ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

  • Home
  • Cambodia
  • Oudong
  • ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា Namo tassārahantassa bhavantassa tādino
sammā sāmaÑ va buddhassa dhamme vibhajjavādino
(1)

The basic level of insight meditation
Compelled by
The insight meditation teacher- Sam Buntheorn, Ketudhammo,
The president of BuddhamaÓÉala (the Buddhist center) and the managing director of the Buddhist insight meditation practice of the Kingdom of Cambodia. The Buddhist insight meditation center of Cambodia,
Phnom attharas, khum phsar dek, Sruk Por Nearleour, Khet kandal, Cambodia

ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ព្រះប្រធាន​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ​នៃ​ព្រះរាជាណាចក្រ​ បាន​និមន្...
23/09/2025

ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ព្រះប្រធាន​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ​នៃ​ព្រះរាជាណាចក្រ​ បាន​និមន្ត​ផ្ដល់​ឱវាទ​ប្រគេន-ជូនទេយ្យទានដល់ព្រះភិក្ខុសង្ឃ សីលវន្ត និងសីលវតី ឧបាសក​ ឧបាសិកា​ ដែលគង់និងស្នាក់អាស្រ័យក្នុងពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ទាប់ពីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌមានរយៈពេល ១៥ថ្ងៃ ត្រូវបានបញ្ចប់។
━━━━━━━━━━━━━━━━━
ពុទ្ធមណ្ឌល,ថ្ងៃអង្គារ ១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥

សូមអនុមោទនាសទ្ធាជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ ប្រគេន-ជូននិច្ចភត្តថ្ងៃត្រង់ ដល់ព្រះសង្ឃ សីលវន្ត សីលវតី  និងរាប់ប...
23/09/2025

សូមអនុមោទនាសទ្ធាជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ ប្រគេន-ជូននិច្ចភត្តថ្ងៃត្រង់ ដល់ព្រះសង្ឃ សីលវន្ត សីលវតី និងរាប់បាតប្រចាំថ្ងៃ
━━━━━━━━✥◈✥━━━━━━━━
បុគ្គលកាលឱ្យទាន រមែងជាទីស្រឡាញ់ ជាអ្នកអនុកូលទៅតាមធម៌របស់ពួកសប្បុរស ពួកសព្រហ្មចារី អ្នកសង្រួម មានចិត្តស្ងប់រម្ងាប់ រមែងរាប់រកបុគ្គល នោះសព្វកាល ពួកព្រហ្មចារីនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ ដល់បុគ្គលនោះ ទាំងបុគ្គលនោះ ដឹងនូវធម៌ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។ (បិដកភាគ ៤៤ ទំព័រ ៨១)
📸 រូបភាព៖ https://t.me/bong242241
#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា

22/09/2025

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រទានឱវាទថ្ងៃបុណ្យភ្ជុំបិណ្ឌ
━━━━━━✥◈✥━━━━━━━

#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា ​ #ភ្ជុំបិណ្ឌ

អនុមោទនាបុណ្យភ្ជុំបិណ្ឌ ថ្ងៃចន្ទ ១៥រោច ខែភទ្របទ (ប្រជុំក្រុមវេនបិណ្ឌទាំង១៤ថ្ងៃ)━━━━━━✥◈✥━━━━━━━នាព្រឹកថ្ងៃចន្ទ ១៥រោច ខែភ...
22/09/2025

អនុមោទនាបុណ្យភ្ជុំបិណ្ឌ ថ្ងៃចន្ទ ១៥រោច ខែភទ្របទ (ប្រជុំក្រុមវេនបិណ្ឌទាំង១៤ថ្ងៃ)
━━━━━━✥◈✥━━━━━━━
នាព្រឹកថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ៖
នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ជាតិថីប្រកបដោយមហានក្ខត្តប្ញក្សដ៏ឧត្តុងឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយកុសលចេតនាញាណសម្បយុត្ត ។ ញាតិញោមពុទ្ធបរិស័ទ ប្រុសស្រី ក្មេងចាស់ បានអញ្ជើញទៅកាន់ទីអារាមនានា ក្រោយពីបានឈប់សម្រាកពីការងារ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ដោយឡែកឆ្នាំ២០២៥នេះ ក៏ដូចឆ្នាំមុនៗផងដែរ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាពុទ្ធបរិស័ទអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន ដោយបាននាំមនូវទេយ្យទាន ចង្ហាន់បិណ្ឌបាតយ៉ាងច្រើន ព្រមទាំងបានទុកដាក់បច្ច័យផងដែរ ដើម្បីវេរប្រគេនព្រះសង្ឃបង្សុកូល បត្តានុមោទនាដារឆ្លង និងបត្តិទានគាថា ឧទ្ទិសផ្សាយបុណ្យកុសលដល់បុព្វការីជនទាំងឡាយដែលបានលះលោកនេះទៅកាន់បរលោកខាងមុខ និងបានរាប់បាតប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី គោចរបិណ្ឌបាត ជាកិច្ចបញ្ចប់នៃពិធីបុណ្យ ។ ការបំពេញវត្តប្រណិប័តន៍សាសនពិធីកម្មខាងលើ ដោយបានប្រារព្ធហេតុដូចខាងក្រោម៖
ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ប្រជាជនខ្មែរតាំងពីបុរាណរៀងមក តែងប្រារព្ធពិធីនេះឡើងចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ និងថៃ្ងបញ្ចប់ គឺជាថៃ្ង “ភ្ជុំបិណ្ឌ”។ យ៉ាងណាមិញ ក្នុងនាមជាពុទ្ធសាសនិកខ្មែរ នៃអ្នកកាន់សាសនាព្រះពុទ្ធ តែងមានទម្លាប់ អុជទៀន ធូប ថ្វាយបង្គំព្រះ ក៏គួរដឹង និងស្វែងយល់ពីពិធីបុណ្យសាសនាដ៏ធំនេះ ដូចខាងក្រោមផងដែរ៖
- ជាបុណ្យប្រពៃណីដ៏ពេញនិយម៖
ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់បំផុតមួយ នៅក្នុងប្រទេសកម្ពុជា ព្រោះពិធីនេះ បាននាំគ្រួសារនៅទូទាំងរាជធានីខេត្ត មកជួបជុំគ្នា បន្ទាប់ពីបែកគ្នាជាយូរមកហើយ ។
- ជាបុណ្យដែលមានប្រវត្តិ និងអត្ថន័យពីបុរាណកាល៖
“ ភ្ជុំ” មានន័យថា“ ប្រមូលផ្ដុំគ្នា” និង “បិណ្ឌ” មានន័យថា“ បាយដែលមូលជាដុំៗដូចបាល់” ។ ដូច្នេះបានបញ្ជាក់យ៉ាងពេញន័យថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាការជួបជុំមូលគ្នា ដោយប្រារព្ធហេតុ ៣ យ៉ាងគឺ៖
១-ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)
២-ដើម្បីឱ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន
៣-ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំងព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
- តំណាងឱ្យការគោរពដល់ឪពុកម្ដាយ (ព្រះរស់)
ពិធីបុណ្យនេះអប់រំមនុស្សវ័យក្មេងស្រករក្រោយ ឱ្យដឹងអំពីរបៀប ដែលពួកគេគួរផ្ដល់ការគោរពចំពោះសាច់ញាតិចាស់ទុំ ឬឪពុកម្ដាយ ។ ដែលជាទូទៅ គឺការជូនគ្រឿងឧបភោគបរិភោគ ឬលុយកាក់ ឲ្យព្រះរស់បានទៅវត្តរក្សាទានសីលនៅតាមទីវត្តអារាម ជាមួយសីលវន្ត សីលវតី ឧបាសក ឧបាសិកា ។
- ថ្ងៃចុងក្រោយជាថ្ងៃជួបជុំ និងពិសេសជាងគេថ្ងៃ ១៥រោច គឺជាថ្ងៃដ៏សំខាន់បំផុតនៃភ្ជុំបិណ្ឌ ហើយក៏ជាថ្ងៃចុងក្រោយ នៃពិធីដែលប្រារព្ធធ្វើឡើងអស់រយៈពេលកន្លះខែ ។ ជាពិសេសគ្រួសារនីមួយៗ នឹងបានទទួលទានអាហារជុំគ្នា ក្រោយខកខានជួបគ្នាអស់រយៈកាលយូរ ក៏ព្រោះតែរវល់កិច្ចការងាររៀងៗខ្លួន ។
ដោយបុញ្ញានុភាព នៃតេជៈគុណព្រះរតនត្រ័យ ដែលញាតិញោមពុទ្ធបរិស័ទបានបំពេញនូវធម្មទាន និងអាមិសទាន ជាទានដ៏ប្រសើរថ្លៃថ្លា រយៈពេលកន្លះខែ (១៥ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ជាថ្ងៃបញ្ចប់នៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រកបដោយបីតិសោមស្សជ្រះថ្លារីករាយយ៉ាងក្រៃលែង តែងបានប្រារព្ធជារៀងរាល់ឆ្នាំពុំដែលខកខានឡើយ ក្រោមការគ្រប់គ្រងដឹកនាំចាត់ចែងរបស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅស្របតាមគន្លងប្រពៃណីជាតិ និងព្រះពុទ្ធសាសនាខ្មែរដ៏ផូរផង់ ។ សូមលើកបុណ្យមហាកុសលប្រកបដោយញាណសម្បយុត្ត ឧទ្ទិសផ្សាយចំពោះ៖ បុព្វវរសមណសង្ឃ បុព្វវរក្សត្រ រាជវង្សានុវង្ស បុព្វបុរសគ្រប់ជំនាន់ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ មាតាបិតា ជីដូនជីតា បងប្អូន ញាតិមិត្ត ព្រៀងលាន គ្រូឧបជ្ឈាយាចារ្យ និងញាតិកាក្នុងសង្សារវដ្ត គ្រប់ព្រះអង្គ គ្រប់រូប និងជូនពរដល់ញាតិញោមពុទ្ធបរិស័ទ្យ សូមមានសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៚ សាធុ សាធុ សាធុ ! សូមអនុមោទនាបុណ្យភ្ជុំបិណ្ឌ ! សូមបានចំណែកបុណ្យស្មើៗគ្នា សូមឱ្យពិភពលោកទាំងមូលមានសុខសន្តិភាព !

21/09/2025

សូមអនុមោទនា វេនកាន់បិណ្ឌទី១៤
#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា ​ #ភ្ជុំបិណ្ឌ

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងសម្តែងព្រះធម៌ទេសនាបុណ្យភ្ជុំបិណ្ឌ រួបរួមវេនកាន់បិណ្ឌទាំង ១៤━━━━━━━━✥◈✥━━━━━━━━...
21/09/2025

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងសម្តែងព្រះធម៌ទេសនាបុណ្យភ្ជុំបិណ្ឌ រួបរួមវេនកាន់បិណ្ឌទាំង ១៤
━━━━━━━━✥◈✥━━━━━━━━
នារសៀលថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ៖ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៉ីម ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សីលវន្ត សីលវតី ឧបាសក និងឧបាសិកា បាននិមន្ត-អញ្ជើញជួបជុំគ្នាលើឧបដ្ឋានសាលា នមស្សការថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បង្សុកូលរួបរួម វេនកាន់បិណ្ឌទាំង ១៤ថ្ងៃ និងនិមន្តព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រទានព្រះធម្មទេសនា មានខ្លឹមសារដូចខាងក្រោម៖
- ថ្ងៃ១៤រោច គ្រប់វត្តអារាម ញាតិញោមពុទ្ធបរិស័ទជួបជុំគ្នានមស្ការ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម្មទេសនា
- អំឡុងពេលវេនបិណ្ឌទាំង១៤ បានស្តាប់ព្រះសង្ឃស្វាធ្យាយបរាភវសូត្រអំពីហេតុនៃសេចក្តីវិនាស និងមង្គលដែលនាំឱ្យមានសេចក្តីចម្រើន
- ព្រះសង្ឃ និងញាតិញោមពុទ្ធបរិស័ទ បានឱកាសបំពេញបុណ្យរយៈពេល ១៥ ថ្ងៃ
- គ្រាប់ពូជនៃបុណ្យដល់ព្រមដោយសទ្ធាហេតុ ៣ យ៉ាង៖
១-ហេតុសម្បទា (មហាករុណាសមាយោគៈ និងពោធិសម្ភារសង្ហរណៈ)
២-ផលសម្បទា (ញាតិសម្បទា,បហានសម្បទា,អានុភាវសម្បទា និងកាយសម្បទា)
៣-សតូបការសម្បទា
ការសម្តែងព្រះធម្មទេសនា ដើម្បីប្រជុំរួបរួមវេនបិណ្ឌទាំង១៤ថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយកុសលចេតនាជ្រះថ្លាយ៉ាងក្រៃលែង និងព្រឹកថ្ងៃ១៥ រោច ប្រារព្ធសាសនពិធី និងពហុទេវារាប់បាតដារឆ្លង ជាកិច្ចបញ្ចប់នៃពិធីបុណ្យ ដែលជាថ្ងៃភ្ជុំបិណ្ឌរបស់ប្រជាជាតិខ្មែរ ។
ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ប្រព្រឹត្តទៅនាថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ ឯពាក្យភ្ជុំ គឺធ្វើឱ្យប្រជុំគ្នា ឬធ្វើឱ្យជួបជុំគ្នា បុរាណបានពោលថាៈ ជត្រូវតែមុំ ភ្ជុំត្រូវតែមក៍។
ដោយបុញ្ញានុភាព នៃព្រះបរិត្ត និងធម្មទាន រួបរួមវេនបិណ្ឌទាំង ១៤ ថ្ងៃនេះ សូមលើកមហាកុសលនេះ ប្រគេន-ជូនចំពោះបុព្វការីជនព្រះគ្រូឧបជ្ឈាយាចារ្យមាន៖ ព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ និងព្រះអាចារ្យកម្មដ្ឋានគ្រប់អង្គ/នាក់ ដែលមានគុណូបការៈតាំងពីកកើតពុទ្ធមណ្ឌល មាតាបិតា ជីដូនជីតា និងញាតិក្នុងសង្សារវដ្ត និងរបស់សាធុសប្បុរស ដែលបានបំពេញទាំងអាមិសទាន និងធម្មទានរយៈពេលបិណ្ឌទាំង១៤ថ្ងៃនេះ និងព្រឹកថ្ងៃស្អែក ពហូទេវារាប់បាតដារឆ្លងបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ និងសូមប្រគេន-ជូនពរព្រះគុណម្ចាស់ និងញាតិញោមពុទ្ធបរិស័ទ សូមមានសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌវេនទី១៤ ជាវេនប្រចាំឆ្នាំរបស់៖- ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ និងសិស្សគណ- អគ្គមហាឧបាស...
21/09/2025

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌវេនទី១៤ ជាវេនប្រចាំឆ្នាំរបស់៖
- ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ និងសិស្សគណ
- អគ្គមហាឧបាសិកា សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ
━━━━━━━━✥◈✥━━━━━━━━
នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ៖
- ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ
នៃព្រះរាជាណាចក្រកម្ពុជា និងសិស្សគណ
- អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ និងក្រុមញាតិ
- រួមជាមួយមហាឧបាសក មហាឧបាសិកា ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទជាច្រើនរូប ក៏បាននិមន្ត-អញ្ជើញចូលរួមវេនកាន់បិណ្ឌទី១៤នេះជារៀងរាល់ឆ្នាំដូចសព្វដងផងដែរ ។
បានរៀបចំចាត់ចែងភោជនាហារ ចង្ហាន់បិណ្ឌបាត ទេយ្យទាន ភត្តពេលព្រឹក និងថ្ងៃត្រង់ដ៏ប្រណីត វេរដារឆ្លង និងរាប់បាត ព្រមទាំងបានទុកដាក់បច្ច័យ ៤ ប្រគេនព្រះសង្ឃប្រើប្រាស់តាមពុទ្ធវិន័យ និងជូនសីលវន្ត-សីលវតីផងដែរ សង្ឃម្ហិ សុបតិដ្ឋិតា ទានដែលតម្កល់នៅល្អហើយក្នុងសង្ឃ ទីឃរត្ដំ ហិតាយស្ស ឋានសោ ឧបកប្បតិ ទក្ខិណាទាននោះ ទើបចូល ទៅសម្រេចតាមស្ថាន ដើម្បីជាប្រយោជន៍ដល់បុព្វការីនោះ អស់កាលជាយូរអង្វែង ប្រកបដោយចេតនាជ្រះថ្លារីករាយក្នុងបុណ្យកុសលដ៏ក្រៃលែង ។ ចេតនា ដែលនាំឱ្យកើតបុណ្យ ជាប្រធាន ឬប្រភពនាំឱ្យកើតបុណ្យ ដោយសេចក្តីជ្រះថ្លា សប្បាយរីករាយ ពេញចិត្តក្នុងទង្វើល្អផ្សេងៗ ។ ចេតនា ដែលនាំឱ្យសម្រេចផល បានបុណ្យកុសលមាន ៣ប្រការគឺ៖
១-បុព្វចេតនា ចេតនាមុនដំបូង បានដល់ ការតាំងចិត្តត្រៀម រៀបចំទុកជាមុន ដោយចិត្តជ្រះថ្លា
២-មុញ្ចនចេតនា ចេតនាកំពុងធ្វើ បានដល់ រាល់សកម្មភាព ដែលកំពុងខ្វល់ខ្វាយ ចាត់ចែង ខ្នះខ្នែងដោយចិត្តជ្រះថ្លា
៣-បរាបរចេតនា ចេតនាក្រោយពេលធ្វើហើយ និងបន្តបន្ទាប់រៀងទៅ បានដល់ពេលធ្វើរួចហើយ ក៏រឹងរឹតតែជ្រះថ្លា រីករាយ ពេញចិត្ត មិនមានការក្តៅក្រហាយ ស្តាយក្រោយ ទោះបីតទៅខាងមុខៗយូរអង្វែងទៀត ក៏នៅតែជ្រះថ្លាដដែល ។
ចេតនាទាំង ៣ នេះជាប្រភព ឬប្រធាននាំឱ្យកើតបុណ្យកុសលដ៏ក្រៃលែង ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ដែលកើតពីធម្មទាន និងអាមិសទាន ប្រគេន-ជូនចំពោះ បុព្វការីជនទាំងឡាយមាន៖
- ឧបាសក ហ៊ឹម រ៉េត ឧបាសិកា ស៊ិន គីម គ្រូឧបជ្ឈាយាចារ្យ ព្រមទាំងញាតិកា ៧ សន្តាន ។
- លោក កុង លាង មុយ ម៉ា យ៉ុង លោកប៉ា ឡៅ គាសៀវ អ្នកម្តាយ លីម គីមហៀង លោក ប៉ា ឡៅ គាកៅ អ្នកម្តាយ តាន់ ទីង៉ូវ (ហៅ ម៉ា ខួច) បងស្រី វួច ឆេង បងប្រុស ប៉ាង ហ៊ឹន ប្អូនប្រុស ឡៅ លាងស្រេង ប្អូនស្រី ភូ ស៊ីគាវ កុមារី ឡៅ អ៊ីសៀន ព្រមទាំងញាតិកា ៧ សន្តាន សូមឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ដោយបុញ្ញានុភាព នៃធម្មទាន និងអាមិសទាន ដែលព្រះសាសនមុនី អគ្គមហាឧបាសិកា ព្រមទាំងបុត្រ និងចៅ រួមជាមួយញាតិញោម មហាឧបាសក មហាឧបាសិកា ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ឧបាសក ឧបាសិកា ដែលបាននិមន្ត-អញ្ជើញចូលរួមកាន់វេនបិណ្ឌនាឱកាសនេះ សូមមានសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

សូមជ្រះថ្លាអនុមោទនា វេនកាន់បិណ្ឌវេនទី១៤ ជាវេនរបស់៖- ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ និងសិស្សគណ- អគ្គមហាឧបាសិកា សុខ ...
21/09/2025

សូមជ្រះថ្លាអនុមោទនា វេនកាន់បិណ្ឌវេនទី១៤ ជាវេនរបស់៖
- ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ និងសិស្សគណ
- អគ្គមហាឧបាសិកា សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ
━━━━━━━━✥◈✥━━━━━━━━
នាព្រឹកអរុណោទ័យ ក្រោយពីព្រះសង្ឃ សីលវន្ត និងសីលវតី ស្វាធ្យាយ សូធ្យ-ស្តាប់ បរាភវសូត្ររួចមក នមស្ការព្រះរតនត្រ័យ សមាទានសីល វេរដង្វាយ វេរចង្ហាន់ ផ្លែឈើ ជើងបិណ្ឌ ទេយ្យទាន និងរាប់បាតភត្តពេលព្រឹក ៦៖០០ នាទីព្រឹក ប្រគេន-ជូន ព្រះសង្ឃ សីលវន្ត និងសីលវតី រីឯថ្ងៃត្រង់ ម៉ោង ៩៖៤០ នាទីព្រឹក នស្ការព្រះរតនត្រ័យ សមាទានសីល វេរដង្វាយថ្វាយព្រះសម្មាសម្ពុទ្ធ វេរភត្តាហារប្រគេនព្រះសង្ឃ បត្តានុមោទនា ពហូទេវា ដារឆ្លង កិច្ចឧទ្ទិសបុណ្យកុសលដល់បុព្វការីជន និងរាប់បាតជាកិច្ចបញ្ចប់នៃវេនកាន់បិណ្ឌទី១៤ ។
━━━━━━━━━
ពុទ្ធមណ្ឌល,ថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥

សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ( បិណ្ឌ១៤)ថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១...
20/09/2025

សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ( បិណ្ឌ១៤)

ថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥

#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា ​ #ភ្ជុំបិណ្ឌ

20/09/2025

សូមអនុមោទនា វេនកាន់បិណ្ឌទី១៣
ថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥
#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា ​ #ភ្ជុំបិណ្ឌ

នារសៀលថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅពុទ្ធមណ្ឌលវិបស្សនាធុរ...
20/09/2025

នារសៀលថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាមានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា វេនកាន់បិណ្ឌទី១៤ រៀងរាល់ឆ្នាំជាវេនរបស់៖
- ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ
នៃព្រះរាជាណាចក្រកម្ពុជា និងសិស្សគណ
- អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ ក្រុមញាតិ
- និងមានវត្តមានញាតិញោមពុទ្ធបរិស័ទអញ្ជើញចូលរួម បាននិមន្ត-អញ្ជើញទទួលកាន់វេនបិណ្ឌទី១៤ តាមទំនៀមប្រពៃណីពីបុរាណ នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនាដោយព្រះគ្រូវិបស្សនាកោសល្យ ថោង សុខាន់ ខ្លឹមសារព្រះធម៌ទេសនាសម្តែងអំពី៖
- សប្បុរស តែងចង្អុលបង្ហាញផ្លូវ ដឹកនាំបរិស័ទឱ្យសិក្សាប្រណិប័តន៍ទាន សីល ភាវនា តាមគន្លងផ្លូវព្រះបិតាវិវដ្ត
- សសបណ្ឌិតពោធិសត្វ រក្សាឧបោសថ ពោធិសត្វមានបំណងប្រាថ្នាឱ្យទាន យើងគ្មានអ្វីបូជាទក្ខិណេយ្យបុគ្គលមានតែស្មៅ ព្រះឥន្ទាធិរាជនិមិត្តជាឥន្ទព្រាហ្មណ៍បង្កាត់ភ្លើង សសបណ្ឌិតគ្រលាស់ខ្លួនលោតចូលភ្នក់ភ្លើងបូជាជីវិតឱ្យទាន
- ទោសរបស់រូបកាយ មានជរាប្រក្រតី មានវ័យកន្លងហើយ មិនអាចតាំងនៅ មានការបែកធ្លាយសូន្យទៅជាធម្មតា ។
ការប្រារព្ធហេតុនៃពិធីបុណ្យភ្ជុំបិណ្ឌដូចខាងក្រោម៖
- ជាទំនៀមបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ប្រារព្ធជារៀងរាល់ឆ្នាំ ពីថ្ងៃ១ រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ។
- ពុទ្ធបរិស័ទដាក់វេនគ្នា ជាក្រុមៗ ពីថ្ងៃ១រោច ដល់ថ្ងៃ១៤ រោច និងថ្ងៃ១៥រោច គឺជាថ្ងៃពុទ្ធបរិស័ទនាំយកចង្ហាន់បិណ្ឌបាត ទេយ្យទាន ជួបជុំគ្នានៅទីអារាម ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី និងអ្នករស់នៅជិតឆ្ងាយ ត្រូវបានឈប់សម្រាកជួបជុំបងប្អូន ញាតិមិត្តរបស់ខ្លួន ក្នុងរដូវភ្ជុំបិណ្ឌនេះ ។
- បុណ្យភ្ជុំបិណ្ឌ ជាបុណ្យទក្ខិណានុប្បទាន ដែលពុទ្ធបរិស័ទ ទំនុកបម្រុងព្រះសង្ឃគង់ចាំព្រះវស្សា៣ខែ ក្នុងសម័យពុទ្ធកាល គេមិនហៅថា បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌដូចយើងទេ ហៅថា បុណ្យបវារណាបច្ច័យបួនដល់ព្រះសង្ឃ ។
- នារជ្ជកាលព្រះបាទអង្គឌួង (១៨៤៨-១៨៥៩) ព្រះអង្គគឺជាពុទ្ធសាសនិកដ៏ឆ្នើម ព្រះអង្គឈ្វេងយល់ ការរៀបចំពិធីនេះមិនអាចធ្វើរយៈពេល៣ខែបានទេ ដោយប្រជាជនរវល់ប្រកបមុខរបរចិញ្ចឹមជីវិត បានកំណត់រយៈពេល១៥ថ្ងៃ
- ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសន្ដាន បានទៅកាន់បរលោក
- នាវេលាទៀបភ្លឺ តាមទីវត្តអារាម ពុទ្ធបរិស័ទ ទាំងចាស់ ក្មេងប្រុសស្រី ក្រោកឡើងពីយប់មកកាន់ទីវត្ត ដើម្បីស្តាប់ព្រះសង្ឃស្វាធ្យាយស្តាប់បរាភវសូត្រ វេរភត្ត រាប់បាត្រ ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យ និងវិញ្ញាណក្ខន្ធដល់លោកអ្នកមានគុណដែលបានចែកឋានទៅ ។
- ព្រះសង្ឃស្វាធ្យាយបរាភវសូត្រ នមស្ការព្រះរតនត្រ័យ សមាទានសីល វេរភត្តាហារ ពេលព្រឹក និងថ្ងៃត្រង់ ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទិ្ទសថ្វាយ ប្រគេន ជូនដល់បុព្វការីជន បុព្វបុរស និងបានប្រគេនចង្ហាន់បិណ្ឌបាតដល់ព្រះសង្ឃ ជូនសីលវន្ត សីលវតី ចាស់ព្រឹទ្ធាចារ្យផងដែរ ។
ដោយបុញ្ញានុភាព នៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ១៤នេះ សូត្រមន្ត និងសម្តែងព្រះធម៌ទេសនាបានបញ្ចប់ព្រះសាសនមុនី និងអគ្គមហាឧបាសិកា ប្រគេនសៀវភៅជាធម្មទានដល់ព្រះសង្ឃ សីលវន្ត សីលវតី និងពុទ្ធបរិស័ទអញ្ជើញចូលរួមផងដែរ សូមតេជៈបុញ្ញកុសលដែលព្រះសាសនមុនី អគ្គមហាឧបាសិកា ព្រមទាំងបុត្រ និងចៅ ជាអធិបតីវេន រួមជាមួយមហាឧបាសក មហាឧបាសិកា ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ ឧបាសក ឧបាសិកា លោក លោកស្រី បានបំពេញក្នុងឱកាសនេះ និងរៀងរាល់ឆ្នាំកន្លងមក សូមផ្សព្វផ្សាយឧទ្ទិសចំណែកបុណ្យកុសលនេះជូនដល់៖
- ឧបាសក ហ៊ឹម រ៉េត ឧបាសិកា ស៊ិន គីម គ្រូឧបជ្ឈាយាចារ្យ ព្រមទាំងញាតិកា ៧ សន្តាន ។
- លោក កុង លាង មុយ ម៉ា យ៉ុង លោកប៉ា ឡៅ គាសៀវ អ្នកម្តាយ លីម គីមហៀង លោក ប៉ា ឡៅ គាកៅ អ្នកម្តាយ តាន់ ទីង៉ូវ (ម៉ា ខួច) បងស្រី វួច ឆេង បងប្រុស ប៉ាង ហ៊ឹន ប្អូនប្រុស ឡៅ លាងស្រេង ប្អូនស្រី ភូ ស៊ីគាវ កុមារី ឡៅ អ៊ីសៀន ព្រមទាំងញាតិកា ៧ សន្តាន ។
សូមប្រគេនព្រះពរ ព្រះសាសនមុនី និងជូនពរ អគ្គមហាឧបាសិកា ព្រមទាំងបុត្រ និងចៅ ព្រមទាំងញាតិញោមពុទ្ធបរិស័ទ ដែលបាននិមន្ត-អញ្ជើញចូលរួមវេនកាន់បិណ្ឌ មានសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ━━━━━━━━✥◈✥━━━━━━━នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ...
20/09/2025

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌវេនទី១៣
━━━━━━━━✥◈✥━━━━━━━
នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ៖
- ព្រះបាឡាត់សាសនរក្ខិតមុនី ប៉ាច សុផុន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ និងពុទ្ធបរិស័ទ
- អគ្គមហាឧបាសក គិម វ៉ាដា អគ្គមហាឧបាសិកា សុត សុភាព ព្រមទាំងកូនចៅ
- រួមជាមួយមហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកជំទាវ លោក លោកស្រី ឧបាសក ឧបាសិកា សីលវន្ត និងសីលវតី បានទទួលកាន់វេនបិណ្ឌទី១៣ បានរៀបចំចាត់ចែងរៀបចំចាត់ចែងបណីតភោជនជាចង្ហាន់បិណ្ឌបាតភត្តពេលព្រឹក និងថ្ងៃត្រង់ដ៏ប្រណីត ព្រមទាំងបានទុកដាក់បច្ច័យ ៤ ប្រគេនព្រះសង្ឃប្រើប្រាស់តាមពុទ្ធវិន័យ និងជូនសីលវន្ត-សីលវតីផងដែរ សង្ឃម្ហិ សុបតិដ្ឋិតា ទានដែលតម្កល់នៅល្អហើយក្នុងសង្ឃ ទីឃរត្ដំ ហិតាយស្ស ឋានសោ ឧបកប្បតិ ទក្ខិណាទាននោះ ទើបចូល ទៅសម្រេចតាមស្ថាន ដើម្បីជាប្រយោជន៍ដល់បុព្វការីនោះ អស់កាលជាយូរអង្វែង ប្រកបដោយចេតនាជ្រះថ្លារីករាយក្នុងបុណ្យកុសលដ៏ក្រៃលែង ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ដែលកើតពីធម្មទាន និងអាមិសទាន ប្រគេន-ជូនចំពោះ បុព្វការីជនទាំងឡាយមាន៖ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ ព្រមទាំងញាតិកាទាំងប្រាំពីរសន្តាន សូមឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៚
ដោយបុញ្ញានុភាព នៃធម្មទាន និងអាមិសទាន ដែលព្រះតេជគុណ ឣគ្គមហាឧបាសក ឣគ្គមហាឧបាសិកា មហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកជំទាវ លោក លោកស្រី ឧបាសក ឧបាសិកា សីលវន្ត និងសីលវតី ក្រុមវេនបិណ្ឌទី១៣ រួមជាមួយញាតិញោមពុទ្ធបរិស័ទ្យជិតឆ្ងាយ បានបំពេញធម្មទាន និងអាមិសទាន ដ៏ប្រសើរថ្លៃថ្លាក្នុងឱកាសនេះ និងរៀងរាល់ឆ្នាំកន្លងមក សូមសម្រេចបុណ្យកុសលដល់បុព្វការីជនទាំងឡាយមាន៖ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ ព្រមទាំងញាតិក្នុងសង្សារវដ្ត និងប្រគេន-ជូនពរដល់ព្រះតេជគុណ និងញាតិញោមពុទ្ធបរិស័ទ្យ សូមមានសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៚

#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា ​ #ភ្ជុំបិណ្ឌ

Address

ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
Oudong

Alerts

Be the first to know and let us send you an email when ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram