Khmer Guruji Sagarrumagarmatha

Khmer Guruji Sagarrumagarmatha ការផ្សព្វផ្សាយនូវព្រះធម៌ដ៏​ពិសិដ្ឋរបស់ព្រះគ្រូ រូម៉ា ( GURUJI SAGARRUMAGARMATHA )

21/10/2025

ព្រះគ្រូ សាគររូមាគាម៌ថ ព្រះមេត្តាចែករំលែកពីវិធីសមាធិឧបកិច្ច ដែលជាវិធីសមាធិអាលោកកសិណភាវនា (សមាធិពន្លឺ) សម្រាប់អ្នកដែលចង់រៀនសមាធិ ដើម្បីសេចក្ដីសុខសាន្តនៅខាងក្នុងចិត្ត ប៉ុន្តែមិនទាន់មាននិស្ស័យ ឬបុណ្យកុសលគ្រប់គ្រាន់ដើម្បីចូលមកនឹងព្រះធម្មវិធីសមាធិបុរាណ លំហូរព្រះស័ព្ទ នៃព្រះជាម្ចាស់ (សំឡេង និងពន្លឺនៅខាងក្នុង) ។

លោក​អ្នក​អាច​អង្គុយ​ក្នុង​ឥរិយាបថ​ណា​ក៏​បាន ឲ្យ​តែ​លោក​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​​ឯង​បាន​ធូរស្រាល សុខ​ស្រណុក ។ ក្រោយ​ពី​លោក​អ្នក​បាន​អង្គុយ​ចុះ​ហើយ ៖ ចូរ​បន្ធូរ​រាងកាយ ដៃ​ទាំង​ពីរ​អាច​ដាក់​ស្រាលៗ អញ្ចឹង ដាក់​លើ​ភ្លៅ ឬ​ដាក់​អញ្ចឹង​ក៏​បាន ។

បន្ទាប់​មក លោក​អ្នក​ទាញ​ការ​ផ្ចង់អារម្មណ៍​ទាំងឡាយ ហើយ​ផ្ចង់​នៅ​ទី​នេះ ភ្នែក​មហា​ប្រាជ្ញាញាណ គឺ​ចំណុច​ចំកណ្ដាល​ថ្ងាស កន្លែង​ដែល​យើង​បាន​បង្ហាញ​ឲ្យ​លោក​អ្នក ។ ប្រមូល​អារម្មណ៍​ចំ​កណ្ដាល​ថ្ងាស ។ ផ្ចង់​នៅ​ត្រង់​នេះ ។ ចាប់​ពី​ចំណុច​នេះ លោក​អ្នក​សម្លឹង​ទៅ​ខាង​មុខ ។

នៅ​ខាង​មុខ​នេះ លោក​អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​ផ្ទាំង​បញ្ចាំង​មួយ​ដ៏​ធំ ហើយ​មាន​អារម្មណ៍​ថា​សុខសាន្ត​បំផុត ។ ហើយ​ភាព​មហស្ចារ្យ នៃ​មេឃា​ចក្រវាឡ​នឹង​កើត​មាន ។

11/10/2025

ជីវិតអវិជ្ជារបស់មនុស្សលោកគឺអញ្ចឹងឯង ! កម្លាំងអវិជ្ជាបានបិទបាំងយើងគ្រប់រូប មិនត្រឹមតែមនុស្សលោកទេ គឺទាំងត្រៃលោកតែម្ដង ។ កម្លាំងអវិជ្ជនេះ គ្របដណ្ដប់លើសព្វសត្វលើភពផែនដី និងទូទាំងត្រៃលោកដ៏មហាធំធេង ។ ដូច្នោះហើយ យើងហៅនេះគឺកម្លាំងអវិជ្ជា !

ប្រសិនបើលោកអ្នកចង់រួចផុតពីនោះ យើងនឹងមានវិធីជួយលោកអ្នក ! ប្រសិនបើលោកអ្នកអនុញ្ញាត យើងនឹងកម្ទេចផ្ទាំងអវិជ្ជានេះ ទម្លុះវា យកលោកអ្នកចេញផុតពីភាពងងឹតដែលឃុំគ្រងជីវិតខ្លួន ហើយឈានទៅកាន់មាគ៌ាត្រាស់ដឹង ។ យើងនឹងជួយឲ្យលោកអ្នកស្ដារឡើងវិញនូវឫទ្ធិមហាប្រាជ្ញាញាណដែលមានស្រាប់នៅខាងក្នុងមនុស្សគ្រប់រូប ។ យើងមានឫទ្ធិអំណាចគ្រប់គ្រាន់ដើម្បីធ្វើការងារនេះ !

08/10/2025

ការប្រទានចិត្តសម្បទាមិនត្រូវការភាសាបរិយាយ ។ ប៉ុន្តែលោកអ្នកក៏ត្រូវការពេលវេលាពីរ បីម៉ោងដើម្បីទទួលការពន្យល់ពីរបៀបអង្គុយសមាធិក្នុងឥរិយាបថសាមញ្ញនាជីវិតប្រចាំថ្ងៃ ។ តាមរយៈនោះ លោកអ្នកនឹងស្គាល់បានអ្វីពិត អ្វីក្លែងក្លាយ អ្វីត្រូវ អ្វីខុស ហើយដឹងថាឥរិយាបថណាសមស្រប ហើយងាយប្រតិបត្តិជាង ជាពិសេសគឺចំពោះគ្រហស្ថ ។

លោកអ្នកគ្រាន់តែអង្គុយយ៉ាងណាឲ្យអារម្មណ៍ធូរស្រាលគឺជាការស្រេច ។ អ្នកតំណាងរបស់យើង នឹងណែនាំឲ្យលោកអ្នកយ៉ាងច្បាស់លាស់ ។

ចំពោះការប្រទានចិត្តសម្បទាវិញ យើងមិនពោលមួយពាក្យណាទេ ។ ទាំងសង្ខាងគឺរក្សាភាពស្ងៀមស្ងាត់ យើងគង់នៅទីនេះ លោកអ្នកអង្គុយនៅទីណាមួយ ស្ងៀមស្ងាត់ដូចគ្នា ។ ប៉ុន្តែលោកអ្នកនៅតែទទួលបានឫទ្ធិចិត្តសម្បទា ។

ក្រោយពីបានទទួលចិត្តសម្បទា លោកអ្នកនឹងទទួលបានអារម្មណ៍ថារវៀងការអង្គុយសមាធិជាមួយនឹងព្រះសត្យគ្រូ និងអង្គុយសមាធិតែម្នាក់ឯងវាខុសគ្នាយ៉ាងណា ។

04/10/2025

សមាធិ​ជា​សិរីមង្គល​ដែល​ធំ​បំផុត​ក្នុង​ជីវិត​យើង ។ សមាធិ​នាំ​មក​បុណ្យ​កុសល ព្រមទាំង​ថាមពល​សុខសាន្ត​ ដ៏​មាន​តម្លៃ​បំផុត ។ ពេល​ដែល​ចិត្ត​បាន​សុខ យើង​ប្រកប​ការងារ​អ្វី​ក៏​បាន​រលូន ។

ពេល​ដែល​យើង​មាន​ថាមពល​សុខសាន្ត និង​ចិត្ត​ភ្លឺ​ថ្លា រាល់​ការ​គិតគូរ ឬ​សកម្មភាព​ក៏​ងាយ​នឹង​បាន​សម្រេច ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ខ្វះ​ភាព​ភ្លឺ​ស្វាង និង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដោយ​ខ្វះ​មហា​ប្រាជ្ញា យើង​នឹង​ត្រូវ​បរាជ័យ បាត់បង់​ទាំង​ដើម ទាំង​ចុង ។

ពេល​យើង​សមាធិ និង​មាន​ភាព​ភ្លឺ​ស្វាង​ហើយ យើង​នឹង​មាន​សេចក្ដី​សម្រេច​ចិត្ត​ស្រឡះ និង​សម្រេច​បាន​ផល​ជា​ទី​គាប់ចិត្ត ។

នេះ​ជា​ផល​ប្រយោជន៍​ជាក់ស្ដែង​របស់​ការ​ចម្រើន​សមាធិ​តាម​រយៈ​ព្រះធម្មវិធី​សមាធិ​បុរាណ លំហូរ​ព្រះស័ព្ទ​ នៃ​ព្រះជាម្ចាស់ ជា​មួយ​នឹង​ឫទ្ធិ​ចិត្ត​សម្បទា ដែល​យើង​បាន​ប្រគល់​ជូន​លោក​អ្នក ។

29/09/2025

លោកអ្នកគប្បីខិតខំរក្សាភាពធូរធារបស់ខ្លួន ហើយបើកចំហបេះដូង ដើម្បីទទួលព្រះអំណោយទានពីព្រះពុទ្ធ ព្រះពោធិសត្វ !

ទោះបីយើងមានបានដល់ថ្នាក់ណាក៏ដោយ ពេលស្លាប់ទៅ ក៏បាតដៃទទេដែរ មិនអាចយកអ្វីតាមខ្លួនបានឡើយ ក្រៅពីបុណ្យ និងបាបរបស់ខ្លួន ។

ព្រះពុទ្ធ ព្រះពោធិសត្វ ប្រទានឲ្យយើងសម្ភារៈ យើងគួរតែរក្សា និងប្រើប្រាស់វាឲ្យមានផលប្រយោជន៍ សមហេតុសមផល ។

យើងក៏ធ្វើការ ក៏មានចិត្តលោភ ចង់បាន ប៉ុន្តែលោភដើម្បីបង្កើតគុណតម្លៃបន្ថែម ដើម្បីទំនាក់ទំនង ដើម្បីធ្វើអំពើល្អ នាំមកផលប្រយោជន៍ជូនសព្វសត្វ ជាពិសេសគឺជូនអ្នកដែលអភព្វ ពុំមានបុណ្យកុសលដូចយើង !

27/09/2025

ពេល​ដែល​ទទួល​បាន​ចិត្ត​សម្បទា គឺ​ជា​ពេល​ដែល​លោក​អ្នក​បាន​ត្រាស់​ដឹង​រួច​ហើយ ។ ថ្ងៃ​ដែល​លោក​អ្នក​បាន​ទទួល​ចិត្ត​សម្បទា គឺ​ជា​ថ្ងៃ​ដែល​ភាព​ត្រាស់​ដឹង​របស់​លោក​អ្នក​បាន​កើត​ឡើង ។ ចាប់​ពី​ពេលា​នោះ លោក​អ្នក​ចាប់ផ្ដើម​ចម្រើន​ភាព​ត្រាស់​ដឹង មួយៗ មួយ​ជំហាន​មួយ មួយ​ជំហាន​មួយ ហើយ​ចេះ​តែ​កើន​ឡើង កើន​ឡើង​រហូត ។

ប៉ុន្តែ ជួនកាល ដោយសារ​តែ​ត្រូវ​ផ្ទាំង​អវិជ្ជា​បិទបាំង​យូរ​ពេក ឆ្លងកាត់​ជាតិ​ជា​ច្រើន ភ្លាមៗ លោក​អ្នក​មិន​អាច​ទទួល​ស្គាល់​បាន​ថា​ខ្លួនឯង​បាន​ត្រាស់​ដឹង​ហើយ ខ្លួន​ឯង​បាន​យល់​ដឹង​ពី​រឿង​នេះ​រឿង​នោះ ខ្លួន​ឯង​បាន​លះ​បង់​ហើយ ។ល។ ដូច្នោះ​ហើយ លោក​អ្នក​ត្រូវ​ការ​ពេលវេលា​ដើម្បី​យល់​ជ្រាប​បន្តិច​មួយៗ មួយ​ថ្ងៃ​បន្តិច មួយ​ថ្ងៃ​បន្តិច ។

រួច​មក លោក​អ្នក​នឹង​បាន​លើក​កំពស់​ជាង នឹង​ដឹង​ថា​ខ្លួន​ឯង​ជា​នរណា មក​ពី​ណា ហើយ​នឹង​ត្រឡប់​ទៅ​កាន់​ទី​ណា ។

« ក្នុងលោកនេះ មិនមានអ្នកណាម្នាក់អាចសម្រេចបានសេចក្ដីប្រាថ្នាមួយគឺ ៖អ្វីៗ នឹងកើតឡើងត្រូវតាមចិត្តរបស់ខ្លួន ។ដូច្នោះហើយ ដំបូ...
17/09/2025

« ក្នុងលោកនេះ មិនមានអ្នកណាម្នាក់អាចសម្រេចបានសេចក្ដីប្រាថ្នាមួយគឺ ៖
អ្វីៗ នឹងកើតឡើងត្រូវតាមចិត្តរបស់ខ្លួន ។

ដូច្នោះហើយ ដំបូងគេបង្អស់ លោកអ្នកត្រូវពញ្ញាក់ខ្លួនឯងសិន ។ ប្រសិនបើលោកអ្នកចេះតែបន្តចង់ឲ្យរឿងអ្វីៗ គ្រប់យ៉ាងកើតឡើងតាមសេចក្ដីប្រាថ្នា មហិច្ឆតា តណ្ហា របស់ខ្លួន គឺអ្វីៗ ដែលលោកអ្នកមានមិនអាចណាស្ថិតស្ថេរបានឡើយ ! »

--- ព្រះពុទ្ធោវាទ របស់ ព្រះគ្រូ សាគររូមាគាម៌ថ ---

15/09/2025

មនុស្សខុសគ្នា មានទស្សនៈខុសគ្នា ។ ពួកគេចង់សម្លឹងទៅទិសមួយណា ឬសម្លឹងឆ្ងាយប៉ុណ្ណា ស្រេចតែពួកគាត់ ។ យើងមិនចាប់អារម្មណ៍ពីរឿងនោះទេ ។ គ្រូមួយថ្ងៃ គឺជាគ្រូគ្រប់ជាតិ ។ ទោះបីយើងបានរៀនជាមួយនឹងអ្នកណា យើងក៏ជានិច្ចកាល គោរពពួកគាត់ដូចគ្រូមួយរូប ។

ពិភពលោកនេះទាំងមូល គឺជាគ្រូ របស់យើង ។ យើងធ្លាប់បាននិយាយថា យើងសម្រេចបានផលត្រាស់ដឹង ក៏ដោយសារជនភៀសខ្លួន។ ដូច្នោះហើយ ពួកគាត់គ្រប់រូប សុទ្ធតែជាគ្រូរបស់យើង !

ទោះបីទៅដល់ទីណា យើងតែងតែរៀនសូត្រ ហើយអ្នកណាក៏អាចជាគ្រូរបស់យើង ។ គ្រប់ទិសទី គឺមានគ្រូ មិនមែនតែគ្រូដែលពិសេសប៉ុន្មានអង្គនោះទេ ។ យើងសម្លឹងមើលពួកគាត់ រៀនបានពីពួកគាត់ ។ មួយថ្ងៃ រៀនបានរឿងមួយ មួយឆ្នាំ ឬយូរឆាប់ប៉ុន្មានក៏ដោយពួកគេសុទ្ធតែជាគ្រូ ។ « គុរុ ព្រហ្មា គុរុ វិស្ណុ គុរុ ទេវោ មហេស្វរៈ » !

12/09/2025

កូន​កតញ្ញូ​បំផុត​គឺ កូន​ដែល​បាន​ប្រតិបត្តិ​ធម៌​ដើម្បី​ការ​ត្រាស់​ដឹង រក​ឃើញ​ព្រះ​ធម៌​សច្ចៈ​ដើម្បី​ប្រតិបត្តិ​តាម ។ នោះ​គឺ​ជា​កូន​ដែល​កតញ្ញូ​បំផុត !

ពេល​ដែល​លោក​អ្នក​រក​ឃើញ​ព្រះសត្យគ្រូ និង​ព្រះ​ធម៌​សច្ចៈ​ដើម្បី​ប្រតិបត្តិ ញាតិកា​ទាំង​ប្រាំ​សន្ដាន​របស់​លោក​អ្នក​នឹង​បាន​កើត​ទៅ​ឋាន​ដ៏​ខ្ពង់ខ្ពស់ ។ នោះ​គឺ​ការ​តបស្នងសងគុណ​ដ៏​មហស្ចារ្យ ខ្ពង់ខ្ពស់ ជ្រាលជ្រៅ​ដូច​មហា​សមុទ្រ ដ៏​ល្វឹងល្វើយ !

បច្ចុប្បន្ន​នេះ លោក​អ្នក​កំពុង​នៅ​ឋាន​មនុស្ស រស់​នៅ​ក្បែរ​ឪពុក​ម្ដាយ ។ ថ្ងៃ​ណា​មួយ ពួក​គាត់​ក៏​នឹង​ចាកចេញ ។

ទោះបី​លោក​អ្នក​មាន​ប្រតិបត្តិ​ធម៌ ឬ​មិន​ប្រតិបត្តិ​ធម៌​ទេ ពួក​គាត់​ក៏​ត្រូវ​តែ​ចាក​លោក ។ ប៉ុន្តែ​បើ​លោក​អ្នក​ជា​អ្នក​ប្រតិបត្តិ​ធម៌ ពេល​ដែល​ពួក​គាត់​ចាកចេញ​នោះ បុណ្យ​កុសល​ ពី​ការ​ប្រតិបត្តិ​ធម៌ ការ​ត្រាស់​ដឹង​របស់​លោក​អ្នក នឹង​ដឹកនាំ​ពួក​គាត់​ឲ្យ​ទៅ​កាន់​ពិភព​សង្គ្រោះ និង​សុខសាន្ត ជួយ​ឲ្យ​ពួក​គាត់​ មិន​ត្រូវ​​កើត-ស្លាប់​វិលវក់​ក្នុង​សមុទ្រ​ទុក្ខ​ទៀត ។

ចូរ​រក្សា​សទ្ធា​ជ្រះថ្លា និង​ឈាន​ជើង​ចូល​លើ​ផ្លូវ​ប្រតិបត្តិ​ធម៌​ត្រាស់​ដឹង ! លោក​អ្នក​កាន់តែ​ប្រតិបត្តិ​ធម៌ ឪពុក​ម្ដាយ​ពី​គ្រប់ៗ ជាតិ របស់​លោក​អ្នក កាន់​តែ​ទទួល​បាន​ផលប្រយោជន៍ ។ អូខេ !

05/09/2025

យើងពុំមានការបែងចែកនរណាទាំងអស់ ។ លោកអ្នកអញ្ជើញមកកាន់សន្តីភូមិ ដូចគេដូចឯងចុះ ។ យើងសម្លឹងមើលតែពុទ្ធធាតុនៅខាងក្នុងលោកអ្នក មិនសម្លឹងមើលលោកអ្នកជាមនុស្សបែបណានោះទេ ។ យើងក៏មិនបែងចែកថាលោកអ្នកជាបុរសភេទ ស្ត្រីភេទ ឬភេទទីបីទេ វាគឺជារឿងធម្មតាបំផុត !

ប្រទេសយើង ឥឡូវបានបើកចំហជាងហើយ ។ ទោះបីមិនទាន់ទូលំទូលាយដូចអាមេរិក អឺរ៉ុប ឬថៃ ប៉ុន្តែក៏គ្រប់គ្រាន់ដើម្បីឲ្យលោកអ្នកមកកាន់សន្តីភូមិដោយធម្មតា ។ លោកអ្នកគប្បីបន្ធូរអារម្មណ៍ បើកបេះដូងឲ្យបានទូលាយ កុំអៀនអ្វីទាំងអស់ !

02/09/2025

ព្រះសារពីព្រះគ្រូ សាគររូមាគាម៌ថ

ជូនចំពោះ សិស្សសមាធិ នៃព្រះធម្មវិធីសមាធិ លំហូរព្រះស័ព្ទ នៃព្រះជាម្ចាស់ ( សំឡេង និងពន្លឺនៅខាងក្នុង ) ទូទាំងពិភពលោក !

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥

🌟✨ ព្រះសារពីព្រះគ្រូ សាគររូមាគាម៌ថ ៖ « ចាប់ពីថ្ងៃនេះ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ចំពោះសិស្សសមាធិណាដែលមានគ្រួសារ និងមានកូន...
02/09/2025

🌟✨ ព្រះសារពីព្រះគ្រូ សាគររូមាគាម៌ថ ៖

« ចាប់ពីថ្ងៃនេះ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ចំពោះសិស្សសមាធិណាដែលមានគ្រួសារ និងមានកូនហើយ ជាពិសេសគ្រួសារដែលមានទារក រហូតដល់មានកូនអាយុ ៩ ឆ្នាំ បុរសជាប្ដី ត្រូវទទួលការងារផ្ទះទាំងឡាយដូចជាការសំអាតផ្ទះសម្បែង ការងារបាយទឹក ថែទាំ និងបង្រៀនកូន ។ ការងារទាំងឡាយនេះ បុរសជាប្ដី គប្បីជាអ្នកទទួលបន្ទុក ជាជាងឲ្យប្រពន្ធជាអ្នកទទួលបន្ទុក ។ » 🕉

Address

Ksom Village, Banteay Dek Commune, Kien Svay District
Kandal
081001

Alerts

Be the first to know and let us send you an email when Khmer Guruji Sagarrumagarmatha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khmer Guruji Sagarrumagarmatha:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram