ហុឹម ប៊ុនធឿន

ហុឹម ប៊ុនធឿន សិក្សាសមាធិ ចែករំលែកបញ្ញាញាណដើម្បីសេចក្ដីសុខផ្លូវចិត្ត
(2)

The basic level of insight meditation
Compelled by
The insight meditation teacher- Sam Buntheorn, Ketudhammo,
The president of BuddhamaÓÉala (the Buddhist center) and the managing director of the Buddhist insight meditation practice of the Kingdom of Cambodia. The Buddhist insight meditation center of Cambodia,
Phnom attharas, khum phsar dek, Sruk Por Nearleour, Khet kandal, Cambodia

02/04/2026

អនុមោទនាថ្ងៃឧបោសថសីល

មនុស្សល្អ រស់នៅក្នុងសង្គមព្រះពុទ្ធសាសនា ជាមនុស្សមានតម្លៃ មានកតញ្ញូត្រូវមានធម៌ពីរនេះគឺៈ១_សច្ចៈ ជាឫសគល់នៃកុសលធម៌បានដល់សីល ...
27/03/2026

មនុស្សល្អ រស់នៅក្នុងសង្គមព្រះពុទ្ធសាសនា ជាមនុស្សមានតម្លៃ មានកតញ្ញូត្រូវមានធម៌ពីរនេះគឺៈ
១_សច្ចៈ ជាឫសគល់នៃកុសលធម៌បានដល់សីល ចម្រើននូវបុណ្យ ទាំងយប់ ទាំងថ្ងៃ ហើយជាផ្លូវស្អាតផង ជាវត្ថុស្អាតផង គឺកាយស្អាត វាចាស្អាត ចិត្តស្អាត ប្រព្រឹត្តធ្វើតែអំពើល្អ ព្រះអង្គពោលថា នត្ថិ សច្ចសមំ បុញ្ញំ ពុំមានបុណ្យឯណាឱ្យស្មើសច្ចៈមិនមាន។
២_ខន្តី ជាតបៈធម៌ដ៏ឧត្តម ការអប់រំចិត្តឱ្យត្រជាក់ស្ងប់ គឺជាឫសគស់នៃសេចក្តីសុខដ៏ក្រៃលែង ព្រះអង្គពោលថា នត្ថិ ខន្តិសមំ សុខំ ពុំមានសេចក្តីសុខឯណាឱ្យស្មើខន្តីមិនមាន ធម៌ពីរនេះកើតមានហើយ មានអំណាចឱ្យកើតធម៌បី សីល សមាធិ បញ្ញា ព្រះធម៌ទាំងបីនេះ សម្រាប់ញ៊ាំងជីវិត ឱ្យស្អាត បរិសុទ្ធ មិនមានមន្ទិលគ្រឿងសៅហ្មងចិត្ត នឹងបានកើតបញ្ញាចក្ខុ រហ័សត្រាស់ដឹងសច្ចធម៌។ដូច្នេះពុទ្ធបរិស័ទល្អ មានគុណតម្លៃ ប្រកបដោយកតញ្ញូ នៅក្នុងព្រះសាសនានេះ ត្រូវមានសច្ចៈ ខន្តឺ
តាំងនូវសទ្ធាមុតមាំ ដើម្បីសិក្សាព្រះបរិយត្តិធម៌ និងបដិបត្តិធម៌ តាមព្រះធម៌វិន័យ ឱ្យបានត្រឹមត្រូវល្អ ច្បាស់លាស់ ពិតប្រាកដ ពីព្រោះព្រះបរិយត្តិធម៌ និងបដិបត្តិធម៌នេះហើយ ទុកជាខែលការពារ ដ៏រឹងមាំក្រៃលែងបំផុត តែមួយគត់ សម្រាប់ការពារ ថែរក្សា ព្រះពុទ្ធសាសនា ឱ្យតាំងនៅ គង់វង្ស ចម្រើនរុងរឿង
អស់កាលយូរអង្វែង។ ព្រោះហេតុនេះ មានតែបរិស័ទជាកូន ព្រះបិតាវិវដ្តៈ ជាអតិជាតិបុត្រ មានធម៌កតញ្ញូ ប្រកបដោយបញ្ញាឈ្លាសវៃ ក្នុងធម៌វិន័យនេះទេ ទើបមានសមត្ថភាព មើលថែព្រះសាសនា ឱ្យគង់វង្សបាន ដែលអត់ពីព្រះពុទ្ធ ព្រះបិតាទៅ។
ភិក្ខុធម្មត្ថេរោ

យោងទៅតាមគម្ពីរវិសុទ្ធិមគ្គ មហាដីកា បានបង្ហាញថា កាលដែលយើងបានជួបព្រះពុទ្ធសាសនាហើយ នៅមិនទាន់បានសម្រេចការ ត្រាស់ដឹង មគ្គ ផល ...
12/03/2026

យោងទៅតាមគម្ពីរវិសុទ្ធិមគ្គ មហាដីកា បានបង្ហាញថា កាលដែលយើងបានជួបព្រះពុទ្ធសាសនាហើយ នៅមិនទាន់បានសម្រេចការ ត្រាស់ដឹង មគ្គ ផល និងព្រះនិព្វាន ការយឺតយូរយ៉ាងនេះ ព្រោះតែមកពីអាស្រ័យដោយហេតុ៦ប្រការគឺៈ
១_អសប្បាយ ៧យ៉ាង មានមិនសប្បាយពេញចិត្ត រីករាយកន្លែងស្ងប់ស្ងាត់ និងការសេពគប់អសប្បុរសជាដើម
២_មិនបរិបូណ៌ដោយអប្បនាកោសលៈ ១០ប្រការ ការដម្កល់ចិត្តមិនបានល្អ មិនឈ្លាសក្នុងរក្សានិមិត្តឱ្យបានល្អ ជាដើម
៣_មោហចរិត ជាបុគ្គលមិនសូវមានបញ្ញាឆ្លាតវៃ មានការភ្លេចភ្លាំងច្រើន មិនសូវមានស្មារតីរឹងមាំល្អ
៤_អតីតជាតិមិនព្យាយាមចម្រើនប្រតិបត្តិ វិបស្សនាឱ្យបានខ្ជាប់ខ្ជួន ត្រឹមត្រូវ ច្បាស់លាស់
៥_មានកិលេសគ្រោតគ្រាតមានកាមឆន្ទៈជាដើម គ្រប់សង្កត់ញាំញីច្រើន
៦_មានឥន្រ្ទិយទន់ខ្សោយ មានសទ្ធាមិនសូវរឹងមាំជាដើម។
ទាំងអស់នេះជាហេតុនាំឱ្យយើងត្រាស់ដឹងលំបាក មិនងាយសម្រេចគុណធម៌ជាន់ខ្ពស់ដើម្បីរួចចាកទុក្ខ។ ប៉ុន្តែទោះបីយ៉ាងណា យើងបានជួបព្រះពុទ្ធសាសនាហើយ ត្រូវតែព្យាយាមប្រឹងប្រែងរឿយៗ រមែងនឹងបានសម្រេចមគ្គ ផលរួចចាកទុក្ខទាំងពួងបាន។
ភិក្ខធម្មត្ថេរោ

ពុទ្ធបរិស័ទមានភ័ព្វសំណាងល្អ បានកើតមកទាន់ព្រះសាសនារបស់ព្រះអង្គ ក្លាយជាឧបាសក ឧបាសិការតនៈ បានសិក្សា ប្រតិបត្តិ តាមព្រះធម៌វិ...
08/03/2026

ពុទ្ធបរិស័ទមានភ័ព្វសំណាងល្អ បានកើតមកទាន់ព្រះសាសនារបស់ព្រះអង្គ ក្លាយជាឧបាសក ឧបាសិការតនៈ បានសិក្សា ប្រតិបត្តិ តាមព្រះធម៌វិន័យ មានសទ្ធាជ្រះថ្លាបានទ្រទ្រង់ ផ្សព្វផ្សាយ ថែរក្សាព្រះសទ្ធម្ម ដ៏បរិសុទ្ធ ឱ្យតាំងនៅ រឹងមាំ ដើម្បីជាប្រយោជន៍ សេចក្តីសុខ ចម្រើន និងដើម្បីរួចចាកទុក្ខទាំងពួង ដល់ជនច្រើនគ្នា។ ពុទ្ធបរិស័ទមានភ័ព្វសំណាង ត្រូវមានសម្បត្តិ៣យ៉ាងគឺៈ
១_សីលសម្បត្តិ ជាអ្នកមានសីល មានចេតនាតាំងមាំក្នុងកុសល មានកាយសុចរិត វចីសុចរិត បង្អោនទៅក្នុងអរិយមគ្គដ៏ប្រសើរ គឺសម្មាវាចា និយាយត្រឹមត្រូវ សម្មាកម្មន្តោ ការងារត្រឹមត្រូវ និងសម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ ឈ្មោះថាជាអ្នករស់នៅក្នុងធម៌ដ៏ប្រសើរ
២_ចិត្តសម្បត្តិៈ ជាអ្នកបានព្យាយាម អប់រំទូន្មានចិត្តបានល្អ តាំងនៅក្នុងអារម្មណ៍ តែមួយជាកុសល ចិត្តស្អាត ផូរផង់ ទទួលបាននូវធម្មធាតុុ ដ៏ត្រជាក់ស្ងប់ ល្អិតជ្រៅ រីករាយជ្រះថ្លា ផ្សាយចេញពីដួងចិត្ត ដ៏មានកម្លាំង ក្នុងសម្មាសមាធិ ចិត្តតាំងមាំស៊ប់ក្នុងធម៌ ដ៏ប្រសើរ
៣_ទិដ្ឋិសម្បត្តិៈ ជាអ្នកមានសម្មាទិដ្ឋិញាណ យល់ត្រូវទៅតាមសច្ចធម៌ពិត ប្រកបដោយហេតុ ផល ជាក់ច្បាស់ ក្នុងដំណើរនៃការប្រព្រឹត្តទៅ កាយ ចិត្ត ត្រឹមតែសភាវៈបរមត្ថ ជាធម្មជាតិសុទ្ធសាធ ស្ថិតក្នុងសភាពដ៏ល្អិត មិនទៀង ជាទុក្ខ និងអនត្តាចិត្ត ថ្លាស្អាត យល់ព្រម សុខចិត្ត ទទួលយកការពិត មិនប្រកាន់ មិនទាមទារ មិនហួងហែង កាយចិត្តនេះ មកធ្វើជារបស់ខ្លួន ហើយរៀនរស់នៅតាមសច្ចៈធម៌ រមែងនាំមកនូវសុខស្ងប់ ក្នុងបញ្ញាយល់ត្រូវ ដ៏ប្រសើរ។ បុគ្គលដែលបានជួបព្រះពុទ្ធសាសនា បានទទួលគុណសម្បត្តិ ទាំង៣ប្រការនេះ ឈ្មោះថាអ្នកមាន ភ័ព្ទសំណាងដ៏ក្រៃលែងណាស់។
ភិក្ខុធម្មត្ថេរោ

បុគ្គលដែលមានបុណ្យខ្ពស់បានបំពេញបុណ្យបារមីច្រើនគឺជាបុគ្គលមានសភាពយ៉ាងនេះ_ជាបុគ្គលមានអត្តភាពជាមនុស្សដ៏ប្រសើរ_ជាបុគ្គលមិនមានជ...
05/03/2026

បុគ្គលដែលមានបុណ្យខ្ពស់បានបំពេញបុណ្យបារមីច្រើនគឺជាបុគ្គលមានសភាពយ៉ាងនេះ
_ជាបុគ្គលមានអត្តភាពជាមនុស្សដ៏ប្រសើរ
_ជាបុគ្គលមិនមានជំងឺរោគាបៀតបៀនច្រើន
_ជាបុគ្គលទទួលបាននូវត្រៃរតនៈជាទីពឹង ទីរលឹក ដ៏ប្រសើរខ្ពង់ខ្ពស់
_ជាបុគ្គលមានឱកាសក្នុងការស្តាប់ធម៌ដ៏ប្រពៃ
_ជាបុគ្គលបានសេពគប់កល្យាណមិត្ត សប្បុរស រឿយៗ
_ជាបុគ្គលបានចម្រើនប្រតិបត្តិអប់រំចិត្តតាមធម៌សមគួរដល់ធម៏ គឺ ព្រហ្មចរិយធម៌ សីល សមាធិ បញ្ញា រហូតបានសម្រេច មគ្គ ផល ដែលជាគុណធម៌ជាន់ខ្ពស់ ដើម្បីត្រាស់ដឹងនូវព្រះនិព្វាន រួចចាកទុក្ខទាំងពួង។
បុគ្គលទាំងឡាយណាមានឧបនិស្ស័យប្រកបដោយគុណធម៌ទាំងអស់នេះ សុទ្ធតែជាអ្នកមានបុណ្យបារមី ខ្ពង់ខ្ពស់ណាស់ ព្រោះបុគ្គលនេះមាន សមត្ថភាពដោយបញ្ញាញាណ ផ្ទាល់ខ្លួនកម្ចាត់បង់នូវ អវិជ្ជានិងតណ្ហា ដែលជាចំណងទុក្ខក្នុងវដ្តៈ ដែលសត្វលោកលះបង់បានដោយកម្រ ហើយជាអ្នកទទួលបានពន្លឺសច្ចធម៌ ក្នុងចិត្តជាលោកុត្តរធម៌ដ៏អស្ចារ្យ រុងរឿង ក្សេមក្សាន្ត ប្រសើរ ក្រៃពេក។
ភិក្ខុធម្មត្ថេរោ

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរស៖- ឧបាសក ស៊ិន រ័ត្ន និងឧបាសិកា ប៊ុត ថារី- ឧបាសក ស៊ិន សារៀម និងភរិយា ព្...
01/03/2026

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរស៖
- ឧបាសក ស៊ិន រ័ត្ន និងឧបាសិកា ប៊ុត ថារី
- ឧបាសក ស៊ិន សារៀម និងភរិយា ព្រមទាំងបុត្រ ដែលមានសទ្ធាជ្រះថ្លាចូលរួមបច្ច័យកសាងឧបដ្ឋានសាលាចំនួន ១ម៉ែត្រការ៉េ (៥០០ដុល្លារ សហរដ្ឋអាមេរិក​) នៅវត្តធម្មវិបស្សនារាម(ហៅតាភេម) សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមប្រសិទ្ធពរជ័យជូនលោក និងលោកស្រី ព្រមទាំងបុត្រ សូមមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច សមប្រកបពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
━━━━━ ༻❀༺ ━━━━━
👉ក្នុង១ម៉ែត្រការ៉េ $៥០០
លេខគណនី
-០១៥២៨៤៥៥៣(៛)
-០១៥២៨៤៥៤៣($)

21/02/2026

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ
និមន្តចូលរួមពិធីបុណ្យបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង
━━━━━༻❀༺━━━━━
ខេត្តបាត់ដំបង៖ នារសៀលនេះ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តចូលរួមបង្សុកូល ព្រមទាំងបាននាំមកនូវទេយ្យទាន និងបច្ច័យចូលរួមកម្មពិធីបុណ្យបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត ព្រះឧបជ្ឈាយ៍ខេត្ត និងជានាយកពុទ្ធិកវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង ។ អមដំណើរនិមន្ត-អញ្ជើញដោយព្រះអនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៉ីម ក៏បានចូលរួមផងដែរ ។
ដោយតេជានុភាព នៃពិធីបុណ្យឈាបនកិច្ចបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង សូមឧទ្ទិសនូវមហាកុសលប្រគេនព្រះវិបាកវិញ្ញាណក្ខន្ធព្រះសព សូមត្រេកអរជ្រះថ្លា អនុមោទនានូវមហាកុសល ដែលសម្តេចជាអម្ចាស់ សម្តេច ព្រះសាសនមុនី ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ សិស្សគណ សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងពុទ្ធបរិសទ្យ បានបំពេញអាមិសទាន និងធម្មទាន នៃពិធីបុណ្យឈាបនកិច្ចទក្ខិណានុប្បទាន តាំងពីព្រះសពទទួលអនិច្ចធម្ម រហូតមកដល់ថ្ងៃបូជាព្រះអគ្គីជាកិច្ចព្រះបច្ឆាមរណៈ សូមព្រះវិញ្ញាណក្ខន្ធព្រះសព បានទៅកាន់ទីឋានព្រះបរមសុខជាភិយ្យោភាព ៕
━━━━━━━━━━━━
ពុទ្ធមណ្ឌល,ថ្ងៃសៅរ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នំា២០២៦
#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា

15/02/2026

សូមថ្លែងអំណគុណអនុមោទនានូវទឹកចិត្តសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ ចំពោះ ឧបាសក ស្រុង ចាន់ណា អ្នកផ្សព្វផ្សាយព្រះធម៌នៅ គេហទំព័រ៥០០០ឆ្នាំ និងលោកឪពុក អ្នកម្តាយ ក្រុមគ្រួសារ ញាតិ ទាំងអស់ បានចូលរួម កសាងឧបដ្ឋានសាលា នៅវត្តធម្មវិបស្សនារាម(តាភេម) ចំនួន១២០០$ សូមឧបាសកនិងក្រុមគ្រួសារ ញាតិទាំងអស់ ទទួលបាននូវ ពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបានឧបនិស្ស័យ ជាបច្ច័យរួចចាកសេចក្តីទុក្ខទាំងពួង កុំបីអាក់ខានឡើយ សូមជ្រះថ្លាអនុមោទនាបុណ្យ។

15/02/2026

សូមថ្លែងអំណគុណនូវទឹកចិត្តសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ចំពោះ លោក លីម ចន្ទថាល់ និងលោកស្រី ហាក់ ចេងឡាលីន បានចូលរួមកសាងឧបដ្ឋានសាលា វត្តធម្មវិបស្សនារាម (តាភេម) ចំនួន១០០០$ សូមជូននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបានឧបនិស្ស័យជាបច្ច័រួចចាកទក្ខទាំងពួង កុំបីអាក់ខានឡើយ សូមអនុមោទនាបុណ្យ។

11/02/2026

🌸

ដើម្បីញ៉ាំងចិត្តឱ្យរីករាយទទួលយកធម្មមរតកនេះ យើងគួរពិចារណាលើគ្រឹះ ៣ យ៉ាង៖១. ការមិនធ្វើបាបទាំងពួង (សព្វបាបស្ស អករណំ)ការរក្ស...
03/02/2026

ដើម្បីញ៉ាំងចិត្តឱ្យរីករាយទទួលយកធម្មមរតកនេះ យើងគួរពិចារណាលើគ្រឹះ ៣ យ៉ាង៖
១. ការមិនធ្វើបាបទាំងពួង (សព្វបាបស្ស អករណំ)
ការរក្សាចិត្តឱ្យស្អាតបរិសុទ្ធ ចៀសវាងការបៀតបៀនខ្លួនឯង និងអ្នកដទៃ។ វាគឺជាការកសាងសន្តិភាពចេញពីខាងក្នុង ដែលជាគ្រឹះនៃសុភមង្គលពិតប្រាកដ។
២. ការធ្វើកុសលឱ្យដល់ព្រម (កុសលស្សូបសម្បទា)
ការសន្សំអំពើល្អ បណ្តុះសេចក្តីស្រឡាញ់ មេត្តា និងការចែករំលែក។ រាល់សកម្មភាពវិជ្ជមានតូចៗរបស់យើង ប្រៀបដូចជាតំណក់ទឹកដែលបំពេញបឹងនៃសេចក្តីសុខ។
៣. ការធ្វើចិត្តរបស់ខ្លួនឱ្យបរិសុទ្ធ (សចិត្តបរិយោទបនំ)
ការហ្វឹកហាត់ចិត្តតាមរយៈសមាធិ និងសតិ ដើម្បីឱ្យចិត្តមានភាពស្ងប់ រឹងមាំ និងមិនរង្គោះរង្គើដោយបញ្ហានានាក្នុងជីវិត។

"ធម្មោ ហវេ រក្ខតិ ធម្មចារឹ"
ធម៌ពិតជាតាមរក្សាអ្នកដែលប្រតិបត្តិធម៌។

Address

(ភ្នំអដ្ឋរស្ស) ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល
Oudong

Telephone

+85512665378

Alerts

Be the first to know and let us send you an email when ហុឹម ប៊ុនធឿន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ហុឹម ប៊ុនធឿន:

Share