Techo Santepheap National Hospital

Techo Santepheap National Hospital Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Techo Santepheap National Hospital, Hospital, WIn-Win Boulevard, Phnom Penh.

ទំព័រ​ផ្លូវការ​​របស់​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​
Offical Page of Techo Santepheap National Hospital
Hotline: 087 781 119
Email (info): info@tsnh.gov.kh
Email (medical): medical@tsnh.gov.kh (Office of Medical Affairs)
Website: https://tsnh.gov.kh

ជំងឺមហារីកមាត់ស្បូន ជំងឺ​មហារីក​មាត់​ស្បូន​គឺជាជំងឺមហារីកឈានមុខគេមួយដែលប៉ះពាល់ដល់​សុខភាព​ស្ត្រី​នៅកម្ពុជា​។ ប៉ុន្តែអ្វីដ...
31/03/2026

ជំងឺមហារីកមាត់ស្បូន
ជំងឺ​មហារីក​មាត់​ស្បូន​គឺជាជំងឺមហារីកឈានមុខគេមួយដែលប៉ះពាល់ដល់​សុខភាព​ស្ត្រី​នៅកម្ពុជា​។ ប៉ុន្តែអ្វីដែលពិសេសនោះគឺយើងអាចបង្ការជំងឺនេះបានយ៉ាងមានប្រសិទ្ធភាពតាមរយៈការធ្វើតេស្តរកមេរោគ HPV (Human Papillomavirus)។

តើការធ្វើតេស្ត HPV មានសារៈសំខាន់យ៉ាងដូចម្តេច?
- អាចរកឃើញមេរោគដែលបង្កគ្រោះថ្នាក់
- ក្នុងករណីរកឃើញ គ្រូពេទ្យអាចជួយទប់ស្កាត់ ក្នុងការវិត្តទៅជាជំងឺមហារីកបានទាន់ពេលវេលា។

តើពេលណាដែលលោកអ្នកគួរអញ្ជើញទៅពិនិត្យ?
- ស្រ្តីអាយុចាប់ពី ២៥ឆ្នាំ​ ដល់ ៦៥ឆ្នាំ
- ស្រ្តីដែលមានគ្រួសាររួច ឬមានដៃគូរួមភេទ​

សូមទំនាក់ទំនងមកកាន់មន្ទីរពេទ្យជាតិ​ តេជោ​សន្តិភាព​ ឬ​មន្ទីរពេទ្យ​ដែលនៅជិតលោកអ្នក ដើម្បីទទួលបានការប្រឹក្សា និងសេវាកម្មពិនិត្យឱ្យបានត្រឹមត្រូវ។

សេវាប្រឹក្សាការអភិវឌ្ឍកុមារ (Child Development Service - CDS) នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ផ្តល់សេវាក្នុងការប្រឹក្សាដល...
31/03/2026

សេវាប្រឹក្សាការអភិវឌ្ឍកុមារ (Child Development Service - CDS) នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ផ្តល់សេវាក្នុងការប្រឹក្សាដល់កុមារដែលមានវិបត្តិទំនាក់ទំនង អាកប្បកិរិយា និងវិបត្តិការលូតលាស់ទាំងផ្លូវចិត្ត និងផ្លូវកាយ។
ផ្តល់ការប្រឹក្សាកុមារ និងគ្រួសារដើម្បីជួយឱ្យកុមាររៀន ចូលរួមសកម្មភាព និងអភិវឌ្ឍជំនាញក្នុងការរស់នៅប្រចាំថ្ងៃតាមប្រក្រតី។

ការប្រឹក្សា និងគាំទ្រ៖
⁃ ជួយឱ្យអាណាព្យាបាលយល់ច្បាស់អំពីរបៀបនៅក្នុងការទំនាក់ទំនង អាកប្បកិរិយា ការលេង ការរៀន និងការអភិវឌ្ឍរបស់កូនលោកអ្នក
⁃ កំណត់គោលដៅ និងតាមដានការអភិវឌ្ឍរបស់កុមារតាមពេលវេលាជាមួយអាណាព្យាបាល និងក្រុមគ្រួសារ
⁃ បង្រៀនពីវិធីសាស្ត្រជាក់ស្ដែងដែលអ្នកអាចអនុវត្តបាននៅផ្ទះក្នុងសកម្មភាពប្រចាំថ្ងៃសម្រាប់កុមារ
⁃ លើកទឹកចិត្តកុមារឱ្យមានការអភិវឌ្ឍជំនាញតាមរយៈការលេង ការប្រាស្រ័យទាក់ទង និងសកម្មភាពប្រចាំថ្ងៃ
⁃ សហការជាមួយក្រុមគ្រួសារ និងអ្នកជំនាញផ្នែកសុខភាពផ្សេងទៀតដើម្បីផ្ដល់ការគាំទ្រអភិវឌ្ឍយ៉ាងពេញលេញតាមតម្រូវការសុខភាពកុមារ

ប្រសិនបើលោកអ្នកត្រូវការសេវាប្រឹក្សាយោបល់ដើម្បីជួយកូនរបស់លោកអ្នកក្នុងការសិក្សា ការប្រាស្រ័យទាក់ទង អាកប្បកិរិយា ឬការលេង អាចធ្វើការទំនាក់ទំនងមកកាន់សេវាប្រឹក្សាអភិវឌ្ឍកុមារ (Child Development Service) នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព តាមព័ត៌មានខាងក្រោម៖
សូមធ្វើការណាត់ទុកមុនដើម្បីធ្វើការប្រឹក្សាជាមួយអ្នកជំនាញ។
សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងតាមរយៈ
លេខទូរសព្ទ ៖ 087 222 930
តេឡេក្រាម ៖ https://t.me/TSNH26
អ៊ីមែល ៖ tsnh.childdevelopment@gmail.com
ទីតាំង ៖ មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព អគារ H3-B1 ជាន់ទី ១

កិច្ចប្រជុំគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព----------...
30/03/2026

កិច្ចប្រជុំគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព
------------
នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយ​មាន​ការ​អនុញ្ញាត​ពី​លោក​វេជ្ជបណ្ឌិត​ សួន​ សាមិត្ត​ នាយក​មន្ទីរពេទ្យជាតិ តេជោសន្តិភាព​ គណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប​នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព​ បាន​បេីក​កិច្ចប្រជុំ​ដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ឆន សុធារី នាយិការងមន្ទីរពេទ្យ​ និង​ជា​ប្រធាន​គណៈកម្មការ​។
ជាកិច្ចចាប់ផ្តើមលោកស្រីនាយិការងបានថ្លែងអំណរគុណដល់គណៈកម្មការ MPDSR នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងបម្រើសេវាព្យាបាលប្រកបដោយទំនុកចិត្ត។ ប្រធាន​អង្គប្រជុំបានលើកអនុសាសន៍សំខាន់ៗ​ដូច​ខាងក្រោម​៖​
១. ពង្រឹងសមត្ថភាពគណៈកម្មការ MPDSR នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព និងក្រុមការងារគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធ
២. ពង្រីកទំនាក់ទំនងរវាងគណៈកម្មការ MPDSR​ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព និងខេត្តសម្ព័ន្ធ​មេត្រី​ភាព​
៣. បន្តជួយគាំទ្រគណៈកម្មការ MPDSR​ ខេត្ត​សម្ព័ន្ធ​មេត្រី​ភាពទាំងបីក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ព្រមទាំង​ការបណ្តុះបណ្តាលនានាដែលឆ្លើយតបទៅនឹងតម្រូវការបច្ចេកទេសព្យាបាលថែទាំ ពិសេសលើការថែទាំស្ត្រីមានផ្ទៃពោះមុនសម្រាល។
ជាចុងបញ្ចប់លោកស្រី​នាយិកា​រង​ប្រធាន​អង្គប្រជុំ​បានរំលឹកក្រុមការងារទាំងអស់នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់បន្តអនុវត្តការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ជាប្រព័ន្ធឱ្យកាន់តែសកម្មប្រសើរឡើងនៅគ្រប់រាជធានី ខេត្ត។

សកម្មភាពមន្ត្រីរាជការ​ និងបុគ្គលិកនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ​ ទី៣...
30/03/2026

សកម្មភាពមន្ត្រីរាជការ​ និងបុគ្គលិកនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ​ ទី៣០ ខែមីនា ឆ្នាំ ២០២៦។

ការគោរពទង់ជាតិគឺដើម្បីពង្រឹងពង្រីកខឿនឯករាជ្យជាតិ បង្ហាញពីសាមគ្គីជាតិផ្សារភ្ជាប់ និងមនសិការស្នេហាជាតិមាតុភូមិ ព្រមទាំងបង្ហាញពីសិរីសួស្តី ភាពរឹងមាំ រុងរឿង ថ្កើងថ្កាន នៃជាតិខ្មែរ។

កិច្ចប្រជុំគណៈកម្មការមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រចាំខែមីនាឆ្នាំ ២០២៦-----------------------នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្...
27/03/2026

កិច្ចប្រជុំគណៈកម្មការមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រចាំខែមីនាឆ្នាំ ២០២៦
-----------------------
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរៀបចំកិច្ចប្រជុំគណៈកម្មការមន្ទីរពេទ្យ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការងារត្រៀមសង្គ្រោះក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដែលឈានចូលមកដល់នៅពេលខាងមុខ។

ក្នុងឱកាសនៃកិច្ចប្រជុំ លោកនាយកមន្ទីរពេទ្យបានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់ក្នុងការបម្រើសេវាជូនអ្នកជំងឺឱ្យកាន់តែប្រសើរឡើង រួមមាន៖
១.ត្រូវពង្រឹងការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាព្យាបាលជូនអ្នកជំងឺ ប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់
២.បន្តពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលជាប្រចាំ និងជំរុញឱ្យមានការគោរពក្រមសីលធម៌គ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន
៣.បង្កើនស្មារតីសាមគ្គីភាពផ្ទៃក្នុង ដោយឈរលើការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងឋានានុក្រមការងារ។

លោកនាយកក៏បានណែនាំឱ្យបុគ្គលិកទាំងអស់ យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអ្នកជំងឺដែលប្រើប្រាស់ បណ្ណ ប.ស.ស. (បេឡាជាតិរបបសន្តិសុខសង្គម) និង បណ្ណមូលនិធិសមធម៌ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានការព្យាបាលដោយស្មើភាព និងគ្មានការរើសអើង។

សម្រាប់ការត្រៀមលក្ខណៈជួយសង្គ្រោះបន្ទាន់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ លោកនាយកក៏បានណែនាំឱ្យក្រុមគ្រូពេទ្យប្រចាំការត្រៀមខ្លួន ២៤ម៉ោង ដើម្បីឆ្លើយតបចំពោះករណីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់វេជ្ជសាស្ត្រ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព————————នៅ​ព្រឹក​ថ្ងៃ​ទី២០​ ខែ​មីនា​ ឆ្នាំ​២0២...
23/03/2026

ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់វេជ្ជសាស្ត្រ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព
————————
នៅ​ព្រឹក​ថ្ងៃ​ទី២០​ ខែ​មីនា​ ឆ្នាំ​២0២៦​ មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលបន្តវិជ្ជាជីវៈវេជ្ជសាស្ត្រ (Continuing Medical Education - CME) ដោយជោគជ័យក្រោមប្រធានបទ៖ “ជំងឺកកឈាមក្នុងសរសៃវ៉ែនខួរក្បាល និងការប្រើប្រាស់ថ្នាំប្រឆាំងការកកឈាម-Cerebral Venous Sinus Thrombosis vs Anticoagulants? ”
កម្មវិធីនេះមានការចូលរួមពីវេជ្ជបណ្ឌិតជំនាញប្រសាទសាស្ត្រ និងអ្នកជំនាញពាក់ព័ន្ធដើម្បីពង្រឹងចំណេះដឹង និងជំនាញក្នុងការព្យាបាល និងថែទាំអ្នកជំងឺ CVT។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះបានពិភាក្សាអំពី៖
- កត្តាហានិភ័យ និងរោគសញ្ញាដំបូងរបស់ CVT
- វិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ ដោយផ្អែកលើ CT Scan និង MRI/MRV
- គន្លឹះសំខាន់ក្នុងការបកស្រាយរូបភាពវេជ្ជសាស្ត្រ
- ការប្រើប្រាស់ថ្នាំប្រឆាំងការកកឈាម (Anticoagulants) ដោយមានសុវត្ថិភាព
- ការគ្រប់គ្រងជំងឺ និងការតាមដានអ្នកជំងឺក្នុងអំឡុងពេលខ្លី និងរយៈពេលវែង
លើសពីនេះ កម្មវិធីក៏មានការពិភាក្សាករណីជាក់ស្តែង (case-based discussion) និងការចែករំលែកបទពិសោធន៍គ្លីនិក ដើម្បីបង្កើនសមត្ថភាពក្នុងការសម្រេចចិត្តព្យាបាលប្រកបដោយប្រសិទ្ធភាព។
សកម្មភាព CME នេះបង្ហាញពីការប្តេជ្ញារបស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈបុគ្គលិកដើម្បីឆ្លើយតបទៅនឹងតម្រូវការថែទាំជំងឺជាពិសេសអ្នកជងឺប្រសាទសាស្ត្រ និងស្ត្រូកនៅកម្ពុជា។

ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់គិលានុដ្ឋាក-ឆ្មប មន្ទីរពេទ្យជាតិ តេជោសន្តិភាព————————ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផ្នែកថែទាំ...
23/03/2026

ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់គិលានុដ្ឋាក-ឆ្មប មន្ទីរពេទ្យជាតិ តេជោសន្តិភាព
————————
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផ្នែកថែទាំនៃការិយល័យបច្ចេកទេសបានរៀបចំវគ្គបណ្ដុះបណ្ដាលបន្តសម្រាប់គិលានុបដ្ឋាក និងឆ្មប (CNE) ក្រោមប្រធានបទ "ក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក និងឆ្មប" (Ethics of Nursing and Midwifery)។
គោលបំណងវគ្គបណ្ដុះបណ្ដាលនេះដើម្បីយល់ដឹងពីសីលធម៌ និងក្រមសីលធម៌ក្នុងវិជ្ជាជីវៈគិលានុបដ្ឋាក និងឆ្មប, យល់ដឹងអំពីនិយមន័យនៃសីលធម៌ និងតួនាទី, គោលការណ៍សំខាន់ៗនៃសីលធម៌ក្នុងវិជ្ជាជីវៈគិលានុបដ្ឋាយិក និងឆ្មប, បង្ហាញពីសារៈសំខាន់នៃការអនុវត្តសីលធម៌ក្នុងការថែទាំអ្នកជំងឺ និងវិសាលភាពនៃការអនុវត្តសីលធម៌ ក្នុងក្រុមសីលធម៌សម្រាប់ការងារប្រចាំថ្ងៃ។
វគ្គបណ្តុះបណ្តាលនេះជាការបង្ហាញពីការប្តេជ្ញាចូលរួមពីគិលានុបដ្ឋាក-ឆ្មប នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព និងនិស្សិតកម្មសិក្សាការីពីគ្រប់ផ្នែកពាក់ព័ន្ធ ក្នុងការលើកកម្ពស់សីលធម៌ និងគុណភាពសេវាសុខាភិបាល ដើម្បីធានាថា អ្នកជំងឺទទួលបានការថែទាំដោយមានកិត្តិយស និងមនុស្សធម៌។

មន្ទីរពេទ្យជាតិ តេជោសន្តិភាព បើកសិក្ខាសាលារៀបចំផែនការយុទ្ធសាស្ត្រ ២០២៦-២០៣០ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៧​នាខេត្តព្រះ...
13/03/2026

មន្ទីរពេទ្យជាតិ តេជោសន្តិភាព បើកសិក្ខាសាលារៀបចំផែនការយុទ្ធសាស្ត្រ ២០២៦-២០៣០ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៧​នាខេត្តព្រះសីហនុ
————————-
ក្រុងព្រះសីហនុ៖ នាថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពី “ការរៀបចំផែនការយុទ្ធសាស្ត្រ២០២៦-២០៣០ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៧” នៅសណ្ឋាគារ ស៊ីប្រ៊ីស និងវីឡា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីនាយករង នាយិការង ប្រធាន-អនុប្រធានការិយាល័យទាំងបី នាយផ្នែក នាយរងផ្នែក ប្រធាន-អនុប្រធានផ្នែកថែទាំ​ នាយសាល នាយរងសាល​ និងមន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗជាច្រើនរួមមាន៖
- ការកំណត់យុទ្ធសាស្ត្ររយៈពេលវែង៖ រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦-២០៣០ ។
- ការត្រួតពិនិត្យសមិទ្ធផល៖ ពិនិត្យមើលលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥កន្លងមក និងពិនិត្យសមិទ្ធផលការងារប្រចាំឆ្នាំ២០២៦។
- ការពង្រឹងគុណភាពសេវា៖ ផ្តោតលើការផ្តល់សេវាដែលផ្អែកលើលទ្ធផល និងគុណភាព ព្រមទាំងការធ្វើទំនើបកម្មសម្ភារឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ។
- ការអភិវឌ្ឍធនធានមនុស្ស៖ ពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យទទួលបានសុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។

ក្នុងឱកាសបើកអង្គសិក្ខាសាលា លោកវេជ្ជបណ្ឌិត សួន សាមិត្ត បានសង្កត់ធ្ងន់ថាផែនការយុទ្ធសាស្ត្រនេះជាត្រីវិស័យសម្រាប់ដំណើរការមន្ទីរពេទ្យ ហើយក៏ស្ថិតនៅលើការប្តេជ្ញាចិត្ត និងការអនុវត្តជាក់ស្តែងរបស់បុគ្គលិកគ្រប់រូប ។

ជាទីបញ្ចប់ លោកនាយកបានជំរុញឱ្យសមាជិកសិក្ខាសាលាទាំងអស់ ចូលរួមមតិឱ្យបានផុសផុល និងពិភាក្សាឱ្យបានស៊ីជម្រៅ ដើម្បីឱ្យផែនការសកម្មភាពឆ្នាំ២០២៧ ក្លាយជាផែនការដែលមានប្រសិទ្ធភាព និងអាចអនុវត្តបានពិតប្រាកដ ក្នុងបេសកកម្មបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ៕

អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី​ និងគ្រួសារ”
07/03/2026

អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦
ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី​ និងគ្រួសារ”

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ...
04/03/2026

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
============
ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព ។

លោកជំទាវ យក់ សម្បត្តិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកស្ត្រីជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ លោកជំទាវបានបន្តថា សន្តិភាពពិតប្រាកដត្រូវចាប់ផ្តើមចេញពី ការចេះសាមគ្គី យកអាសារគ្នា គ្មានអំពើហិង្សា និងមានការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ កញ្ញាវេជ្ជបណ្ឌិត ឆន សុធារី នាយិការងមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរាយការណ៍ពីវឌ្ឍនភាពយេនឌ័រនៅក្នុងមន្ទីរពេទ្យ ដោយមានស្ត្រី ចំនួន ៤៦០នាក់ ដែលស្មើនឹង ៥២% នៃចំនួនមន្ត្រីរាជការ និងបុគ្គលិកសរុប ហើយស្ត្រីក៏ត្រូវបានតែងតាំងជាថ្នាក់ដឹកនាំ និងមានតួនាទីសំខាន់ៗជាច្រើនជា នាយិការង​ ប្រធានការិយាល័យ នាយផ្នែក រហូតដល់នាយសាល​ នាយរងសាល។

ជាចុងក្រោយ លោកជំទាវ យក់ សម្បត្តិ សូមឱ្យគណៈកម្មការមន្ទីរពេទ្យជាតិ តេជោសន្តិភាពបន្ដបង្កើនសមត្ថភាពដល់បុគ្គលិកនារី និងផ្ដល់ឱកាសទទួលបានការងារ ដើម្បីកសាងបរិយាកាសការងារដែលពោរពេញដោយសាមគ្គីភាព។

មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ សហការ​ជាមួយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ ផ្តល់ជូន​ការ​វះកាត់​ភ្នែក​កន្ទុយ​ថ្លែន​ ...
03/03/2026

មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ សហការ​ជាមួយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ ផ្តល់ជូន​ការ​វះកាត់​ភ្នែក​កន្ទុយ​ថ្លែន​ និង​ជំងឺ​បាយ​ភ្នែក​ដោយ​ឥតគិតថ្លៃ​រយៈពេល​៥ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០២៦​ ដល់​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០២៦​។

- កាលបរិច្ឆេទ​៖​ ចាប់​ពីថ្ងៃចន្ទ​ ទី២ ខែមីនា ឆ្នាំ២០២៦​ ដល់ថ្ងៃសុក្រ​ ទី៦ ខែមីនា ឆ្នាំ២០២៦
- ទីតាំង​៖​ គ្លីនិក​ចក្ខុ​សាស្ត្រ​ មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​

សូម​លោក​ លោកស្រី​ បងប្អូន​ប្រជាពលរដ្ឋ​អាច​ចុះឈ្មោះ​ជាមុន​តាម​រយៈ​តំណ​នេះ​៖​ https://docs.google.com/forms/d/e/1FAIpQLSdblXhkFeDGbmrdImM21WxIRKyvDyhve-COmk0MyRNF4XlbRA/viewform

ឬ​ទំនាក់ទំនង​តាមទូរសព្ទ​សម្រាប់​ព័ត៌មាន​លម្អិត​៖​
098 484 744
087 662 872
061 221 489

Address

WIn-Win Boulevard
Phnom Penh
121101

Alerts

Be the first to know and let us send you an email when Techo Santepheap National Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram