Sombok Psychology

Sombok Psychology Sombok Psychology is a psychology practice based in Phnom Penh, Cambodia. Sombok in Khmer means nest and it signifies a safe space where growth takes place.
(1)

Sombok Psychology provides a high standard of clinical care and effective evidenced-based psychological treatment for children, young people and families. Our qualified team of Cambodian and expatriate psychologists share a desire to support each other and their clients, and to have a positive and lasting impact in their local community. Sombok Psychology also provides a range of psychoeducational assessment, training, consulting and supervision services.

(English Below)ការយល់ដឹងអំពីជំងឺគេងមិនលក់ 🌙មនុស្សជាច្រើនពិបាកក្នុងការគេងម្តងម្កាល ប៉ុន្តែជំងឺគេងមិនលក់ មានលក្ខខណ្ឌមួយចំន...
21/02/2026

(English Below)

ការយល់ដឹងអំពីជំងឺគេងមិនលក់ 🌙

មនុស្សជាច្រើនពិបាកក្នុងការគេងម្តងម្កាល ប៉ុន្តែជំងឺគេងមិនលក់ មានលក្ខខណ្ឌមួយចំនួនដែលអ្នកចិត្តសាស្ត្រប្រើសម្រាប់ការយល់ពីវា។ ខាងក្រោមគឺជារោគសញ្ញារបស់វា៖
🛌 ពិបាកក្នុងការគេងអោយលក់
⏰ ពិបាកក្នុងបន្តគេងអោយលក់
🌄 ភ្ញាក់ពីគេងលឿនពេក
📅 គេងមិនលក់ជាញឹកញាប់ យ៉ាងហោចណាស់បីដង ក្នុងមួយសប្តាហ៍
⏳ មានអាការៈពិបាកគេងយ៉ាងហោចណាស់បីខែមកហើយ
⚠️ បណ្តាលអោយមានភាពតានតឹង ហើយប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ
🚫 រោគសញ្ញាទាំងនេះមិនមែនបណ្តាលមកពី ការបរិភោគស្រា ឳសថ ឬគ្រឿងញៀនផ្សេងៗដែលបណ្តាលឲ្យគេងមិនលក់នោះទេ។

ប្រសិនបើនៅតែបន្តមានបញ្ហាក្នុងការគេង សូមចងចាំថាអ្នកអាចស្វែងរកជំនួយបាន។ ការប្រឹក្សាផ្លូវចិត្តអាចជួយអ្នកឲ្យយល់ពីឬសគល់បញ្ហា ដែលបណ្តាលឲ្យមានជំងឺគេងមិនលក់ និងត្រឡប់មកមានទម្លាប់គេងលក់បានល្អវិញ។ 🌿

Understanding Insomnia 🌙

Many people struggle with sleep from time to time, but insomnia disorder has specific criteria that psychologists use to understand it. Here are the symptoms:
🛌 Difficulty falling asleep
⏰ Difficulty staying asleep
🌄 Waking up too early
📅 Happens frequently—at least 3 nights per week
⏳ Duration: the problem continues for at least 3 months
⚠️ Causes distress or interferes with life
🚫 Not caused by substances: The symptoms aren’t due to alcohol, medication, or drugs that affect sleep.

If you’re experiencing ongoing sleep problems, know that support is available. Therapy can help you understand the roots of insomnia and develop healthier sleep patterns. 🌿

(English Below)Matthew Stock ជាអ្នកប្រឹក្សាចិត្តសាស្ត្រមួយរូប នៅសំបុកចិត្តសាស្រ្ត។ គាត់ផ្តល់ការប្រឹក្សាដល់ក្មេងជំទង់ មនុ...
19/02/2026

(English Below)

Matthew Stock ជាអ្នកប្រឹក្សាចិត្តសាស្ត្រមួយរូប នៅសំបុកចិត្តសាស្រ្ត។ គាត់ផ្តល់ការប្រឹក្សាដល់ក្មេងជំទង់ មនុស្សពេញវ័យ ព្រមទាំងជាមួយនឹងដៃគូរ និងគ្រួសារផងដែរ។ ផ្នែកដែលគាត់ជំនាញ រួមមាន៖
💞 ការប្រឹក្សាលក្ខណៈដៃគូរអាពាហ៍ពិពាហ៍ និងទំនាក់ទំនង
🏡 ការប្រឹក្សាលក្ខណៈគ្រួសារ
🌿 ការប្រឹក្សាដោយមានការយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត
✨ ការស្វែងយល់អំពីខ្លួនឯង និងការអភិវឌ្ឍខ្លួនឯង
🧘‍♂️ ការថែទាំសុខភាពទាំងមូល ទាំងរាងកាយ ចិត្ត និងអារម្មណ៍

👉 ដើម្បីអានបន្ថែមអំពី Matthew សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង - https://www.sombokpsychology.com/our-team/matthew
📞 ដើម្បីណាត់ជួបជាមួយ Matthew សូមទាក់ទងមកពួកយើងតាមរយៈលេខ 077 566 110

Matthew Stock is one of the counsellors at Sombok Psychology. Matthew provides counselling for adolescents, adults, couples, and families. His professional interests include:
💞 Couples Therapy & Relationship Counseling
🏡 Family Counseling
🌿 Trauma-Informed Therapy
✨ Identity & Personal Development
🧘‍♂️ Holistic Wellness

👉 To read more about Matthew visit our website - https://www.sombokpsychology.com/our-team/matthew
📞 To make an appointment with Matthew, please contact us on 077 566 110

(English Below)ជីវិតតែងតែមានភាពតានតឹង — ប៉ុន្តែរបៀបដែលយើងដោះស្រាយជាមួយវា គឺសំខាន់ណាស់!✅ វិធីសាស្ត្រសម្រួលដោះស្រាយជាមួយភា...
17/02/2026

(English Below)

ជីវិតតែងតែមានភាពតានតឹង — ប៉ុន្តែរបៀបដែលយើងដោះស្រាយជាមួយវា គឺសំខាន់ណាស់!

✅ វិធីសាស្ត្រសម្រួលដោះស្រាយជាមួយភាពតានតឹង ដែលល្អ៖
• 🗣️ និយាយវាចេញ – ចែករំលែកអារម្មណ៍របស់អ្នកជាមួយនរណាម្នាក់ដែលអ្នកទុកចិត្ត
• 🏃 ធ្វើចលនារាងកាយរបស់អ្នក – ហាត់ប្រាណ ដើរ ឬយូហ្គា
• 🧘 សម្រាក និងដកដង្ហើម – សមាធិ លំហាត់សម្រាលចិត្តកាយ ឬដកដង្ហើមវែងៗ
• 📝 ដោះស្រាយបញ្ហាមួយជំហានម្តងៗ – បំបែកបញ្ហាប្រឈមទៅជាផ្នែកតូចៗដែលអាចគ្រប់គ្រងបាន
• 🎨 បង្ហាញពីខ្លួនអ្នក – តាមរយៈសិល្បៈ តន្ត្រី ឬសរសេរកំណត់ហេតុប្រចាំថ្ងៃ
• 💖 ការថែទាំខ្លួនឯង – ការគេង អាហារូបត្ថម្ភ ដាក់ព្រំដែន និងពេលវេលាសម្រាក

❌ វិធីសាស្ត្រសម្រួលដោះស្រាយជាមួយភាពតានតឹង ដែលប៉ះពាល់ដល់សុខភាព ដែលអាចផ្តល់នូវការធូរស្រាលបណ្តោះអាសន្ន ប៉ុន្តែអាចប៉ះពាល់ដល់សុខុមាលភាពរយៈពេលវែង៖
• 🙈 ការគេចវេស – ការមិនអើពើនឹងបញ្ហា
• 🍷 ការប្រើប្រាស់សារធាតុផ្សេងៗ – គ្រឿងស្រវឹង គ្រឿងញៀន ឬការជក់បារីច្រើនពេក
• 🍔 ការញ៉ាំអាហារតាមអារម្មណ៍ ឬការមិនញ៉ាំអាហារ
• ⚠️ អាកប្បកិរិយាគ្រោះថ្នាក់ – បង្កគ្រោះថ្នាក់ដល់ខ្លួនឯង សកម្មភាពមិនប្រុងប្រយ័ត្ន
• 🏠 ភាពឯកោ – ដកខ្លួនចេញពីប្រព័ន្ធគាំទ្រ
• 📱ការគេចខ្លួន – ចំណាយពេលច្រើនជ្រុលជាមួយ ប្រព័ន្ធផ្សព្វផ្សាយសង្គម ទូរទស្សន៍ ឬហ្គេមច្រើនពេក

💡 គន្លឹះ
សួរខ្លួនឯងថា “តើរឿងនេះជួយខ្ញុំឱ្យមានអារម្មណ៍ប្រសើរជាងមុន តាមរបៀបដែលមានសុខភាពល្អ ឬគ្រាន់តែបំបាត់ភាពតានតឹងជាបណ្ដោះអាសន្ន?”

Life can be stressful—but how we cope matters!

✅ Healthy Coping
Use strategies that reduce stress and support well-being:
• 🗣️ Talk it out – Share feelings with someone you trust
• 🏃 Move your body – Exercise, walk, or yoga
• 🧘 Relax & breathe – Meditation, mindfulness, or deep breathing
• 📝 Solve problems step by step – Break challenges into manageable pieces
• 🎨 Express yourself – Art, music, or journaling
• 💖 Self-care – Sleep, nutrition, boundaries, and downtime

❌ Unhealthy Coping
May provide temporary relief but can harm long-term well-being:
• 🙈 Avoidance – Ignoring problems
• 🍷 Substance use – Excess alcohol, drugs, or smoking
• 🍔 Emotional eating or skipping meals
• ⚠️ Risky behaviors – Self-harm, reckless actions
• 🏠 Isolation – Withdrawing from support systems
• 📱 Escapism – Excessive social media, TV, or gaming

💡 Tip
Ask yourself: “Is this helping me feel better in a healthy way, or just numbing the stress temporarily?”

(English Below)ថ្ងៃនេះ គឺជាការរំលឹកមួយ ដើម្បីអបអរសាទរសេចក្តីស្រឡាញ់ដែលមានគ្រប់ទម្រង់ទាំងអស់ ទាំងជាមួយដៃគូ ក្រុមគ្រួសារ ម...
14/02/2026

(English Below)

ថ្ងៃនេះ គឺជាការរំលឹកមួយ ដើម្បីអបអរសាទរសេចក្តីស្រឡាញ់ដែលមានគ្រប់ទម្រង់ទាំងអស់ ទាំងជាមួយដៃគូ ក្រុមគ្រួសារ មិត្តភក្តិ និងសំខាន់បំផុត គឺជាមួយខ្លួនអ្នកផ្ទាល់។ ❤️

ទិវានៃក្តីស្រឡាញ់ មិនមែនសម្រាប់តែសេចក្តីស្នេហាប៉ុណ្ណោះទេ តែរួមមាន៖
🌷 ការបង្ហាញការពេញចិត្ត និងការយកចិត្តទុកដាក់ចំពោះមនុស្សដែលសំខាន់
🤝 ការថែរក្សាទំនាក់ទំនងដែលមានសុខភាពល្អ និងផ្តល់ការគាំទ្រ
🧘‍♀️ ការអនុវត្តការស្រឡាញ់ខ្លួនឯង និងការផ្តល់ក្តីមេត្តា

សូមចំណាយពេលមួយភ្លែតនៅថ្ងៃនេះ ដើម្បីភ្ជាប់ទំនាក់ទំនង ឆ្លុះបញ្ចាំង និងយកចិត្តទុកដាក់ចំពោះខ្លួនឯងក៏ដូចជាមួយមនុស្សជាទីស្រលាញ់។ ទំនាក់ទំនង និងសុខុមាលភាពផ្លូវចិត្តរបស់អ្នករីកចម្រើននៅពេលដែលសេចក្តីស្រឡាញ់របស់អ្នកបានបង្ហាញចេញមកដោយចិត្ត និងចេតនា។ 🌿

Today is a reminder to celebrate love in all its forms — with partners, family, friends, and most importantly, with yourself. ❤️

Valentine’s Day isn’t just about romance; it’s about:
🌷 Showing appreciation and care to those who matter
🤝 Nurturing healthy, supportive relationships
🧘‍♀️ Practicing self-love and compassion

Take a moment today to connect, reflect, and care. Your relationships and mental wellbeing thrive when love is intentional. 🌿

(English Below)🌿 ជួបជាមួយអ្នកគ្រូចិន្តា — អ្នកចិត្តសាស្ត្រជាន់ខ្ពស់នៅសំបុកសាយខូឡជី អ្នកគ្រូចិន្តា គឺជាអ្នកចិត្តសាស្រ្តជា...
12/02/2026

(English Below)

🌿 ជួបជាមួយអ្នកគ្រូចិន្តា — អ្នកចិត្តសាស្ត្រជាន់ខ្ពស់នៅសំបុកសាយខូឡជី

អ្នកគ្រូចិន្តា គឺជាអ្នកចិត្តសាស្រ្តជាន់ខ្ពស់នៅ សំបុកសាយខូឡជី។ គាត់ប្រើប្រាស់បទពិសោធន៏ពីការបណ្តុះបណ្តាលពីក្រៅប្រទេស ជាមួយនឹងការយល់ដឹងពីបរិបទប្រទេសកម្ពុជា ក្នុងការគាំទ្រអតិថិជនមកពីគ្រប់មជ្ឈដ្ឋាន និងតម្រូវការផ្សេងៗ។

📌 ផ្នែកដែលអ្នកគ្រូមានជំនាញរួមមាន៖
🤍 ការប៉ះទង្គិចផ្លូវចិត្ត និងការរំលោភបំពាន
🤝 បញ្ហាទំនាក់ទំនង និងចំណងផ្លូវចិត្ត
💼 កង្វល់អំពីអាជីព/ ការងារ
💞 ការប្រឹក្សាមុនរៀបការ និងអាពាហ៍ពិពាហ៍
👨‍👩‍👧 បញ្ហាចិញ្ចឹមកូន
🔄 ការដោះស្រាយភាពតានតឹងនឹងការផ្លាស់ប្តូរក្នុងជីវិត
🌱 ការគោរព និងឲ្យតម្លៃខ្លួនឯង
🌿 ភាពតានតឹង និងការថប់បារម្ភ
🕊️ ទុក្ខព្រួយ/ទុក្ខសោក

🔗 ដើម្បីអានបន្ថែមអំពីអ្នកគ្រូចិន្តា សូមចូលទៅកាន់គេហទំព័ររបស់យើង - https://www.sombokpsychology.com/our-team/chenda
📞 ដើម្បីណាត់ជួបជាមួយអ្នកគ្រូចិន្តា សូមទាក់ទងមកយើងតាមរយៈលេខ 077 566 110។

🌿 Meet Chenda — Senior Psychologist at Sombok Psychology

Chenda is a Senior Psychologist at Sombok Psychology, and she brings both international training and a deep personal connection to Cambodia to support clients across a wide range of backgrounds and needs.

📌 Areas of Interest
🤍 Trauma and abuse
🤝 Relationship and attachment issues
💼 Career Concerns
💞 Premarital and marital counselling
👨‍👩‍👧 Parenting issues
🔄 Coping with life changes
🌱 Self-esteem
🌿 Stress and anxiety
🕊️ Grief

🔗 To read more about Chenda visit our website - https://www.sombokpsychology.com/our-team/chenda
📞 To make an appointment with Chenda, please contact us on 077 566 110.

(English Below)🧠 «រាងកាយរក្សានូវការចងចាំ—ការប៉ះទង្គិចត្រូវបានរក្សាទុកក្នុងប្រព័ន្ធប្រសាទ្ធនៃរាងកាយរបស់យើង មិនមែនគ្រាន់តែ...
10/02/2026

(English Below)

🧠 «រាងកាយរក្សានូវការចងចាំ—ការប៉ះទង្គិចត្រូវបានរក្សាទុកក្នុងប្រព័ន្ធប្រសាទ្ធនៃរាងកាយរបស់យើង មិនមែនគ្រាន់តែនៅក្នុងការចងចាំប៉ុណ្ណោះទេ»។ - Bessel Van Der Kolk

💭 លោក Bessel Van Der Kolk រំលឹកយើងថា ការប៉ះទង្គិចផ្លូវចិត្ត មិនមែនគ្រាន់តែជារឿងរ៉ាវនៅក្នុងចិត្តរបស់យើងនោះទេ - វាជាបទពិសោធន៍ ដែលយើងបានឆ្លងកាត់ និងរក្សាទុកនៅក្នុងរាងកាយ។ ការឆ្លើយតបអារម្មណ៍ ប្រតិកម្មរាងកាយ ភាពតានតឹង និងសូម្បីតែជំងឺក៏អាចបន្សល់ទុកនូវស្នាមរបួសពីអតីតកាលផងដែរ។ ដូច្នេះ ការព្យាបាលគឺមិនមែនគ្រាន់តែជា ការនិយាយអំពីអ្វីដែលបានកើតឡើងប៉ុណ្ណោះទេ តែត្រូវឱ្យមានការតភ្ជាប់ឡើងវិញជាមួយរាងកាយ ការទទួលស្គាល់អារម្មណ៍ និងការបញ្ចេញភាពតានតឹងដែលបានរក្សាទុកដោយត្រឹមត្រូវ។ តាមរយៈការគោរពទាំងចិត្ត និងរាងកាយ យើងបង្កើតកន្លែងសម្រាប់ការជាសះស្បើយពិតប្រាកដ និងកសាងភាពធន់។ 🌱

💭 Dr. Bessel Van Der Kolk reminds us that trauma is not just a story in our minds—it is experienced and stored in the body. Emotional and physical responses, tension, and even illness can carry the imprint of past trauma. Healing, therefore, involves more than talking about what happened; it requires reconnecting with the body, acknowledging sensations, and gently releasing stored tension. By honoring both mind and body, we create space for true recovery and emotional resilience. 🌱

(English Below)🌿 ការប្រឹក្សាព្យាបាលសម្រាប់ដៃគូស្នេហាការប្រឹក្សាព្យាបាលសម្រាប់ដៃគូស្នេហាផ្តល់នូវកន្លែងសុវត្ថិភាព និងមិនមា...
07/02/2026

(English Below)

🌿 ការប្រឹក្សាព្យាបាលសម្រាប់ដៃគូស្នេហា

ការប្រឹក្សាព្យាបាលសម្រាប់ដៃគូស្នេហាផ្តល់នូវកន្លែងសុវត្ថិភាព និងមិនមានការលម្អៀង ដែលដៃគូអាចចែករំលែក ស្តាប់ និងផ្សាភ្ជាប់ទំនាក់ទំនងឡើងវិញ។ នៅ សំបុកសាយខូឡជី យើងជួយគូស្នេហ៍ដែលកំពុងជួបប្រទះនឹង៖

💔 បញ្ហាទំនាក់ទំនង ការយល់ច្រឡំ ឬជម្លោះ
👪 ការចិញ្ចឹមកូន សម្ពាធគ្រួសារ និងតុល្យភាពការងារ-ជីវិតគ្រួសារ
🧠 បញ្ហាសុខភាពផ្លូវចិត្ត (ភាពតានតឹង ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត) ដែលប៉ះពាល់ដល់ទំនាក់ទំនង)
💔 បញ្ហាទំនុកចិត្ត ភាពមិនស្មោះត្រង់ ឬការបាត់បង់ទំនាក់ទំនង និងភាពស្និទ្ធស្នាល
⚖️ ជម្លោះពីតួនាទី ការដាក់ព្រំដែនជាមួយសាច់ញាតិ ឬភាពតានតឹងក្នុងការ រស់នៅ

មិនថាអ្នកកំពុងឆ្លងកាត់ដំណាក់កាលលំបាកណាមួយ ឬគ្រាន់តែចង់ពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នកទេ ការព្យាបាលសម្រាប់ដៃគូស្នេអាចជួយអ្នកឱ្យរីកចម្រើនជាមួយគ្នា មិនមែនគ្រាន់តែរស់រានមានជីវិតជាមួយគ្នានោះទេ។
💚 ប្រសិនបើអ្នកចង់បានការគាំទ្រ ឬចង់ស្វែងយល់បន្ថែម សូមទាក់ទងមកយើងខ្ញុំដើម្បីធ្វើការណាត់ជួប។

🌿 Couples Therapy at Sombok Psychology

Couples therapy offers a safe, neutral space where partners can share, listen, and reconnect. At Sombok Psychology, we help couples who are navigating:

💔 Communication problems, misunderstandings, or conflict
👪 Parenting, family pressures, and balancing work–family life
🧠 Mentalhealth challenges (stress, anxiety, depression) that impact the relationship
💔 Trust issues, infidelity, or loss of connection and intimacy
⚖️ Role conflicts, boundaries with extended family, or lifestyle stresses

Whether you’re going through a rough patch or simply want to strengthen your bond, couples therapy can help you grow together, not just survive together.
💚 If you want support or want to learn more, contact us to set up an appointment.

(English Below)🎗️ ទិវាជំងឺមហារីកពិភពលោកថ្ងៃនេះ យើងសូមចូលរួមឈរជាមួយអ្នកដែលរងផលប៉ះពាល់ដោយជំងឺមហារីក  ទាំងអ្នកជំងឺ អ្នកបានជ...
05/02/2026

(English Below)

🎗️ ទិវាជំងឺមហារីកពិភពលោក

ថ្ងៃនេះ យើងសូមចូលរួមឈរជាមួយអ្នកដែលរងផលប៉ះពាល់ដោយជំងឺមហារីក ទាំងអ្នកជំងឺ អ្នកបានជាពីជំងឺនេះ និងក្រុមគ្រួសាររបស់អ្នកជំងឺ។ ជំងឺមហារីកមិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយតែប៉ុណ្តោះទេ វាថែមទាំងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងអារម្មណ៍ផងដែរ។

នៅ សំបុកសាយខូឡជី យើងចូលរួមដើរជាមួយអ្នកដែល ត្រូវបានប៉ះពាល់ដោយជំងឺមហារីក។ យើងមានផ្តល់ការគាំទ្រដល់អ្នកជំងឺ អ្នកបានជាពីជំងឺនេះ និងក្រុមគ្រួសាររបស់អ្នកជំងឺផងដែរ។ អ្នកពុំនៅតែម្នាក់ឯងទេ។ 💛

🎗️ World Cancer Day

Today, we stand in solidarity with those affected by cancer—patients, survivors, and families. Cancer affects more than the body; it impacts the mind and emotions too.

At Sombok Psychology, we are honoured to walk alongside people whose lives have been touched by cancer. We support patients, survivors, and families. You are not alone. 💛

(English below)✨ ព័ត៌មានអាប់ដេត ពីសំបុកសាយខូឡជី ✨បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំដ៏មានន័យនៅសំបុកសាយខូឡជី ស្ថាបនិករបស់ពួកយើងវេ...
03/02/2026

(English below)
✨ ព័ត៌មានអាប់ដេត ពីសំបុកសាយខូឡជី ✨

បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំដ៏មានន័យនៅសំបុកសាយខូឡជី ស្ថាបនិករបស់ពួកយើងវេជ្ជបណ្ឌិត Liz Schilpzand នឹងបញ្ចប់តួនាទីរបស់គាត់នៅចុងខែមីនា ឆ្នាំ២០២៦ ហើយគាត់នឹងផ្លាស់ទីលំនៅត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ ជាមួយនឹងក្រុមគ្រួសាររបស់គាត់។

សំបុកសាយខូឡជី ត្រូវបានបង្កើតឡើងជាមួយនឹងចក្ខុវិស័យនៃការផ្តល់ការថែទាំសុខភាពផ្លូវចិត្ត ដែលមានគុណភាពខ្ពស់ ប្រកបដោយក្រមសីលធម៌ និងសមស្របទៅនឹងបរិបទវប្បធម៌ក្នុងប្រទេសកម្ពុជា។ ពួកយើងមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាអ្នកដឹកនាំ ក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តរបស់វេជ្ជបណ្ឌិត Liz ក្នុងការកសាងគ្លីនិក និងក្រុមការងាររបស់ពួកយើងឱ្យឈានមកដល់កម្រិតសព្វថ្ងៃនេះ។

ពួកយើងក៏មានសេចក្តីរីករាយក្នុងការចែករំលែកថាសំបុកសាយខូឡជី នឹងបន្តក្រោមរចនាសម្ព័ន្ធភាពជាម្ចាស់ និងការគ្រប់គ្រងថ្មី ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នេះតទៅ៖

⭐ លោក Justin Van Zee នឹងចូលកាន់តំណែងជានាយកផ្នែកគ្រប់គ្រង
⭐ អ្នកគ្រូ ឆន រ៉ាដា នឹងទទួលតួនាទីជានាយកផ្នែកគ្លីនិក

លោក Justin និងអ្នកគ្រូ រ៉ាដា បានចូលរួមយ៉ាងសកម្ម និងជិតស្និទ្ធក្នុងការងារ និងយល់ច្បាស់ពីគុណតម្លៃរបស់សំបុកសាយខូឡជី ដោយនាំមកនូវភាពជាអ្នកដឹកនាំដ៏រឹងមាំ រួមជាមួយជំនាញវិជ្ជាជីវៈ និងការថែទាំប្រកបដោយភាពយកចិត្តទុកដាក់សម្រាប់ក្រុមការងារសំបុកសាយខូឡជី និងសហគមន៍មួយនេះ។

ទោះបីជាវេជ្ជបណ្ឌិត Liz នឹងចេញពីតួនាទីបច្ចុប្បន្នរបស់គាត់ក៏ដោយ គាត់ក៏នឹងនៅតែមានទំនាក់ទំនងជាមួយសំបុកសាយខូឡជី ក្នុងតួនាទីជាអ្នកប្រឹក្សាយោបល់ ដើម្បីផ្តល់ការគាំទ្រដល់លោក Justin និងអ្នកគ្រូ រ៉ាដា ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ និងទៅថ្ងៃមុខ។

ពួកយើងជឿជាក់ថាសំបុកសាយខូឡជី នឹងបន្តរីកចម្រើនទៅមុខ ហើយនឹងបន្តផ្តល់សេវាគាំទ្រផ្នែកសុខភាពផ្លូវចិត្ត ប្រកបដោយគុណភាពខ្ពស់សម្រាប់អតិថិជន និងសហគមន៍របស់ពួកយើង។ ជាចុងក្រោយ ពួកយើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នក។

🙏 ដោយសេចក្តីគោរព
ពីក្រុមការងារសំបុកសាយខូឡជី

✨ An Update from Sombok Psychology ✨

After many meaningful years at Sombok Psychology, our founder, Dr Liz Schilpzand will be finishing up in her role at the end of March 2026, as she relocates back to Australia with her family.

Sombok Psychology was founded with a vision of providing high-quality, ethical, and culturally responsive psychological care in Cambodia, and we are deeply grateful for Liz’s leadership, passion, and commitment in building the clinic and team to where it is today.

We are pleased to share that Sombok Psychology will continue under a new ownership and management structure. From 1 March 2026:

⭐ Justin Van Zee will step into the role of Managing Director
⭐ Rada Chhorn will take on the role of Clinical Director

Both Justin and Rada have been closely involved in Sombok’s work and values, and they bring strong leadership, clinical expertise, and deep care for our team and community.

While Liz will be stepping back from her current role, she will remain connected to Sombok in an advisory capacity, supporting Justin and Rada through this transition and into the future.

We are confident that Sombok Psychology will continue to grow and provide excellent care for our clients and community, and we thank you for your ongoing trust and support.

🙏 The Sombok Psychology Team

(English Below)🌿 នៅសំបុកសាយខូឡជី ពួកយើងមានផ្តល់ការប្រឹក្សាព្យាបាលដល់វ័យជំទង់ ដោយផ្តល់នូវកន្លែងសុវត្ថិភាព និងរក្សាសម្ងាត់...
03/02/2026

(English Below)

🌿 នៅសំបុកសាយខូឡជី ពួកយើងមានផ្តល់ការប្រឹក្សាព្យាបាលដល់វ័យជំទង់ ដោយផ្តល់នូវកន្លែងសុវត្ថិភាព និងរក្សាសម្ងាត់សម្រាប់ ដើម្បីឲ្យពួកគេស្វែងយល់ពីអារម្មណ៍ បទពិសោធន៍តានតឹង និងកសាងជំនាញក្នុងការដោះស្រាយភាពតានតឹងនិងសុខភាពផ្លូវចិត្ត។

👥 ពួកយើងគាំទ្រក្មេងជំទង់ដែលជួបប្រទះជាមួយ៖
• ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ភាពតានតឹង និងសម្ពាធនៅសាលារៀន
• សម្ពាធពីមិត្តភក្ដិ ដែលត្រូវគេធ្វើបាប ឬការគំរាមគំហែងតាមប្រព័ន្ធ អ៊ីនធឺណិត បញ្ហាសង្គម ឬការស្វែងរកអត្តសញ្ញាណ និងការគោរពខ្លួនឯង
• ការផ្លាស់ប្តូរក្នុងជីវិត គ្រួសាររស់នៅបែកគ្នា បញ្ហាទំនាក់ទំនង ឬការប៉ះទង្គិចផ្លូវចិត្ត។

ប្រសិនបើលោកអ្នកចង់ឲ្យក្មេងជំទង់របស់លោកអ្នកទទួលបានការគាំទ្រ មានអារម្មណ៍ថាត្រូវបានយល់ចិត្ត និងការរីកចម្រើនលូតលាស់ សូមទាក់ទងមកកាន់ពួកយើង។ 🌱

🌿 At Sombok Psychology, our adolescent therapy offers a safe, confidential space for teens to explore their feelings, make sense of stressful experiences, and build healthy coping skills.

👥 We support adolescents dealing with:
• Anxiety, depression, stress, and school pressure
• Peer pressure, bullying or cyberbullying, social issues, or identity and selfesteem struggles
• Life transitions, family separation, difficult relationships, or trauma.

If you want a caring environment where your teen can feel understood, supported, and empowered to grow reach out to us. 🌱

(English Below)🧠 ជំហានដំបូងក្នុងការយល់ដឹងអំពីខ្លួនឯង និងការគ្រប់គ្រងភាពតានតឹង គឺការទទួលស្គាល់អារម្មណ៍របស់អ្នក។ ការកំណត់ន...
31/01/2026

(English Below)

🧠 ជំហានដំបូងក្នុងការយល់ដឹងអំពីខ្លួនឯង និងការគ្រប់គ្រងភាពតានតឹង គឺការទទួលស្គាល់អារម្មណ៍របស់អ្នក។ ការកំណត់និងដាក់ឈ្មោះអារម្មណ៍នឹងជួយអ្នក៖
• យល់ពីប្រតិកម្ម និងកត្តា ឬអារម្មណ៍ជំរុញរបស់អ្នក
• អាចបង្ហាញ ឬប្រាប់ពីអារម្មណ៍របស់អ្នកបានច្បាស់លាស់ទៅកាន់អ្នកដទៃ
• ធ្វើការជ្រើសរើសដោយគិតគូរច្បាស់លាស់ជៀសវាង ការសម្រេចចិត្តដោយមិនបានគិតទុកជាមុន
• អភិវឌ្ឍការគ្រប់គ្រងអារម្មណ៍ និងសុខុមាលភាពផ្លូវចិត្ត

📝 អ្នកអាចចាប់ផ្តើមដោយ៖
១. ឈប់បន្តិច និងកត់សម្គាល់ពីអារម្មណ៍ដែលនៅក្នុងខ្លួនរបស់អ្នក
២. សួរខ្លួនឯងថា "តើខ្ញុំកំពុងមានអារម្មណ៍បែបណាឥឡូវនេះ?"
៣. ដាក់ឈ្មោះអារម្មណ៍របស់អ្នក៖ ឧទាហរណ៍ ទុក្ខព្រួយ ការខកចិត្ត រីករាយ ថប់បារម្ភ
៤. ឆ្លុះបញ្ចាំងពីអ្វីដែលបណ្តាលឱ្យអ្នកមានអារម្មណ៍ទាំងអស់នេះ និងអ្វីដែលអ្នកត្រូវការក្នុងកំឡុងពេលនេះ

🧠 The first step in understanding yourself and managing stress is recognizing what you feel. Identifying and labelling emotions helps you:
• Understand your reactions and triggers
• Communicate feelings clearly to others
• Make thoughtful choices instead of impulsive decisions
• Improve emotional regulation and mental well-being

📝 How to start:
1. Pause and notice physical sensations in your body
2. Ask yourself, “What am I feeling right now?”
3. Give your feeling a name: e.g., sadness, frustration, joy, anxiety
4. Reflect on what caused it and what you might need

(English below)📣 សំបុកសាយខូឡជី កំពុងជ្រើសរើសបុគ្គលិកពេញម៉ោង សម្រាប់តួនាទីជាប្រធានផ្នែកប្រតិបត្តិការ (Operations Manager)...
30/01/2026

(English below)
📣 សំបុកសាយខូឡជី កំពុងជ្រើសរើសបុគ្គលិកពេញម៉ោង សម្រាប់តួនាទីជាប្រធានផ្នែកប្រតិបត្តិការ (Operations Manager) ដើម្បីចូលរួមជាមួយក្រុមការងាររបស់ពួកយើង!

🌟 តួនាទីនេះសមស្របសម្រាប់អ្នក ដែលមានជំនាញខាងការងាររដ្ឋបាល ផ្នែកហិរញ្ញវត្ថុ និងជំនាញក្នុងការគ្រប់គ្រង ដែលអាចជួយឲ្យគ្លីនិករបស់ពួកយើងដំណើរការយ៉ាងរលូន និងស្របតាមបទប្បញ្ញត្តិ ហើយព្រមទាំងផ្តល់ការគាំទ្រដល់ក្រុមការងារអ្នកចិត្តសាស្រ្ត និងបុគ្គលិកទាំងឡាយរបស់សំបុកសាយខូឡជី។

⏰ ម៉ោងធ្វើការពី ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ | ម៉ោង 8:00 ព្រឹក–5:00 ល្ងាច

ប្រសិនបើអ្នកចាប់អារម្មណ៍
👉 សូមចូលអានពីសេចក្ដីពិពណ៌នាការងារ (job description)៖ https://bongthom.com/job_detail/operations_manager_38435.html

ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការដាក់ពាក្យ
👉 សូមផ្ញើលិខិតណែនាំខ្លួន (Cover Letter) និងប្រវត្តិរូបសង្ខេប (CV) មកកាន់ info@sombokpsychology.com មុនថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

📣 Sombok Psychology is looking for a full-time Operations Manager to join our team!

🌟 This role is ideal for someone with strong administrative, financial, and organisational skills who can help keep our clinic running smoothly and in line with regulations—while supporting our clinicians and staff.

⏰ Monday–Friday | 8:00am–5:00pm

Interested?
👉 Check out the job description: https://bongthom.com/job_detail/operations_manager_38435.html

Want to apply?
👉 Send your cover letter and CV to info@sombokpsychology.com by Friday, 13 February 2026.

Address

10A, Street 75
Phnom Penh
12201

Opening Hours

Tuesday 08:00 - 19:00
Wednesday 08:00 - 17:00
Thursday 08:00 - 19:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+85577566110

Alerts

Be the first to know and let us send you an email when Sombok Psychology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sombok Psychology:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category