https://maps.app.goo.gl/fSfYQvgFitaD726S6?g_st=i

14/10/2025
09/10/2025

SEROVA eyewear x Essilor Transition genS 💫

✨Promotionពិសេសពី ក្រុមហ៊ុនកញ្ចក់ប្រទេសបារាំងEssilor.✨រាល់ការជាវកញ្ចក់ពហុចម្ងាយ (Progressive Varilux) ប្រភេទណាមួយអតិថិជន...
09/10/2025

✨Promotionពិសេសពី ក្រុមហ៊ុនកញ្ចក់ប្រទេសបារាំងEssilor.
✨រាល់ការជាវកញ្ចក់ពហុចម្ងាយ (Progressive Varilux) ប្រភេទណាមួយអតិថិជននឹងទទួលបាន កញ្ចក់ចំនួនមួយគូប្រភេទដូចគ្នាភ្លាមៗ ។

សំរាប់ពត៍មានបន្ថែម: 017 463 403 , 081 733 781
Telegram: https://t.me/samrethsaryeyeclinic

Chat: http://t.me/Samreth_sary_eye_specialist

ទីតាំង:https://maps.app.goo.gl/fSfYQvgFitaD726S6?g_st=ic

09/10/2025

អបអរសាទរ ទិវាសុខភាពភ្នែកពិភពលោក ៩ តុលា ២០២៥ ក្រោមប្រធានបទ ស្រលាញ់ភ្នែករបស់អ្នក

03/10/2025

សកម្មភាពខ្លះៗនាថ្ងៃចុងសប្តាហ៍នៅ Samreth sary eye specialist 🤍.

Address

J5FM+87F, Krong Kampot
Kampot
70802

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+85517463403

Alerts

Be the first to know and let us send you an email when Samreth Sary Eye Specialist-ពេទ្យភ្នែក សំរិទ្ធិ សារី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Samreth Sary Eye Specialist-ពេទ្យភ្នែក សំរិទ្ធិ សារី:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram