ឱសថស្ថាន គីមយី - Kimyi Pharmacy

ឱសថស្ថាន គីមយី - Kimyi Pharmacy Quality, Safety, and Economically is our core value.

10/10/2021
05/10/2021
04/10/2021

បញ្ចៀសប្រើ #ថ្នាំផ្សះ ករណីខាងក្រោម

28/07/2021
27/05/2021
20/05/2021
17/05/2021

#យល់ដឹងអំពីឱសថDuphalac

👉សារធាតុឱសថ៖ Lactulose (Fructose+Galactose)

💊ក្រុមឱសថ៖ Laxatives Osmotics

💊ទម្រង់ឱសថ៖ ថ្នាំទឹកសម្រាប់ផឹក ចំណុះ 15ml

✍ការព្យាបាល៖ ព្យាបាលរោគសញ្ញា ទល់លាមក

✍សកម្មភាពឱសថ៖ Laxatives Osmotics វាទាញទឹកទៅក្នុងពោះវៀន និងបង្កើនចំណុះនៃលាមក។

👉របៀបប្រើ៖ លេបតាមមាត់ ដោយអាចផឹកតែវាសុទ្ធ ឬលាយជាមួយទឹក។

👉កម្រិតនិងរយៈពេលប្រើ៖
• មនុស្សពេញវ័យ:
-ព្យាបាលជាប្រញាប់: ១-៣ កញ្ចប់ក្នុង១ថ្ងៃ
-ព្យាបាលជាបន្ត: ១-២ កញ្ចប់ក្នុង១ថ្ងៃ

• ក្មេងអាយុពី 7 ទៅ 14 ឆ្នាំ:
-ព្យាបាលជាប្រញាប់: ១ កញ្ចប់ក្នុង១ថ្ងៃ
-ព្យាបាលជាបន្ត: 10ml ក្នុង១ថ្ងៃ

• ក្មេងអាយុពី 1 ទៅ 6 ឆ្នាំ: 5 ទៅ 10ml ក្នុង១ថ្ងៃ

• ទារករហូតដល់ 1 ឆ្នាំ: 5ml ក្នុង១ថ្ងៃ

🛑ផលរំខាន៖
-មានអារម្មណ៍ហើមពោះ
-រមាស់ទ្វារលាមក
-ឈឺទ្វារលាមក

👉ការប្រុងប្រយ័ត្ន៖
+ក្នុងករណីឈឺពោះផ្ទួនៗ ឬឈឺពោះរយៈពេលយូរ មិនត្រូវផឹកឱសថនេះដោយមិនមានយោបល់ពីគ្រូពេទ្យទេ
+ករណីចុកពោះខ្លាំង ឬមានការរាគត្រូវអោយបញ្ឈប់ការព្យាបាល ឬបន្ថយកម្រិតប្រើប្រាស់
+ប្រុងប្រយ័ត្នលើស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន

🔴ការហាមឃាត់៖
-ចំពោះអ្នកជម្ងឺរលាកពោះវៀនធំ និងស្ទះពោះវៀន
-ចុកពោះដែលមិនដឹងមូលហេតុ
-អ្នកដែលមានប្រតិកម្មនិងសារធាតុ Lactulose និង Galactose

🌡ការរក្សាទុក៖
-ក្នុងកន្លែងដែលមានសីតុណ្ហភាពក្រោម25°c
-កន្លែងមិនមានសំណើមនិងមិនឲ្យត្រូវនឹងពន្លឺថ្ងៃ
-ត្រូវទុកដាក់ឱសថឲ្យផុតពីដៃកុមារ
-មិនត្រូវទុកឱសថឲ្យហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់

ដោយ៖ Medical Pharma
❌ហាមចម្លងយកទៅចែកចាយដោយគ្មានការអនុញ្ញាតិពីម្ចាស់ផេកជាដាច់ខាត

13/05/2021

#អ្វីទៅជាសារធាតុវិទ្យុសកម្ម?

នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាកំពុងតែរីកចម្រើនឥតឈប់ឈរ ដែលវាបានជួយសម្រួលដល់ការលំបាកដ៏ច្រើនលើសលប់របស់មនុស្សយើង ហើយវាក៏បង្កឲ្យមានការព្រួយបារម្ភផងដែរ ទៅលើផលប៉ះពាល់ដែលបណ្តាលមកពីកម្រិតវិទ្យុសកម្ម។

👉 ជាតិវិទ្យុសកម្ម គឺជារលកដែលសាយភាយចេញពីគ្រឿងអេឡិចត្រូនិចដូចជា ទូរស័ព្ទដៃទំនើបៗ កុំព្យូទ័រ ទូរទស្សន៍ អំពូលភ្លើង ប្រព័ន្ធសេវា
អ៊ីនធើរណេត (Wireless, Bluetooth & Wi-Fi....)។

❎❎ ផលប៉ះពាល់នៃជាតិវិទ្យុសកម្មអាចជះឥទ្ធិពលធ្ងន់ធ្ងរដល់សុខភាពដែលជាជំហានដំបូងធ្វើឲ្យបាត់បង់ថាមពលក្នុងខ្លួនពី១០-៣០% ដោយជ្រាបចូលមកលើរាងកាយយើងដោយមិនបានឲ្យមានភាពឈឺចាប់នោះទេ តែវាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់យើង :
✍ មានអាការៈស្ពឹកស្រពន់ ចុកដៃជើង ឈឺតាមសន្លាក់ ឈឺសាច់ដុំ
✍ បង្កឲ្យឈឺក្បាល ក្តៅត្រចៀក ខ្សោយត្រចៀក មានអារម្មណ៍ឆាប់មួរម៉ៅ (នៅពេលនិយាយដោយផ្អឹបទូរស័ព្ទជាប់ត្រចៀកពេកហើយលើសពី១០នាទីឡើងទៅ)
✍ គេងមិនលក់ មមើរមមាយច្រើន ខ្សោយក្នុងការចងចាំ និងបង្កជាជំងឺមហារីកខួរក្បាល- មហារីកគ្រាប់ឈាមផងដែរ
✍ អាចធ្វើឲ្យខ្សោយមេជីវិតបុរសរហូត៣៥%(ដោយសារកម្តៅចេញពីទូរស័ព្ទបណ្តាលអោយងាប់sperm)
✍ ស្រ្តីមានផ្ទៃពោះបណ្តាលឲ្យមានការបង្កកំណើតខុសប្រក្រតីនិងប្រឈមមុខក្នុងការគ្មានកូន
✍ កាត់បន្ថយជាតិមេឡានីន, មហារីកប្រស្រីភ្នែក និងស្រវាំងភ្នែក

❎❎ ជាពិសេសទៅទៀត កុមារឬក្មេងតូចៗ ជាមនុស្សដែលងាយរងគ្រោះជាងមនុស្សពេញវ័យ ដែលអាចបណ្តាលឲ្យ៖
- ដំណើរការលូតលាស់របស់ខួរក្បាលមានសភាពយឺតយ៉ាវ
- ការអវិវឌ្ឍមានភាពយឺត
- ធ្វើឲ្យឆាប់ធាត់
- គេងមិនគ្រប់ធ្វើឲ្យប៉ះពាល់មុខងាររាងកាយ
- ជម្ងឺផ្លូវចិត្ត
- ជម្ងឺវិកលចរិតប្រព័ន្ធឌីជីថល នឹងការញៀនឧបករណ៍អេឡិចត្រូនិចខ្លាំងជ្រុល

✏ ដូចនេះដើម្បីរក្សាសុខភាពយើងត្រូវដោះស្រាយនូវបញ្ហាទាំងនេះដោយអ្នករាល់គ្នាគួរតែ៖
• ដាក់ទូរស័ព្ទឬឧបករណ៍អេឡិចត្រូនិចផ្សេងៗនោះឲ្យនៅឆ្ងាយពីខ្លួននៅក្នុងពេល សម្រាកឬគេង
• កាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ ចំពោះក្មេងតូចៗនឹងស្រ្តីមានផ្ទៃពោះ
• ប្រើកាសជាជំនួយក្នុងការនិយាយរយៈពេលយូរ ដោយមិនដាក់ផ្អឹបត្រចៀក
• បិទWi-Fi&Internet នៅពេលកំពុងនិយាយឬពេលគេង
• ផ្លាស់ប្តូរទម្លាប់ពីការប្រើទូរស័ព្ទច្រើន មកជាការអានសៀវភៅឲ្យបានច្រើន
ធ្វើលំហាត់ប្រាណឬដំណើរកំសាន្តផ្សេងៗ

ដោយ: Medical Pharma
❌ហាមចម្លងយកទៅចែកចាយដោយគ្មានការអនុញ្ញាតិពីម្ចាស់ផេកជាដាច់ខាត

26/04/2021

Address

Thmor Koul Street , Choam Chao I Communes, Por Senchey District
Phnom Penh

Telephone

+85593626664

Website

Alerts

Be the first to know and let us send you an email when ឱសថស្ថាន គីមយី - Kimyi Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram