Happy Pharmacy

Happy Pharmacy Supplements/Healthy and Beauty

27/05/2021
26/05/2021

ជម្ងឺឆ្កែឆ្គួតមិនបន្ទាន់ តែមិនអាចបណ្ដោយ។

ជម្ងឺឆ្កែឆ្គួតបង្កឡើងដោយវីរុសRabies Virus ដែលអាចចម្លងមកកាន់មនុស្សតាមរយៈការខាំរបស់សត្វដែលផ្ទុកវីរុសនេះជាពិសេសឆ្កែ និងឆ្មា ព្រមទាំងទឹកមាត់របស់សត្វទាំងនោះប៉ះមកលើ ភ្នែក ផ្ទៃដែលរបួសជាដើម។ បន្ទាប់ពីត្រូវបានឆ្កែ ឬសត្វដែលផ្ទុកវីរុសនេះខាំ វីរុសនឹងធ្វើការតំឡើងខ្លួនឲ្យច្រើននៅតំបន់បរិមណ្ឌលប្រសាទ (Peripheral Nervous system) ហើយធ្វើដំណើរតាមណឺរ៉ូន (Neuron) ក្នុងល្បឿន 12-22 mm ក្នុងមួយថ្ងៃ ទៅក្នុងមជ្ឍមណ្ឌលប្រសាទ (Central Nervous System) នៅពេលដែលវីរុសនេះធ្វើដំណើរដល់ខួរឆ្អឺងខ្នង (មជ្ឈមណ្ឌលប្រសាទ) វានឹងធ្វើដំណើរយ៉ាងលឿនក្នុងល្បឿន 200-400mm ក្នុងមួយថ្ងៃ ទៅក្នុងខួរក្បាល (មជ្ឈមណ្ឌលប្រសាទ) ដែលពេលនោះយើងដែលអ្នកជម្ងឺមានភាគរយតិចមែនទែនដែលអាចរស់រានមានជីវិត។ នៅពេលដល់ដំណាក់កាលមួយគាត់ប្រែទៅជាខ្លាចទឹក ខ្លាចខ្យល់ មានអាកប្បកិរិយាកាច ដូចជាឆ្កែឆ្គួត ជាដំណាក់កាលមួយដែលយើងត្រូវត្រៀមចិត្ត។

តែវាមិនអាក្រក់ដល់ថ្នាក់នេះពេកទេ បើយើងចេះការពារ។ បន្ទាប់ពីត្រូវឆ្កែ ឆ្មា ឬសត្វដែលអ្នកមិនស្គាល់អត្តសញ្ញាណខាំមកលើអ្នក៖
• ត្រូវលាងរបួសឲ្យស្អាត ប្រើសាប៊ូដុំ(Soap) ក៏បាន អាល់កុល(Ethanol 70%)ក៏បាន ថ្នាំក្រហម​(Iodine 10%)ក៏បាន។
• អ្នកមិនបាច់ប្រញ្ញាប់ប្រញាល់ពេកទេ បើខាំពេលយប់ ចាំពេលព្រឹក អ្នកអាចស្វែងការពិភាក្សាជាមួយគ្រូពេទ្យ ឬរកការចាក់ថ្នាំដើម្បីសម្លាប់វីរុសនេះតែម្ដង (Human Rabie Immunoglobulin) នៅតាមមន្ទីរពេទ្យនានា។
• សម្រាប់អ្នកដែលចូលចិត្តសត្វគួរតែចាក់វ៉ាក់សាំងការពារទុកជាមុន។

រៀបរៀងដោយ៖ We-Pharm.
ឯកសារយោង៖
Subhas Chandra Parija, Text book of Microbiology &Immunology, 2nd edition, Chapter 64.

26/05/2021

ម្សិលមិញក្រុមការងារWe-Pharmបានចេញអត្តបទដែលលើកឡើងថាTylenol,AspirinនិងIbuprofenមិនមានសមត្ថិភាពប្រឆាំងឬសំលាប់កូវីត១៩នោះទេ។
ហើយថ្ងៃនេះដែល We-Pharm នឹងបកស្រាយថាហេតុអ្វី? តើពួកមេរោគមានអ្វីខ្លះ?
យោងតាម National center for biology information បាននិយាយថាពួកមេរោគឬពួកអតិសុខុមប្រាណ ដែលអាចបង្កទុកទោសដល់ខ្លួនយើបានឬហៅថាPathogen មាន៤ប្រភេទធំៗដែលមាន
ការព្យាបាលដោយប្រើឱសថខុសៗគ្នាផងដែរ។
មេរោគទាំងអស់នេះរួមមាន៖
• Bacteria (បាក់តេរី) បង្ក រលាកបំពង់ក, ជម្ងឺរបេង, គ្រុនពោះវៀន, រលាកសួត។ល។
• Virus (វីរុស)បង្ក ជម្ងឺរឺម, គ្រុនឈាម, គ្រុនឈីក ជម្ងឺអេសដ៍និងជាពិសេសគឺ >>ជម្ងឺកូវីត១៩

26/05/2021

សូមប្រយ័ត្ន បើអ្នកលក់ថាអាល់កុលនេះសុទ្ធ ១០០%។

នៅលើទីផ្សារអាល់កុលភាគច្រើន គឺ ៧០% ៧៥% ៩៧% បើគេប្រាប់ថានេះជាអាល់កុលសុទ្ធ១០០%ចូលពិចារណា។

អាល់កុលដែលអាចសម្លាប់មេរោគបានល្អគឺត្រូវស្ថិតនៅក្នុងកំហាប់ពី៦០% ទៅ៩០% តែល្អបំផុតគឺ៧០% ព្រោះត្រូវការវត្តមានទឹកដើម្បីសម្រួលដល់ការបំបែកប្រូតេអីនរបស់មេរោគ និងរយៈពេលដើម្បីសមរម្យមួយសម្រាប់សម្លាប់វា ជាទូទៅ ៣០វិនាទីគឺអាចសម្លាប់មេរោគភាគច្រើន ដូច្នេះទាមទារឲ្យអាល់កុលមិនត្រូវហើរទៅលឿនពេកទេ អាល់កុលកំហាប់កាន់តែខ្ពស់ហើរកាន់តែលឿន។

យោងតាមពិសោធន៍មួយទទួលបានលទ្ធផលថា អេតាណុល កំហាប់ពី ៦២% ទៅ ៨០% អាចសម្លាប់មេរោគកូវីដបានក្នុងរយៈពេល ១៥វិនាទី ប៉ុន្តែអាល់កុលនៅកំហាប់ ៩៥%អាចឲ្យវីរុសនេះនៅរស់វិញ។

អាល់កុលមានច្រើនប្រភេទ តែអ្វីដែលជាបញ្ហាគឺរវាង មេតាណុល អេតាណុល ដែលមេតាណុលមានសមត្ថភាពសម្លាប់មេរោគខ្សោយជាងគេ ហើយអាចពុល ដូច្នេះមុនទិញអាល់កុលត្រូវរកប្រភពច្បាស់លាស់ ឧទាហរណ៍គួរទិញតាមឱសថស្ថានព្រោះមានការគ្រប់គ្រងត្រឹមត្រូវជាងខាងក្រៅ។

ពួកយើង We-Pharm ជានិស្សិតឱសថសាស្ត្រ នៅទីនេះដើម្បីសុខភាពអ្នកទាំងអស់គ្នា។

រៀបរៀងដោយ :​ We-Pharm

៣កុំ៣ការពារ

ឯកសារយោង៖
1. Meyers C, Kass R, Goldenberg D, Milici J, Alam S, Robison R. Ethanol and isopropanol inactivation of human coronavirus on hard surfaces. J Hosp Infect [Internet]. 2021 [cited 2021 Apr 14];107:45–9. Available from: https://www.ncbi.nlm.nih.gov/pmc/articles/PMC7521917/
2. CDC. Rational Approach | Disinfection & Sterilization Guidelines | Guidelines Library | Infection Control [Internet]. CDC. 2016 [cited 2021 Apr 14]. Available from: https://www.cdc.gov/infectioncontrol/guidelines/disinfection/disinfection-methods/chemical.html

26/05/2021
26/05/2021

Address

Baray District, Kampong Thmar Market
Kompong Thmar

Telephone

+85592684299

Website

Alerts

Be the first to know and let us send you an email when Happy Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram