ម៉ាក់ពេទ្យ

ម៉ាក់ពេទ្យ Pediatrician & Neonatologist

27/04/2026

ចង់អោយកូនញាំអាហារចំបង អាហារ3ពេល បានគ្រប់គ្រាន់ ទាល់តែបន្ថយអាហារសំរន់ បើកូនញាំចិចចុបឆ្អែតៗបាត់ហើយហ្នឹង! អាហារចំបងសំខាន់ណាស់សំរាប់ផ្តល់ថាមពល និងការលូតលាស់!

26/04/2026

តាមក្រសួងធនធានទឹក 2-3ថ្ងៃនេះនៅភ្នំពេញ និងតាមខេត្តមួយចំនួនអាចមានភ្លៀងខ្លះ បំរែបំរួលអាកាសធាតពីក្តៅទៅធ្លាក់ភ្លៀង អាចអោយរាងកាយយើងទន់ខ្សោយ ពិសេសកូនតូចៗ សូមកុំអោយត្រូវទឹកភ្លៀងអី ភ្លៀងដំបូងៗចឹងឈឺអាក្រក់ណាស់

25/04/2026

អាកប្បកិរិយាមិនប្រក្រតីដែលឪពុកម្តាយត្រូវប្រុងប្រយ័ត្ន និងរៀនសង្កេតពីកូនតូចៗ 👶

☑️ យំក្នុងអំឡុងពេលបៅ
☑️ ពត់ខ្លួនមិនឈប់ និងទាញជើងឡើងទល់ទ្រូង
☑️ បដិសេធ លែងបៅ
☑️ ពោះហើម តឹងពោះ
☑️ ក្អួតញឹកញាប់
☑️ ទឹកមុខឈឺចាប់ មិនស្រួលខ្លួន កិចកុកខុសធម្មតា
☑️ គេងមិនលក់ ភ្ញាក់ញឹកញាប់ ភ្ញាក់យំរករឿង

👶 ទារកមិនអាចនិយាយបានទេ ប៉ុន្តែកូនបង្ហាញតាមរយៈអាកប្បកិរិយាខុសប្រក្រតីរបស់គាត់ ដែលប៉ាម៉ាក់អាចសង្កេតដឹងបាន តែពេលខ្លះយើងចង់ជួយកូនណាស់ ប៉ុន្តែមិនដឹងថាបញ្ហាគឺអ្វីទេ😩

⚠️ ដូចនេះប្រសិនមានសញ្ញាបែបនេះ ២ ឬច្រើនជាងនេះ → កូនរបស់អ្នកអាចមានបញ្ហាក្រពះពោះវៀន ដែលគួរឆាប់ប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីរកមូលហេតុ និងឆាប់ទទួលបាការព្យាបាល ដែលអាចជួយកូនៗប៉ាម៉ាក់មានមានសុខភាពល្អប្រសើរមកវិញ។

តើអាកប្បកិរិយាមិនប្រក្រតីដែលពាក់ព័ន្ធនឹងការមិនស្រួលក្រពះពោះវៀនលើទារក និងកូនតូចៗមានអ្វីខ្លះ?

👉 ជួបគ្នាក្នុងវីដេអូពេញឆាប់ៗនេះ👌

24/04/2026

កូនតូចៗមិនអាចនិយាយប្រាប់អីយើងបានទេ ប៉ុន្តែគាត់អាចបង្ហាញតាមរយៈអាកប្បកិរិយាខុសប្រក្រតីរបស់គាត់ ដែលប៉ាម៉ាក់អាចសង្កេតដឹងបាន ពេលខ្លះយើងចង់ជួយកូនណាស់ ប៉ុន្តែមិនដឹងថាគាត់បញ្ហាគឺអ្វីទេ បានតែអាណិតកូន😔

អាកប្បកិរិយាមិនប្រក្រតីដែលឪពុកម្តាយត្រូវប្រុងប្រយ័ត្ន និងរៀនសង្កេតពីកូនតូចៗ 👶☑️ យំក្នុងអំឡុងពេលបៅ  ☑️ ពត់ខ្លួនមិនឈប់ និង...
24/04/2026

អាកប្បកិរិយាមិនប្រក្រតីដែលឪពុកម្តាយត្រូវប្រុងប្រយ័ត្ន និងរៀនសង្កេតពីកូនតូចៗ 👶

☑️ យំក្នុងអំឡុងពេលបៅ
☑️ ពត់ខ្លួនមិនឈប់ និងទាញជើងឡើងទល់ទ្រូង
☑️ បដិសេធ លែងបៅ
☑️ ពោះហើម តឹងពោះ
☑️ ក្អួតញឹកញាប់
☑️ ទឹកមុខឈឺចាប់ មិនស្រួលខ្លួន កិចកុកខុសធម្មតា
☑️ គេងមិនលក់ ភ្ញាក់ញឹកញាប់ ភ្ញាក់យំរករឿង

👶 ទារកមិនអាចនិយាយបានទេ ប៉ុន្តែកូនបង្ហាញតាមរយៈអាកប្បកិរិយាខុសប្រក្រតីរបស់គាត់ ដែលប៉ាម៉ាក់អាចសង្កេតដឹងបាន តែពេលខ្លះយើងចង់ជួយកូនណាស់ ប៉ុន្តែមិនដឹងថាបញ្ហាគឺអ្វីទេ😩

⚠️ ដូចនេះប្រសិនមានសញ្ញាបែបនេះ ២ ឬច្រើនជាងនេះ → កូនរបស់អ្នកអាចមានបញ្ហាក្រពះពោះវៀន ដែលគួរឆាប់ប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីរកមូលហេតុ និងឆាប់ទទួលបាការព្យាបាល ដែលអាចជួយកូនៗប៉ាម៉ាក់មានមានសុខភាពល្អប្រសើរមកវិញ។

តើអាកប្បកិរិយាមិនប្រក្រតីដែលពាក់ព័ន្ធនឹងការមិនស្រួលក្រពះពោះវៀនលើទារក និងកូនតូចៗមានអ្វីខ្លះ?

👉 ជួបគ្នាក្នុងវីដេអូឆាប់ៗនេះ👌

ម៉ាក់ពេទ្យ
Dr. Ratha -ម៉ាក់ពេទ្យ
Peou Chanratha

 #ការបង្កើតទម្លាប់គេងល្អពេលយប់សម្រាប់កូនៗការគេងគ្រប់គ្រាន់និងមានគុណភាពល្អ គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍និងសុខភា...
24/04/2026

#ការបង្កើតទម្លាប់គេងល្អពេលយប់សម្រាប់កូនៗ

ការគេងគ្រប់គ្រាន់និងមានគុណភាពល្អ គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍និងសុខភាពទូទៅរបស់កុមារ។

ខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីបង្កើតទម្លាប់គេងល្អពេលយប់សម្រាប់កូនៗ៖

១. #កំណត់ពេលវេលាគេងនិងភ្ញាក់ឱ្យទៀងទាត់
កំណត់ម៉ោងគេងនិងភ្ញាក់ដែលសមស្របតាមអាយុរបស់កុមារ
រក្សាពេលវេលាគេងនិងភ្ញាក់ឱ្យបានទៀងទាត់ សូម្បីតែនៅថ្ងៃចុងសប្តាហ៍។

២. #បង្កើតទម្លាប់មុនពេលចូលគេង
បង្កើតទម្លាប់ល្អៗមុនពេលចូលគេង ដូចជាងូតទឹករួច អានសៀវភៅអោយកូនស្តាប់ ហើយធ្វើសកម្មភាពបែបនេះដដែលៗរាល់យប់ ដើម្បីឱ្យខួរក្បាលកូនទំលាប់និងស្គាល់ថាដល់ពេលគេងហើយ។

៣. #បង្កើតបរិយាកាសគេងល្អ
រក្សាបន្ទប់គេងឱ្យងងឹត ស្ងាត់ និងត្រជាក់ល្មម ដោយប្រើភួយនិងខ្នើយដែលផ្តល់ផាសុកភាព កាត់បន្ថយសម្លេងរំខានពីខាងក្រៅ។

៤. #កំណត់ការប្រើប្រាស់អេក្រង់
ឈប់ប្រើូរស័ព្ទ រឺឧបករណ៍អេឡិចត្រូនិចយ៉ាងហោចណាស់ ១ ម៉ោងមុនពេលចូលគេង និង កុំដាក់ទូរទស្សន៍ឬឧបករណ៍អេឡិចត្រូនិកក្នុងបន្ទប់គេងរបស់កូន។

៥. #កុំផ្តល់អាហារូបត្ថម្ភមុនពេលគេង
ជៀសវាងផ្តល់អាហារច្រើន ភេសជ្ជៈផ្អែមមុនពេលចូលគេង ព្រោះវាអាចធ្វើអោយកុមារញៀននឹងជាតិផ្អែម ឡើងទំងន់ ខូចធ្មេញ អាចផ្តល់អាហារសំរន់តិចតួចប្រសិនបើកុមារឃ្លាន ដើម្បីកុំអោយឃ្លានពេលគេងបានតិចតួច។

៦. #លើកទឹកចិត្តឱ្យមានសកម្មភាពរាងកាយពេលថ្ងៃ
សូមអនុញ្ញាតិអោយកូនមានសកម្មភាពរាងកាយ លេងនៅពេលថ្ងៃ កុំបង្ខំអោយគេងថ្ងៃ បើគាត់មិនងងុយដោយខ្លួនឯងទេ។ កូននឹងមកគេងពេលយប់បានល្អវិញ ហើយជៀសវាងកុំអោយកូនលេងច្រើនពេកមុនពេលចូលគេង ព្រោះវានឹងធ្វើអោយកូនក្រចូលគេង រវើរវាយពេលគេង គេងមិនស្ងប់ ឆាប់ក្រោក (គេងមិនគ្រប់គ្រាន់)។

៧. #បង្រៀនជំនាញបន្ធូរចិត្ត
បង្រៀនកូនអំពីវិធីបន្ធូចិត្តងាយៗ ដូចជាការដកដង្ហើមវែងៗ អនុវត្តការសម្រាក Relax ជាមួយគ្នាមុនពេលចូលគេង។

៨. #ដោះស្រាយការភ័យខ្លាចពេលយប់
ស្តាប់និងដោះស្រាយការព្រួយបារម្ភរបស់កុមារ ដូចជាខ្លាចខ្មោច រងា រឺ ក្តៅ ដោយអាចគេងជាមួយ ផ្តល់ការកក់ក្តៅជាដើម។

៩. #ធ្វើជាគំរូល្អ
បង្ហាញទម្លាប់គេងល្អដល់កូន រក្សាបរិយាកាសស្ងប់ស្ងាត់នៅពេលយប់។

១០. #មានភាពអត់ធ្មត់
- ការផ្លាស់ប្តូរទម្លាប់ត្រូវការពេលវេលា ដូច្នេះត្រូវមានភាពអត់ធ្មត់
- រក្សាភាពដូចគ្នារវាងប្តីប្រពន្ធ រឺអ្នកថែទាំកូន ក្នុងការអនុវត្តវិធានការទាំងនេះ។

ការបង្កើតទម្លាប់គេងល្អអាចត្រូវការពេលវេលានិងការប្តេជ្ញាចិត្តខ្លាំងដែរ ប៉ុន្តែវានឹងផ្តល់ផលប្រយោជន៍យូរអង្វែងដល់សុខភាពនិងសុខុមាលភាពរបស់កុមារ។

សូមចាប់ផ្តើមទំលាប់ល្អក្នុងការគេងដល់កូនៗរបស់ម៉ាប៉ាទាំងអស់គ្នា។
រាត្រីសួស្តី

អត្ថបទដោយ ម៉ាក់ពេទ្យ
រូបភាព Pinterest

24/04/2026

សុខភាពល្អគឺ សុខភាពរាងកាយល្អ (Normal Growth) និងការអភិវឌ្ឍន៍ល្អ (Normal Development) ដែលរួមមានការចេះដឹង ជំនាញភាសារ ចលនា អាប្បកិរិយា អារម្មណ៍ និងទំនាក់ទំនងសង្គម។

ទោះបីជាកូនមិនឈឺដោយសារជំងឺ តែបើការលូតលាស់មិនធម្មតាក៏អាចជាបញ្ហាសុខភាពដែរ កុំបណ្តោយអោយកូនរស់នៅជាមួយបញ្ហារ៉ាំរ៉ៃយូរអី។

24/04/2026

នៅពេលដែលសុខៗកូនតូចៗដែលមានសុខភាពល្អ បែរជាមានសញ្ញារញាំរញ៉ូវ សុខៗមិនព្រមបៅ ទាំងគ្មានសញ្ញាឈឺអីទាល់តែសោះ មិនមែនមានន័យថាកូនមិនកើតអីទេ គ្រាន់យើងរកមិនទាន់ឃើញ សូមឆាប់យកកូនជួបគ្រូពេទ្យជំនាញ

24/04/2026

ហេតុអ្វីមកពីដើរលេងវិញ ឈឺចង់មួយផ្ទះ? មិនអោយឈឺយ៉ាងមិច បើដើរលេងរហូតចូលធ្វើការ កូនចូលរៀនវិញ អត់បានសំរាកផងហ្នឹង រាងកាយយើងក៏ចេះហត់នឿយ ទន់ខ្សោយដែរ ត្រូវការសំរាកខ្លះដែរ ដើរលេង ជិះឡាន សុទ្ធតែចំនាយថាមពល

24/04/2026

ក្រោយចូលឆ្នាំហើយ ប៉ុន្មានថ្ងៃនេះក្មេងៗក្តៅខ្លួនខ្លាំងៗ រលាកឈឺបំពង់ក រលាកសាច់បំពង់ក ផ្តាសាយ រលាកបង្ហួរនោម ទល់លាមក ទាំងក្មេងតូច ក្មេងធំ សូមតាមដានកំដៅកូន ញាំទឹក ញាំបន្លែ សំរាកអោយបានគ្រប់គ្រាន់ កុំអោយលេងទូរស័ព្ទ

23/04/2026

សូមប៉ាម៉ាក់បែងចែកអោយដាច់ 1- កូនរើសចំណី = ញាំបានគ្រាន់តែញាំតែអាហារដែលគាត់ចង់ញាំ 2- កូនគ្មានចំណង់អាហារ = វិបត្តិក្នុងការញាំ មិនព្រមញាំ ទោះអាហារអ្វីក៏ដោយ
សុទ្ធតែមិនអាចព្យាបាលជាដោយថ្នាំទេ តែត្រូវការប្តូរទំលាប់ច្រើនជាង

រីករាយខួប ១០០០ថ្ងៃដំបូងរបស់អូនបញ្ចប់ទៅដោយរីករាយ🥳មិនមែនសុទ្ធតែចុងបញ្ចប់នៃភាពរីករាយបែបនេះបានមកដោយស្រួលៗ ឆ្លងកាត់ការលំបាកច្...
23/04/2026

រីករាយខួប ១០០០ថ្ងៃដំបូងរបស់អូនបញ្ចប់ទៅដោយរីករាយ🥳

មិនមែនសុទ្ធតែចុងបញ្ចប់នៃភាពរីករាយបែបនេះបានមកដោយស្រួលៗ ឆ្លងកាត់ការលំបាកច្រើនណាស់ ទាល់តែមានលារអត់ធ្មត់ ប្រឹងប្រែង ព្យាយាមម្តងហើយម្តងទៀត ទើបអាចជួយអោយកូនៗមានទំលាប់ល្អទាំង ៦បាន៖

1- Enough Sleep : អោយកូនគេងអោយបានគ្រប់គ្រាន់ ទៀងទាត់
2- Enough Drink : ផឹកអោយបានគ្រប់គ្រាន់
3- Enough Food : បរិភោគអោយបានគ្រប់គ្រាន់
4- Enjoy Life : អោយកូនលេងសមស្របតាមអាយុ ដើម្បីបង្កើតភាពរីករាយ ទំនាក់ទំនង ភាពច្នៃប្រឌិត ភាសារ
5- Exercises: លេងក៏ដូចជាលំហាត់ប្រាណ ជួយរាងកាយរឹងមាំ
6- Elimination: ត្រូវជួយអោយកូនបញ្ចេញចោលរឿងតប់ប្រមល់ ស្ត្រេស ការមិនសប្បាយចិត្ត តាមរយៈការឆ្លៀតពេលធ្វើដំណើរកំសាន្តខ្លះ ជួបជុំគ្រួសារ មិត្តភ័ក្ត នាំកូនចេញក្រៅឃើញគេឯង។

ឆ្លងកាត់រឿងលំបាកជាច្រើន ពីកូនដែលងាកៗឈឺ ចេញចូលពេទ្យមិនឈប់ ឃើញពេទ្យយំយកៗ ក៏ក្លាយជាកុមារដឬលមានរាងកាយមាំមួន រីករាយ ឆ្លាត ចេះដឹងសព្វគ្រប់ និយាយឆ្លើយឆ្លងគ្នាយល់បាន ពិតជារឿងគួរអោយយើងសប្បាយចិត្តណាស់។

ពូកែមែន Mummy and Daddy សូមអបអរសាទរដែលបានឆ្លងកាតើវគ្គ ១០០០ថ្ងៃដំបូងរបស់កូនដោយជោគជ័យ។

សូមបន្តបេសកកម្មយើងនៅវគ្គបន្ទាប់ពី 2ឆ្នាំ ដល់ 5ឆ្នាំ។

#១០០០ថ្ងៃដំបូងរបស់កុមារ
#គ្មានពេលណាជំនួសបាន

ម៉ាក់ពេទ្យ
Dr. Ratha -ម៉ាក់ពេទ្យ
Peou Chanratha

Address

Phnom Penh
855

Opening Hours

Monday 14:00 - 17:00
Tuesday 14:00 - 17:00
Wednesday 14:00 - 17:00
Thursday 14:00 - 17:00
Friday 14:00 - 17:00
Saturday 08:00 - 12:00
Sunday 08:00 - 12:00

Telephone

+85593407707

Alerts

Be the first to know and let us send you an email when ម៉ាក់ពេទ្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ម៉ាក់ពេទ្យ:

Share