Dr Jessica's Cabinet

Dr Jessica's Cabinet បន្ទប់ពិគ្រោះព្យាបាលជម្ងឺឯកទេសទូទៅ កុមារ រោគបុរស-ស្រ្តី កាមរោគនិងអេកូសាស្រ្ត

31/01/2026
🔴ជំងឺមហារីក🔍ហេតុអ្វីបានជាយើងមិនទាន់អាចព្យាបាលជម្ងឺមហារីកបានទាំងស្រុង?👉ព្រោះមហារីកមិនមែនជាជំងឺតែមួយមុខនុះទេ។ វាជាជំងឺជាច្...
30/01/2026

🔴ជំងឺមហារីក

🔍ហេតុអ្វីបានជាយើងមិនទាន់អាចព្យាបាលជម្ងឺមហារីកបានទាំងស្រុង?

👉ព្រោះមហារីកមិនមែនជាជំងឺតែមួយមុខនុះទេ។ វាជាជំងឺជាច្រើនរាប់រយប្រភេទដែលមានលក្ខណៈជីវសាស្រ្តខុសៗគ្នា។

🧬 ជម្ងឺមហារីក បណ្តាលមកពីការខូចហ្សែនជាច្រើនមុខ ដែលអ្នកវិទ្យាសាស្រ្តនៅមិនទាន់យល់ច្បាស់អស់នៅឡើយ។

🧠 វាកើតចេញពីកោសិការបស់យើងផ្ទាល់ ដែលធ្វើឲ្យការព្យាបាលមានភាពលំបាកក្នុងការសម្លាប់តែកោសិកាមហារីកហើយមិនឲ្យប៉ះពាល់ដល់កោសិកាធម្មតា។

🔄 វាមានការប្រែប្រួល និងចេះសម្របខ្លួនលឿន ដែលធ្វើឲ្យវាអាចគេចខ្លួនពីការកំទេចរបស់ទាហ៊ានការពារខ្លួនយើងដែលហៅថាកោសិកា "ស"។

𝗪𝗵𝘆 𝗵𝗮𝘃𝗲𝗻’𝘁 𝘄𝗲 𝗰𝘂𝗿𝗲𝗱 𝗰𝗮𝗻𝗰𝗲𝗿 𝘆𝗲𝘁?

I get this question a lot—both as a doctor and as a cancer researcher.

🧬 𝗖𝗮𝗻𝗰𝗲𝗿 𝗶𝘀𝗻’𝘁 𝗼𝗻𝗲 𝗱𝗶𝘀𝗲𝗮𝘀𝗲

It’s hundreds of different diseases, each with its own biology and behavior.
There was never going to be one single cure—because cancer was never a single enemy.

🧠 𝗖𝗮𝗻𝗰𝗲𝗿 𝗰𝗼𝗺𝗲𝘀 𝗳𝗿𝗼𝗺 𝗼𝘂𝗿 𝗼𝘄𝗻 𝗰𝗲𝗹𝗹𝘀

Treating cancer means destroying diseased cells while protecting healthy ones—and that balance takes precision, not shortcuts. That makes it incredibly complex to kill.

🔄 𝗖𝗮𝗻𝗰𝗲𝗿 𝗲𝘃𝗼𝗹𝘃𝗲𝘀

Even when treatments work, cancer cells can mutate or evolve during the courses of treatment. That’s why research never stops—and why every discovery matters.

🔬 𝗪𝗵𝗮𝘁 𝗺𝗮𝗻𝘆 𝗽𝗲𝗼𝗽𝗹𝗲 𝗺𝗶𝗴𝗵𝘁 𝗻𝗼𝘁 𝘀𝗲𝗲:

We are making progress.
Real, meaningful progress.

Cancers that were once a death sentence are now treatable. Some are curable.
Many are becoming chronic, manageable diseases.

Every year, science gets better at:
• detecting cancer earlier
• targeting cancer more precisely
• reducing side effects
• using our own immune system to fight cancer
• tailoring treatment to each individual patient

𝗖𝗮𝗻𝗰𝗲𝗿 𝗵𝗮𝘀𝗻’𝘁 𝗯𝗲𝗲𝗻 𝗰𝘂𝗿𝗲𝗱 𝘆𝗲𝘁.
𝗕𝘂𝘁 𝗶𝘁’𝘀 𝗯𝗲𝗰𝗼𝗺𝗶𝗻𝗴 𝗯𝗲𝘁𝘁𝗲𝗿 𝘂𝗻𝗱𝗲𝗿𝘀𝘁𝗼𝗼𝗱.
𝗔𝗻𝗱 𝘂𝗻𝗱𝗲𝗿𝘀𝘁𝗮𝗻𝗱𝗶𝗻𝗴 𝗶𝘀 𝗵𝗼𝘄 𝗰𝘂𝗿𝗲𝘀 𝗮𝗿𝗲 𝗯𝗼𝗿𝗻.

អត្ថបទ: Dr Monirath Hav

🔴វីរុសនីប៉ា Nipa Virus (NiV) 🔍គឺជាប្រភេទមេរោគម្យ៉ាងដែលឆ្លងពីសត្វទៅមនុស្ស (Zoonotic virus) ដែលអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ...
30/01/2026

🔴វីរុសនីប៉ា Nipa Virus (NiV)

🔍គឺជាប្រភេទមេរោគម្យ៉ាងដែលឆ្លងពីសត្វទៅមនុស្ស (Zoonotic virus) ដែលអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតបាន។

🔍🔸មេរោគនេះត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងឆ្នាំ ១៩៩៨ នៅប្រទេសម៉ាឡេស៊ី ក្នុងចំណោមអ្នកចិញ្ចឹមជ្រូក។

❇️ប្រភព និងការចម្លង
មេរោគនេះមានប្រភពដើមមកពីសត្វ ហើយអាចរីករាលដាលតាមរយៈ៖

• សត្វផ្ទុកមេរោគ៖

👉ជាពិសេសគឺ សត្វប្រចៀវផ្លែឈើ (Pteropodidae) ដែលជាភ្នាក់ងារចម្លងមេរោគដ៏សំខាន់។

• ការបរិភោគអាហារ៖

👉ការញ៉ាំផ្លែឈើ ឬទឹកត្នោត/ទឹកដូង ដែលប្រឡាក់ទឹកមាត់ ឬទឹកនោមសត្វប្រចៀវដែលមានមេរោគ។

• ការប៉ះពាល់សត្វឈឺ៖

👉ការប៉ះពាល់ផ្ទាល់ជាមួយជ្រូក ឬសត្វដទៃទៀតដែលបានឆ្លងមេរោគ។

• ពីមនុស្សទៅមនុស្ស៖

👉ការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺ (តាមរយៈទឹកមាត់ ឬទឹកនោម)។

❎️រោគសញ្ញាសំខាន់ៗ

🟠រោគសញ្ញាអាចលេចឡើងក្នុងរយៈពេលពី ៤ ទៅ ១៤ ថ្ងៃ បន្ទាប់ពីឆ្លងមេរោគ៖

• រោគសញ្ញាដំបូង៖

👉គ្រុនក្តៅខ្លាំង, ឈឺក្បាល, ឈឺសាច់ដុំ, ក្អក និងឈឺបំពង់ក។

• រោគសញ្ញាធ្ងន់ធ្ងរ៖

👉វិលមុខ, វង្វេងវង្វាន់, ងងុយដេកខ្លាំង និងអាចឈានដល់ការ រលាកខួរក្បាល (Encephalitis)។

• ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចសន្លប់បាត់ស្មារតីក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោង។

✴️វិធីការពារ

👉បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំង សម្រាប់ការពារមេរោគនីប៉ានៅឡើយទេ ដូច្នេះការការពារខ្លួនគឺជាវិធីល្អបំផុត៖

• លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត។

• ជៀសវាងការញ៉ាំផ្លែឈើដែលដាច់រហែក ឬមានស្នាមសត្វខាំ។

• កុំផឹកទឹកត្នោត ឬទឹកផ្លែឈើដែលត្រងទុកចោលនៅកន្លែងដែលមានសត្វប្រចៀវច្រើន។

• ជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយសត្វជ្រូក ឬសត្វប្រចៀវដែលមើលទៅហាក់ដូចជាមានជំងឺ។

30/01/2026
⏰វិធីសាស្ត្រ "មើលចិត្តខ្លួនឯង"🌱ការពិនិត្យមើលចិត្តគឺជាការតាមដានសង្កេតនូវ "ចលនា" នៃគំនិត និងអារម្មណ៍ដែលកើតឡើងក្នុងខ្លួនយើង...
29/01/2026

⏰វិធីសាស្ត្រ "មើលចិត្តខ្លួនឯង"

🌱ការពិនិត្យមើលចិត្តគឺជាការតាមដានសង្កេតនូវ "ចលនា" នៃគំនិត និងអារម្មណ៍ដែលកើតឡើងក្នុងខ្លួនយើង។

១. វិធីសាស្ត្រ "ពិនិត្យមេធ្មប់ទាំង ៣"

ក្នុងព្រះពុទ្ធសាសនា ឫសគល់នៃទុក្ខមាន ៣ គឺ លោភៈ (ការចង់បាន) ទោសៈ (ការខឹងស្អប់) និងមោហៈ (ការវង្វេងអវិជ្ជា)។

🎯របៀបអនុវត្ត... រាល់ពេលដែលចិត្តរបស់អ្នកមានភាពមិនសុខសាន្ត ចូរសួរសំណួរទៅកាន់ខ្លួនឯងថា "តើភាពមិនសុខនេះ បណ្តាលមកពីការចង់បាន ការមិនពេញចិត្ត ឬការយល់ច្រឡំលើការពិត"។

- ការបែងចែកប្រភេទនៃ "មេរោគចិត្ត" ទាំងនេះ ជួយឱ្យអ្នករកឃើញថ្នាំព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា។

២. ការពិនិត្យមើលតាមរយៈ "វេទនា"

ចិត្ត និងរាងកាយមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ រាល់អារម្មណ៍ដែលកើតក្នុងចិត្ត តែងតែមានប្រតិកម្មលើរាងកាយ។

🎯របៀបអនុវត្ត... នៅពេលមានអារម្មណ៍តានតឹង ចូរពិនិត្យមើលលើរាងកាយ តើមានកន្លែងណាខ្លះដែលឡើងរឹង ឬ ឈឺចាប់..? តើបេះដូងលោតញាប់ទេ? តើក្បាលពោះមានអារម្មណ៍យ៉ាងណា?

- ការយល់ដឹងពីសញ្ញាលើរាងកាយ ជួយឱ្យអ្នកដឹងពីស្ថានភាពចិត្តបានលឿនជាងមុន មុនពេលអារម្មណ៍នោះគ្រប់គ្រងអ្នកទាំងស្រុង។

៣. វិធីសាស្ត្រ "កំណត់សម្គាល់"

នៅក្នុងការអនុវត្តវិបស្សនាកម្មដ្ឋាន វិធីនេះត្រូវបានគេប្រើដើម្បីកុំឱ្យចិត្តលិចលង់ទៅក្នុងអារម្មណ៍។

🎯របៀបអនុវត្ត... នៅពេលមានគំនិត ឬអារម្មណ៍ណាមួយកើតឡើង ចូរដាក់ឈ្មោះឱ្យវាភ្លាមៗ ឧទាហរណ៍... បើកំពុងខឹង ចូរប្រាប់ខ្លួនឯងក្នុងចិត្តថា "ខឹងហើយៗ" ឬបើកំពុងគិតរឿងអនាគត ចូរកំណត់ថា "កំពុងគិតៗ"។

- ការធ្វើបែបនេះជួយឱ្យអ្នកស្ថិតក្នុងតួនាទីជា "អ្នកសង្កេតការណ៍" ជាជាងជា "អ្នកខឹង" ឬ "អ្នកគិត" ដោយផ្ទាល់។

៤. វិធីសាស្ត្រ "តាមដានដង្ហើម"

នេះគឺជាគ្រឹះដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា និងការអនុវត្តជាសកល។

🎯របៀបអនុវត្ត... យកចិត្តទុកដាក់តែលើដង្ហើមចេញចូលនៅចុងច្រមុះ នៅពេលចិត្តរត់ចេញទៅគិតរឿងផ្សេង (ដែលវានឹងកើតឡើងជាធម្មតា) កុំបន្ទោសខ្លួនឯង ប៉ុន្តែត្រូវដឹងខ្លួនថាវាបានរត់ចេញ រួចនាំវាត្រឡប់មកដង្ហើមវិញដោយសុភាព។

- វានឹងជួយឱ្យអ្នកឃើញពី "ភាពមិនស្ងៀម" របស់ចិត្ត និងជួយឱ្យចិត្តមានកម្លាំង (សមាធិ) ដើម្បីមើលឃើញសភាវៈផ្សេងៗបានច្បាស់។

៥. វិធីសាស្ត្រ "ចន្លោះរវាងការភ្ញោច និងការតបត"

តាមទ្រឹស្ដីរបស់លោក Viktor Frankl ដែលជាអ្នកចិត្តវិទ្យាល្បីល្បាញម្នាក់ បានបញ្ជាក់ថា នៅចន្លោះរឿងរ៉ាវដែលមកប៉ះពាល់ និងការសម្រេចចិត្តតបតរបស់យើង គឺមានចន្លោះទំនេរមួយ។

🎯របៀបអនុវត្ត.... នៅពេលមាននរណាម្នាក់និយាយមិនល្អដាក់អ្នក ចូរព្យាយាម "ពន្យារពេល" ការខឹង ឬការតបតត្រឹមតែ ៥ វិនាទី រួចសង្កេតមើលថាតើមានអ្វីកើតឡើងក្នុងចន្លោះពេលនោះ។

- អ្នកនឹងរកឃើញអំណាចនៃការជ្រើសរើស ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃសតិរបស់អ្នក មិនមែនស្ថិតក្រោមឥទ្ធិពលនៃអារម្មណ៍ឆេវឆាវនោះទេ។

៦. វិធីសាស្ត្រ "មើលចិត្តដូចជាមើលពពក"

នេះគឺជាបច្ចេកទេសដកស្រង់ចេញពីការអនុវត្តសមាធិបែប "មហាមុទ្រា" (Mahamudra) ដើម្បីបំបាត់ការប្រកាន់តួខ្លួន។

🎯របៀបអនុវត្ត... ចូរស្រមៃថា ចិត្តពិតរបស់អ្នកគឺដូចជា "មេឃដ៏ធំល្វឹងល្វើយ" ហើយរាល់គំនិត ឬអារម្មណ៍ដែលកើតឡើង គឺគ្រាន់តែជា "ពពក" ដែលអណ្តែតកាត់តែប៉ុណ្ណោះ។

- អ្នកនឹងលែងព្យាយាមដេញចាប់ពពក (គំនិតល្អ) ឬព្យាយាមដេញពពកចេញ (គំនិតអាក្រក់) ប៉ុន្តែគ្រាន់តែអង្គុយមើលវាអណ្តែតកាត់ទៅវិញដោយចិត្តស្ងប់ ដែលនាំឱ្យឃើញនូវសភាវៈ "មិនមែនជារបស់យើង" (អនត្តា)។

៧. វិធីសាស្ត្រ "ឆ្លុះកញ្ចក់តាមរយៈអ្នកដទៃ"

តាមចិត្តវិទ្យាវិភាគ អ្វីដែលយើងមើលឃើញ និងវិនិច្ឆ័យលើអ្នកដទៃ ជារឿយៗគឺជាការឆ្លុះបញ្ចាំងពីអ្វីដែលលាក់កំបាំងនៅក្នុងចិត្តយើងផ្ទាល់។

🎯របៀបអនុវត្ត... នៅពេលអ្នកមានអារម្មណ៍វិនិច្ឆ័យ ឬស្អប់ខ្ពើមចរិតនរណាម្នាក់ខ្លាំង ចូរសួរសំណួរថា "តើចំណុចដែលខ្ញុំស្អប់លើគេនោះ មាននៅក្នុងខ្លួនខ្ញុំដែរឬទេ?" ឬ "តើខ្ញុំធ្លាប់មានគំនិតបែបនោះដែរទេ?"។

- វាជាវិធីសាស្ត្រដ៏ខ្លាំងក្លាក្នុងការរៀនពី "ផ្នែកងងឹត" របស់ខ្លួនឯង ដែលយើងតែងតែព្យាយាមលាក់បាំង ឬបដិសេធមិនព្រមទទួលស្គាល់។

៨. វិធីសាស្ត្រ "សង្កេតមើលត្រៃលក្ខណ៍ក្នុងចិត្ត"

ការប្រើប្រាស់បញ្ញាដើម្បីមើលឃើញការពិតនៃអ្វីៗដែលកើតឡើងក្នុងវិញ្ញាណ។

🎯របៀបអនុវត្ត... នៅពេលមានអារម្មណ៍រីករាយខ្លាំង ឬទុក្ខខ្លាំង ចូរអង្គុយចុះ ហើយតាមដានមើល "ពេលដែលវាចាប់ផ្តើមចុះខ្សោយ"។

កត់សម្គាល់ថា តើវាស្ថិតស្ថេរបានប៉ុន្មាននាទី? តើវាប្រែប្រួលទៅជាយ៉ាងណា?

- នៅពេលអ្នកឃើញដោយផ្ទាល់ភ្នែកថា "គ្មានអារម្មណ៍ណាមួយអមតៈឡើយ" ចិត្តរបស់អ្នកនឹងលែងសូវរំភើបខ្លាំងពេលបានអ្វីមួយ ឬលែងសូវឈឺចាប់ខ្លាំងពេលបាត់បង់អ្វីមួយ (ឧបេក្ខា)។

៩. ការប្រើសំណួរ "ហេតុអ្វី?" ចំនួន ៥ ដង

វិធីសាស្ត្រនេះជួយឱ្យអ្នកចូលទៅដល់ជម្រៅនៃចិត្តដែលលាក់កំបាំង។

🎯របៀបអនុវត្ត... នៅពេលអ្នកមានអារម្មណ៍មិនល្អ ចូរសួរខ្លួនឯងថា "ហេតុអ្វី?" ហើយនៅពេលបានចម្លើយ ចូរសួរបន្តលើចម្លើយនោះរហូតដល់គ្រប់ ៥ ដង ឧទាហរណ៍... ខ្ញុំខឹង (ហេតុអ្វី?) ព្រោះគេមកយឺត -> ហេតុអ្វីរឿងគេមកយឺតធ្វើឱ្យខឹង? ព្រោះខ្ញុំមានអារម្មណ៍ថាគេមិនឱ្យតម្លៃខ្ញុំ -> ហេតុអ្វីខ្ញុំត្រូវការឱ្យគេឱ្យតម្លៃខ្លាំងម៉្លេះ? ... វានឹងនាំទៅរកចំណុចខ្វះខាត ឬរបួសផ្លូវចិត្តដែលអ្នកមិនដែលដឹង។

១០. ការសរសេរកំណត់ហេតុចិត្ត

នេះគឺជាវិធីសាស្ត្របែបចិត្តវិទ្យាដែលជួយទាញយកអ្វីដែលនៅក្នុងចិត្តមកដាក់លើក្រដាស។

🎯របៀបអនុវត្ត... ចំណាយពេល ៥ ទៅ ១០ នាទីមុនពេលចូលគេង សរសេររៀបរាប់ពីអ្វីដែលអ្នកបានគិត និងមានអារម្មណ៍ក្នុងថ្ងៃនេះ សួរសំណួរខ្លួនឯងថា "ហេតុអ្វីបានជាខ្ញុំមានប្រតិកម្មបែបនោះចំពោះរឿងនេះ?"។

- ការសរសេរជួយឱ្យ "ចិត្តដែលច្របូកច្របល់" ក្លាយជា "រូបភាពដែលច្បាស់លាស់" ងាយស្រួលក្នុងការវិភាគ និងស្វែងរកឫសគល់នៃបញ្ហា។

៙ សង្ខេបនៃវិធីសាស្ត្រទាំង ១០

១. ការកំណត់សម្គាល់ : ការដាក់ឈ្មោះឱ្យអារម្មណ៍ដើម្បីកាត់ផ្តាច់ការលិចលង់ក្នុងអារម្មណ៍។

២. ការតាមដានដង្ហើម : ការប្រើដង្ហើមជាយុថ្កាដើម្បីពង្រឹងសតិ និងសមាធិ។

៣. ការពិនិត្យតាមវេទនា : ការសង្កេតមើលទំនាក់ទំនងរវាងចិត្ត និងប្រតិកម្មលើរាងកាយ។

៤. ការសរសេរកំណត់ហេតុ : ការទាញយកគំនិតច្របូកច្របូកមកដាក់លើក្រដាសដើម្បីវិភាគ។

៥. សំណួរ "ហេតុអ្វី?" ៥ ដង : ការជីកឫសគល់នៃបញ្ហាផ្លូវចិត្តឱ្យដល់ជម្រៅ។

៦. ចន្លោះរវាងការភ្ញោច និងការតបត : ការបង្កើតសេរីភាពនៃការជ្រើសរើសមុននឹងប្រតិកម្ម។

៧. ពិនិត្យមេធ្មប់ទាំង ៣ : ការបែងចែកប្រភេទកិលេស (លោភៈ ទោសៈ មោហៈ)។

៨. មើលចិត្តដូចមើលពពក : ការលះបង់ការប្រកាន់តួខ្លួនលើគំនិតដែលកើតឡើង។

៩. ការឆ្លុះកញ្ចក់តាមអ្នកដទៃ : ការយល់ដឹងពីខ្លួនឯងតាមរយៈការវិនិច្ឆ័យអ្នកដទៃ។

១០. ការសង្កេតមើលត្រៃលក្ខណ៍ : ការមើលឃើញភាពមិនទៀងទាត់នៃរាល់អារម្មណ៍។

🔴គន្លឹះសំខាន់បំផុតនៃការមើលចិត្ត គឺការធ្វើវាដោយ "ចិត្តមេត្តា" និង "មិនវិនិច្ឆ័យ" ចូរមើលចិត្តខ្លួនឯងដូចជាម្តាយដែលសម្លឹងមើលកូនដោយក្តីស្រឡាញ់ ទោះបីកូននោះកំពុងខឹង ឬយំក៏ដោយ។

🔴ការមើលចិត្ត មិនមែនដើម្បីកែប្រែចិត្តឱ្យបានដូចចិត្តយើងចង់នោះទេ ប៉ុន្តែគឺដើម្បី "យល់" ពីធម្មជាតិរបស់វា នៅពេលការយល់ដឹងកើតឡើង ការកែប្រែនឹងកើតឡើងដោយឯកឯង។

អត្ថបទ: 🙏សុវត្ថន៍-Sovathn🌱

(Revised

🙏គំនិត 🌱
29/01/2026

🙏គំនិត 🌱

🌱 តួនាទីសំខាន់ៗ របស់មាតាបិតា និងអាណាព្យាបាលសិស្ស✍️🥰១- បង្កលក្ខណៈងាយស្រួលដល់កូនបានទៅរៀន២- ផ្គត់ផ្គង់សម្ភារសិក្សាចាំបាច់៣-...
29/01/2026

🌱 តួនាទីសំខាន់ៗ របស់មាតាបិតា និងអាណាព្យាបាលសិស្ស✍️🥰

១- បង្កលក្ខណៈងាយស្រួលដល់កូនបានទៅរៀន
២- ផ្គត់ផ្គង់សម្ភារសិក្សាចាំបាច់
៣- ជំរុញលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សា
៤- ជួយបង្រៀន និងពិនិត្យកិច្ចការរបស់កូន
៥- អប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ដល់កូន
៦- តាមដាន និងយកចិត្តទុកដាក់ការរៀនសូត្ររបស់កូន
៧- សហការជាមួយសាលារៀន និងលោកគ្រូអ្នកគ្រូ
៨- ចូលរួមអភិវឌ្ឍថ្នាក់រៀន
៩- ផ្ដល់ភាពកក់ក្ដៅដល់កូន

ផលិតដោយ៖ Gazette យុវជន

I just want you to know how much you truly mean to me. You’re not just someone I care about, you’re someone I carry with...
29/01/2026

I just want you to know how much you truly mean to me. You’re not just someone I care about, you’re someone I carry with me in every thought, every quiet moment, every hope for the future.
Your presence in my life brings warmth, comfort, and a sense of calm that’s hard to put into words.
Even on your toughest days, please remember that you’re never alone.
I see your heart, I believe in your strength, and I’ll always be here cheering for you, supporting you, and loving you in every way I can. You matter more than you know.

តស់មកមើលពីវិធីញ៊ាំមីកញ្ចប់ ឬកំប៉ុង កុំឲ្យប៉ះពាល់សុខភាពខ្លាំង❗️អ្នកចូលចិត្តស្តុកមីទុក អានទៅមិនខុសទេ🥰🥰មី​កញ្ចប់​ ឬ​កំប៉ុង​...
29/01/2026

តស់មកមើលពីវិធីញ៊ាំមីកញ្ចប់ ឬកំប៉ុង កុំឲ្យប៉ះពាល់សុខភាពខ្លាំង❗️
អ្នកចូលចិត្តស្តុកមីទុក អានទៅមិនខុសទេ🥰🥰

មី​កញ្ចប់​ ឬ​កំប៉ុង​ជា​អាហារ​ដែល​មិន​មាន​សារធាតុ​ចិញ្ចឹម​ ដែល​គួរ​ឲ្យ​យើង​ញ៊ាំទាល់​តែ​សោះ​ តែ​បើ​សិន​ជា​យើង​ចូល​ចិត្ត​ញ៊ាំខ្លាំង​ យក​ល្អ​គួរ​តែ​ទាញ​យក​ប្រយោជន៍​ពី​វា​ខ្លះ​ កុំ​ឲ្យ​ប៉ះ​ពាល់​សុខភាព​ខ្លាំង​ពេក​។​​

*ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ញ៊ាំមី​ច្រើន​ពេក​?
មី​កញ្ចប់​ ឬ​កំប៉ុង​ធ្វើ​ឡើង​ពី​ម្សៅ​ដែល​មិន​មាន​សារធាតុ​ចិញ្ចឹម​អ្វី​ទាល់​តែ​សោះ​ ខុស​ពី​បាយ​ និង​នំប៉័ង​។វា​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​តម្រង​នោម​ ជំងឺ​ហើម​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​ជំងឺ​សាហាវ​ៗ​ផ្សេង​ទៀត​។​

*ធ្វើ​បែប​ណា​ដើម្បី​កុំ​ឲ្យ​ប្រឈម​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំង​ពេល​ញ៊ាំមី​?
ដើម្បី​ចៀស​វាង​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព​ ពេល​ញ៊ាំមី​យើង​ត្រូវ​៖
១. ស្រុះ​មី​ហើយ​ត្រូវ​ចាក់​ទឹក​ចោល​ម្តង​ ដើម្បី​កាត់​បន្ថយ​ចំនួន​សូដ្យូម​ និង​ខ្លាញ់

២. បន្ថែម​គ្រឿង​ផ្សំ​ផ្សេង​ទៀត​ដូច​ជា​ បន្លែ​ សាច់​ និង​ ស៊ុត​ជា​ដើម

៣. កុំ​ដាក់​គ្រឿង​ចូល​ទាំង​អស់

៤. កុំ​ញ៉ាំ​មី​លើស​ពី ១ កញ្ចប់​ ឬ​ កំប៉ុង​ក្នុង​ ១ ថ្ងៃ​ ឬ​កុំ​ញឹក​ញាប់​ពី​ (កុំ​ឲ្យ​លើស​ពី​ ២ ទៅ​ ៣ ដង​ក្នុង​មួយ​សប្តាហ៍​)

៥. កុំ​ហុត​ទឹក​មី​រហូត​ដល់​អស់​ពេក​

៧. ពេល​ញ៊ាំហើយ​ ត្រូវ​ញ៊ាំផ្លែ​ឈើ​។

ប្រភព ៖ page: វេជ្ជបណ្ឌិត កម្ពុជា

សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រមូលត្រឡប់ពីទីផ្សារ នូវផលិតផលទឹកដោះគោម្សៅ Babybio Optima 1
28/01/2026

សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រមូលត្រឡប់ពីទីផ្សារ នូវផលិតផលទឹកដោះគោម្សៅ Babybio Optima 1

Address

Highland Condo
Phnom Penh
087900999

Telephone

+85587900999

Website

Alerts

Be the first to know and let us send you an email when Dr Jessica's Cabinet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Jessica's Cabinet:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category