អ្នករាយការណ៍ព័ត៌មាន

អ្នករាយការណ៍ព័ត៌មាន News ព័ត៌មាននាំមកនូវដំណឹង ប្រកបដោយសុជីវធម៍ និង ចំណេះដឹង ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម។
(5)

ព័ត៍មាននាំមកនៅដំណឹង ប្រកបដោយសុជីវធម៍ និង ចំណេះដឹង ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម

16/12/2025

វេលាម៉ោង5:42 នាទីរសៀល ដ្រូនចោរឈ្លានពានសៀម🇹🇭កំពុងហោះឆ្វែល នៅផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នេះបើយោងតាមការជូនដំណឹងរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់៕ 16-12-2025



🚨ផ្ទះប្រជាពលរដ្ឋនៅទីរួមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវទាហានឈ្លានពានថៃ🇹🇭 បាញ់ផ្លោងចេញពីទិសអានសេះ បណ្តាលឲ្យខូចខាតគ្មា...
16/12/2025

🚨ផ្ទះប្រជាពលរដ្ឋនៅទីរួមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវទាហានឈ្លានពានថៃ🇹🇭 បាញ់ផ្លោងចេញពីទិសអានសេះ បណ្តាលឲ្យខូចខាតគ្មានសល់ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ៕

📌ប្តឹងមេដឹកនាំថៃទៅ ICC កុំឱ្យរួចខ្លួន ហើយត្រូវតែទាមទារសំណងនៃការផលប៉ះពាល់...។



🔺ចាប់ខ្លួនចារកម្មសៀមបានហេីយ! 😡ជនក្បត់រូបនេះ រត់គេចពីខេត្តព្រះវិហារ ដល់ខេត្តតាកែវ! 16/12/2025
16/12/2025

🔺ចាប់ខ្លួនចារកម្មសៀមបានហេីយ!

😡ជនក្បត់រូបនេះ រត់គេចពីខេត្តព្រះវិហារ ដល់ខេត្តតាកែវ! 16/12/2025



ការប្រយុទ្ធលើកនេះ ជាការកំណត់វាសនាអនាគតប្រទេស១០០ឆ្នាំទៅមុខ !ចាប់ពីថ្ងៃ២៤ខែកក្កដាឆ្នាំ២០២៥ មកដល់ថ្ងៃនេះ ការប្រយុទ្ធនៅតែមាន...
16/12/2025

ការប្រយុទ្ធលើកនេះ ជាការកំណត់វាសនាអនាគតប្រទេស១០០ឆ្នាំទៅមុខ !

ចាប់ពីថ្ងៃ២៤ខែកក្កដាឆ្នាំ២០២៥ មកដល់ថ្ងៃនេះ ការប្រយុទ្ធនៅតែមានភាពក្តៅគគុក....

ក្នុងប្រវត្តិសាស្ត្រជាង២៥០ឆ្នាំមកនេះ ក្រោមខ្សែរាជវង្សរ៉ាម៉ារបស់សៀម គឺតែងមើលស្រាលនិងមិនអោយតំលៃលើប្រទេសជាតិយើងនោះទេ។ ការប្រយុទ្ធគ្នានេះជាឧទាហរណ៍ជាក់ស្តែងក្នុងពេលបច្ចុប្បន្ន។

វាជាពេលលំបាកមួយសំរាប់យើងគ្រប់គ្នា ប៉ុន្តែនេះក៏ជាឳកាសផងដែរ ដើម្បីបញ្ជាក់ទៅកាន់សៀមវិញថា អ្នកមិនអាចតែចេះមករករឿងយើង រឺធ្វើអ្វីស្រេចតែចិត្តចង់បាននោះទេ។

ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ខ្ញុំសូមអំពាវនាវបងប្អូនគ្រប់រូបត្រូវតែបន្តជំហររួមសុខរួមទុក្ខជាមួយរាជការបច្ចុប្បន្ន ដើម្បីរក្សាអធិបតេយ្យភាព និង តំលៃជាតិសាស្ត្រយើងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាឆាកអន្តរជាតិ។ តាមការតាមដានរបស់ខ្ញុំ រាជការ គាត់បានត្រៀមលក្ខណៈ និងដឹងពីស្ថានភាពនេះច្បាស់ណាស់ រាប់ខែរាប់ឆ្នាំមកហើយ។

យើងមិនត្រូវចចារជាមួយសៀមតែពីរអ្នកនោះឡើយ ដែលអ្វីជាការចង់បានរបស់សៀម។ យើងត្រូវតបតវិញលុះដល់ពេលសៀមបញ្ឈប់សកម្មភាពទាំងអស់នេះ ដើម្បីអោយសៀមខ្មាស់ខ្លួនឯង និងអន្តរជាតិ ហើយនឹងមិនបន្តទង្វើបែបនេះនៅពេលអនាគត។

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភ...
16/12/2025

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១:00នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥

- ម៉ោង ១:០០នាទីរំលងអាធ្រាត្រ យោធាថៃបានធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របី និងជប់អង្គុញឥតដាច់។
- ម៉ោង ៥:៣០នាទី យោធាថៃចាប់ផ្តើមធ្វើការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
- ម៉ោង ៦:០០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់ និងថ្មដូន។
ម៉ោង ៧:២០នាទី យោធាថៃបានបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច ដោយប្រើប្រាស់កាំភ្លើងដៃបំពាក់ លើរថក្រោះ។
- ម៉ោង ៨:៤៨នាទី យោធាថៃបានបាញ់សម្រុកយ៉ាងខ្លាំងនៅភូមិសាស្ត្រអានសេះ។
- ម៉ោង ៩:២៥នាទី យោធាថៃបានចល័តរថក្រោះបំពាក់កាំភ្លើងបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច។
- ម៉ោង ៩:៣០នាទី យោធាថៃនៅតែបន្តការបាញ់ប្រហារមកលើកម្ពុជា ដោយប្រើប្រាស់រថក្រោះ, កាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាតវាយសម្រុកខ្លាំងនៅភូមិសាស្ត្រ ប្រាសាទតាក្របី, ភ្នំ៣៣៣, ថ្មឆត្រ, ជប់អង្គុញ, ថ្មដូន, ភ្នំខ្មោច, អូរស្មាច់ និងបានប្រើប្រាស់ កាំភ្លើងធំបាញ់ផ្លោងចូលភូមិសាស្ត្រ ក្រុងសំរោង។
- ម៉ោង ១:៣៧នាទី យោធាថៃបានបាញ់ប្រហារយ៉ាងខ្លាំង នៅភូមិសាស្ត្រប្រាសាទព្រះវិហារ ដោយបានប្រើប្រាស់រថយន្តបាញ់រ៉ុកែត DTI-2 និងនៅភូមិសាស្ត្រភ្នំខ្មោច, អានសេះ យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបានបាញ់ផ្សែងពុលចូលខាងក្រោយវត្តកែវ សិក្ខាគីរីស្វារៈ ភូមិសាស្ត្រប្រាសាទព្រះវិហារនិងបានផ្លោងកាំភ្លើង ១៥៥មម ចូលភូមិសាស្រ្ត ភ្នំខ្មោច។ ចំណែកនៅក្នុងភូមិសាស្រ្តភ្នំ៣៣៣ យោធាថៃបានប្រើប្រាស់កម្លាំងពិសេសធ្វើសកម្ម ភាព និងបានប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្រ្តជប់អង្គុញ់ ប្រាសាទតាក្របី និងថ្មឆត្រ។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ម៉ោង ១៧:០០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១៨:២០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ២០:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។
- ម៉ោង ២០:២៧នាទី យោធាថៃបានបាញ់ផ្លោងជ្រុំចេញពីនាវាចូលភូមិសាស្ត្រអូរភ្លុកដំរី។
- ម៉ោង ២២:៣៣នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិសាស្ត្រអូរភ្លុកដំរី។

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១២:១៤នាទីរំលងអាធ្រាត្រ យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិសាស្ត្រ អូរភ្លុកដំរីបន្ថែមទៀត។
- ម៉ោង ៦:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ៦:៣០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ៧:១០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានរុលចូលមកខាងមុខភូមិ សាស្រ្តភូមិព្រៃចាន់។
- ម៉ោង ៧:៣៦នាទី យោធាថៃចាប់ផ្តើមបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៨:១៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។
- ម៉ោង ៩:៤៩នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាចូលភូមិសាស្ត្រអូរភ្លុកដំរី។ គិតត្រឹមម៉ោង ១០:៣៨នាទី យោធាថៃបានបន្តបាញ់ប្រហារនៅឡើយ។
- ម៉ោង ១០: ៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ១១:១៩នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រខាងក្រោយភូមិជោគជ័យ។
- ម៉ោង ១៣:៣៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូរភ្លុកដំរី។
- ម៉ោង ១៥:៤៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុង ភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ចាប់ពីម៉ោង ១៥:៥៤នាទី រហូតដល់ម៉ោង ១៦:០៤នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រច្រកច១។
- ម៉ោង ១៦:១៧នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រច្រកច១។





16/12/2025

Cambodia Urges CCM to Condemn Thailand’s Use of Cluster Munitions in Civilian Areas
AKP Phnom Penh, December 16, 2025 --

Senior Minister H.E. Ly Thuch has drawn the attention of the Convention on Cluster Munitions (CCM) to a serious humanitarian and legal concern arising from the recent military actions of Thailand against Cambodia, during which cluster munitions were employed in civilian areas.

These actions occurred during the incursions of July 24-28, 2025 and the ongoing incursion beginning Dec. 7, 2025, resulting in civilian casualties, mass displacement, and widespread fear and suffering, said H.E. Ly Thuch, also First Vice President of the Cambodian Mine Action and Victim Assistance Authority (CMAA).

In his letter dated Dec. 15 to H.E. Thongsavan PHOMVIHANE, Lao Minister of Foreign Affairs and President of the CCM’s Third Review Conference, after the July incursion, a young Cambodian child was killed by a bomblet from a cluster munition deployed by Thai forces. Cluster munitions are inherently indiscriminate, and their use in populated areas poses long-term risks to civilian lives and livelihoods, as unexploded submunitions remain lethal for months and even years. The humanitarian consequences of such attacks are severe, especially for children, farmers, and other vulnerable populations.

Most recently, in the ongoing military aggression by Thailand, reports from the 4th Military Region battlefront of the Cambodian Armed Forces indicate the following deployments of cluster munitions:

- On Dec. 13, 2025, at 05:45 a.m., the Thai military deployed cluster munitions in the vicinity of Preah Vihear Temple.
- On Dec. 14, 2025, at 03:10 a.m., the Thai military again deployed cluster munitions in the same area.

While Thailand is not a State Party to the CCM, the use of these weapons in civilian areas constitutes a clear violation of international humanitarian law. Their indiscriminate nature, potential for long-lasting harm, and disproportionate effect on civilian populations make their use unacceptable under any circumstances.

“Cambodia respectfully calls upon the President of the CCM and the wider Convention family to condemn the use of cluster munitions in civilian areas, highlight the catastrophic humanitarian consequences, and advocate for the strict adherence to international humanitarian law by all actors. Such support is essential to preserve the integrity and purpose of the Convention and to ensure that the global norm against cluster munitions is reinforced,” H.E. Ly Thuch stated.

The CMAA First Vice President also reaffirmed Cambodia’s commitment to peaceful resolution, civilian protection, and the humanitarian principles that underpin the CCM. “We respectfully urge the CCM community to engage in raising awareness of this grave situation, to condemn these acts of aggression, and to support measures to prevent further use of cluster munitions against civilian populations,” he underlined.

16/12/2025

🚨ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង វេលាម៉ោង ០៦ នឹង ៣០នាទីយប់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

បច្ចុប្បន្ន សមត្ថកិច្ចអគ្គិភ័យ បញ្ចេញរថយន្តទៅកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ ៕_2


16/12/2025

🚨ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង វេលាម៉ោង ០៦ នឹង ៣០នាទីយប់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

បច្ចុប្បន្ន សមត្ថកិច្ចអគ្គិភ័យ បញ្ចេញរថយន្តទៅកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ ៕_1


16/12/2025

ខេត្តឧត្តរមានជ័យ៖ ស្របពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងស្ថានភាពដ៏តានតឹងដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ មកលើកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃកម្ពុជា លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពដីមួយកន្លែងនៅក្បែរក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ ស្រុកចុងកាល់ ដើម្បីរៀបចំឱ្យប្រជាពលភៀសសឹកដាំដុះបន្លែបង្ការរួមគ្នា ដើម្បីធានាបាននូវភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់ម្ហូបអាហារ និងរក្សាសន្តិសុខស្បៀងក្នុងមូលដ្ឋានគ្រាអាសន្ននេះ។

ការរៀបចំដីក្បែរមណ្ឌលសុវត្ថិសម្រាប់ដាំដុះរួមគ្នានេះ ក៏ជាផ្នែកមួយនៃការស្តារនីតិសម្បទាផ្លូវចិត្ត និងពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនពលរដ្ឋភៀសសឹក ជាពិសេស កុមារ និងមនុស្សចាស់ ទទួលបានបន្លែស្រស់ៗគ្រប់គ្រាន់ និងកាត់បន្ថយការចំណាយទៅលើការទិញបន្លែពីខាងក្រៅ ដែលអាចឡើងថ្លៃខ្លាំងក្នុងពេលសង្គ្រាមនេះផងដែរ។

លោក មាន ចាន់យ៉ាដា ថ្លែងបញ្ជាក់ថា៖គោលដៅចម្បងនៃការដាំដុះនេះ គឺដើម្បីធានាថា រាល់ទិន្នផលបន្លែបង្កាដែលប្រមូលបាន នឹងត្រូវបែងចែកជាអាទិភាពដើម្បីផ្គត់ផ្គង់ដល់របបអាហារប្រចាំថ្ងៃរបស់ក្រុមគ្រួសារ ជនភៀសសឹកទាំងអស់ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិនេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់ «បងប្អូនជនភៀសសឹកទាំងអស់ ដែលភាគច្រើនមានបទពិសោធន៍ផ្នែកកសិកម្ម សូមប្រើប្រាស់កម្លាំង និងចំណេះដឹងរបស់បងប្អូន ចូលរួមដាំដុះបន្លែរួមគ្នានៅតាមណ្ឌលដែលបានកំណត់»៕



Address

Phnom Penh

Website

https://t.me/reporternewsdotnews, https://www.facebook.com/groups/nrpnews

Alerts

Be the first to know and let us send you an email when អ្នករាយការណ៍ព័ត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram