Facing Your Internal Problems

Facing Your Internal Problems Welcome to our page!!✨

We are a group of high-school students whose objective is to increase the amount of comprehension regarding mental health to everyone.

-Step 1: spreading awareness regarding mental illness.
-Step 2: sharing problems that some people are facing.
-Step 3: helping those in need by motivating, cheering, etc.
*If you have any problem, please feel free to contact us via this page. [ English translation below ]

✨ជំរាបសួរអ្នកទាំងអស់គ្នា! សូមស្វាគមន៍មកកាន់គេហទំព័ររបស់ពួកខ្ញុំ!!✨

ពួកខ្ញុំគឺជាសិស្សវិទ្យាល័យមួយក្រុមដែលមានគោលបំណងចង់បង្កើនចំនួននៃការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងជំងឺនៃសុខភាពផ្លូវចិត្ត។

មូលហេតុនៅពីក្រោយនេះគឺពីព្រោះពួកខ្ញុំបានសង្កេតឃើញថាសុខភាពនិងជំងឺផ្លូវចិត្តគឺជាបញ្ហាដ៏ធំនិងពិបាកដោះស្រាយដែលមនុស្សមួយចំនួនធំកំពុងជួបប្រទះបច្ចុប្បន្ន។ នៅពេលដែលមនុស្សមានជំងឺផ្លូវចិត្ត ពួកគេអាចនឹងផ្លាស់ប្តូររបៀបដែលពួកគេគិត មានឥរិយាបទនិងធ្វើទំនាក់ទំនង។ មួយវិញទៀត ជំងឺនេះនឹងប៉ះពាល់ដល់សុខភាពរាងកាយផងដែរព្រោះថាជំងឺផ្លូវចិត្តទាក់ទងនឹងសុខភាពរាងកាយ។ ផលប៉ះពាល់នៃជំងឺផ្លូវចិត្តមួយទៀតនោះគឺ ជំងឺនេះជាឃាតករលាក់មុខដែលអាចបញ្ចប់ជីវិតរបស់មនុស្សនៅពេលដែលពួកគេវិវត្តជំងឺនេះកាន់តែខ្លាំង។

ដោយមើលឃើញពីផលប៉ះពាល់ទាំងនេះ ពួកខ្ញុំពិតជាចង់ចាប់ផ្តើមគម្រោងរបស់ពួកខ្ញុំឱ្យកាន់តែលឿនតាមដែលអាចធ្វើបាន។ ជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភគឺជាប្រធានបទចំបងដែលពួកខ្ញុំកំពុងធ្វើពីព្រោះជំងឺទាំងពីរនេះជាជំងឺទូទៅនៃជំងឺសុខភាពផ្លូវចិត្ត។ ពួកខ្ញុំចង់លើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឱ្យយល់កាន់តែច្បាស់ពីបញ្ហាជំងឺទាំងពីរនេះ ជាពិសេសសិស្សវិទ្យាល័យនិងមហាវិទ្យាល័យ។ ពួកខ្ញុំខិតខំផ្តោតទៅលើជំងឺទាំងពីរនេះពីព្រោះពួកគេអាចក្លាយជាជនរងគ្រោះរបស់ជំងឺនេះយ៉ាងងាយស្រួលនៅពេលដែលពួកគេមានបញ្ហានិងត្រូវការរៀនពេលតែមួយ។ បញហាជំងឺផ្លូវចិត្តនេះត្រូវបានគេចាត់ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍នៃពួកអង្គការសហប្រជាជាតិ (the UN Sustainable Development Goals កាលខែកញ្ញា ឆ្នាំ ២០១៥ ហេតុនេះពួកយើងគិតថាក្នុងការរួបរួមជួយដោះស្រាយបញ្ហាជំងឺផ្លូវចិត្តនេះ យើងអាចចូលរួមមួយចំណែកទៅក្នុងការជួយអភិវឌ្ឍពិភពលោកយ៉ាងមានប្រសិទ្ធភាព។

ដើម្បីធ្វើឱ្យគម្រោងនេះកើតមានឡើង ពួកខ្ញុំមាន ៣ ជំហាន។ ទីមួយ ពួកខ្ញុំចង់លើកកម្ពស់នៃការយល់ដឹងអំពីជំងឺទាំងពីរខាងលើដែលរួមមានមូលហេតុនិងអការៈដោយបង្កើតជាផ្ទាំងរូបភាព និងវីដេអូខ្លី។ ទីពីរ ពួកខ្ញុំគ្រោងនឹងបង្កើតវេទិកាពិភាក្សាដែលពួកខ្ញុំនឹងអានពីបញ្ហាផ្លូវចិត្តដែលមនុស្សកំពុងជួបប្រទះ ហើយបញ្ហាទាំងនេះនឹងប្រមូលពីការស្ទង់មតិ និងពួកខ្ញុំនឹងអានព្រមទាំងនិយាយលួងលោមលើកទឹកចិត្តផងដែរ។ ទីបី ពួកខ្ញុំនឹងជួយនរណាដែលត្រូវការជំនួយ ( នរណាពិបាកចិត្ត ) តាមគេហទំព័រហ្វេសប៊ុកមួយនេះ។ ប៉ុន្តែដូចម្តេច? ដូច្នេះ ប្រសិនជានរណាមានបញ្ហា ពួកគេអាចឆាតមកកាន់គេហទំព័រមួយនេះ។ បន្ទាប់ពីពួកខ្ញុំបានទទួលសាររបស់ពួកគេ ពួកខ្ញុំនិងនិយាយពិភាក្សាជាមួយគ្នា និងលើកទឹកចិត្តផងដែររួមទាំងជួយស្វែងរកដំណោះស្រាយតាមដែលពួកខ្ញុំអាចធ្វើទៅតាម។ ( ពួកខ្ញុំមិនច្បាស់ ១០០ ភាគរយថានឹងអាចដោះស្រាយបានទេតែនឹងខិតខំជួយ )។ តាមរយៈការធ្វើគម្រោងមួយនេះ ពួកខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងយល់ដឹងពីជំងឺផ្លូវចិត្តនិងចង់ជួយនរណាដែលរងទុក្ខពីជំងឺផ្លូវចិត្ត។

✨Greetings, everyone. The reason behind this is because we have observed that mental health is a major and sensitive problem which most of the people are facing right now. When people develop a mental illness, they might change the way they think, behave and interact. Moreover, it will affect our physical health too, since mental illness is linked to physical health. Another side effect of mental illness is that it is a silent killer which could end our lives when it develops even more stronger. By seeing all these side effects, we really want to start our project as quickly as possible. Depression and anxiety are the main topics we are working on because these two problems are the most common form of mental illness. We want to encourage all people to better understand these two big issues, especially high-school and university students. We are trying to focus on these two main targets because they can easily become victims of mental issues while they have problems and need to study at the same time. In September of 2015, mental health problems were recognized and included in the UN Sustainable Development Goals. Thus, solving this problem can open up many opportunities for developing. In order to make this project happen, we have three phases. Firstly, we want to spread awareness about these two issues including the causes and symptoms by creating posters and short videos. Secondly, we plan to create a podcast and through this podcast, we will be reading out the mental problems that people face, which we will collect through a survey, and read them out while comforting them. Thirdly, we are going to help those in need through this page. But how? Eventually, if anyone has any problem, he/she can chat to our page. After we receive it, we are going to discuss it with him/her and we are also going to motivate, cheer him/her up and try to find the solutions to help them as we can. ( We are not 100 percent sure that we are going to solve their problems but we will try our best. ) Throughout this project, we hope everyone will be aware of mental illness and will be willing to help mental illness patients.

👉🏻 If you have any suggestion regarding our project, please feel free to tell us via this link. https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 Moreover, if you are sad, depressed or need someone to express your feelings to, please feel free to tell us by the link below or you could direct a message to our page. We will respect your privacy and keep your story safe. https://forms.gle/W4qDooWLwSnYDU1p8

[ English translation below ]✨សួស្តីអ្នកទាំងអស់គ្នា! ពួកខ្ញុំត្រឡប់មកវិញហើយ!!! 🗓ថ្ងៃទី ១០ ខែតុលា ដែលមានអ្នកស្គាល់តិចតួច,...
10/10/2021

[ English translation below ]
✨សួស្តីអ្នកទាំងអស់គ្នា! ពួកខ្ញុំត្រឡប់មកវិញហើយ!!!

🗓ថ្ងៃទី ១០ ខែតុលា ដែលមានអ្នកស្គាល់តិចតួច, គឺជាទិវាសុភាពផ្លូវចិត្តពិភពលោក ហើយក្រុមពួកខ្ញុំមានកិត្តិយសដែលអាចប្រារព្ធទិវានេះជាមួយអ្នកទាំងអស់គ្នា។

➡️តើអ្វីទៅជាទិវាសុខភាពផ្លូវចិត្តពិភពលោក ហើយហេតុអ្វីបានជាចាំបាច់❔
ថ្ងៃទី ១០ ខែតុលា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំដើម្បីផ្តល់កិត្តិយសនិងលើកកម្ពស់ការយល់ដឹងពីសុខភាពផ្លូវចិត្តរបស់មនុស្សគ្រប់រូប។ ទិវានេះប្រៀបបានដូចជាការផ្ញើសារទៅកាន់មនុស្សជុំវិញពិភពលោកថា សុខភាពផ្លូវចិត្តគឺជាប្រធានបទមួយដ៏សំខាន់ និងសម្រាប់ផ្ញើសេចក្តី ស្រឡាញ់ដល់នរណាដែលមានជំងឺផ្លូវចិត្ត ថាពួកគាត់មិនមែនឯកាតែម្នាក់ឯងនោះទេ ហើយពួកយើងទាំងអស់គ្នានឹងគាំទ្រនិងយកចិត្តទុកដាក់ថែទាំសុខភាពផ្លូវចិត្តរបស់ពួកគេ។

➡️តើអ្នកទាំងអស់គ្នាអាចចូលរួមប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោកបានយ៉ាងដូចម្តេច❔
អ្នកទាំងអស់គ្នាមិនចាំបាច់ត្រូវការអ្វីដែលអស្ចារ្យនោះទេ។ អ្នកទាំងអស់គ្នាគ្រាន់តែជួយដោយ ប្រាប់នរណាដែលអ្នកទាំងអស់គ្នាគិតថាត្រូវការជំនួយខាងផ្នែកផ្លូវចិត្តថា “អ្នក/ឯងមិនមែនឯកោតែម្នាក់ឯងទេ ហើយខ្ញុំរង់ចាំជានិច្ចក្នុងការជួយអ្នក/ឯង។”

🧠 “សន្យានឹងខ្ញុំថាអ្នកនឹងចងចាំថា - អ្នកក្លាហាន រឹងមុាំ និងឆ្លាតវៃ ជាងអ្វីដែលអ្នកគិតឆ្ងាយណាស់។” - តួអង្គ Christopher Robin ពីរឿង Winnie the Pooh🧠

👉🏻 ប្រសិនជាអ្នកទាំងអស់គ្នាមានយោបល់អ្វីបន្ថែម សូមប្រាប់ពួកខ្ញុំតាមតំណភ្ជាប់មួយនេះមកណា។ https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 លើសពីនេះទៅទៀត ប្រសិនជាអ្នកកំពុងមានភាពសោកសៅ បាក់ទឹកចិត្ត ឬត្រូវការនរណាម្នាក់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក សូមមេត្តាប្រាប់ពួកខ្ញុំតាមតំណភ្ជាប់ខាងក្រោម ឬអាចផ្ញើសារទៅកាន់គេហទំព័ររបស់ពួកខ្ញុំ។ ពួកខ្ញុំនឹងគោរពសិទ្ធិរបស់អ្នកនិងរក្សារឿងរបស់អ្នកឱ្យមានសុវត្ថិភាព។
https://forms.gle/W4qDooWLwSnYDU1p8

✨Hello everyone! We are back!!!

🗓October 10th, known to little, is World Mental Health Day and our team is honored to be able to celebrate today with everyone.

➡️What exactly is World Mental Health Day and why is it necessary?❔Well, October the 10th is observed every​ year to honor and raise awareness about our well being mentally. It is to send a message to everyone around the world that mental health is an important subject and to send comfort to anyone with mental illness that they are not alone, and that we all support and care for their mental health.

➡️How can you contribute to celebrating World Mental Health Day❔There’s no need for anything flashy, really. You simply can help by just telling the person who you identify needs help mentally that they are not alone and you are always ready to help them!

🧠 “Promise me you’ll always remember - you’re braver than you believe, and stronger than you seem, and smarter than you think.” - Christopher Robin from Winnie the Pooh 🧠

👉🏻 If you have any suggestion regarding our project, please feel free to tell us via this link. https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 Moreover, if you are sad, depressed or need someone to express your feelings to, please feel free to tell us by the link below or you could direct a message to our page. We will respect your privacy and keep your story safe. https://forms.gle/W4qDooWLwSnYDU1p8


[ English translation below ]✨រីករាយថ្ងៃពុធដល់អ្នកទាំងអស់គ្នា!សព្វថ្ងៃនេះពួកខ្ញុំបានឃើញមនុស្សជាច្រើនមានការយល់ច្រឡំរវាងពា...
14/07/2021

[ English translation below ]

✨រីករាយថ្ងៃពុធដល់អ្នកទាំងអស់គ្នា!

សព្វថ្ងៃនេះពួកខ្ញុំបានឃើញមនុស្សជាច្រើនមានការយល់ច្រឡំរវាងពាក្យ “សុខភាពផ្លូវចិត្ត” និង “ជំងឺផ្លូវចិត្ត” ហើយយើងក៏បានឃើញថាពួកគាត់ប្រើពាក្យទាំងពីរនេះនៅខុសពេលដែរ។ សម្បីតែអ្នកសរសេរផុសនេះក៏ធ្លាប់យល់ច្រឡំហើយប្រើពាក្យទាំងពីរខាងលើក្រោមទម្រង់ខុសដែរ។ ដូច្នេះហើយទើបក្រុមយើងសម្រេចចិត្តថានឹងលើកយកបញ្ហានេះមកនិយាយក្នុងគោលបំណងបកស្រាយនិយមន័យនៃពាក្យ “សុខភាពផ្លូវចិត្ត” និង “ជំងឺផ្លូវចិត្ត អោយបានស្រួលយល់ម្តង។ ទោះបីជាអ្នកអាចសម្គាល់រវាងពាក្យទាំងពីរនេះបានក្តី មិនបានក្តី សូមអាននូវផុសមួយនេះផង។

🧠 “គ្មានសុខភាពផ្លូវចិត្តប្រៀបបានដូចជាគ្មានសុខភាពជាទូទៅ” -លោក David Satcher 🧠

👉🏻 ប្រសិនជាអ្នកទាំងអស់គ្នាមានយោបល់អ្វីបន្ថែម សូមប្រាប់ពួកខ្ញុំតាមតំណភ្ជាប់មួយនេះមកណា។ https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 លើសពីនេះទៅទៀត ប្រសិនជាអ្នកកំពុងមានភាពសោកសៅ បាក់ទឹកចិត្ត ឬត្រូវការនរណាម្នាក់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក សូមមេត្តាប្រាប់ពួកខ្ញុំតាមតំណភ្ជាប់ខាងក្រោម ឬអាចផ្ញើសារទៅកាន់គេហទំព័ររបស់ពួកខ្ញុំ។ ពួកខ្ញុំនឹងគោរពសិទ្ធិរបស់អ្នកនិងរក្សារឿងរបស់អ្នកឱ្យមានសុវត្ថិភាព។
https://forms.gle/W4qDooWLwSnYDU1p8

✨Happy Wednesday to everyone!

We’ve seen a lot of people using the words “mental health” and “mental illness” these days. And we’ve also seen many making mistakes and confusing between these two words. The one writing this post also once used these words in the wrong context. That’s why we decided to make a clarification post regarding the meanings of “mental health” and “mental illness”. Whether you can fully distinguish between these two or not, please take a read!

🧠 “There is no health without mental health” - David Satcher🧠

👉🏻 If you have any suggestion regarding our project, please feel free to tell us via this link. https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 Moreover, if you are sad, depressed or need someone to express your feelings to, please feel free to tell us by the link below or you could direct a message to our page. We will respect your privacy and keep your story safe. https://forms.gle/W4qDooWLwSnYDU1p8

09/07/2021

[ English translation below ]

✨ជំរាបសួរអ្នកទាំងអស់គ្នា!

ពួកខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត!!

ពួកយើងបានត្រឡប់មកវិញហើយ!
ដើម្បីអបអរសាទរគេហរទំព័ររបស់ពួកខ្ញុំដែលបានដំណើរការបានមួយខែមកហើយ ពួកខ្ញុំបានបង្កើតនូវវីដេអូខ្លីមួយនិយាយពីគោលបំណងនិងព័ត៌មានមួយចំនួនទាក់ទងនឹងគម្រោងមួយនេះ។

អ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងព័ត៌មានបន្ថែមមែនទេ? ដូច្នេះសូមមើលវីដឹអូនេះទាំងអស់គ្នា។

អក្សរជាភាសាអង់គ្លេស៖ https://youtu.be/4wHiAITs8QM

🧠 ខ្ញុំបានរកឃើញថាជាមួយនឹងការធ្លាក់ទឹកចិត្តរឿងសំខាន់បំផុតមួយដែលអ្នកអាចដឹងគឺថាអ្នកមិននៅម្នាក់ឯងទេ។ អ្នកមិនមែនជាមនុស្សទីមួយដែលឆ្លងកាត់ទេអ្នកក៏មិនមែនជាមនុស្សចុងក្រោយដែរ” ។ -លោក Dwayne “The Rock” Johnson 🧠

👉🏻 ប្រសិនជាអ្នកទាំងអស់គ្នាមានយោបល់អ្វីបន្ថែម សូមប្រាប់ពួកខ្ញុំតាមតំណភ្ជាប់មួយនេះមកណា។ https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 លើសពីនេះទៅទៀត ប្រសិនជាអ្នកកំពុងមានភាពសោកសៅ បាក់ទឹកចិត្ត ឬត្រូវការនរណាម្នាក់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក សូមមេត្តាប្រាប់ពួកខ្ញុំតាមតំណភ្ជាប់ខាងក្រោម ឬអាចផ្ញើសារទៅកាន់គេហទំព័ររបស់ពួកខ្ញុំ។ ពួកខ្ញុំនឹងគោរពសិទ្ធិរបស់អ្នកនិងរក្សារឿងរបស់អ្នកឱ្យមានសុវត្ថិភាព។
https://forms.gle/W4qDooWLwSnYDU1p8

✨Greeting everyone!

We hope everyone is doing fine, both physically and mentally!!

We've finally come back with a new post after quite a long time! To celebrate our page which has been running for one month, we decided to create a short video about the purpose and some information related to this project.

Surely you all want to know more, right? So please watch this video together.

English subtitles: https://youtu.be/4wHiAITs8QM

🧠 “I found that with depression, one of the most important things you can realize is that you’re not alone. You’re not the first to go through it, you’re not gonna be the last to go through it,” — Dwayne “The Rock” Johnson 🧠

👉🏻 If you have any suggestion regarding our project, please feel free to tell us via this link. https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 Moreover, if you are sad, depressed or need someone to express your feelings to, please feel free to tell us by the link below or you could direct a message to our page. We will respect your privacy and keep your story safe. https://forms.gle/W4qDooWLwSnYDU1p8

[ English translation below ]✨ថ្ងៃទី ៧៖ ជំងឺចាញ់ច្រាបគេ & ជំងឺខ្លាចទីប្រជុំជនដំបូងឡើយពួកយើងចង់បញ្ជាក់ថា social phobia និ...
27/06/2021

[ English translation below ]

✨ថ្ងៃទី ៧៖ ជំងឺចាញ់ច្រាបគេ & ជំងឺខ្លាចទីប្រជុំជន

ដំបូងឡើយពួកយើងចង់បញ្ជាក់ថា social phobia និង agoraphobia គឺជាប្រភេទរបស់ជំងឺថប់បារម្ភទាំងពីរ។ ជំងឺទាំងពីរនេះខុសគ្នាប៉ុន្តែវាក៏មានចំណុចស្រដៀងគ្នាដែរ។ ម្យ៉ាងទៀត agoraphobia ក៏ជាប្រភេទមួយរបស់ជំងឺផ្លូវដែលយើងបានរៀនម្សិលមិញគឺ phobic disorder ដែរ។ ដូច្នេះ តើជំងឺផ្លូវចិត្តទាំងពីរនេះដូចគ្នាត្រង់ណាទៅ? ភាពភ័យខ្លាចរបស់ជំងឺ social anxiety disorder និង agoraphobia គឺទាក់ទងនឹងកន្លែងទីប្រជុំជនឬទីសាធារណៈទាំងពិរ។​ និយាយរួម បើយើងនិយាយឈ្មោះជំងឺទាំងពីរនេះ ពាក្យគន្លឹះរបស់វាគឺ “ទីប្រជុំជន”។ ផ្ទុយពីនេះ ជំងឺ social anxiety និង​ agoraphobia គឺជាជំងឺផ្លូវចិត្តខុសគ្នាដាច់។ ជំងឺ social anxiety គឺជាជំងឺផ្លូវចិត្តដែលមានការភ័យខ្លាចក្នុងការធ្វើអ្វីមួយខុសនៅទីប្រជុំជនហើយគេសើចចម្អកដាក់។ ឧទាហរណ៍ អ្នកដែលមានជំងឺនេះនឹងទន្ទិញឈ្មោះ Starbucks ដែលខ្លួនត្រូវកម្មង់តាំងពីនៅផ្ទះទៅដល់ពេលត្រូវកម្មង់ ដើម្បីជៀសវាងការហៅឈ្មោះខុសនិងធ្វើអោយខ្លួនឯងអាម៉ាស់មុខនៅមុខមនុស្សជាច្រើន។ ចំណែកឯ agoraphobia គឺជាភាពភ័យខ្លាចមិនចង់ចេញពីផ្ទះ មិនចង់ទៅកន្លែងណាដែលមានមនុស្សច្រើន ឬកន្លែងដែលចូលហើយពិបាកចេញដូចជាកន្លែងមើលកុនឬឈរចាំក្នុងការតម្រង់ជួរជាដើម។ វាខុសគ្នាពី social phobia ត្រង់ដែលថាបុគ្គលមាន agoraphobia មិនចង់ចេញពីផ្ធះតែម្តងព្រោះពួគគាត់គិតថាមានតែផ្ទះតែដែលមានសុវត្ថិភាព។

🧠 “វាពិតជាគួរអោយសោកស្តាយណាស់,​ ព្រោះជំងឺថប់បារម្ភរបស់ខ្ញុំបានរារាំងមិនអោយខ្ញុំមានភាពត្រេកអរទៅលើអ្វីដែលខ្ញុំធ្វើនៅអាយុនេះ។” - អ្នកស្រី Amanda Seyfried 🧠

👉🏻 ប្រសិនជាអ្នកទាំងអស់គ្នាមានយោបល់អ្វីបន្ថែម សូមប្រាប់ពួកខ្ញុំតាមតំណភ្ជាប់មួយនេះមកណា។ https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 លើសពីនេះទៅទៀត ប្រសិនជាអ្នកកំពុងមានភាពសោកសៅ បាក់ទឹកចិត្ត ឬត្រូវការនរណាម្នាក់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក សូមមេត្តាប្រាប់ពួកខ្ញុំតាមតំណភ្ជាប់ខាងក្រោម ឬអាចផ្ញើសារទៅកាន់គេហទំព័ររបស់ពួកខ្ញុំ។ ពួកខ្ញុំនឹងគោរពសិទ្ធិរបស់អ្នកនិងរក្សារឿងរបស់អ្នកឱ្យមានសុវត្ថិភាព។
https://forms.gle/W4qDooWLwSnYDU1p8

✨Day 7: Social Phobia vs. Agoraphobia

First of all, both social phobia and agoraphobia are types of anxiety. These two disorders are different but there are also some similar points. Secondly, agoraphobia is also a type of phobia, our lesson yesterday. So how are these two similar? Well, both are the fear of social places. When talking about these two disorders, the common keyword that pops up is “social”. On the other hand, these two are two different categorized disorders. First, social phobia is the fear of being watched or judged in a public place. Individuals with social anxiety disorder are scared of being in an embarrassing situation in front of a crowd of people. For example, a person with this disorder would memorize a Starbucks drink order again and again repeatedly in order to not get it wrong or say something embarrassing in front of the cashier and many others. They would also feel anxious and self-conscious when a lot of people are eyeing them. On the contrary, agoraphobia is a fear of leaving one’s own home, being in crowded places or situations where escape might be difficult such as crowds or waiting in line. Different from social anxiety disorder, some individuals with agoraphobia are reluctant to leave their house because it’s the only safe place they know. In general terms, patients with this disorder are scared of the public.

🧠 “It’s sad, actually, because anxiety keeps me from enjoying things as much as I should at this age.” - Amanda Seyfried 🧠

👉🏻 If you have any suggestion regarding our project, please feel free to tell us via this link. https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 Moreover, if you are sad, depressed or need someone to express your feelings to, please feel free to tell us by the link below or you could direct a message to our page. We will respect your privacy and keep your story safe. https://forms.gle/W4qDooWLwSnYDU1p8

[ English translation below ]✨ថ្ងៃទី ៦៖ ជំងឺខ្លាចអ្វីមួយពាក្យ phobia គេសម្តៅទៅលើអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងទៅលើអ្វីមួយ។ “...
26/06/2021

[ English translation below ]

✨ថ្ងៃទី ៦៖ ជំងឺខ្លាចអ្វីមួយ

ពាក្យ phobia គេសម្តៅទៅលើអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងទៅលើអ្វីមួយ។ “អ្វីមួយ” នោះគឺអាចមានដូចជាសត្វល្អិត ឈាម កន្លែងខ្ពស់។ល។ បើឧទាហរណ៍ថាអ្នកខ្លាចសត្វពស់ខ្លាំង នេះអ្នកមាន​ ophidiophobia។ ប្រាកដហើយ មនុស្សភាគច្រើនខ្លាចពស់ បើយើងឃើញសត្វពស់យើងប្រាកដជាដើរចេញអោយឆ្ងាយពីវាឬហៅអោយគេជួយយកវាចេញហើយ។ ប៉ុន្តែសម្រាប់អ្នកដែលមាន​ ophidiophobia វិញនោះ ពេលពួកគេឃើញពស់ ពួកគេអាចបង្ហាញសកម្មភាពដូចជា​ ភ័យខ្លាំងហើយបេះដូងចាប់ផ្តើមកន្ត្រាក់ញាប់ទៅៗ បែកញើសខ្លាំង និយាយរួមគឺយើងអាចសង្កេតថាគាត់ខ្លាចសត្វពស់ខ្លាំងតែម្តង។ ម្យ៉ាងទៀត អ្នកដែលមាន phobia អ្វីមួយតែងតែមាននិន្នាការតម្រង់របៀបរស់នៅរបស់ពួកគេធ្វើយ៉ាងណាគឺមិនត្រូវអោយមានការជំនួបជាមួយអ្វីដែលគេខ្លាចនោះ។
Phobia នេះគឺមានច្រើនប្រភេទណាស់ ប៉ុន្តែ phobia ដែលមនុស្សភាគច្រើនមានគឺ៖

-Claustrophobia: ខ្លាចកន្លែងដែលចង្អៀត បិទជិត ឬរុំព័ទ្ធ។ អ្នកស្រាវជ្រាវខ្លះថាសកម្មភាពបែបនេះក៏អាចជារបៀបការពារខ្លួនរបស់ពួកគេដែរ។
-Trypophobia: ខ្លាចរន្ធតូចៗដែលនៅជាប់ៗគ្នាជាច្រើន។ នៅពេលពួកគេសង្កេតឃើញរបស់បែបនេះ អាចមានអារម្មណ៍មិនស្រួលក្នុងខ្លួន ខ្ពើមរអើម ឬភ័យខ្លាច។
-Aviophobia/pteromerhanophobia/aerophobia: ខ្លាចការជិះយន្តហោះ។
-Hemophobia: ខ្លាចឈាម។ អ្នកដែលខ្លាចឈាមអាចសន្លប់បាននៅពេលឃើញឬប៉ះពាល់ជាមួយឈាមអ្នកផ្សេងឬឈាមខ្លួនឯង។
-Acrophobia: ខ្លាចកន្លែងខ្ពស់ៗ។ មនុស្សបែបនេះភាគច្រើនមិនសូវទៅកន្លែងខ្ពស់ដូចជាភ្នំឬអគារខ្ពស់ៗជាដើម។

អ្នកអាចមើលអំពីប្រភេទផ្សេងៗរបស់ phobic disorder តាម link នេះ:
https://www.healthline.com/health/list-of-phobias

👉🏻 ប្រសិនជាអ្នកទាំងអស់គ្នាមានយោបល់អ្វីបន្ថែម សូមប្រាប់ពួកខ្ញុំតាមតំណភ្ជាប់មួយនេះមកណា។ https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 លើសពីនេះទៅទៀត ប្រសិនជាអ្នកកំពុងមានភាពសោកសៅ បាក់ទឹកចិត្ត ឬត្រូវការនរណាម្នាក់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក សូមមេត្តាប្រាប់ពួកខ្ញុំតាមតំណភ្ជាប់ខាងក្រោម ឬអាចផ្ញើសារទៅកាន់គេហទំព័ររបស់ពួកខ្ញុំ។ ពួកខ្ញុំនឹងគោរពសិទ្ធិរបស់អ្នកនិងរក្សារឿងរបស់អ្នកឱ្យមានសុវត្ថិភាព។
https://forms.gle/W4qDooWLwSnYDU1p8

🧠 “ធ្វើអ្វីដែលអ្នកខ្លាចហើយភាពភ័យខ្លាចរបស់អ្នកនឹងសាបសូន្យទៅជាប្រាកដ។” - លោក Ralph Waldo Emerson 🧠

✨Day 6: Phobic Disorder

Phobia refers to the intense feeling of unrealistic fear of a specific phobic stimulus. The stimulus could be insects, blood, heights, etc. depending on the person’s fear.
For example, if you are scared of snakes, then you have ophidiophobia. Of course, most of us are scared of snakes, we would never touch a snake no matter how harmless. But if a snake-phobic person were to stumble upon a snake, they would have such reactions as; escalated heartbeat, sweating, intense anxiety, and so on. However, this wouldn’t happen a lot as phobic people tend to shape their lifestyles accordingly in order to avoid their fear.
There are many different types of phobias, but the most common ones includes:

-Claustrophobia: fear of tight or enclosed places. Some researchers suggest that this might be a kind of dominant survival mechanism.
-Trypophobia: fear of clusters of small holes, bumps, or patterns. When people see these things, they might feel uncomfortable, disgusted, or fearful.
-Aviophobia/pteromerhanophobia/aerophobia: fear of flying. To be more specific, it is the fear of flying on a plane.
-Hemophobia: fear of blood. An individual might faint when they come in contact with another person’s blood or even their own.
-Acrophobia: fear of heights. People with acrophobia tend to avoid high places such as mountains, bridges, etc.

You can check out more about the types of phobia here:
https://www.healthline.com/health/list-of-phobias

🧠 “Do the thing you fear and the death of fear is certain.” -Ralph Waldo Emerson 🧠

👉🏻 If you have any suggestion regarding our project, please feel free to tell us via this link. https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 Moreover, if you are sad, depressed or need someone to express your feelings to, please feel free to tell us by the link below or you could direct a message to our page. We will respect your privacy and keep your story safe. https://forms.gle/W4qDooWLwSnYDU1p8

[ English translation below ]✨ថ្ងៃទី ៥៖ ជំងឺនៃការបែកបាក់ ឬឃ្លាតឆ្ងាយយើងអាចកាត់យល់ន័យរបស់ជំងឺផ្លូវចិត្តនេះបានដោយផ្អែកទៅលើ...
25/06/2021

[ English translation below ]

✨ថ្ងៃទី ៥៖ ជំងឺនៃការបែកបាក់ ឬឃ្លាតឆ្ងាយ

យើងអាចកាត់យល់ន័យរបស់ជំងឺផ្លូវចិត្តនេះបានដោយផ្អែកទៅលើឈ្មោះរបស់វា។ Separation មានន័យថាការបំបែកពីអ្វីមួយឬនរណាម្នាក់។ ដូច្នេះហើយ separation anxiety disorder គឺជាប្រភេទជំងឺថប់បារម្ភមួយដែលកើតចេញពីការបែកបាក់។ និយាយអោយកាន់តែច្បាស់ទៅ ជាជំងឺផ្លូវចិត្តមួយដែលបុគ្គលមានការបារម្ភហួសហេតុនៅពេលបែកពីផ្ទះឬមនុស្ស។ នេះគឺដោយសារពួកគេមានអារម្មណ៍ថាគោរពស្រឡាញ់របស់នោះឬម្នាក់នោះខ្លាំង។ អាចជាអ្នកមើលថែ ឪពុកម្តាយ បងប្អូន ឬវត្ថុណាមួយជាដើម។ SAD ភាគច្រើនកើតចំពោះកូនក្មេង ប៉ុន្តែមនុស្សពេញវ័យក៏អាចមាននូវជំងឺនេះដែរ។

បុគ្គលដែលមាន SAD មានអារម្មណ៍ពិបាកចិត្តនៅពេលគេត្រូវបែកពីមនុស្សឬរបស់ដែលគេស្រឡាញ់បំផុត។ ស្តាប់ទៅដូចមិនគួរអោយជឿទេ ប៉ុន្តែបុគ្គលខ្លះ មិនថាចាស់ឬក្មេង គឺមិនអាចរស់ដោយគ្មានម្តាយឪពុកបានឡើយ។ ពេលខ្លះ បុគ្គលទាំងនោះអាចភ័យថាខ្លួនឯងនឹងត្រូវចាប់ជំរិតហើយលែងបានជួបឪពុកម្តាយ។ ឯខ្លះទៀតគឺពេលម្តាយឪពុកត្រូវមានការរវល់នៅក្រៅ គេតែងតែខលតាមទូរស័ព្ទជាប្រចាំឬធ្វើយ៉ាងណាអោយតែបានដឹងថាម្តាយឪពុកមានសុវត្ថិភាព។

🧠 “ពេលខ្លះអ្នកងើបចេញពីពូកហើយគិតទៅខ្លួនឯងថា, ខ្ញុំនឹងធ្វើមិនបានទេ, ប៉ុន្តែអ្នកសើចហើយគិតទៅដល់គ្រប់ពេលវេលាដែលអ្នកនិយាយដូច្នោះតែនៅតែធ្វើបាន។” - លោក Charles Bukowski 🧠

👉🏻 ប្រសិនជាអ្នកទាំងអស់គ្នាមានយោបល់អ្វីបន្ថែម សូមប្រាប់ពួកខ្ញុំតាមតំណភ្ជាប់មួយនេះមកណា។ https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 លើសពីនេះទៅទៀត ប្រសិនជាអ្នកកំពុងមានភាពសោកសៅ បាក់ទឹកចិត្ត ឬត្រូវការនរណាម្នាក់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក សូមមេត្តាប្រាប់ពួកខ្ញុំតាមតំណភ្ជាប់ខាងក្រោម ឬអាចផ្ញើសារទៅកាន់គេហទំព័ររបស់ពួកខ្ញុំ។ ពួកខ្ញុំនឹងគោរពសិទ្ធិរបស់អ្នកនិងរក្សារឿងរបស់អ្នកឱ្យមានសុវត្ថិភាព។
https://forms.gle/W4qDooWLwSnYDU1p8

✨Day 5: Separation Anxiety Disorder “SAD”

We can understand this disorder from its name. Separation is the state of being apart from something or someone. So separation anxiety is that anxiety that comes from being separated. To be precise, it is an anxiety disorder in which an individual experiences excessive anxiousness regarding separation from home or people. They tend to have a strong emotional attachment to it, for example a caregiver, parents, siblings, or even objects. SAD usually occurs from kids, but adults could also develop this disorder.

People with separation anxiety disorder feel distressed when they’re separated from a person or an object that they cherish the most. It may sound hard to believe, but some individuals can’t be without their parents, especially kids. They would constantly worry about getting kidnapped and never getting to see their parents again. If the parents were to have business outside the house, the individual would spam call their parents for no reason just to make sure they’re okay. The list goes on.

🧠 “Sometimes you climb out of bed in the morning and you think, I’m not going to make it, but you laugh inside — remembering all the times you’ve felt that way.” — Charles Bukowski 🧠

👉🏻 If you have any suggestion regarding our project, please feel free to tell us via this link. https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 Moreover, if you are sad, depressed or need someone to express your feelings to, please feel free to tell us by the link below or you could direct a message to our page. We will respect your privacy and keep your story safe. https://forms.gle/W4qDooWLwSnYDU1p8

[ English translation below ]✨ថ្ងៃទី ៤៖ ជំងឺអូ ស៊ី ឌីដើម្បីយល់អោយច្បាស់នូវជំងឺ​ obsessive-compulsive disorder ឬ OCD យើងគ...
24/06/2021

[ English translation below ]

✨ថ្ងៃទី ៤៖ ជំងឺអូ ស៊ី ឌី

ដើម្បីយល់អោយច្បាស់នូវជំងឺ​ obsessive-compulsive disorder ឬ OCD យើងគប្បីត្រូវយល់អត្ថន័យពាក្យនីមួយៗ:

-Obsession ការគិតមមៃ ឬបើនិយាយអោយស្រួលស្តាប់គឺការហួងហែងអ្វីមួយ ដែលជាគំនិតឬរូបភាពដែលបន្តលេចឡើងនៅក្នុងចិត្តរបស់បុគ្គលទោះបីជាបុគ្គលម្នាក់នោះមិនចង់គិតអំំពីរឿងហ្នឹងក៏ដោយ។ ជំងឺនេះបង្កអោយបុគ្គលកើតស្រ្តេស។
-Compulsion ការបង្ខិតបង្ខំ គឺជាសកម្មភាពដែលបុគ្គលមួយមានអារម្មណ៍ថាដាច់ខាតត្រូវតែធ្វើម្តងហើយម្តងទៀតដើម្បីកុំអោយស្រ្តេស។

ឧទាហរណ៍ថាពេលអ្នកឈឺធ្មេញហើយចាប់ផ្តើមភ័យខ្លាចថានឹងជ្រុះធ្មេញអស់។ ការបារម្ភនេះនឹងធ្វើអោយអ្នកស្រ្តេស (obsession)។ ទីបំផុតអ្នកក៏សម្រេចចិត្តទៅពេទ្យធ្មេញ (compulsion)។

ឧទាហរណ៍ពិត អ្នកអាចគិតថាអ្នកកំពុងតែផ្ទុកជំងឺមួយដ៏កា​ចសាហាវ ហើយអ្នកកំពុងតែដាក់សម្ពាធលើខ្លួនឯងមិនអោយចម្លងជំងឺនេះទៅកាន់អ្នកផ្សេង។ ការធ្វើបែបនេះបង្កអោយអ្នកស្រ្តេស។ អ្នកគិតថាអ្នកត្រូវតែស្អាតជានិច្ចដើម្បីកុំអោយមេរោគចូលមកលើអ្នកថែម ម្យ៉ាងទៀតកុំអោយមេរោគអ្នកឆ្លងទៅកាន់អ្នកផ្សេង។ ជាលទ្ធផល ពេលអ្នកធ្វើអ្វីហើយក៏ត្រូវតែលាងដៃដែរ។ បើមានអ្វីដែលកខ្វក់តែបន្តិចក៏អ្នកទ្រាំមិនបានដែរ និយាយទៅអ្វីៗជុំវិញអ្នកគឺត្រូវតែស្អាតជានិច្ច។ សកម្មភាពបែបនេះអាចរំខានទៅដល់ជីវភាពប្រចាំថ្ងៃរបស់បុគ្គលដែលមានជំងឺនេះបាន សុខៗលាងដៃៗ បែបនេះអាចរំខានការងារយើង។

ឧទាហរណ៍មួយទៀតនោះគឺ ចំពោះបុគ្គលខ្លះ ជាពិសេសអ្នកដែលរស់នៅម្នាក់ឯង ពួកគេជួនកាលអាចបារម្ភច្រើនទៅលើរឿងដូចជាថាតើគាត់បានបិទទ្វារបិទបង្អួចចាក់សោហើយអស់ឬនៅ។ នៅក្នុងខួរក្បាលពួកគាត់គឺមានតែគំនិតទាំងនេះឡើយ ជាពិសេសមុនពេលគាត់ចូលគេង។​ គំនិតទាំងនេះធ្វើអោយគាត់ភ័យទៅៗថាខ្លួនឯងភ្លេចបិទទ្វារឬអ្វីមួយហើយវានឹងបង្កអោយមានគ្រោះថ្នាក់ណាមួយកើតឡើងមកលើគាត់។ ដោយការបំភ័យខ្លួនទាំងអស់នេះហើយ បុគ្គលនោះនឹងទ្រាំមិនបានហើយងើបទៅឆែកមើលម្តងហើយម្តងទៀត។ បើបុគ្គលដែលកើតមានជំងឺអូ ស៊ី ឌីមែន ពួកគាត់មិនងើបទៅឆែកតែម្តងទេ គឺទៅឆែករហូតទាល់តែពួកគាត់ហត់ អស់កម្លាំងទើបមកគេង។

🧠 “ឃ្លាដែលខ្ញុំចូលចិត្តស្តាប់ជាងគេនៅក្នុងសកលលោកនេះគឺ ‘ខ្ញុំដែរ’។ ពេលខ្ញុំលឺឃ្លានេះ ខ្ញុំមានអារម្មណ៍ថាធូរចិត្តដែលមានអ្នកមានបញ្ហាដូចខ្ញុំដែរ។ ខ្ញុំមិនជួបប្រទះបញ្ហានេះម្នាក់ឯងឡើយ ហើយអ្នកផ្សេងទៀតក៏ធ្លាប់បានដើរលើផ្លូវនេះដែរ”។ - Unknown 🧠

👉🏻 ប្រសិនជាអ្នកទាំងអស់គ្នាមានយោបល់អ្វីបន្ថែម សូមប្រាប់ពួកខ្ញុំតាមតំណភ្ជាប់មួយនេះមកណា។ https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 លើសពីនេះទៅទៀត ប្រសិនជាអ្នកកំពុងមានភាពសោកសៅ បាក់ទឹកចិត្ត ឬត្រូវការនរណាម្នាក់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក សូមមេត្តាប្រាប់ពួកខ្ញុំតាមតំណភ្ជាប់ខាងក្រោម ឬអាចផ្ញើសារទៅកាន់គេហទំព័ររបស់ពួកខ្ញុំ។ ពួកខ្ញុំនឹងគោរពសិទ្ធិរបស់អ្នកនិងរក្សារឿងរបស់អ្នកឱ្យមានសុវត្ថិភាព។
https://forms.gle/W4qDooWLwSnYDU1p8

✨Day 4: Obsessive-Compulsive Disorder

To understand Obsessive-Compulsive Disorder or OCD, we should understand each separately:

-Obsessive:
Obsession is an unwanted thought or image that keeps appearing in an individual’s mind that causes distress.
-Compulsive:
Compulsion is an action that an individual feels like they need to do repeatedly in order to ward off the distressing situation.

If an individual suffers from either obsession or compulsion, or even both, they are said to have obsessive-compulsive disorder (OCD).

For example, you might feel obsessed over the thought that you’ve been contaminated with germs and that you don’t want to spread your contamination to others. Next, you feel compelled to avoid getting others contaminated at all cost. As a result, you would always wash your hands, you refuse to touch anything, you feel the need to keep everything around you clean.

Another example is, an individual might get obsessed over the anxiety of whether or not they locked all the doors and windows before sleeping. As they are about to sleep, they can’t stop their thoughts of, “Did I or did I not lock all the doors properly? Did I turn the gas off? Did I turn all the lights off?”. These thoughts will lead them to feel compelled to check whether or not they did all these things. As a result, the individual would go check the door locks, the gas, everything that makes them anxious. These actions repeat for about 7-8 times until eventually the individual gets tired and decides to go to sleep.

🧠 “Some of the most comforting words in the universe are ‘me too.’ That moment when you find out that your struggle is also someone else’s struggle, that you’re not alone, and that others have been down the same road.” – Unknown 🧠

👉🏻 If you have any suggestion regarding our project, please feel free to tell us via this link. https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 Moreover, if you are sad, depressed or need someone to express your feelings to, please feel free to tell us by the link below or you could direct a message to our page. We will respect your privacy and keep your story safe. https://forms.gle/W4qDooWLwSnYDU1p8

[ English translation below ]✨ថ្ងៃទី ៣៖ ជំងឺតានតឹងក្រោយពេលប៉ះទង្គិចមុននឹងចូលទៅដល់ប្រធានបទយើងថ្ងៃនេះ ខ្ញុំចង់មកពន្យល់ពីពា...
23/06/2021

[ English translation below ]

✨ថ្ងៃទី ៣៖ ជំងឺតានតឹងក្រោយពេលប៉ះទង្គិច

មុននឹងចូលទៅដល់ប្រធានបទយើងថ្ងៃនេះ ខ្ញុំចង់មកពន្យល់ពីពាក្យ “trauma” ឬរបួសជាមុនសិន។ របួសអារម្មណ៍ គឺជារបួសដែលអ្នកទទួលបានក្រោយពីជួបប្រទះនឹងព្រឹត្តិការណ៍ណាមួយដែលស្រេ្តសឬរន្ធត់ ហើយវាប៉ះពាល់ទៅលើអារម្មណ៍របស់យើង។ របួសផ្លូវកាយ គឺជារបួសដែលយើងទទួលបានមកពីគ្រោះថ្នាក់អ្វីមួយ។ ឯរបួសផ្លូវចិត្ត គឺនៅពេលយើងធ្លាប់ជួបប្រទះនឹងព្រឹត្តិការណ៍សោកសៅច្រើនពេករហូតដល់មិនអាចដោះស្រាយបាន របួសនេះប៉ះពាល់ទៅលើការដែលយើងគិត។ យ៉ាងណាក៏ដោយ របួសទាំងនេះសុទ្ធតែជាឃាតករទៅកាន់ PTSD។
ដូចទៅនឹងឈ្មោះនេះដែរ post-traumatic stress disorder ឬ PTSD​ កើតឡើងដោយសារបុគ្គលនោះធ្លាប់ជួបប្រទះនឹងព្រឹត្តិការណ៍ traumatic ណាមួយ។ និយាយអោយចំទៅ គឺជាជំងឺផ្លូវចិត្តមួយដែលត្រូវបានបង្កឡើងដោយព្រឹត្តិការណ៍ដ៏គួរអោយភ័យខ្លាច វាអាចជាព្រឹត្តិការណ៍ពីអតីតកាល ឬគ្រោះថ្នាក់ដែលកើតឡើងនៅចំពីមុខបុគ្គលនោះតែម្តង។ ព្រឹត្តិការណ៍មួយចំនួនដែលអាចបង្ក PTSD មានដូចជា គ្រោះថ្នាក់ចរាចរណ៍បុកគ្នា អំពើភេវរកម្ម សង្គ្រាម ធ្លាប់ត្រូវបានគេគំរាមសម្លាប់ អំពើហិង្សាផ្លូវភេទ ឬត្រូវរបួសធ្ងន់។ ឧទាហរណ៍ ទាហានដែលធ្លាប់ឆ្លងកាត់សង្គ្រាមលោកលើកទី២ អាចមាន PTSD ដោយសារគាត់ធ្លាប់បានឃើញអំពើកាចសាហាវជាច្រើនកន្លងមក។ បុគ្គលម្នាក់នោះអាចមានសុបិន្តអាក្រក់ ឬតែងតែគិតអំពីកាលនោះរហូតដល់បង្កើតអោយមានជំងឺថប់បារម្ភ ភ័យខ្លាចខ្លាំង។ ម៉្យាងទៀត មិនមែនតែគ្រោះថ្នាក់ធំៗទេដែលអាចបង្កជំងឺនេះ សូម្បីតែគ្រោះថ្នាក់តូចៗដូចជាការដើរដួលក៏អាចបង្កជំងឺនេះដែរ អោយតែអ្នកជំងឺចាត់ទុកថាជាគ្រោះដែលប៉ះពាល់ខ្លាំងដល់គាត់ ឬគាត់មិនអាចបំភ្លេចនូវសកម្មភាពនោះបាន។

🧠 “កុំអោយភាពលំបាករបស់អ្នកក្លាយជានិមិត្តសញ្ញាអ្នក។” – Unknown 🧠

👉🏻 ប្រសិនជាអ្នកទាំងអស់គ្នាមានយោបល់អ្វីបន្ថែម សូមប្រាប់ពួកខ្ញុំតាមតំណភ្ជាប់មួយនេះមកណា។ https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 លើសពីនេះទៅទៀត ប្រសិនជាអ្នកកំពុងមានភាពសោកសៅ បាក់ទឹកចិត្ត ឬត្រូវការនរណាម្នាក់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក សូមមេត្តាប្រាប់ពួកខ្ញុំតាមតំណភ្ជាប់ខាងក្រោម ឬអាចផ្ញើសារទៅកាន់គេហទំព័ររបស់ពួកខ្ញុំ។ ពួកខ្ញុំនឹងគោរពសិទ្ធិរបស់អ្នកនិងរក្សារឿងរបស់អ្នកឱ្យមានសុវត្ថិភាព។
https://forms.gle/W4qDooWLwSnYDU1p8

✨Day 3 - Post-Traumatic Stress Disorder
Before going into today's type of anxiety, I want us to understand the word “trauma”. Emotional trauma is a stressful event that you’ve encountered which leaves your emotional state unstable. Physical trauma is the physical injury that you have. And psychological trauma is damage to a person's mind that results from having to encounter one or more trauma, to the point where the person can’t cope with anymore. Nonetheless, all these traumas are potential culprits to PTSD.
As the name suggests, post-traumatic stress disorder or PTSD occurs because of a traumatic event. To be more specific, it is a mental health condition that is triggered by a terrifying event; either from past experiences or witnessing it such as a natural disaster, a serious accident, a terrorist act, war, been threatened with death, sexual violence or serious injury. For example, an ex-soldier from World War 2 could have PTSD because he has seen terrifying acts. The individual could get flashbacks, nightmares, or uncontrollable thoughts about the incidents again and again, making the patients develop severe anxiety. Not only do big incidents could cause PTSD, even small incidents could be the root to this mental illness, as long as it’s considered traumatic to the patient.

🧠 “Don’t let your struggle become your identity.” – Unknown 🧠

👉🏻 If you have any suggestion regarding our project, please feel free to tell us via this link. https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 Moreover, if you are sad, depressed or need someone to express your feelings to, please feel free to tell us by the link below or you could direct a message to our page. We will respect your privacy and keep your story safe. https://forms.gle/W4qDooWLwSnYDU1p8

[ English translation below ]✨ថ្ងៃទី២៖ ជំងឺថប់បារម្ភទូទៅមនុស្សដែលមានជំងឺថប់បារម្ភទូទៅគឺតែងតែរំពឹងថានឹងមានរឿងអាក្រក់ណាមួយ...
22/06/2021

[ English translation below ]

✨ថ្ងៃទី២៖ ជំងឺថប់បារម្ភទូទៅ

មនុស្សដែលមានជំងឺថប់បារម្ភទូទៅគឺតែងតែរំពឹងថានឹងមានរឿងអាក្រក់ណាមួយកើតឡើងមកលើគេ គឺពួកគាត់តែងតែបារម្ភគ្រប់ពេលគ្រប់វេលា។ ការដែលបារម្ភបែបនេះអាចធ្វើអោយពួកគេពិបាកក្នុងការផ្តោតអារម្មណ៍ សម្រេចចិត្ត ឬភ្លេចការប្តេជ្ញាចិត្តលើអ្វីមួយ។ នៅទីបំផុតពួកគាត់អាចបង្កើតជាជំងឺថប់បារម្ភបន្ទាប់បន្សំគឺបារម្ភពីជំងឺថប់បារម្ភរបស់ខ្លួនឯងបន្ថែមទៀត។ ពួកគាត់មានអារម្មណ៍ថាជំងឺផ្លូវចិត្តរបស់គាត់នេះអាចបណ្តាលអោយគាត់បាត់បង់ការងារ សរសៃប្រសាទ ឬចូលពេទ្យជាដើម។ បើយើងស្តាប់ទៅដូចមិនគួរអោយជឿសោះ ប៉ុន្តែនេះហើយជាជំងឺថប់បារម្ភ។ ឧទាហរណ៍ ពេលមនុស្សដែលមានជំងឺថប់បារម្ភទូទៅបាត់ប៊ិច ពួកគេនឹងភ័យថាគេនឹងមិនបានប្រឡង ហើយបើមិនបានប្រឡងទេនោះ ពួកគេនឹងធ្លាក់បាក់ឌុប។ បើធ្លាក់បាក់ឌុបហើយនោះពួកគេភ័យថាពួកគេនឹងគ្មានការងារធ្វើឡើយ ហើយបើគ្មានការងារធ្វើក៏គ្មានផ្ទះដែរ។ ការបារម្ភរបស់ពួកគេគឺបន្តកើតមានរហូត។

🧠 “ជំងឺថប់បារម្ភរបស់ខ្ញុំមិនមែនកើតឡើងដោយសារការគិតពីអនាគតកាលឡើយ វាបង្កឡើយពីភាពចង់គ្រប់គ្រងរបស់ខ្ញុំទៅលើវា។” - លោក Hugh Prather 🧠

👉🏻 ប្រសិនជាអ្នកទាំងអស់គ្នាមានយោបល់អ្វីបន្ថែម សូមប្រាប់ពួកខ្ញុំតាមតំណភ្ជាប់មួយនេះមកណា។ https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 លើសពីនេះទៅទៀត ប្រសិនជាអ្នកកំពុងមានភាពសោកសៅ បាក់ទឹកចិត្ត ឬត្រូវការនរណាម្នាក់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក សូមមេត្តាប្រាប់ពួកខ្ញុំតាមតំណភ្ជាប់ខាងក្រោម ឬអាចផ្ញើសារទៅកាន់គេហទំព័ររបស់ពួកខ្ញុំ។ ពួកខ្ញុំនឹងគោរពសិទ្ធិរបស់អ្នកនិងរក្សារឿងរបស់អ្នកឱ្យមានសុវត្ថិភាព។
https://forms.gle/W4qDooWLwSnYDU1p8

✨Day 2: Generalized Anxiety Disorder
People with generalized anxiety disorder are always expecting something bad to happen, thus they always have something to worry about. This could make it hard for them to concentrate, make decisions, and remember commitments. Eventually, they could also develop secondary anxiety, which is the anxiety about their anxiety. They fear that their ongoing anxiety could cause them to lose their job, go crazy, be hospitalized, so forth. It sounds hard to believe but in the head of people with GAD are filled with worries. For example, if the individual loses their pen, they’d worry that they won’t be able to take the exams. As a result, they won’t be able to receive their graduation certificate, this would make it hard for them to find jobs, if they don’t have a job, they would be homeless, their worries goes on just like that.

🧠 “My anxiety doesn’t come from thinking about the future but from wanting to control it.” - Hugh Prather 🧠

👉🏻 If you have any suggestion regarding our project, please feel free to tell us via this link. https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 Moreover, if you are sad, depressed or need someone to express your feelings to, please feel free to tell us by the link below or you could direct a message to our page. We will respect your privacy and keep your story safe. https://forms.gle/W4qDooWLwSnYDU1p8

[ English translation below ]✨ថ្ងៃទី ១៖ ជំងឺភ័យស្លន់ស្លោ/ជំងឺស្រឺតពេលជួបប្រទះជាមួយនឹងហេតុការណ៍ដែលគួរអោយព្រួយបារម្ភបែបណាម...
21/06/2021

[ English translation below ]

✨ថ្ងៃទី ១៖ ជំងឺភ័យស្លន់ស្លោ/ជំងឺស្រឺត

ពេលជួបប្រទះជាមួយនឹងហេតុការណ៍ដែលគួរអោយព្រួយបារម្ភបែបណាមួយ អ្នកដែលមានជំងឺភ័យស្លន់ស្លោមានអាការៈបែកញើស វិលមុខ ឬរាងកាយចាប់ផ្តើមញ័រ ហើយពិបាកដកដង្ហើម។ ជីពចររបស់ពួកគេលោតញាប់និងបេះដូងចាប់ផ្តើមកន្ត្រាក់លឿន មជ្ឈដ្ឋាននៅជុំវិញខ្លួនហាក់បីដូចជាមិនពិត។ អ្នកជំងឺអាចមានអារម្មណ៍ថាគេនឹងអាចស្លាប់បាន។ ការវាយប្រហារបែបនេះប្រព្រឹត្តឡើងនៅក្នុងរយៈពេលច្រើននាទី ហើយក្រោយពីការវាយប្រហារនេះចប់ អ្នកជំងឺនឹងហត់នឿយនិងមានអារម្មណ៍អស់កម្លាំង។ ជំងឺភ័យស្លន់ស្លោ ពេលខ្លះកើតមានដោយគ្មានបម្រាមទុកជាមុន។ ពេលខ្លះអ្នកកំពុងតែសប្បាយសុខៗស្រាប់តែមានអារម្មណ៍ថាភ័យខ្លាចយ៉ាងខ្លាំងមិនដឹងមូលហេតុអ្វីឡើយ។ ប៉ុន្តែយូរៗទៅជំងឺនេះគឺកើតមានឡើងនៅពេលលម្អិត។

🧠 “ការវាយប្រហារនៃភាពស្លន់ស្លោ ប្រៀបបានដូចជាការស្រវឹងស្រា អ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន។ អ្នកយំដោយឥតមូលហេតុ។ នៅថ្ងៃបន្ទាប់ អ្នកត្រូវជួបប្រទះជាមួយនឹងផលវិបាកនៃការស្រវឹងថែមទៀត។ - អ្នកស្រី Sara Barnard 🧠

👉🏻 ប្រសិនជាអ្នកទាំងអស់គ្នាមានយោបល់អ្វីបន្ថែម សូមប្រាប់ពួកខ្ញុំតាមតំណភ្ជាប់មួយនេះមកណា។ https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 លើសពីនេះទៅទៀត ប្រសិនជាអ្នកកំពុងមានភាពសោកសៅ បាក់ទឹកចិត្ត ឬត្រូវការនរណាម្នាក់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក សូមមេត្តាប្រាប់ពួកខ្ញុំតាមតំណភ្ជាប់ខាងក្រោម ឬអាចផ្ញើសារទៅកាន់គេហទំព័ររបស់ពួកខ្ញុំ។ ពួកខ្ញុំនឹងគោរពសិទ្ធិរបស់អ្នកនិងរក្សារឿងរបស់អ្នកឱ្យមានសុវត្ថិភាព។
https://forms.gle/W4qDooWLwSnYDU1p8

✨Day 1: Panic Disorder
When faced with any anxious situation, individuals tend to sweat, feel dizzy, tremble, shiver, or gasp for breath, their pulse quickens and their heart pounds, the world will begin to seem unreal to them. The individual might also feel like they’re about to die or go insane. Such an attack lasts several minutes, and after that, the individual will feel exhausted, as if there’s no more energy left in their body. Panic disorder may come unexpectedly. One minute you’re happy and all, the next, you start feeling overwhelmed by fear and break down. But over time, they’re usually triggered by certain situations.

🧠 “Panic attacks are a lot like being drunk in some ways, you lose self-control. You cry for seemingly no reason. You deal with the hangover long into the next day.” - Sara Barnard 🧠

👉🏻 If you have any suggestion regarding our project, please feel free to tell us via this link. https://forms.gle/Fg6Cf2buyuDtCU5B9

👉🏻 Moreover, if you are sad, depressed or need someone to express your feelings to, please feel free to tell us by the link below or you could direct a message to our page. We will respect your privacy and keep your story safe. https://forms.gle/W4qDooWLwSnYDU1p8

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Facing Your Internal Problems posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Facing Your Internal Problems:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram