មន្ទីរពេទ្យកុមារជាតិ - NPH

មន្ទីរពេទ្យកុមារជាតិ - NPH Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរពេទ្យកុមារជាតិ - NPH, Hospital, #100, Federation of Russia Boulevard, Phnom Penh.

មន្ទីរពេទ្យកុមារជាតិ (National Pediatric Hospital)
Map: https://maps.app.goo.gl/RAmgnFGboibdmbwt7
HotLine: 099 761 675
Telegram : https://t.me/nphcambodia
Email : nphkh.info@gmail.com

មន្ទីរពេទ្យកុមារជាតិ: ទទួលគណៈប្រតិភូសហភាពសហព័ន្ឋយុវជនកម្ពុជាក្រសួងមហាផ្ទៃ=========ថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្...
03/12/2025

មន្ទីរពេទ្យកុមារជាតិ: ទទួលគណៈប្រតិភូសហភាពសហព័ន្ឋយុវជនកម្ពុជាក្រសួងមហាផ្ទៃ
=========
ថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក មន្ទីរពេទ្យកុមារជាតិ លោកនាយករង ប្រធានផ្នែក និងលោក-លោកស្រីជាប្រធាន-អនុប្រធានសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា(ស.គ.ស.ស.យ.ក) ប្រចាំមន្ទីរពេទ្យកុមារជាតិបានផ្ដល់កិត្តិយស ទទួលស្វាគមន៍គណៈប្រតិភូសហភាពសហព័ន្ឋយុវជនកម្ពុជាក្រសួងមហាផ្ទៃ ដឹកនាំដោយលោក តុង សុផល ព្រមទាំងបានសំណេះសំណាលការងារមួយចំនួនទៀតផងដែរ។ ក្នុងកម្មវិធីទទួលគណៈប្រតិភូនេះដែរ មន្ទីរពេទ្យក៏បានទទួលអំណោយសប្បុរសធម៌ពីសហភាពសហព័ន្ឋយុវជនកម្ពុជាក្រសួងមហាផ្ទៃផ្តល់ជូនកុមារដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរួមមាន៖អាវរងារ។
មន្ទីរពេទ្យកុមារជាតិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធិពរដល់គណៈប្រតិភូទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

មន្ទីរពេទ្យកុមារជាតិ: វគ្គបណ្តុះបណ្តាលស្តីពី “3rdSession Pediatric Consultation-Liaision Psychiatry: Early Detection, Cr...
03/12/2025

មន្ទីរពេទ្យកុមារជាតិ: វគ្គបណ្តុះបណ្តាលស្តីពី “3rd
Session Pediatric Consultation-Liaision Psychiatry: Early Detection, Crsis Care and Evidence-based Practice
====== នាព្រឹកថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានចូលរួមប្រារព្ធបើកវគ្គបណ្តុះបណ្តាលស្តីពី “3rd Session Pediatric Consultation-Liaision Psychiatry: Early Detection, Crsis Care and Evidence-based Practice នៅមន្ទីរពេទ្យកុមារជាតិ។ វគ្គសិក្សានេះគឺជាមូលដ្ឋានចំណេះដឹងដ៏សំខាន់សំរាប់គ្រូពេទ្យ និង គិលានុបដ្ឋាកក្នុងការទទួលបាននូវចំណេះដឹងថ្មីៗក្នុងបរិបទបច្ទុប្បន្នដើម្បីពង្រឹងប្រសិទ្ឋភាពការងារបន្ថែមទៀត។

មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេស និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ​​======                      ...
03/12/2025

មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេស និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ​​
====== នាព្រឹកថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធានការិយាល័យ-អនុប្រធានការិយាល័យ លោកសាស្រ្តាចារ្យទីប្រឹក្សាមន្ទីរពេទ្យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក គ្រូពេទ្យប្រចាំការ នាយសាល និងនាយប្រចាំការ។ គោលបំណងនៃការប្រជុំប្រចាំសប្តាហ៏គឺដើម្បី៖
១-ដោះស្រាយកិច្ទការទូទៅពាក់ព័ន្ឋបច្ទេកទេសការថែទាំព្យាបាលអ្នកជំងឺ និងក្រមសីលធម៌វិជ្ជាជីវៈ ២-ការកត់ត្រាចំនួនករណីដែលផ្នែកនីមួយៗបានធ្វើ (ករណីព្យាបាលពិបាកៗ) របស់ការិយាល័យបច្ទេកទេសសំរាប់ទុកជាទិន្ន័យរបស់មន្ទីរពេទ្យ

បំពេញបេសកកម្មមនុស្សធម៍វះកាត់កុមារដែលមានជំងឺ ក្លនលូន ឆែបមាត់ ឆែបក្រអូម ប្រដាប់ភេទខុសប្រក្រតី ដុំពក ពិការអវយវះពីកំណើត ដោយរ...
02/12/2025

បំពេញបេសកកម្មមនុស្សធម៍វះកាត់កុមារដែលមានជំងឺ ក្លនលូន ឆែបមាត់ ឆែបក្រអូម ប្រដាប់ភេទខុសប្រក្រតី ដុំពក ពិការអវយវះពីកំណើត ដោយរលាក របួស និងជំងឺត្រចៀក ច្រមុះបំពង់ក នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង
=====
ខេត្តស្ទឹងត្រែង : ថ្ងៃពុធ ៦កើត ដល់ថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៥
ឯកឧត្តមនាយកមន្ទីរពេទ្យកុមារជាតិនិងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធគ្រូពេទ្យ សសយក បានអនុញ្ញាត្តិអោយលោកវេជ្ជបណ្ឌិត កែវ វណ្ណា នាយករងមន្ទីរពេទ្យកុមារជាតិ បានដឹកនាំក្រុមគ្រូពេទ្យវះកាត់នៃមន្ទីរពេទ្យកុមារជាតិ បំពេញបេសកកម្មមនុស្សធម៍វះកាត់កុមារដែលមានជំងឺ ក្លនលូន ឆែបមាត់ ឆែបក្រអូម ប្រដាប់ភេទខុសប្រក្រតី ដុំពក ពិការអវយវះពីកំណើត ដោយរលាក របួស និងជំងឺត្រចៀក ច្រមុះបំពង់ក នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ក្រោមការជួយយឧបត្ថម្ភគាំទ្រដោយអភិបាលនៃគណអភិបាលរដ្ឋបាលខេត្ត ស្ទឹងត្រែង បានចំនួន 104 ករណី និងពិនិត្យជំងឺកុមារបាន 353នាក់ ព្រមទាំងបញ្ជូនមកបន្តវះកាត់នៅមន្ទីរពេទ្យកុមារជាតិចំនួន 5នាក់។

ខ្ញុំបាទថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងបុគ្គលិកនៃមន្ទីរពេទ្យកុមារជាតិ ផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវ ខៀវ វណ្ណា ព...
01/12/2025

ខ្ញុំបាទថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងបុគ្គលិកនៃមន្ទីរពេទ្យកុមារជាតិ ផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវ ខៀវ វណ្ណា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

មន្ទីរពេទ្យកុមារជាតិ: វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងលើការព្យាបាលសម្រន់ និងការគាំទ្រផ្នែកផ្លូវចិត្តចំពោះកុមារមានជំងឺមហារ...
29/11/2025

មន្ទីរពេទ្យកុមារជាតិ: វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងលើការព្យាបាលសម្រន់ និងការគាំទ្រផ្នែកផ្លូវចិត្តចំពោះកុមារមានជំងឺមហារីក នៅមន្ទីរពេទ្យកុមារជាតិ
====== នាព្រឹកថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានចូលរួមប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងលើការព្យាបាលសម្រន់ និងការគាំទ្រផ្នែកផ្លូវចិត្តចំពោះកុមារមានជំងឺមហារីក នៅមន្ទីរពេទ្យកុមារជាតិ។ ក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមពីដៃគូរក្រៅរដ្ឋាភិបាលរួមមាន ប្រទេសបារាំង (AFD)ផងដែរ៕

បេសកកម្មមនុស្សធម៌វះកាត់កុមារលើកទី១៧ និងកិច្ចពិភាក្សាស្ដីពីការពិនិត្យលើការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និង...
29/11/2025

បេសកកម្មមនុស្សធម៌វះកាត់កុមារលើកទី១៧ និងកិច្ចពិភាក្សាស្ដីពីការពិនិត្យលើការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង
=====
ខេត្តស្ទឹងត្រែង : នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានចូលរួម ពិធីប្រារព្ធកម្មវិធីបេសកកម្មមនុស្សធម៌វះកាត់កុមារលេីក​ទី១៧​ របស់ក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ចុះទៅពិនិត្យ ព្យាបាល និងវះកាត់ដោយឥតគិតថ្លៃ ជូនដល់កុមារា កុមារី នូវ ជំងឺក្លនលូន ឆែបមាត់ ឆែបក្រអូម ប្រដាប់ភេទខុសប្រក្រតី ដុំពក ពិការអវយវៈពីកំណើត ដោយរលាក របួស និងជំងឺត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព​ ឯកឧត្ដម សរ​ សុពុត្រា​ អភិបាលនៃគណះអភិបាលខេត្តស្ទឹងត្រែង ឯកឧត្ដមវេជ្ជបណ្ឌិត​ ស្រូយ​ អាដុល្លា​រ​ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត​ អ៊ុង​ សូវៀត​ ទីប្រឹក្សាក្រសួងសុខាភិបាល​ និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមការងារ ស.ស.យ.ក ព្រមទាំងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង។​ បន្ទាប់ពីចូលរួម ពិធីប្រារព្ធកម្មវិធីបេសកកម្មមនុស្សធម៌វះកាត់កុមារលេីក​ទី១៧ រួច ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចពិភាក្សាជាមួយ លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង និងប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងក្រុមការងារ បានពិភាក្សាស្ដីពីការពិនិត្យលើការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
១-ពិនិត្យលើវឌ្ឍនភាពនៃការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង (រយៈពេល១០ខែចាប់ពីដើមឆ្នាំ២០២៥)
២-ពិភាក្សាលើវិធីសាស្រ្តគ្រប់គ្រងមន្ទីរពេទ្យដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលជូនដល់ មន្ទីរពេទ្យបង្អែកខេត្ត និងដំណើរទស្សនកិច្ចវឌ្ឍនភាពមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។
៣. ក្រុមគ្រូពេទ្យឯកទេសវះកាត់កុមារបានបណ្ដុះបណ្ដាលដល់ វេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាក នៅតាមបណ្ដាមន្ទីរពេទ្យបង្អែក មណ្ឌល សុខភាព អំពីជំងឺវះកាត់សាវន្ដកុមារ សណ្ដំ កុមារ ទារក និងករណីសង្គ្រោះបន្ទាន់ជំងឺត្រចៀក ច្រមុះ បំពង់កកុមារ ដែលចាំបាច់វះកាត់

ខ្ញុំបាទនិងថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ សូមសម្តែងនូវសេចក្តី សោមនស្សរីករាយនិងអ...
28/11/2025

ខ្ញុំបាទនិងថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ សូមសម្តែងនូវសេចក្តី សោមនស្សរីករាយនិងអំណរសាទរប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅយ៉ាងក្រៃលែងក្នុងឱកាសខួបចម្រើនជន្មាយុរបស់ ឯកឧត្តម សាស្ត្រាចារ្យ នាថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរដើម្បីបន្តដឹកនាំវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ឱ្យទទួលបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ សម្រាប់បម្រើ ផលប្រយោជន៍សុខមាលភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស។

27/11/2025
កិច្ចពិភាក្សាស្ដីពីការពិនិត្យលើការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី=====ខេត្ត...
27/11/2025

កិច្ចពិភាក្សាស្ដីពីការពិនិត្យលើការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី
=====
ខេត្តរតនគិរី : នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចពិភាក្សាជាមួយ លោកវេជ្ជបណ្ឌិត គង់ វ៉េង អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី និង ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និង ក្រុមការងារ បានពិភាក្សាស្ដីពីការពិនិត្យលើការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី
១-ពិនិត្យលើវឌ្ឍនភាពនៃការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី (រយៈពេល១០ខែចាប់ពីដើមឆ្នាំ២០២៥)
២-ពិភាក្សាលើវិធីសាស្រ្តគ្រប់គ្រងមន្ទីរពេទ្យដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលជូនដល់ មន្ទីរពេទ្យបង្អែកខេត្ត និងដំណើរទស្សនកិច្ចវឌ្ឍនភាពមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។

កិច្ចពិភាក្សាស្ដីពីការពិនិត្យលើការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី =====ខេ...
26/11/2025

កិច្ចពិភាក្សាស្ដីពីការពិនិត្យលើការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី
=====
ខេត្តមណ្ឌលគិរី: នាព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចពិភាក្សាជាមួយ ឯកឧត្តម ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តមណ្ឌលគិរី និង ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និង ក្រុមការងារ បានពិភាក្សាស្ដីពីការពិនិត្យលើការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី
១-ពិនិត្យលើវឌ្ឍនភាពនៃការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី (រយៈពេល១០ខែចាប់ពីដើមឆ្នាំ២០២៥)
២-ពិភាក្សាលើវិធីសាស្រ្តគ្រប់គ្រងមន្ទីរពេទ្យដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលជូនដល់ មន្ទីរពេទ្យបង្អែកខេត្ត និងដំណើរទស្សនកិច្ចវឌ្ឍនភាពមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគីរី និងមន្ទីរពេទ្យបង្អែក កោះញែក។

កម្មវិធីយុទ្ធការអាហារូបត្ថម្ភលើកទី៤ និងពិធីបើកឱ្យប្រើប្រាស់បន្ទប់លេងកំសាន្តសម្រាប់កុមារសម្រាកពេទ្យ និងពិធីការប្រគល់និងទទ...
26/11/2025

កម្មវិធីយុទ្ធការអាហារូបត្ថម្ភលើកទី៤ និងពិធីបើកឱ្យប្រើប្រាស់បន្ទប់លេងកំសាន្តសម្រាប់កុមារសម្រាកពេទ្យ និងពិធីការប្រគល់និងទទួលសម្ភារៈផ្ទះបាយ និងបន្ទប់ប្រឹក្សាអាហារូបត្ថម្ភនៅមន្ទីរពេទ្យកុមារជាតិ
——

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ផាណា វ៉ឺនីដា លេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ប្រធានឯកឧត្ដមវេជ្ជបណ្ឌិត ហេង សុធី អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកុមារជាតិ លោកស្រី Moonjung Choi ប្រធានអង្គការ KOICA និងលោកសាស្ត្រាចារ្យ គឹម អាង នាយករងមន្ទីរពេទ្យកុមារជាតិ បានអញ្ជើញជាអធិបតីក្នុងកម្មវិធិយុទ្ធការអាហារូបត្ថម្ភលើកទី៤ និងពិធីបើកឱ្យប្រើប្រាស់នូវបន្ទប់លេងកំសាន្តសម្រាប់កុមារសម្រាកពេទ្យ និងពិធីការប្រគល់និងទទួលសម្ភារៈផ្ទះបាយ និងបន្ទប់ប្រឹក្សាអាហារូបត្ថម្ភនៅមន្ទីរពេទ្យកុមារជាតិដែលជាជំនួយរបស់អង្គការ KOICA តាមរយៈគម្រោងក្រុមអ្នកស្មគ្រ័ចិត្ត(Volunteer Project)។

Address

#100, Federation Of Russia Boulevard
Phnom Penh
120405

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យកុមារជាតិ - NPH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យកុមារជាតិ - NPH:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram