ឱសថស្ថាន សុខ វិសាល កំពង់ថ្ម

ឱសថស្ថាន សុខ វិសាល កំពង់ថ្ម 017304508

20/11/2025

របៀបម៉ាស្សាពោះទារក ដើម្បីជួយសំរួលដល់ការបន្ទោរបង់ និងមានសុខភាពល្អ 👶🩷
#ឱសថស្ថានសុខវិសាល017304508

សំនួរសួរថាតេីយេីងអាចបញ្ឆេះរថយន្តគេងបានទេ?? ? ចម្លើយ​:​  មិនគួរឡេីយ​ 🚫ការបញ្ឆេះចោល (ទុកម៉ាស៊ីនដើរ) ហើយគេងនៅក្នុងឡានប្រើសា...
20/11/2025

សំនួរសួរថាតេីយេីងអាចបញ្ឆេះរថយន្តគេងបានទេ?? ?

ចម្លើយ​:​ មិនគួរឡេីយ​ 🚫

ការបញ្ឆេះចោល (ទុកម៉ាស៊ីនដើរ) ហើយគេងនៅក្នុងឡានប្រើសាំង ឬម៉ាស៊ូតយូរ គឺជាទង្វើ ប្រកបដោយគ្រោះថ្នាក់ខ្លាំង និងអាចបណ្តាលឱ្យស្លាប់បាន។
🚨 គ្រោះថ្នាក់ចម្បង: ឧស្ម័នកាបូនម៉ូណូអុកស៊ីត (Carbon Monoxide - CO)
នេះជាហេតុផលសំខាន់បំផុតដែលអ្នកមិនគួរគេងក្នុងឡានប្រើសាំង/ម៉ាស៊ូតដែលកំពុងបញ្ឆេះចោល៖
1. ការផលិតឧស្ម័ន CO: នៅពេលម៉ាស៊ីនដំណើរការ វាបញ្ចេញឧស្ម័ន កាបូនម៉ូណូអុកស៊ីត (CO) ចេញតាមទុយោស៊ីម៉ាំង។
2. ការសាយភាយចូលក្នុងកាប៊ីន: ឧស្ម័ន CO អាចលេចធ្លាយចូលទៅក្នុងកាប៊ីនឡានបានយ៉ាងងាយស្រួល។
3. គ្រោះថ្នាក់ដល់ជីវិត: ឧស្ម័ន CO ត្រូវបានគេហៅថា "ឃាតករគ្មានវិញ្ញាណ’ ព្រោះវា គ្មានពណ៌ គ្មានក្លិន និងគ្មានរសជាតិ ដោយសម្លាប់មនុស្សយ៉ាងស្ងៀមស្ងាត់បំផុត 😔
👉នៅពេលអ្នកដកដង្ហើមចូល CO វានឹងចូលទៅជំនួសអុកស៊ីហ្សែននៅក្នុងឈាមរបស់អ្នក។
👉រោគសញ្ញាដំបូងមានដូចជា វិលមុខ ឈឺក្បាល ឬចង្អោរ ប៉ុន្តែដោយសារអ្នកកំពុងគេង អ្នកនឹងមិនដឹងខ្លួនឡើយ រហូតដល់អ្នកបាត់បង់ស្មារតី និងអាចស្លាប់ក្នុងដំណេកផងដែរ។

ក្រោយសំរាល កុំអាងកំលាំងមាំនៅមើលកូនតែឯងៗរឺសំងំតែម្នាក់ឯង ហូបអាហារអោយដូចចាស់ៗថាគឺ អោយចេះស្ងួនចំនី មិនមែនហូបប៉ាតណាប៉ាតណីទេ ...
13/11/2025

ក្រោយសំរាល កុំអាងកំលាំងមាំនៅមើលកូនតែឯងៗរឺសំងំតែម្នាក់ឯង ហូបអាហារអោយដូចចាស់ៗថាគឺ អោយចេះស្ងួនចំនី មិនមែនហូបប៉ាតណាប៉ាតណីទេ ជាពិសេសទារកបៅដោះម្ដាយ បើហូបផ្តេសផ្តាស់មិនរើសមុខអាហារគឺយ៉ាប់ទាំងម្ដាយសាយដល់កូន ពាក្យថាទាស់គឺពិតជាមានមែន កុំអាងខ្លួនជាពេទ្យថាមិនអីមិនអី ខ្ញុំក៏ពេទ្យដែរហើយក៏មានបទពិសោធន៍ជួបអស់ហើយដែររឿងទាស់រួញដៃជើង រឹងថ្គាម រឹងចង្កេះ.. រកពុទ្ធោ...ល្មមអាចចែករំលែកបទពិសោធន៍ទៅកាន់បងប្អូនស្រ្តីទាំងឡាយបាន បងប្អូនត្រូវចាំថាការពារប្រសើរជាងព្យាបាល រឺការពារប្រសើរជាងហួសពេល។
សូមជូនពរស្រ្តីទាំងឡាយមុនរឺក្រោយសំរាលអោយគាត់មានសុខភាពល្អទាំងម្ដាយនិងកូន ដើម្បីមានអាយុយឺនយូរបន្តធ្វើជាធនធានមនុស្សដ៏រឹងមាំសំរាប់ជាតិយើង🙏🇰🇭💗🤰🤱👶

សែនសង្វេគ ប្តីត្រលប់មកពីបរទេសវិញដើម្បីជូនដំណើរភរិយា ខណៈដែលកូនទើបបានមួយខែ «ប្ដីជូនប្រពន្ធឡើងផ្ទះថ្មីហើយសូមប្រពន្ធសម្លាញ់ទៅបានសុខណា កូនអើយៗបេះដូងប៉ាបែ/កខ្ទិចអស់ហើយ ទឹកភ្នែកប៉ាហូរមិនឈប់ទេបេះដូងប៉ាទទួលយកមិនបានទេ»។ គួរបញ្ជាក់ថា ស្វាមីគាត់ធ្វើការនៅក្រៅប្រទេស គាត់ជាកូននាក់ស្រែតស៊ូរៀនទាល់តែចប់ដុកទ័រ រៀនចប់រៀបការឆ្នាំ២០២៤ ហើយមានកូន សម្រាលទើបមិនទាន់បានមួយខែ ស្រាប់តែបាត់បង់ជីវិត។ តាមប្រភពបញ្ជាក់ថា គាត់ខលជាមួយស្វាមីនៅក្រៅប្រទេស ហើយស្រាប់តែប្រាប់ស្វាមីថា មិនសូវស្រួលខ្លួនសុំគេងបន្តិច ស្រាប់តែរឹងថ្គា/ម ស្លា/ប់តែម្តង ពិតជាស្ដាយធនធានណាស់ 09/11/2025

25/10/2025

ក្រោយ​សម្រាល​កូន​រួច ស្រ្តី​អាច​មាន​រដូវ​ដូច​ធម្មតា​វិញ ​នៅចន្លោះ​ពី ១ខែកន្លះ-៣ខែ ឬ​យូរ​ជាង​នេះ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​នៃ​ការ​បំបៅ​ដោះ​កូន។
👉បើ​ស្រ្តី​បំបៅ​ដោះ​កូន​កាន់​តែយូរ
ហើយ​ញឹក​ញាប់ នោះ​អាច​ពន្យាការ​មក​រដូវ​កាន់​តែ​យូរ អ្នក​ខ្លះ​អាច​យូររហូតដល់ ៦ខែ ឬ១ឆ្នាំ​ក៏​មាន​ដែរ។
👉ក្រោយ​សម្រាល​កូនបាន៦សប្តាហ៍
គ្រូពេទ្យ​តែង​តែ​ណាត់​ស្រ្តី​ឲ្យ​ទៅ​ជួប​គ្រូពេទ្យ​ម្តង​ទៀត​ដើម្បី​ពិនិត្យ​សុខភាព
👉តើ​មាន​បញ្ហា​អី​រឺអត់?
👉ស្បូន​ត្រលប់​មក​ធម្មតា​វិញ​រឺនៅ?
👉 ប្រសិន​បើ​ពិនិត្យ​មិន​ឃើញ​មាន
បញ្ហា​អី​នោះ​ទេ ស្ត្រី​អាច​រួមភេទ​ជាមួយ​ដៃគូ ឬ​ស្វាមី​បាន​ធម្មតាវិញ​ហើយ​អំឡុង​ពេល​នេះ។
👉ដូចនេះ ដៃគូស្វាមីភរិយាគួរធ្វើការប្រឹក្សាជ្រើសរើសមធ្យោបាយ
ពន្យាកំនើតណា១ក្នុងករណីមានផែនការគ្រួសារជាក់លាក់👌
#ប្រឹក្សាយោបល់ជូនបងប្អូនមាមីងដោយរីករាយនិងឥតគិតថ្លៃ🥰
#ឱសថស្ថានសុខវិសាល017304508

សំរាប់កុមារកេីតជំងឺទឹកនោមផ្អែមប្រភេទទី១ 1- ចាក់អាំងស៊ុយលីនជាប្រចាំ 2- ធ្វេីលំហាត់ប្រាណខ្ជាប់ខ្ជួន3- ទទួលចំណីអាហារដែលគួរ4...
23/07/2025

សំរាប់កុមារកេីតជំងឺទឹកនោមផ្អែមប្រភេទទី១

1- ចាក់អាំងស៊ុយលីនជាប្រចាំ

2- ធ្វេីលំហាត់ប្រាណខ្ជាប់ខ្ជួន

3- ទទួលចំណីអាហារដែលគួរ

4- ជោះជាតិស្ករ និង តាមដានជាប្រចាំជាមួយវេជ្ជបណ្ឌិត

🍀គួរយល់ដឹងអំពី  #វីតាមីន🍀 1.☘️ កង្វះវីតាមីន C៖ - ហូរឈាមអញ្ចាញធ្មេញ ឈាមច្រមុះ - ហូរឈាមនៅក្រោមស្បែក។  ស្បែកមានស្នាមជាំ - ស...
20/07/2025

🍀គួរយល់ដឹងអំពី #វីតាមីន🍀
1.☘️ កង្វះវីតាមីន C៖
- ហូរឈាមអញ្ចាញធ្មេញ ឈាមច្រមុះ
- ហូរឈាមនៅក្រោមស្បែក។ ស្បែកមានស្នាមជាំ
- ស្បែកមានស្នាមជ្រីវជ្រួញ ភាពធន់ថយចុះ។
-ងាយមាន​អា​ឡែ​ស៊ី ធ្មេញ​ងាយ​នឹង​ជ្រុះ​
- រលាកអញ្ចាញធ្មេញ ឬផ្តាសាយ។

. វីតាមីន C លើស
- ជំងឺរំលាយអាហារ ដំបៅក្រពះ រលាកក្រពះ រាគ។
- បង្កើតគ្រួសក្នុងតម្រងនោម
- កើតរោគប្រគ្រីវ
- រារាំងការស្រូបយកវីតាមីន A ។
- ការថយចុះស្ថេរភាពនៃគ្រាប់ឈាមក្រហម។

2. ☘️ កង្វះវីតាមីន E៖
- ភាពចាស់នៃស្បែកជ្រីវជ្រួញ,
– សក់​ឆាប់​សំពោង និង​បែក​ចុង
- ងាយបែកញើស​, ស្ត្រេ​ស​។
-មនុស្សចាស់មានជំងឺពុកឆ្អឹង ស្ត្រេស គេងមិនលក់។
☘វីតាមីន E លើស
- ចង្អោរ រាគរ៉ាំរ៉ៃ
- ថយចុះនៃប្រពន្ធ័ចក្ខុសាស្រ្ត
- វដ្តរដូវមិនទៀងទាត់ចំពោះស្ត្រី។

3. កង្វះខូឡាជែន៖
- ស្បែកយារធ្លាក់ ជ្រួញ ភាពចាស់
- ស្បែកមានសភាពទ្រុឌទ្រោម។
- ស្បែកខ្មៅស្រអាប់ ស្ងួត
- សក់និងក្រចកស្ងួត
- ភ្នែកស្រវាំង
- ឈឺចុករោយសន្លាក់។
- ងាយនឹងកើតជំងឺអញ្ចាញធ្មេញ។
- គេងមិនលក់ អស់កម្លាំង។
- ស្នាមរបួសត្រូវចំណាយពេលយូរដើម្បីជាសះស្បើយ។

4. កង្វះអរម៉ូនអ៊ឹស្ត្រូសែន៖
- ទ្វាមាសស្ត្រីមានសភាពស្ងួត កាត់បន្ថយចំណង់ផ្លូវភេទ។
- បំរែបំរួលវដ្តរដូវ មកមិនទៀងទាត់ ងាយប្រឈមជំងឺរោគស្រ្តី៕
- ឆាប់ខឹង ស្ត្រេស...
- ស្បែកស្រអាប់ មានពណ៌ស្បែកស្លេក។
- សុដន់យារធ្លាក់។
- ស្បែកស្ងួត ជ្រីវជ្រួញ ។
-ងាយមានខ្លាញ់​ក្បាល​ពោះ​កកកុញ​ច្រើន​។

5. កង្វះវីតាមីន A៖
- កាត់បន្ថយការមើលឃើញ, ងងឹតភ្នែកពេលយប់។
- ឈឺភ្នែកពីស្រាលទៅធ្ងន់ធ្ងរ។
- ឬឈឺរន្ធប្រស្រីភ្នែក មើលឃើញមិនច្បាស់។
- ខ្លាចពន្លឺ។
- ងាយនឹងមានបញ្ហារលាក​ស្បែក​។
- របួសនៅលើស្បែកងាយនឹងមានការឆ្លងមេរោគ។
- ងាយកើតជម្ងឺក្រិនថ្លើម។
☘លើសវីតាមីន A ប្រសិនបើប្រើក្នុងកម្រិតខ្ពស់ក្នុងរយៈពេលយូរ។
- បណ្តាលឱ្យរលូតកូនចំពោះស្ត្រីមានផ្ទៃពោះ។
- ឈឺក្បាល ចង្អោរ វិលមុខ។
- ស្បែកស្ងួត និងរមាស់។
- បបូរមាត់ស្ងួត ប្រេះ សក់ជ្រុះ។
- រលាកភ្នាសមាត់ ឈឺឆ្អឹង លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិកាល់ស្យូម។
- កុមារតូចៗអាចមានសម្ពាធ intracranial កើនឡើង ហើម fontanelle ឈឺក្បាលប្រកាច់។
- កុមារមានជម្ងឺខាន់លឿងនៅបាតដៃ និងជើង...

6. 🍀 កង្វះជាតិកាល់ស្យូម៖
- មនុស្សពេញវ័យដែលមានការឈឺចាប់សន្លាក់,ជំងឺពុកឆ្អឹង។
- កុមារក្រិន និងលូតលាស់យឺត។
- ឆ្អឹងផុយស្រួយ
- រមួលក្រពើ ស្ពឹកដៃ និងជើង។
- ការគេងមិនលក់ចំពោះមនុស្សពេញវ័យ។
- ធ្មេញងាយលឿង និងបាក់។
- ចំណុចពណ៌សលេចឡើងនៅលើក្រចក។
- ឈឺសាច់ដុំ។
☘កាល់ស្យូមលើស
- អស់កម្លាំងល្ហិតល្ហៃ, ងាយនឹងមានវិប្តតិផ្លូវចិត្ត។
- វិលមុខ ចង្អោរ ស្រេកទឹក នោមញឹកញាប់។
- កាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹម។

7. ☘️កង្វះវីតាមីន B1៖
- ស្រកទម្ងន់លឿន។
- មិនឃ្លានអាហារ ញ៉ាំមិនសូវឆ្ងាញ់។
- រាគរាំរ៉ៃ
- ឈឺចាប់ក្នុងសរសៃប្រសាទ
- ឈឺចាប់នៅបាតជើង។
- អស់កម្លាំង ខ្វះថាមពល។
☘️វីតាមីន B1 លើស។
- ទល់លាមក ស្ពឹកឫងាប់សរសៃប្រសាទ ឈឺសាច់ដុំ។
- ចង្វាក់បេះដូងលោតញាប់។

8. 🍀 កង្វះវីតាមីន B2៖
- ងាយមានដំបៅក្នុងក្រអូមមាត់មាត់
- ឈឺអណ្តាត បបូរមាត់ប្រេះ។
- ធ្វើឱ្យភ្នែកឡើងបាយ ស្រវាំងភ្នែក។
- ក្រចកដៃ និងក្រចកជើង ផុយ និងងាយបាក់។
☘លើស វីតាមីន B2
- រមួលក្រពើ។
-ស្ត្រីមានផ្ទៃពោះអាចប៉ះពាល់សុកកូន កុមារលូតលាស់យឺត។

9. កង្វះវីតាមីន B3 (pp):
- ក្តៅក្រហាយ ឈឺដូចម្ជុលចាក់ចូលស្បែក។
- មានវិបត្តិ ប្រពន្ធ័រំលាយអាហារ។
- ឈឺក្បាល វិលមុខ។
- ការរំខានដល់ការមើលឃើញ, ការចុះខ្សោយនៃការចងចាំ
🍀លើសវីតាមីនB3(PP)។
- ចង្អោរ វិលមុខ ញ័រទ្រូង។

10. កង្វះវីតាមីន B5៖
- សក់ស្តើង ផុយ ងាយបែកចុង។
- ក្រពេញញើសសកម្មភាពខ្លាំងពេក ធ្វើអោយស្បែកបញ្ចេញជាតិខ្លាញ់ច្រើន ងាយនឹងកើតមុន
- ឈឺក្បាល អស់កម្លាំង ឆាប់ខឹង។
- ស្បែក​ងាយនឹងរលាកដោយសារ​ជាតិ​ខ្លាញ់​ច្រើន​។

11.☘️ កង្វះវីតាមីន B6៖
- ហត់នឿយ អស់កម្លាំង មិនស្រួលខ្លួន
- គេងមិនលក់រ៉ាំរ៉ៃ
-អារម្មណ៍ឆាប់ប្រែប្រួល ម៉ួលម៉ៅ។
- បបូរមាត់ប្រេះស្ងួត។
- កើតមុនច្រើន។
– ភ្នែក​ច្រើន​តែ​ឡើង​ក្រហម ភ្នែក​មិន​ច្បាស់
- ស្មាមរបួសយឺតនឹងលូតលាស់ស្បែកថ្មីមកវិញ
☘️លើសវីតាមីន B6
- ងាយនឹងរងវិបត្តិប្រពន្ធ័ប្រសាទ
- ស្ពឹកដៃ និងជើង។

12. កង្វះវីតាមីន B9៖
- ឈឺចុករោយសន្លាក់។
- បញ្ហាប្រព័ន្ធរំលាយអាហារ៖ ចង្អោរបន្ទាប់ពីញ៉ាំអាហារ រាគបន្ទាប់ពីញ៉ាំ។
- ដំប៉ៅ ពងបែកមាត់

13. កង្វះវីតាមីន B12៖
- អស់កម្លាំង។
- ងងុយដេក ហត់នឿយ។
-ស្ពឹកដៃជើង
- ស្បែកស្លេក។
- ងាយហើមរលាកអណ្តាត។
- ទល់លាមក រាគ ហើមពោះ បាត់បង់ចំណង់អាហារ។
- កាត់បន្ថយការមើលឃើញ(ចក្ខុសាស្រ្ត)
- ងាយមានជំងឺធ្លាក់ទឹកចិត្ត។
- បាត់បង់ការចងចាំ។
- ឆ្អឹងខ្សោយ។
☘លើសវីតាមីន B12
- មិនឃ្លានអាហារ អស់កម្លាំង ចង្អោរ រាគ
- ឈឺក្បាល រមាស់។
- ខ្សោយ ទន់ដៃជើង សាច់ដុំ។
- បង្កើនហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។
- បង្កើនការកកឈាម កំណកឈាម ងាយនឹងស្ទះសរសៃឈាម។

14. 🍀 កង្វះវីតាមីន B7 (Biotin)
- សក់ងាយដាច់ ខ្សោយ បែកចុង
- ក្រចកដុះមិនស្មើគ្នា ខូច និងស្រួយ។
☘លើស វីតាមីន B7 (Biotin)
- ឡើងស្នាមមុន, ស្បែករោលក្រហម។
- ងាយឈឺក្រពះ កន្ទួលលើស្បែក អាឡែកហ្សី

15. 🍀 កង្វះវីតាមីន D
- កុមារក្រិន និងលូតលាស់យឺត។
- រមួលក្រពើ ស្ពឹកដៃ និងជើង។
- ធ្មេញងាយលឿង និងឆាប់បាក់
☘លើសវីតាមីន D
- បង្កើនជាតិកាល់ស្យូមក្នុងឈាម។
- ឈឺក្បាល វិលមុខ បាត់បង់ចំណង់អាហារ ស្ងួតមាត់។
- រមួលក្រពើ ទល់លាមក ចង្អោរ ឈឺសាច់ដុំ។
- សរសៃឈាមងាយឡើសរឹងស្ងួត

11/07/2025

👉ថ្នាំបំបាត់ការឈឺចាប់ មិនប្រាកដថាអាចព្យាបាលគ្រប់ប្រភេទជំងឺដែលនាំអោយឈឺចាប់នោះទេ😊
🙏🙏🙏ខ្ញុំសូមស្នើសុំអោយពុកម៉ែបងប្អូនប្រើប្រាស់ឱសថគ្រប់ប្រភេទទៅតាម ការណែនាំរបស់ឱសថការី រឺគ្រូពេទ្យ ជាជាង ទិញឱសថប្រើតាមចិត្តខ្លួនឯង ដែលនាំអោយបងប្អូនមិនបានធូរស្រាលពីជំងឺ ហើយនាំអោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និង អាចគំរាមកំហែងដល់អាយុជីវិតទៀតផង។
👉ទន្ទឹមនឹងនេះដែរ ខ្ញុំសូមណែនាំ ឱសថ ប៉ូលឌែនមិក ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំបាត់អាការះឈឺក្បាល/ឈឺ១ចំហៀងក្បាល/ឈឺក្បាលប្រកាំង🥰👍
#ឱសថប៉ូលឌែនមិកបំបាត់អាការះឈឺក្បាលឈឺក្បាលប្រកាំង


#ឱសថស្ថានសុខវិសាលកំពង់ថ្ម017304508
#ទីតាំងខាងកើតផ្សារកំពង់ថ្ម២០០ម៉ែត្រទល់មុខការ៉ាសសាំងតេលាញឹមគឹមអុី017304508

ខ្ញុំសូមបង្ហាញពីរបៀបអានសំពាធឈាមក្នុងម៉ាសុីនវាស់សម្ពាធឈាមជូនបងប្អូន ៖✔️ លេខ 1 ៖ សំពាធឈាម SYS ធម្មតាចន្លោះពី 90 - 120✔️ លេ...
08/07/2025

ខ្ញុំសូមបង្ហាញពីរបៀបអានសំពាធឈាមក្នុងម៉ាសុីនវាស់សម្ពាធឈាមជូនបងប្អូន ៖

✔️ លេខ 1 ៖ សំពាធឈាម SYS ធម្មតាចន្លោះពី 90 - 120
✔️ លេខ 2 ៖ សំពាធឈាម DIA ធម្មតាចន្លោះពី 60 - 80
✔️ លេខ 3 ៖ ចង្វាក់បេះដូង PUL ធម្មតាគឺចន្លោះពី 60-100/min

❗️លេខ 4 ៖ សញ្ញាបញ្ជាក់ពីកម្រិតសម្ពាធឈាម (5, 6, 7)

📌លេខ 5 ៖ សញ្ញាបញ្ជាក់នៅត្រឹមពណ៏បៃតង មានន័យថាកម្រិតសម្ពាធឈាមអ្នក ធម្មតា

📌លេខ 6 ៖ សញ្ញាបញ្ជាក់នៅត្រឹមពណ៏ទឹកក្រូច មានន័យថាកម្រិតសម្ពាធឈាមអ្នក ចាប់ផ្តើមគួរបារម្ភ (សូមប្រុងប្រយ័ត្ន)

📌លេខ 7 ៖ សញ្ញាបញ្ជាក់នៅត្រឹមពណ៏ក្រហម មានន័យថាអ្នកកំពុង លើសសម្ពាធឈាម (សូមប្រញ៉ាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ)

ចំណាំ: មុនធ្វើការវាស់សម្ពាធឈាម សូមអង្គុយស្ងៀមរឺសំរានលើផ្ទៃរាបស្មើ រយះពេល 5 ទៅ 10នាទី ដើម្បីអោយចរន្តឈាមរត់ស្រួល ហើយចាប់ផ្តើមវាស់ ក្នុងអំឡុងពេលវាស់ សូមនៅអោយស្ងៀម‼️

#ឱសថស្ថានសុខវិសាលកំពង់ថ្ម017304508

ហេតុអ្វីបានជាស្ត្រីកើតជំងឺរលាកតំរង់នោមរឺរលាកផ្លូវបង្ហូរទឹកនោម ញឹកញាប់ជាងបុរស?ការឆ្លងមេរោគប្លោកនោម (cystitis) គឺនៅពេលដែលម...
08/07/2025

ហេតុអ្វីបានជាស្ត្រីកើតជំងឺរលាកតំរង់នោមរឺរលាកផ្លូវបង្ហូរទឹកនោម ញឹកញាប់ជាងបុរស?

ការឆ្លងមេរោគប្លោកនោម (cystitis) គឺនៅពេលដែលមេរោគចូលទៅក្នុងខ្លួនរបស់អ្នកពីរន្ធគូថ ទ្វារមាស ឬស្បែករបស់អ្នក ចូលទៅក្នុងប្លោកនោម វាអាចបណ្តាលឱ្យមានរោគសញ្ញានៃការក្រហាយនៅពេលបត់ជើងតូច (dysuria) ការនោមញឹកញាប់ (frequency) និងត្រូវទៅនោមភ្លាមៗ (urgency) ជួនកាលអាចមានឈាមនៅក្នុងទឹកនោម (hematuria) នាំមកនៅការឈឺចាប់នៅផ្នែកខាងក្រោមពោះផងដែរ

ហេតុអ្វីបានជាស្ត្រីឆ្លងមេរោគនេះញឹកញាប់ជាងបុរស?

នេះក៏ព្រោះតែបង្ហួរនោមរបស់ស្ត្រីមានប្រវែងខ្លីណាស់ប្រហែល៤សង់ទីម៉ែត្រ ចំណែកឯបង្ហួរនោមរបស់បុរសមានប្រវែងប្រហែល២០សង់ទីម៉ែត្រ វាងាយស្រួលសម្រាប់មេរោគចូលទៅក្នុងប្លោកនោមរបស់ស្ត្រីជាងបុរស រឿងមួយទៀតគឺថា បង្ហួរនោមរបស់ស្ត្រីក៏នៅជិតរន្ធគូថ និងទ្វារមាសដែរ

តើកត្តាហានិភ័យអ្វីខ្លះទៀតដែលធ្វើឲ្យអ្នកងាយនឹងឆ្លងមេរោគប្លោកនោម?

ជាការពិតណាស់ ការផឹកទឹកតិចនឹងធ្វើឱ្យនោមតិច បាក់តេរីអាចលូតលាស់នៅក្នុងប្លោកនោមក្នុងរយៈពេលយូរ ការរួមភេទរួមទាំងការប្រើថ្នាំសម្លាប់មេជីវិតឈ្មោលក៏អាចធ្វើឱ្យអ្នកងាយឆ្លងមេរោគផងដែរ ការដាក់កងក្នុងស្បូន ចំពោះស្ត្រីអស់រដូវ អនាម័យប្រដាប់បន្តពូជ ការមានផ្ទៃពោះ ជំងឺទឹកនោមផ្អែម ជំងឺផ្លូវទឹកនោម ការមានអាយុច្រើន។

ជំងឺគ្រុនឈាម គួរតែសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ធ⚠️ដែលមានឧបរកណ៍សង្គ្រោះបន្ទាន់គ្រប់គ្រាន់និងទាន់ពេល។  មិនថាក្មេងឬមនុស្សចា...
08/07/2025

ជំងឺគ្រុនឈាម គួរតែសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ធ⚠️
ដែលមានឧបរកណ៍សង្គ្រោះបន្ទាន់គ្រប់គ្រាន់និងទាន់ពេល។ មិនថាក្មេងឬមនុស្សចាស់នោះទេ ព្រោះជំងឺនេះមើលសំបកក្រៅស្រាល តែបើវិវត្តន៍ទៅធ្ងន់ជួយមិនទាន់ទេ ម៉្យាងត្រូវសម្រាកពេទ្យតាមដានយូរ នៅពេទ្យរដ្ធចំណាយតិច។
ការព្យាបាលជំងឺគ្រុនឈាមគឺព្យាបាលតាមរោគសញ្ញា គ្មានថ្នាំសម្លាប់មេរោគគ្រុនឈាមទេ
-គ្មានសេរ៉ូមណាបញ្ចូលហើយជាគ្រុនឈាមទេ ដាក់សេរ៉ូមច្រើនលើសកម្រិតឲ្យលើសជាតិទឹកហើមសួត ប៉ះពាល់បេះដូង
-គ្មានថ្នាំផ្សះណាសម្លាប់មេរោគគ្រុនឈាមទេ ព្រោះវាជាពួកវីរុសមិនមែនបាក់តេរី
-ថ្នាំដែលប្រើមានតែថ្នាំបញ្ចុះកម្តៅ និងថ្នាំកាត់បន្ថយរោគសញ្ញាមួយចំនួន និងត្រូវប្រើដោយប្រុងប្រយ័ត្នបំផុត
-ត្រូវចំណាយពេលយ៉ាងតិច៥ទៅ៧ថ្ងៃដើម្បីតាមដានការវិវត្តន៍របស់ជំងឺ
-ត្រូវពិនិត្យឈាមច្រើនដងដើម្បីច្បាស់ថាគ្រាប់ឈាមមិនធ្លាក់ចុះ
-ត្រូវតាមដានខ្លាចវិវត្តន៍ទៅគ្រុនឈាមធ្ងន់ ឲ្យហូរឈាម ធ្លាក់សម្ពាធឈាម គ្រោះថ្នាក់ដល់ជីវិត។
⚠️⚠️គ្រុនឈាមពេលក្តៅខ្លួនមិនគ្រោះថ្នាក់ទេ តែវានឹងអាចធ្ងន់និងគ្រោះថ្នាក់ពេលចាប់ផ្តើមចុះត្រជាក់⚠️⚠️
👩‍⚕️👨‍⚕️ គ្មានគ្រូពេទ្យណាដែលពូកែព្យាបាលគ្រុនឈាមនោះទេ ព្រោះមកដល់ឥលូវមិនទាន់មានថ្នាំសម្លាប់មេរោគគ្រុនឈាមនៅឡើយ បើឆ្លងប៉ះចំមេរោគធ្ងន់ស្រាប់ ទោះបីបានទទួលការព្យាបាលលឿនយ៉ាងណាក៏នៅតែអាចវិវត្តន៍ទៅធ្ងន់ដដែល ដូចនេះមានតែការការពារកុំឲ្យមូសខាំទើបអាចទប់ស្កាត់មេរោគគ្រុនឈាមនេះបាន⚠️

Address

Https://maps. App. Goo. Gl/mVfoRrjwV6eeQWEy 7
Kompong Thom

Telephone

+85517304508

Website

Alerts

Be the first to know and let us send you an email when ឱសថស្ថាន សុខ វិសាល កំពង់ថ្ម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ឱសថស្ថាន សុខ វិសាល កំពង់ថ្ម:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram