មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital

  • Home
  • Cambodia
  • Kompong Speu
  • មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital

មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital ដើម្បីសុខភាពប្រជាជន ពិសេសប្រជាជនខេត្តកំពង់ស្ពឺ

ថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹក លោកវេជ្ជបណ្ឌ...
28/04/2026

ថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹក

លោកវេជ្ជបណ្ឌិត លាង គីមហរ ប្រធានផ្នែកពិនិត្យ ពិគ្រោះ និងបែងចែកជំងឺក្រៅ បានបើកកិច្ចប្រជុំពិនិត្យលទ្ធផលប្រចាំ ខែមីនា ដើម្បីរៀបចំដោះស្រាយបញ្ហាក្នុងផ្នែក នឹងរៀបចំការបដិសណ្ឋារកិច្ច ការបែងចែកជំងឺ និងការផ្ដល់សេវារបស់ផ្នែកអោយមានភាពកាន់តែប្រសើរឡើង លឿន រហ័ស និងប្រសិទ្ធភាព។

នាព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦=====លោកវេជ្ជបណ្ឌិត ជិន កែវសុវណ...
27/04/2026

នាព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦
=====
លោកវេជ្ជបណ្ឌិត ជិន កែវសុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងលោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្តកំពង់ស្ពឺ​ បានចូលរួមទទួលសម្ភារបរិក្ខារចក្ខុសាស្រ្ត ពីមូលនិធិហ្រេ្វដហូឡូសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក​ ដើម្បីបម្រើសេវាសុខភាពភ្នែកជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺឱ្យកាន់តែមានគុណភាព​ ប្រសិទ្ធភាព​ប្រកបដោយសមធម៌។

ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ងី​ ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​

ក្នុងនាមថ្នាក់ដឹកមន្ទីរពេទ្យខេត្ត​ ព្រមទាំងមន្រ្តី​ និងបុគ្គលិកនៃមន្ទីរពេទ្យខេត្តកំពង់ស្ពឺទាំងអស់​ សូមថ្លែងអំណរគុណ​ ចំពោះអង្គការហ្រេ្វដហូឡូ​ និងកម្មវិធីជាតិសុខភាពភ្នែក​ ដែលតែងតែគិតគូរ​ និងផ្តល់សម្ភារចក្ខុសាស្រ្តជូនដល់មន្ទីរពេទ្យខេត្តជាដៃគូ។

ដែលប្រព្រឹត្តិទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោកវេជ្ជបណ្ឌិតឯកទេស សោម អារុណ ប្រធានផ្នែកសល្យសាស្រ្ត សល្យគារ និងថ្នាំសណ្តំ បានធ្វើការវះកាត់ព្យាបាលជំងឺ ក្លនលូន(Hernia) ដ...
25/04/2026

លោកវេជ្ជបណ្ឌិតឯកទេស សោម អារុណ ប្រធានផ្នែកសល្យសាស្រ្ត សល្យគារ និងថ្នាំសណ្តំ បានធ្វើការវះកាត់ព្យាបាលជំងឺ ក្លនលូន(Hernia) ដោយប្រើសំណាញ់ (Mesh Hernia Repair) ជូនអ្នកជំងឺ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាជំងឺក្លនលូន អញ្ជើញមកពិនិត្យ និងទទួលសេវាព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលមានក្រុមគ្រូពេទ្យឯកទេស មានបទពិសោធន៍ និងជំនាញច្បាស់លាស់ ត្រៀមផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ប្រកបដោយគុណភាព និងសុវត្ថិភាព

សុខភាពរបស់បងប្អូន ជាការយកចិត្តទុកដាក់របស់យើង❤️

ថ្ងៃសុក្រ​ ៨កេីត​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក​ ព.ស.​២៥៦៩​ ត្រូវនឹងថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០២៦================លោកវេជ្ជបណ្ឌិត ...
24/04/2026

ថ្ងៃសុក្រ​ ៨កេីត​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក​ ព.ស.​២៥៦៩​ ត្រូវនឹងថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០២៦
================
លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្ត និងលោកវេជ្ជបណ្ឌិត អុឹម រស្មី ប្រធានបច្ចេកទេស បានធ្វើGrand visit តាមផ្នែក ផ្តោតសំខាន់ទៅលេីការបម្រើសេវាសុខភាព និងអនាម័យ(IPC) ព្រមទាំងមានការសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានមកទទួលសេវានៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺផងដែរ។

ថ្នាក់ដឹកនាំ​ និងមន្រ្តីបុគ្គលិកទាំងអស់​នៃមន្ទីរពេទ្យខេត្តកំពង់ស្ពឺ​ សូមផ្ញេីសារលិខិតថ្វាយព្រះពរ​ ព្រះករុណា​ ព្រះបាទសម្ត...
21/04/2026

ថ្នាក់ដឹកនាំ​ និងមន្រ្តីបុគ្គលិកទាំងអស់​នៃមន្ទីរពេទ្យខេត្តកំពង់ស្ពឺ​ សូមផ្ញេីសារលិខិតថ្វាយព្រះពរ​ ព្រះករុណា​ ព្រះបាទសម្តចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃចន្ទ​ ៤កេីត​ ខែពិសាខ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៦៩​ ត្រូវនឹងថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២៦​ មន្រ្តីរាជការ​ បុគ្គល...
20/04/2026

នាព្រឹកថ្ងៃចន្ទ​ ៤កេីត​ ខែពិសាខ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៦៩​ ត្រូវនឹងថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២៦​
មន្រ្តីរាជការ​ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្ត​ និងបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា​ បានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា🇰🇭

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ មន្ត្រី​រាជការ​ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ទាំងអស់​សូមគោរព​ជូន​ពរ​លោក​ស្រី​ ស៊...
11/04/2026

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ មន្ត្រី​រាជការ​ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ទាំងអស់​សូមគោរព​ជូន​ពរ​លោក​ស្រី​ ស៊ន​ ថាច​ ប្រធានរដ្ឋបាល​នៃមន្ទីរពេទ្យខេត្ត ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.​២០២៦

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ មន្ត្រី​រាជការ​ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ទាំងអស់​សូមគោរព​ជូន​ពរ​លោក​វេជ្ជបណ្...
11/04/2026

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ មន្ត្រី​រាជការ​ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ទាំងអស់​សូមគោរព​ជូន​ពរ​លោក​វេជ្ជបណ្ឌិត អុឹម រស្មី ប្រធានផ្នែកបច្ចេកនៃមន្ទីរពេទ្យខេត្ត ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.​២០២៦

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ មន្ត្រី​រាជការ​ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ទាំងអស់​សូមគោរព​ជូន​ពរ​លោក​វេជ្ជបណ្...
11/04/2026

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ មន្ត្រី​រាជការ​ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ទាំងអស់​សូមគោរព​ជូន​ពរ​លោក​វេជ្ជបណ្ឌិត អ៊ុំ វុទ្ធី អនុប្រធានមន្ទីរពេទ្យខេត្ត ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.​២០២៦

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ មន្ត្រី​រាជការ​ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ទាំងអស់​សូមគោរព​ជូន​ពរ​លោក​វេជ្ជបណ្...
11/04/2026

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ មន្ត្រី​រាជការ​ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ទាំងអស់​សូមគោរព​ជូន​ពរ​លោក​វេជ្ជបណ្ឌិតឯកទេស យឹម វីរៈ អនុប្រធានមន្ទីរពេទ្យខេត្ត ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.​២០២៦

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ មន្ត្រី​រាជការ​ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ទាំងអស់​សូមគោរព​ជូន​ពរ​លោក​វេជ្ជបណ្...
11/04/2026

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ មន្ត្រី​រាជការ​ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ទាំងអស់​សូមគោរព​ជូន​ពរ​លោក​វេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្ត ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.​២០២៦

កំពង់ស្ពឺថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦លោកវេជ្ជបណ្ឌិតឡុង វិសិដ្ឋប្រធានមន្ទីរពេទ្យខេត្ត និងថ្នាក់ដឹកនាំតែងតែគិតគូរដល់មន្ត្រីច...
11/04/2026

កំពង់ស្ពឺថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦

លោកវេជ្ជបណ្ឌិតឡុង វិសិដ្ឋប្រធានមន្ទីរពេទ្យខេត្ត និងថ្នាក់ដឹកនាំតែងតែគិតគូរដល់មន្ត្រីចូលនិវត្តន៍ដើម្បីបង្កើតជាវប្បធម៌មួយជាគំរូដ៏ល្អដល់មន្ត្រីជំនាន់ក្រោយៗ❤️​ ក៏សូមអរគុណដល់លោកស្រី​ វួន​ ប៉ុណ្ណារ៉ា​ មន្រ្តីបម្រេីការងារនៅផ្នែកសុខភាពផ្លូវចិត្តដែលមានចរិកលក្ខណៈស្លូតបូត ញញឹមរាក់ទាក់ ហើយបានបំពេញកាតព្វកិច្ចជាមន្ត្រីសុខាភិបាលកន្លងមក​រហូតដល់ពេលនេះ។
ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខនេះ សូមជូនពអោយបងមានសុខភាពល្អ ប្រកបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខ ពលៈកុំបីឃ្លៀងឃ្លាតឡើយ❤️️🙏🙏🙏

Address

National Road N 4 , Ang Serey, Rokar Thom, Chbar Mon
Kompong Speu
05020

Telephone

012767307

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital:

Share