Men Care

Men Care កាហ្វេសុខភាពបុរស

ចំណេះដឹងនិងសុខភាព ៖ ហេតុ​អ្វី​ខ្ញុំ ឈឺ​ពងស្វាស ខ្លាំង​ម្លេះ​?ផ្នែក​សំខាន់ និង​ងាយ​ឈឺចាប់​បំផុត​នៃ​រាង​កាយ​បុរស​គឺ ពងស្វា...
22/07/2022

ចំណេះដឹងនិងសុខភាព ៖ ហេតុ​អ្វី​ខ្ញុំ ឈឺ​ពងស្វាស ខ្លាំង​ម្លេះ​?

ផ្នែក​សំខាន់ និង​ងាយ​ឈឺចាប់​បំផុត​នៃ​រាង​កាយ​បុរស​គឺ ពងស្វាស​។ ពងស្វាស អាច​នឹង​មាន​ជម្ងឺ និង​មាន​បញ្ហា​ស្រ​ដៀង​គ្នា​ទៅ​នឹង​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ផង​ដែរ​។
ការ​ឈឺចាប់​មួយ​រំពេច​នៅ​លើ​ប្រដាប់​ភេទ​អាច​ធ្វើ​អោយ​មានការ​រំខាន និង​បង្ក​ជា​ការ​ថប់​បារម្ភ​។ ការ​ឈឺចាប់​លើ​ពងស្វាស (​ម្ខាង ឬ​ទាំង​សងខាង​) គឺជា​បញ្ហា​ធម្មតា​បំផុត ដែល​ប៉ះពាល់​លើ​បុរស មិន​គិត​ពី​អាយុ​នោះ​ទេ​។ ការ​ឈឺចាប់​យឺត​ៗ ហើយ​មិន​មានការ​ប្រ​ប្រួល និង​ការ​ឈឺ​ឡើង​មួយ​រំពេច​ហើយ​ធ្ងន់ធ្ងរ គឺជា​ប្រភេទ​ខុស​គ្នា​នៃ​ការ​ឈឺ​ពងស្វាស​។

ប្រសិនបើ​លក្ខខណ្ឌ​ទាំងនេះ​មិន​ត្រូវ​បាន​ព្យាបាល​នោះ​ទេវា​អាច​បណ្តាល​អោយ​អ្នកមាន​ជំងឺ​ងាប់​លិង្គ គ្មាន​កូន និង​អាច​ធ្វើ​អោយ​បាត់បង់​ពងស្វាស​តែ​ម្តង​។ មនុស្ស​ដែល​មានការ​ឈឺចាប់​មួយ​រំពេច និង​ធ្ងន់ធ្ងរ​គួរតែ​ទៅ​ជួបនឹង​គ្រូពេទ្យ​ឯកទេស​ផ្លូវ​ទឹកនោម​ភ្លាម​ៗ មិន​ត្រូវ​ពន្យា​ពេល​នោះ​ទេ​។ ការ​ឈឺចាប់​យឺត​ៗ ហើយ​មិន​មានការ​ប្រែប្រួល អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ ប៉ុន្តែ​ការ​ព្យាបាល​ដោយ​ខ្លួនឯង​ជួយ​ពី​សម្រួលការ​ឈឺចាប់​។

ការ​ឈឺ​ពងស្វាស​ធ្ងន់ធ្ងរ បង្ក​ឡើង​ដោយសារ​តែ​ការ​រមួល​ពងស្វាស ហើយ​ធ្វើ​អោយ​បាត់បង់​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ពងស្វាស​។ ស្ថានភាព​បន្ទាន់​មួយ​នេះ តម្រូវ​អោយ​មានការ​វះកាត់​ជា​បន្ទាន់​ដើម្បី​ស្រាយ​ភាព​រមួល និង​ដើម្បី​ប​ងា្ករ​ការ​បាត់បង់​ពងស្វាស​។

ការ​ឈឺ​យឺត​ៗ​ហើយ​មិន​មាន​ភាព​ប្រែប្រួល អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​បញ្ហា​ជា​ច្រើន​ដូច​ជា ៖

ការ​រង​របួស
ការ​ប៉ះទង្គិច
ជំងឺ​ស្រឡទែន
ជំងឺមហារីក
ជំងឺ​ពង​កោប
ជំងឺ​ក្លន
រលាក​ក្បាល​ពងស្វាស
គ្រួ​ស​ក្នុង​តម្រងនោម
និង​ការ​រលាក​ពងស្វាស់​។
រោគ​សញ្ញា​ទូទៅ បំផុត​នៃ​ការ​ឈឺ​ពងស្វាស​រួម​មាន ៖

គ្រុនក្តៅ
ក្អួត
ក្រហម​លើ​ស្បែក​ពងស្វាស
ឈឺពោះ
មាន​ឈាម​នៅ​ក្នុង​ទឹកនោម
នោម​ទាស់
ថយ​ចុះ​បរិមាណ​ទឹកនោម
ហូរ​ទឹករំអិល​មិនធម្មតា​ចេញពី​បង្ហួរនោម
ការ​ហើម​ពងស្វាស
ចង្អោរ
និង​ការ​ឈឺចាប់​នៅ​ក្នុង​ពងស្វាស​៕

កត្តា​អ្វីខ្លះដែល​បណ្តាល​ឲ្យ​បុរស​ហៀរ​នោម​ដោយ​មិនដឹង​ខ្លួន?មូលហេតុ​ភាគច្រើន​ដែល​បណ្តាល​អោយ​បុ​រល​ហៀរ​នោម​ដោយ​មិនដឹង​ខ្លួ...
20/07/2022

កត្តា​អ្វីខ្លះដែល​បណ្តាល​ឲ្យ​បុរស​ហៀរ​នោម​ដោយ​មិនដឹង​ខ្លួន?

មូលហេតុ​ភាគច្រើន​ដែល​បណ្តាល​អោយ​បុ​រល​ហៀរ​នោម​ដោយ​មិនដឹង​ខ្លួន មាន​ដូច​ជា ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ខួរក្បាល​។​

បន្ទាប់​ពី​ការ​វះកាត់​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ឬ​ការ​វះកាត់​អ្វី​ផ្សេង​ទៀត​នៅ​លើ​ក្រពេញ​ប្រូ​ស្តា​ត ក៏​ជា​មូលហេតុ​ដែល​បង្ក​អោយទៅ​ជា​ជំងឺ​ហៀរ​នោម​ផង​ដែរ​។​ពេល​ខ្លះ វា​អាច​វិ​វត្ត​ដោយសារ​ប្លោក​នោម​មាន​សកម្មភាព​ខ្លាំង​ផង​ដែរ​។​

ការ​យល់​ដឹង​អំពី​មូលហេតុ​នេះ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដើម្បី​ទទួលយក​ការ​ព្យាបាល​អោយ​បាន​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​។​ការ​កាត់​បន្ថយ​ស្ត្រេ​ស អាច​ជួយ​នៅ​ក្នុង​ជំងឺ​ហៀរ​នោម​នេះ​បាន​។ ជីវិត​រស់នៅ​សម្រាប់​អ្នក​ដែល​ហៀរ​នោម​ដោយ​មិនដឹង​ខ្លួន គឺ​ពិបាក​ណាស់​។​

ការ​ធ្វើ​លំ​ហាត់ប្រាណ​ផ្លូវដង្ហើម ឬ​ការ​សមាធិ អាច​ជួយ​អ្នក​ក្នុង​ការ​ដោះស្រាយ​ជាមួយនឹង​រោគ​សញ្ញា​ទាំងនោះ​បាន​៕

ហេតុ​អ្វី​រមាស់​ប្រដាប់​ភេទ​?ការ​រមាស់​ប្រដាប់​ភេទ​អាច​ជា​រោគ​សញ្ញា​នៃ​លក្ខខណ្ឌ​សុខភាព​ជា​ច្រើន​ដែល​អាច​រួម​ប​ញ្ចូ​ទាំង​...
19/07/2022

ហេតុ​អ្វី​រមាស់​ប្រដាប់​ភេទ​?

ការ​រមាស់​ប្រដាប់​ភេទ​អាច​ជា​រោគ​សញ្ញា​នៃ​លក្ខខណ្ឌ​សុខភាព​ជា​ច្រើន​ដែល​អាច​រួម​ប​ញ្ចូ​ទាំង​ ការ​ឆ្លង​មេរោគ​នៅ​នឹង​ទ្វារមាស​របស់​ស្ត្រី​ និង​ការ​រមាស់​នៅ​លើ​លិង្គ​បុរស​។​ ការ​រមាស់​អាច​នឹង​ត្រូវ​បាន​បង្ក​ឡើង​ដោយសារ​តែ​ការ​រលាក​ ស្បែក​ ជំងឺ​កាមរោគ​ និង​អា​ឡែ​រ​ហ្សី​ជាដើម​។​ ​ ក្នុង​ករណី​ជា​ច្រើន​ការ​រមាស់​ប្រដាប់បន្តពូជ​ត្រូវ​បាន​បង្ក​ឡើង​ដោយសារ​តែ​ការ​រលាក​អាច​នឹង​ជា​ដោយ​ខ្លួនឯង​ ប្រសិនបើ​ការ​រលាក​នោះ​បានជា​សះស្បើយ​។​

មូលហេតុ​ដទៃ​ទៀត​នៃ​ការ​រមាស់​អាច​តម្រូវ​ឱ្យ​មានការ​ព្យាបាល​ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់​ខ្លាំង​បន្ថែម​ទៀត​។​ ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ​អំពី​ការ​រមាស់​ប្រដាប់​ភេទ​ដែល​មិន​បាត់​ទៅ​វិញ​សូម​ទៅ​ពិ​ គ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​អ្នកជំនាញ​ថែទាំ​សុខភាព​របស់​អ្នក​។​ ​ តើ​ការ​រមាស់​ប្រដាប់​ភេទ​អាច​ចៀសវាង​បាន​ដោយ​វិធី​ណា​? ​

ចំពោះ​ស្ត្រី​គួរតែ​ចាត់វិធានការ​ដូច​ខាងក្រោម​នេះ​ដើម្បី​ចៀសវាង​ការ​រមាស់​ប្រដាប់បន្តពូជ​

​បន្ទាប់​ពី​បត់ជើងតូច​ ឬ​ធំ​សូម​លុបលាង​ពី​ខាង​មុខ​ទៅ​ក្រោយ​ដើម្បី​ការពារ​បាក់តេរី​ពី​រន្ធ​គូថ​ចូល​ទៅ​ក្នុង​ទ្វារមាស​
​ចៀសវាង​ផលិតផល​គីមី​ដូច​ជា​ទឹក​លាង​ទ្វារមាស​ ឬ​ថ្នាំ​បាញ់​អនាម័យ​ស្ត្រី​ណា​ដែល​អាច​ធ្វើ​អោយ​អាស៊ីត​នៅ​ក្នុង​ទ្វារមាស​មានការ​ថយ​ចុះ​
​ចៀសវាង​ផលិតផល​អនាម័យ​ស្ត្រី​ដែល​មាន​ក្លិនក្រអូប​
ចំពោះ​បុរស​គួរតែ​ចាត់វិធានការ​ដូច​ខាងក្រោម​នេះ​ដើម្បី​ជួយ​ចៀសវាង​ការ​រមាស់​ប្រដាប់បន្តពូជ​

លាង​សម្អាត​លិង្គ​អោយ​បាន​ល្អ​ រួម​ទាំង​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ​ នៅ​លើ​បុរស​ដែល​ពុំ​ទាន់​កាត់​ស្បែក​ចុង​លិង្គ​ចេញ​
​រក្សា​វា​អោយ​នៅ​ស្ងួត​ជា​និច្ច​។​ការ​មាន​សំណើម​នៅ​ក្នុង​តំបន់​ប្រដាប់​ភេទ​អាច​នាំ​ឱ្យ​មាន​ ការ​ឆ្លង​មេរោគ​បាន​។​
​ស្លៀកខោ​ដែល​ រលុងៗ​ ដែល​ធ្វើ​អំពី​សាច់​កំណាត់​មក​ពី​សរសៃ​ធម្មជាតិ​។​ ផ្លាស់​ប្តូរ​ខោ​ទ្រនាប់​យ៉ាង​យូរណាស់​ត្រឹម​២៤​ម៉ោង​។​
​រក្សា​តំបន់​ប្រដាប់​ភេទ​អោយ​នៅ​ស្អាត​ និង​ស្ងួត​។​
​ស​ម្ងួ​ត​ប្រដាប់​ភេទ​យ៉ាង​ហ្មត់ចត់​បន្ទាប់​ពី​ងូតទឹក​ និង​ហែល​ទឹក​។​ ចៀសវាង​ស្លៀក​សម្លៀក​បំពាក់​ សើម​ក្នុង​រយៈពេល​យូរ​។​
​ចៀសវាង​ការ​រួម​ភេទ​ដោយ​មិន​បានការ​ពារ​ជា​ពិសេស​ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ​ ដែល​ថា​អ្នក​ ឬ​ដៃគូ​របស់​អ្នក​អាច​មានការ​ឆ្លង​មេរោគ​។

កុំធ្វើបែបនេះ ប្រសិនបើចង់ឱ្យទឹកកាមមានគុណភាពល្អការសិក្សាថ្មីបានរកឃើញថា កម្រិតទឹកកាមរបស់បុរសដែលទុកទូរស័ព្ទដៃនៅក្នុងហោប៉ៅខោ...
16/07/2022

កុំធ្វើបែបនេះ ប្រសិនបើចង់ឱ្យទឹកកាមមានគុណភាពល្អ

ការសិក្សាថ្មីបានរកឃើញថា កម្រិតទឹកកាមរបស់បុរសដែលទុកទូរស័ព្ទដៃនៅក្នុងហោប៉ៅខោអស់ពេញមួយថ្ងៃ ត្រូវបានមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅភាគរយដែលអាចកើតឡើង ៤៧%។ អ្នកជំនាញសិក្សាពីការបន្តពូជ ធ្វើការព្រមានប្រាប់ជាមុនដល់បុរសៗដែលទុកទូរស័ព្ទក្នុងហោប៉ៅខោចោលពេញមួយថ្ងៃ ហើយដកវាមកប្រើតិចជាងមួយម៉ោងនោះ គឺកំពុងតែចំអិនមេជីវិតរបស់ខ្លួនឯងហើយ។

អ្នកជំនាញ លោកសាស្រ្តាចារ្យ Gedis Grudzinskas ប្រាប់ថា៖ “បើសិនជាអ្នកពាក់អាវធំ អ្នកគួរតែដាក់ទូរស័ព្ទនៅក្នុងអាវធំទៅ ជៀសវាងដាក់វានៅជិតគ្រាប់ពងស្វាស។ ការធ្វើបែបនេះអាចជួយកាត់បន្ថយអត្រាថយចុះនៃមេជីវិត។

លោកសាស្ត្រាចារ្យ Martha Dirnfeld មកពីសាកលវិទ្យាល័យ Technion University of Haifa បាននិយាយថា៖ “ពួកយើងបានធ្វើការពិនិត្យទៅលើចំនួនមេជិវិតដែលហែលក្នុងទឹកកាម ហើយឃើញថាវាមានចំនួនថយចុះ។ ពួកយើងគិតថាវាបណ្តាលមកពីការកម្តៅទឹកកាមដោយរលកអេឡិចត្រូម៉ាញ៉េទិចពីទូរស័ព្ទដៃ។”

ធ្វើ​ម៉េច​ទើប​ដឹងថា បុរស​នោះ​អារ​?គូ​ស្វាមីភរិយា​ជាច្រើន​ដែល​មាន​ការលំបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ក្រោយពី​រួមភេទ​មិន​បាន​ក...
16/07/2022

ធ្វើ​ម៉េច​ទើប​ដឹងថា បុរស​នោះ​អារ​?

គូ​ស្វាមីភរិយា​ជាច្រើន​ដែល​មាន​ការលំបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ក្រោយពី​រួមភេទ​មិន​បាន​ការពារ​រយៈពេល​មួយឆ្នាំ មាន​ការប្រឈមមុខ​កា​ន់​តែ​ខ្ពស់​នឹង​បញ្ហា​អត់​កូន​តែម្តង ហើយ​វា​ក៏​មិនមែន​ត្រឹមតែ​ជា​បញ្ហា​របស់​មនុស្ស​ស្រី​នោះទេ ព្រោះ​បុរស​ក៏​អាច​ជួប​បញ្ហា​នេះ​ដែរ​។ ​មួយ​ភាគ​បី​នៃ​បញ្ហា​គ្មាន​កូន គឺ​ដោយសារតែ​បញ្ហា​បុរស​។
បុរស​អារ ច្រើន​តែ​កើត​ឡើង​ដោយសារ​តែ​ចំនួន​មេ​ជីវិត​ឈ្មោល​តិច មេ​ជីវិត​ឈ្មោល​មិនសូវ​មាន​គុណភាព និង​បញ្ហា​អ័រម៉ូន​។ ដើម្បី​ពិនិត្យ​លើ​គុណភាព​របស់​មេ​ជីវិត​ឈ្មោល អ្នក​ត្រូវ​តែ​អោយ​គេ​ធ្វើ​តេស្ត​លើ​ទឹកកាម​របស់​អ្នក​។ ទឹកកាម គឺជា​ជាតិ​ទឹក​ដែល​ផ្ទុក​ទៅដោយ​មេ​ជីវិត​ឈ្មោល​។


ការវិភាគ​លើ​ទឹកកាម​
​រឿង​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ពិនិត្យ​ចំនួន និង​គុណភាព​របស់​មេ​ជីវិត​ឈ្មោល​តែម្តង​។ ដើម្បី​អាច​ធ្វើ​តេស្ត​បាន អ្នក​ត្រូវ​តែ​មាន​ទឹកកាម​ពី ១,៥ ទៅ ៥,៥ មី​លី​លីត្រ​។

​ចំនួន​មេ​ជីវិត​ឈ្មោល ៖ នេះ​គឺជា​ការរាប់ចំ​នួន​មេ​ជីវិត​ឈ្មោល​ក្នុង​មួយ​មី​លី​លីត្រ​ទឹកកាម​។ កាលណា​មាន​មេ​ជីវិត​ឈ្មោល​ចំនួន ២០ លាន​ក្បាល​ឡើងទៅ វា​គឺជា​រឿង​ធម្មតា​។ តែបើ​តិចជាង​នេះ គឺ​មិន​អាច​អោយ​មាន​កូន​បានទេ​។
គុណភាព​របស់​មេ​ជីវិត​ឈ្មោល ៖ គុណភាព​មេ​ជីវិត​ឈ្មោល​ត្រូវបាន​កំណត់​ដោយ​ផ្អែក​ទៅលើ​រូបរាង និង​ការធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​។ បើសិន​ជា​មេ​ជីវិត​ឈ្មោល​ចាប់ពី ៥០ ភាគរយ​ឡើងទៅ ត្រូវបាន​គេ​រកឃើញ​ថា​មាន​ចលនា​ក្រោយ​ពី​ប្រើប្រាស់​ក្នុង​ថ្នាល​គំរូ រយៈពេល​មួយ​ម៉ោង​នោះ មានន័យ​ថា វា​គឺជា​រឿង​ធម្មតា​ទេ​។ ជាមួយគ្នានេះដែរ វា​គួរតែ​ធ្វើ​ចលនា​ដោយ​ល្បឿន​ដ៏​ល្អ​មួយ​ដើម្បី​ឆ្ពោះទៅមុខ​ត្រង់​។
​រូបរាង​មេ​ជីវិត​ឈ្មោល ៖ រចនាសម្ព័ន្ធ ទំហំ រូបរាង និង​លក្ខណៈ​របស់​មេ​ជីវិត​ឈ្មោល​នឹង​ត្រូវ​បាន​គេ​សង្កេតមើល​។ មេ​ជីវិត​ឈ្មោល​ដែល​ខុសធម្មតា​ប្រហែលជា​អាច​អត់​ក្បាល មាន​រូបរាង​តែ​ពាក់កណ្តាល និង​លូតលាស់​មិន​ពេញលេញ​។ ប៉ុន្តែ ករណី​ដែល​មាន​មេ​ជីវិត​ឈ្មោល​បែបនេះ ១៤ ភាគរយ​នោះ វា​ក៏​ជា​រឿង​ធម្មតា​ដែរ​។ មេ​ជីវិត​ឈ្មោល​គួរតែ​មាន​កម្រិត pH ពី ៧,២ ទៅ ៧,៨​។
​ការបណ្តុះ​ទឹកកាម​
​ការបណ្តុះ​ទឹកកាម​ត្រូវបាន​ធ្វើឡើង​ដើម្បី​ពិនិត្យ​រកមើល​ការបង្ក​រោគ​របស់​ជាតិ​ទឹក​ជាមួយនឹង​សារធាតុ​បង្ក​រោគ​ធ្ងន់ធ្ងរ​។ បើសិនជា​ទឹកកាម​ត្រូវ​បាន​ឆ្លង​រោគ​ដោយ​បាក់តេរី វា​ប្រហែលជា​ប៉ះពាល់​ដល់​គុណភាព​ទឹកកាម និង​មេ​ជីវិត​ឈ្មោល​ហើយ​។ លទ្ធផល​វិជ្ជមាន​ប្រហែល​ជា​បញ្ជាក់​អោយដឹងថា​មាន​ការបង្ក​រោគ​នៅ​ផ្លូវ​បង្ហូរទឹក​នោម​ហើយ​។

អ័រម៉ូន​ភេទ​ប្រុស តេស្តូ​ស្តេ​រ៉ូន​
​វា​គឺជា​អ័រម៉ូន​បន្ត​ពូជ​របស់​បុរស​ដែល​ដើរតួនាទី​យ៉ាង​សំខាន់​មួយ​ក្នុង​ការផលិត​របស់​ជាលិកា​ក្នុង​មេ​ជីវិត​ឈ្មោល និង​ក្រពេញប្រូ​ស្តាត​។ វា​គឺជា​អ្នកកំណត់​លក្ខណៈភេទរ​បស់​បុរស​៕

ចំណេះដឹង៖ នេះជាមូលហេតុ! ដែលបណ្តាលឲ្យកូនកើតមកមាន ជំងឺមិនគ្រប់ទឹក-----------------------------------------------ធម្មតាកោសិ...
10/04/2020

ចំណេះដឹង៖ នេះជាមូលហេតុ! ដែលបណ្តាលឲ្យកូនកើតមកមាន ជំងឺមិនគ្រប់ទឹក
-----------------------------------------------
ធម្មតាកោសិការបស់មនុស្សយើងម្នាក់ៗសុទ្ធតែមានក្រូម៉ូសូមចំនួន ២៣គូ។ ក្រូម៉ូសូមមួយចេញពីម្តាយ និងមួយទៀតចេញឪពុក។

ជំងឺកូនកើតមកមិនគ្រប់ទឹកកើតឡើងបាននៅពេលដែលមានការបំបែកកោសិកាមិនធម្មតាដែលមានក្រូម៉ូសូមតែ ២១គូរ។

ការបំបែកកោសិការមិនធម្មតានេះបណ្តាលឱ្យហ្សែនដែលទទួលបានក៏មិនធម្មតាដែរ ជាពិសេសការឆ្លុះបញ្ជាក់អំពីលក្ខណៈទូទៅ និងបញ្ហានៃការលូតលាស់បែបមិនគ្រប់ទឹកតែម្តង។ រាល់ការប្រែប្រួលមួយក្នុងចំណោមការប្រែប្រួលនៃហ្សែនខាងក្រោមនេះសុទ្ធតែអាចនាំឱ្យកូនកើតមកមានជំងឺមិនគ្រប់ទឹកទាំងអស់៖

Trisomy 21៖ ប្រហែល ៩៥ភាគរយហើយដែល ជំងឺមិនគ្រប់ទឹកបណ្តាលមកពី Trisomy 21 មានន័យថា កូនដែលកើតមកមានក្រូម៉ូសូមដែលផ្តល់ដោយឪពុកម្តាយមានតែ ២១គូរប៉ូណ្ណោះក្នុងកោសិកាទាំងអស់នៃរាងកាយ។ រឿងនេះបណ្តាលមកពីការបំបែកកោសិកាមិនធម្មតាក្នុងពេលរីកចម្រៀននៃកោសិកាមេជីវិតឈ្មោល ឬញី។
Mosaic Down Syndrome៖ នេះជាទម្រងដ៏កម្រមួយនៃជំងឺមិនគ្រប់ទឹក វាគឺជាករណីដែលមានកោសិកាមួយចំនួនប៉ុណ្ណោះផ្ទុកក្រូម៉ូសូម ២១គូ។ រឿងនេះបណ្តាលមកពីការបំបែកខ្លួនមិនធម្មតាក្រោយពីមេជីវិតទាំងពីរលាយចូលគ្នារួច។
Translocation Down Syndrome៖ ករណីជំងឺមិនគ្រប់ទឹកនេះក៏អាចកើតឡើងនៅពេលផ្នែកមួយនៃក្រូម៉ូសូម ២១ ទៅជាភ្ជាប់ចូលទៅក្នុងក្រូម៉ូសូមផ្សេងមួយទៀតមុនពេល ឬក្នុងពេលមានផ្ទៃពោះ។ ក្មេងមានជំងឺបែបនេះគឺមានក្រូម៉ូសូមកូពី ២១ ប៉ុន្តែវាក៏មានក្រូម៉ូសូមបន្ថែម ២១មួយទៀតផងដែរ។
យើងមិនទាន់ដឹងថាមានកត្តាបរិដ្ឋាន ឬអាកប្បកិរិយាណាមួយច្បាស់លាស់ដែលនាំឲ្យកើតជំងឺមិនគ្រប់ទឹកឡើយ។

ភាគច្រើន ជំងឺមិនគ្រប់ទឹកមិនមែនជាជំងឺតពូជឡើយ។ វាបណ្តាលមកពីកំហុសក្នុងការបំបែកកោសិកាក្នុងពេលរីកចម្រើនមេជីវិតញី ឈ្មោល ឬអំប្រ៊ីយ៉ុង។

Translocation Down Syndrome គឺជាទម្ងន់មិនធម្មតាតែមួយគត់ដែលអាចចម្លងពីឪពុកម្តាយទៅកូនបាន។ ទោះបីជាយ៉ាងនេះក្តី មានក្មេងមិនគ្រប់ទឹកប្រហែល ៤ភាគរយប៉ុណ្ណោះដែលមានទម្រងប្រភេទនេះ។ ហើយមានប្រហែល ១ភាគបីប៉ុណ្ណោះដែលចម្លងពីម្តាយឪពុកពួកគេ៕
--------------------------------------
ឧបត្ថមដោយ៖ Super Storm
-------------------------------------
# រឹងខ្លាំង ធំខ្លាំង វ៉ៃបានយូរ ដៃគូស្កប់ចិត្ត #
👌 អស់បារម្មណ៌ពីបញ្ហារ សុខភាពរបស់ បុរសៗ ទៀតហើយ #ស៊ុបភើស្តម 💊💊 អាចជួយបាន 👌
💪💪 ប៉ូវក្រលៀន ផ្សំពីយិុសិន ផ្សិតលីងជឺ ជំនួយសុខភាពទូទៅ..
👉ព្រឹក្សាយោបល់ ទំនាក់ទំនងទិញតាមរយះលេខទូរស័ព្ទ​ខាងក្រោម-
☎️010 95 04 37
☎️012 391 760
✅វ៉ៃបានយូរពី 30 នាទីទៅ 40នាទី
✅ប្រេីភ្លាមខ្លាំងភ្លាមៗមិនចំនាយពេលយូរ
✅ឡើងរឹងភ្លាមៗ
✅វៃបាន2ដងទៅ3ដង
✅ខ្លាំងមិនបាក់កម្លាំង ព្យាបាលក្រលៀន
នឹងតំរងនោម អោយកាន់តែប្រសេីរឡេីង
*** 1 ប្រអប់ 30$ ***
🚚មានសេវាដឹកជញ្ជូន25ខេត្ត_ក្រុង🛵

Address

#4
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Men Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Men Care:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Super Storm Vita M

👌 អស់បារម្មណ៌ពីបញ្ហារ សុខភាពរបស់ បុរសៗ ទៀតហើយ #ស៊ុបភើស្តម #Superstorm💊💊 អាចជួយបាន 👌 💪💪 ប៉ូវក្រលៀន ផ្សំពីយិុសិន ផ្សិតលីងជឺ ជំនួយសុខភាពទូទៅ.. 👉ព្រឹក្សាយោបល់ ទំនាក់ទំនងទិញតាមរយះលេខទូរស័ព្ទ​ខាងក្រោម- ☎️010 95 04 37 (បុគ្គលិកប្រុស) ☎️012 391 760​ (បុគ្គលិកប្រុស) ✅វ៉ៃបានយូរពី ២០ នាទីទៅ ៣០ នាទី ✅ប្រេីភ្លាមខ្លាំងភ្លាមៗមិនចំនាយពេលយូរ ✅ឡើងរឹងភ្លាមៗ ✅វៃបាន2ដងទៅ3ដង ✅ខ្លាំងមិនបាក់កម្លាំង ព្យាបាលក្រលៀន នឹងតំរងនោម អោយកាន់តែប្រសេីរឡេីង *** 1 ប្រអប់ 30$ *** 🚚មានសេវាដឹកជញ្ជូន25ខេត្ត_ក្រុង🛵