26/08/2025
ជួបគ្នាថ្ងៃស្អែក កម្មវិធី #សុខភាពសហគមន៍ ទស្សនកិច្ចសិក្សា និងសប្បុរសធម៌ ក្រោមប្រធានបទ"សុខភាពសហគមន៍ខ្ញុំ លើកទី៧" ដែលរៀបចំដោយមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជីវបច្ចេកវិទ្យា ជាមួយនឹងមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០២៥ ដែលមានទីតាំងនៅភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។ ដែលមានសកម្មភាពដូចខាងក្រោម៖
1. កម្មវិធីទស្សនៈកិច្ចសិក្សានៅមន្ទីរពេទ្យ ខេវី
2. កម្មវិធីពិនិត្យសុខភាពជូនប្រជាជន ខេត្តក្រចេះ
3. ការស្រាវជ្រាវ អំពីជម្ងឺស្លេកស្លាំង និងលោហៈធ្ងន់ក្នុងទឹក
4. កម្មវិធីសប្បុរសធ៌មជូនដល់សិស្សានុសិស្សសាលាបឋមសិក្សា
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបណ្តាក្រុមហ៊ុន និងស្ថាប័ននានា ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ជាថវិកា ប្រតិករ សម្ភារៈ បរិក្ខា ក៏ដូចជាសម្ភារៈប្រើប្រាស់ទៅកាន់សិស្សានុសិស្សសាលាបឋមសិក្សាប៊ុនរ៉ានី-ហ៊ុនសែនភូមិធំ យ៉ាងច្រើនក្នុងគាំទ្រគម្រោងរបស់យើងអោយប្រព្រឹត្តទៅបាន។ យើងខ្ញុំ សូមសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ បណ្តាក្រុមហ៊ុន និងស្ថាប័ននានា ព្រមទាំងសប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។