Niron Pharmacy

Niron Pharmacy Niron Pharmacy, for all your pharmaceuticals, beauty and personal care needs.
尼瑞药妆店,可?

Melatonin​ 5mg   ⁃ ជាប្រភេទsupplement ជម្រាញ់ចេញពីធម្មជាតិ ⁃ សម្រួលដល់ការគេង  ⁃ ជួយអោយគេងលក់ស្កប់ ⁃ ជួយអោយគេងឆាប់លក់ និង...
14/10/2025

Melatonin​ 5mg

⁃ ជាប្រភេទsupplement ជម្រាញ់ចេញពីធម្មជាតិ
⁃ សម្រួលដល់ការគេង
⁃ ជួយអោយគេងលក់ស្កប់
⁃ ជួយអោយគេងឆាប់លក់ និងគេងបានយូរ
⁃ កាត់បន្ថយការគេងមមើរ និងការគេងសុបិន្តច្រើន
⁃ កាត់បន្ថយភាពតានតឹង stress, relax mind
-ក្រោកពីគេងមានអារម្មណ៍ល្អ ស្រស់ស្រាយ

❌ហាមប្រើចំពោះ :
⁃ ស្រ្តីមានផ្ទៃពោះ
⁃ អ្នកមានបញ្ហាAutoimmune
⁃ កុមារអាយុក្រោម១២ឆ្នាំ
⁃ និងហាមប្រើពេលកំពុងបើកបរ
🛍️ មានដឹកជញ្ជូនគ្រប់ខេត្តក្រុង🚚📦
😘 ពត៌មានបន្ថែមសូមចូលប្រអប់សារ

# អាចសួរពត៌មាន និង ជាវបាននៅឱសថស្ថាននិរន្តន៏
☎️092432020
#ឱសថស្ថាននិរន្តន៏

Nature’s Way Multivitamine ជាវីតាមីនបន្លែផ្លែឈេីចម្រុះច្រេីនមុខជួយដល់សុខភាព✅ជួយបង្កេីតឲមានចំណង់អាហារត្រឡប់មកវិញ✅ជួយឲមានក...
10/10/2025

Nature’s Way Multivitamine
ជាវីតាមីនបន្លែផ្លែឈេីចម្រុះច្រេីនមុខជួយដល់សុខភាព
✅ជួយបង្កេីតឲមានចំណង់អាហារត្រឡប់មកវិញ
✅ជួយឲមានកម្លាំង​ និងថាមពល
✅ជួយឲប្រពន្ធ័រាងកាយមានសុខភាពល្អ​ និងរឹងមំា
✅ជួយឲឡេីងគីឡូ​ និងបាយបាន
✅ល្អសម្រាប់មនុស្សពេញវ័យ​ និងមនុស្សចាស់​ ដែលមិនមានចំណង់អាហារ​ បាយមិនបានសំរានមិនលក់​ ហេវហត់​អស់កម្លាំង​ ឈឺច្រើន

🛍️ មានដឹកជញ្ជូនគ្រប់ខេត្តក្រុង🚚📦
😘 ពត៌មានបន្ថែមសូមចូលប្រអប់សារ

# អាចសួរពត៌មាន និង ជាវបាននៅឱសថស្ថាននិរន្តន៏
☎️092432020
#ឱសថស្ថាននិរន្តន៏

🍏 Healthy Care Apple Cider Vinegar + Garcina ជាប្រភេទវីតាមីនផ្សំឡេីងពីទឹកខ្មេះប៉ម និងផ្លែហ្គាសុីនៀ រួមបញ្ចូលក្នុងកំប៉ុងត...
06/10/2025

🍏 Healthy Care Apple Cider Vinegar + Garcina ជាប្រភេទវីតាមីនផ្សំឡេីងពីទឹកខ្មេះប៉ម និងផ្លែហ្គាសុីនៀ រួមបញ្ចូលក្នុងកំប៉ុងតែមួយ មានប្រសិទ្ធភាពខ្ពស់ ជំរុញដល់ការសំរកគីឡូ និងមិនធ្វេីទុក្ខ រឺប៉ះពាល់ដល់សុខភាពឡេីយ

☘️ ជួយដុតបំផ្លាញជាតិខ្លាញ់អាក្រក់ក្នុងរាងកាយ

☘️ជួយអោយស្រកគីឡូ រាងស្លីម ស្រឡូនស្អាត

🍀សំរកបែបសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាព

☘️ ញុំាទៅមិនធ្វើទុក្ខ និងធ្វើអោយរាងកាយមានថាមពល

☘️ ជួយកាត់បន្ថយចំនង់អាហារ និងញុំាឆាប់ឆ្អែត

🍀 សំរួលដល់ការបន្ទោបង់ទៀងទាត់ប្រចាំថ្ងៃ

☘️ស្រកបែបធម្មជាតិ សាច់ហាប់ណែន និងមិនយារធ្លាក់

ផលិតផលសុទ្ធនាំចូលពីប្រទេសអូស្ត្រាលី
🇦🇺
# អាចសួរពត៌មាន និង ជាវបាននៅឱសថស្ថាននិរន្តន៏
☎️092432020
#ឱសថស្ថាននិរន្តន៏

👉🏻សាប៊ូកក់សក់បំបាត់អង្គែ 💧 Selsun Anti-Dandruff Shampoo ~ ជួយព្យាបាល និងបំបាត់អង្គែ ជាមួយនឹង Selenium Sulfide 1% មានប្រស...
06/10/2025

👉🏻សាប៊ូកក់សក់បំបាត់អង្គែ 💧 Selsun Anti-Dandruff Shampoo ~ ជួយព្យាបាល និងបំបាត់អង្គែ ជាមួយនឹង Selenium Sulfide 1% មានប្រសិទ្ធិភាពខ្ពស់ក្នុងការសំលាប់មេរោគផ្សិតដែលបង្កអោយកើតអង្គែ បំបាត់អាការរមាស់ បញ្ហារបក និងជ្រុះក្រមរស្បែកក្បាល ហើយអ្នកដែលកើតអង្គែធ្ងន់ធ្ងរក៏អាចប្រើដែរ។ ជាមួយនឹងការរួមផ្សំយ៉ាងពិសេសពីសារធាតុបន្ទន់សក់ (Dimethicone និង Tab 2V) Selsun បានផ្តល់នូវសកម្មភាពរួមមួយក្នុងការថែរក្សាស្បែកក្បាលអោយស្អាត និងមានសុខភាពល្អ 😀😀
💁 របៀបប្រើ៖ ផ្សើមស្បែកក្បាល និងសក់រួចលាប Selsun អោយសព្វរងចាំប្រមាណជា 2នាទី ដើម្បីទទួលបានគុណភាពខ្ពស់ បន្ទាប់មកដុសញី អោយចេញពពុះ រួចហើយលាងចេញជាមួយនឹងទឹកស្អាត។ គួរតែប្រើ Selsun 2ដង ក្នុងមួយសប្តាហ៍ រហូតដល់បាត់អង្គែ បន្ទាប់មកអាចប្រើ Selsun 1ដង វិញក្នុងមួយសប្តាហ៍ ដើម្បីការពារការកើតអង្គែឡើងវិញ
➡️ចំណុះ100ml ចូលស្ដុកហើយបងៗ
# អាចសួរពត៌មាន និង ជាវបាននៅឱសថស្ថាននិរន្តន៏
☎️092432020
#ឱសថស្ថាននិរន្តន៏

ខាន់លឿង ឬការកើតលឿងលើស្បែក និងភ្នែក!ខាន់លឿង (Ictère) គឺជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរ...
02/10/2025

ខាន់លឿង ឬការកើតលឿងលើស្បែក និងភ្នែក!

ខាន់លឿង (Ictère) គឺជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Bilirubine)។

ក) មូលហេតុនៃការកើតខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២គឺ៖
- ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirubine Conjuguée) ដោយសារ
• ការរលាកថ្លើម ឫក្រិនថ្លើម
• គ្រួសក្នុងថង់ទឹកប្រម៉ាត់
• ការរលាកលំពែងរ៉ាំរ៉ៃ
• ការរលាកផ្លូវទឹកប្រម៉ាត់រ៉ាំរ៉ៃ
• មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រម៉ាត់ជាដើម)
- ទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirubine non Conjuguée) ដោយសារ ការបែកគ្រាប់ឈាមក្រហម។

ខ) រោគសញ្ញារួមមាន៖
- ការឡើងលឿងតាមស្បែក និងភ្នែក
- រមាស់លើស្បែក
- លាមកពណ៌ស
- ទឹកនោមលឿងចាស់
- រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា
• ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនីខាងស្តាំ
• ស្ទាបប៉ះដុំពោះ
• ថ្លើមរីក
• ក្តៅខ្លួន និងរោគសញ្ញាផ្សេងទៀត ។

គ) ការធ្វើរោគវិនិច្ឆ័យ៖
រោគវិនិច្ឆ័យពឹងផ្អែកទៅលើការសាកសួរពីប្រវត្តិជំងឺរបស់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ រួមទាំងការពិនិត្យ ទៅលើរោគសញ្ញារាងកាយដែលបានរៀបរាប់ដូចខាងលើ ។
ជាក់ស្តែងការកើតលឿងតំរូវអោយយើងមើលឈាមមួយចំនួនដូចជា ៖ គ្រាប់ឈាម ប៊ីលីរុយប៊ីន កំណកឈាម (TP, TCA) មុខងារថ្លើម មេរោគថ្លើម A, B, C និងពិនិត្យឈាមផ្សេងៗមួយចំនួនទៀត ទៅតាមរោគសញ្ញាដែលសង្ស័យ។ វាចាំបាច់តំរូវអោយមានការធ្វើអេកូពោះ និងអាចឈានទៅដល់ការធ្វើស៊ីធីស្កែន រឺ IRM ព្រមទាំងការឆ្លុះរកគ្រួសទឹកប្រម៉ាត់តាមផ្លូវលំពែង (CPRE) ។

ឃ) ការព្យាបាល៖
ការព្យាបាលខាន់លឿងមានលក្ខណៈខុសគ្នាទៅតាមមូលហេតុដែលបង្កជំងឺ។ ការព្យាបាលអាចជា ការប្រើប្រាស់ថ្នាំគ្រាប់ ការឆ្លុះចាប់គ្រួស ការវះកាត់ផ្សេងៗ។

ការកើតលឿងគឺជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើន ដែលតំរូវអោយមានការសាកសួរដោយយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការស្នើសុំនូវការវិភាគអមវេជ្ជសាស្ត្រ មួយចំនួនដែលមានលក្ខណៈចាំបាច់សំរាប់អ្នកជំងឺ។

“ដូច្នេះបើលោកអ្នកមានលេចចេញនូវរោគសញ្ញាកើតលឿងដូចបានរៀបរាប់ខាងលើ សូមមេត្តាអញ្ជើញមកពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើរោគវិនិច្ឆ័យអោយបានឆាប់រហ័សទាន់ពេលវេលា រួមជាមួយវិធីសាស្ត្រនៃការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។”

#មន្ទីរពេទ្យកាល់ម៉ែត

Tidact gel ឯកទេសព្យាបាលស្បែកមុខអាល្លែកហ្សុី  ស្នាមមុនខ្ទុះ មុនធំៗ បញ្ហាស្បែកមុខ ប្រហោង ស្បែកមុខខ្មូត ស្បែកមុខជាំខ្លាំង ប...
02/10/2025

Tidact gel ឯកទេសព្យាបាលស្បែកមុខ
អាល្លែកហ្សុី ស្នាមមុនខ្ទុះ មុនធំៗ បញ្ហាស្បែកមុខ ប្រហោង
ស្បែកមុខខ្មូត ស្បែកមុខជាំខ្លាំង បញ្ហាស្បែកមុខស្ងួត
ស្បែកមុខ ប្រតិកម្មនឹងផលិតផលជាច្រើន
ជួយអោយស្បែកមុខស្អាតឡើងវិញធានាជូនលាបត្រជាក់ស្បែកមុខល្អជាតិជែលចូលស្បែកមុខល្អ ប្រើបានទាំងបុរស/នារី
លាបបំបាត់មុនប្រភេទខ្ទុះ មានមុខប្រហោងដោយសារការបង្ករោគពីពពួកបាក់តេរីផ្សេងៗនៅនឹងរន្ធញើសលើផ្ទៃមុខ

👉🏻 មានប្រសិទ្ធិភាពខ្ពស់ រហ័ស និងត្រូវបានណែនាំអោយប្រើច្រើនពីគ្រូពេទ្យឯកទេសព្យាបាលស្បែក

👉🏻ចំណុះ ២៥ក្រាម ជាផលិតផលសុទ្ធរបស់ប្រទេសម៉ាឡេសុី

# អាចសួរពត៌មាន និង ជាវបាននៅឱសថស្ថាននិរន្តន៏
☎️092432020
#ឱសថស្ថាននិរន្តន៏

Isoteen 🌸      👉🏻ជាឱសថព្យាបាល មុនប្រភេទអរម៉ូនយ៉ាងមានប្រសិទ្ធភាព     👉🏻របៀបប្រើប្រាស់មួយថ្ងៃមួយគ្រាប់ក្រោយពិសារអាហារ # អា...
02/10/2025

Isoteen 🌸
👉🏻ជាឱសថព្យាបាល មុនប្រភេទអរម៉ូនយ៉ាងមានប្រសិទ្ធភាព
👉🏻របៀបប្រើប្រាស់មួយថ្ងៃមួយគ្រាប់ក្រោយពិសារអាហារ

# អាចសួរពត៌មាន និង ជាវបាននៅឱសថស្ថាននិរន្តន៏
☎️092432020
#ឱសថស្ថាននិរន្តន៏

✨Saforelle ចម្រាញ់ចេញពីផ្កាបាកាន ធម្មជាតិ ១០០%  មានប្រសិទ្ធភាពទប់ស្កាត់ការបង្ករោគ គ្មានជាតិកាត់ គ្មានប៉ារ៉ាបេន គ្មានជាតិ...
02/10/2025

✨Saforelle ចម្រាញ់ចេញពីផ្កាបាកាន ធម្មជាតិ ១០០% មានប្រសិទ្ធភាពទប់ស្កាត់ការបង្ករោគ គ្មានជាតិកាត់ គ្មានប៉ារ៉ាបេន គ្មានជាតិពណ៌ ផ្តល់សំណើម មិនធ្វើអោយប្រែប្រួលតុល្យភាពបាក់តេរីល្អ និង កំរិតអាស៊ីតបាស។

👉🏻មានតេស្តគ្លីនិកបញ្ជាក់ពីគុណភាព ណែនាំដោយគ្រូពេទ្យរោគស្ត្រី និងសើរស្បែកនៅប្រទេសបារាំង។ សាកសមបំផុតសំរាប់ការប្រើប្រាស់ជាប្រចាំ។

- រក្សាអនាម័យប្រចាំថ្ងៃ សំរាប់សុភាពនារីទូទៅ
- រក្សាអនាម័យប្រចាំថ្ងៃ សំរាប់អ្នកមានផ្ទៃពោះ និងក្រោយសំរាល
- ការពារនិង បំបាត់ក្លិន និងមេរោគផ្សិត ដែលបង្កនៅពេលស្លៀកពាក់រឹប ឬខោក្នុងដែលមិនបានស្រូបទឹកល្អ ជាពិសេសពេលមករដូវ។
- ព្យាបាលការធ្លាក់ស ដែលបណ្តាលមកពីផ្សិត
- កាត់បន្ថយការមាស់
- ការពារនិង រក្សាអនាម័យប្រចាំថ្ងៃក្រោយលេងកីឡា
- រក្សាអនាម័យមុនធ្វើការរួមភេទ (អ្នកមិនគួរប្រើក្រោយការរួមភេទទេ)
-រមាស់ឬមានក្លិនមិនល្អ នៅតំបន់ពិសេស
-ធ្លាក់ស
-ក្លិនមិនល្អ ពេលមករដូវ

# អាចសួរពត៌មាន និង ជាវបាននៅឱសថស្ថាននិរន្តន៏
☎️092432020
#ឱសថស្ថាននិរន្តន៏

Osteoporosis (ពុកឆ្អឹង)និយមន័យ១- អ្វី​​ជាជំងឺ​ពុក​ឆ្អឹង?ជំងឺ​នេះ​កើត​នៅ​ពេល​​កំហាប់​ឆ្អឹង​ធ្លាក់​ចុះ ​ធ្វើ​ឲ្យ​ឆ្អឹង​ផុយ...
01/10/2025

Osteoporosis (ពុកឆ្អឹង)

និយមន័យ
១- អ្វី​​ជាជំងឺ​ពុក​ឆ្អឹង?

ជំងឺ​នេះ​កើត​នៅ​ពេល​​កំហាប់​ឆ្អឹង​ធ្លាក់​ចុះ ​ធ្វើ​ឲ្យ​ឆ្អឹង​ផុយ​ស្រួយ​ងាយ​បាក់​ពេល​ប៉ះ​ទង្គិច​ ឬ​មាន​គ្រោះ​ថ្នាក់​អ្វី​មួយ​។ មនុស្ស​ស្រី​ងាយ​កើត​ជំងឺ​​នេះ​ជាង​ប្រុសៗ ពិសេស​បន្ទាប់​ពី​អស់​រដូវ។

សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ ​កម្ពស់​ថយចុះ និង​ឈឺ​ចង្កេះ ហើយ​ពេល​មាន​គ្រោះ​ថ្នាក់​ម្ដង​ៗ ​តំបន់​មាន​ហានិភ័យ​របស់​ប៉ះពាល់​ខ្ពស់ គឺ​ត្រគាក ព្រោះ​មិន​ងាយ​សះស្បើយ ខណៈ​ឆ្អឹង​ផ្សេង​ទៀត​ ដូចជា​ កដៃ​ និង​ឆ្អឹង​ខ្នង ក៏​អាចរង​ប៉ះពាល់​ដូចគ្នា។

២- ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

មិន​ថាមាន​ពូជ​សាសន៍​អ្វី​នោះ​ទេ ​គឺ​អាច​កើត​ជំងឺ​នេះ​ទាំង​អស់​ តែ​ជាក់ស្តែង​ស្ត្រី​ក្នុង​ទ្វីប​អាស៊ី​ និង​ពូជ​សាសន៍​ស្បែក​ស ​ស្ត្រី​ចំណាស់​​អស់រដូវ ​គឺ​ងាយ​រង​គ្រោះ​ជាងគេ។

៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ?

ស្រីៗ​ទាំង​អស់​គួរ​តែ​ពិគ្រោះ​​ជាមួយ​គ្រូ​ពេទ្យ ​បើ​មាន​សញ្ញាអស់​រដូវ​លឿន​ពេក​ អាច​ត្រូវ​លេប​ថ្នាំ​ស្តេរ៉ូអ៊ីត ​ក្នុង​ករណី​មាន​ឪពុក​ម្ដាយធ្លាប់​បាក់​ឆ្អឹង​ត្រគាក​ពី​មុន​មក។ ​រោគ​សញ្ញា​ជំងឺ​ពុក​ឆ្អឹង ​មិន​មាន​អ្វី​ជាក់​លាក់​ទេ ​គ្រាន់​តែ​ភាគ​ច្រើន​មាន​ការ​ឈឺ​ចាប់​ចង្កេះ​ ក ​ខ្នង​គមទៅ​មុខ កម្ពស់​ចុះ​ទាប ហើយ​សញ្ញា​បាក់​ឆ្អឹង​ដំបូង ​មាននៅ ឆ្អឹង​ជំនីរ ក​ដៃ ​និង​ត្រគាក។ ឆ្អឹង​ខ្នង​អាច​ស្រុត​ ឬ​បាក់​ ស្រាំ បង្ក​ទៅ​ជា​ពិការភាព​ធ្ងន់ធ្ងរ។



៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

ធ្វើ​រោគ​វិនិច្ឆ័យ ​និង​ព្យាបាល​​ទាន់​ពេល​វេលា ​អាច​បញ្ឈប់​ស្ថានភាព​ជំងឺកុំ​ឲ្យ​ធ្ងន់ធ្ងរ ​និង​បង្ការ​កុំ​ឲ្យ​​គ្រោះថ្នាក់​ផ្សេងទៀត។ ​គួរ​សាកសួរ​គ្រូពេទ្យ​ឲ្យ​បាន​លឿន​តាម​អាច​ធ្វើ​បាន។

បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

កត្តា​ប្រឈម


៦- កត្តា​ប្រឈមមានអ្វីខ្លះ?

អាស្រ័យ​ទៅ​លើ​ទម្ងន់​ របៀប​រស់​នៅ​ ផឹកគ្រឿង​ស្រវឹង​ និងជក់​បារី ​ព្រម​ទាំង​កង្វះ​អាហារូបត្ថម្ភ ការ​ប្រើប្រាស់​ថ្នាំ ​មាន​ជំងឺ​រ៉ាំរ៉ៃ ​និងអ្នក​ជំងឺ​នៅ​ស្ងៀម​ មិន​សូវ​មាន​ចលនា​ដៃ​ជើង​ជាដើម​។ លើស​ពី​នេះ ​កត្តា​ប្រឈម​ខ្ពស់​នាំ​ឲ្យ​កើត​ជំងឺនេះ​ត្រូវ​ចែក​ចេញ​ជា​ពីរ៖

កត្តា​ប្រឈម​ចៀស​មិន​ផុត៖

– ភេទ៖ ស្ត្រី​ងាយ​​​​​​​រងគ្រោះ​ជាង​បុរស

– អាយុ៖ កាន់​តែ​ចាស់​ កាន់​តែ​ហានិភ័យ

– រូបរាង៖ រាង​ស្ដើង​ពេក ​គឺ​ងាយ​បាក់​ឆ្អឹង​

– ប្រវត្តិ​គ្រួសារ​ធ្លាប់កើត​ជំងឺនេះ​ពី​មុន ​ឬព្រម​ទាំង​ធ្លាប់​រង​គ្រោះ​​បាក់​ឆ្អឹង សុទ្ធ​តែ​ជា​ហានិភ័យ​កាន់​តែ​ខ្ពស់​នាំ​ឲ្យ​កើត​ជំងឺ​នេះ។

កត្តា​ប្រឈម​អាច​ការពារ​បាន៖

– អ័រម៉ូន​ភេទ៖ ​ទាំង​បុរស ​និង​ស្ត្រី​ ពេល​ណា​ខ្វះ​អ័រម៉ូន​ទាំង​នេះ ​ងាយ​រង​គ្រោះ​ណាស់

– កើតជំងឺ​មិន​ឃ្លាន​ចំណី (អាច​ព្យាបាល​បាន)

– កង្វះ​វីតាមីន​ D​ ក្នុង​ចំណី​អាហារ

– ​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ៗ

– មិន​សូវ​មាន​សកម្ម​ភាព​ដូចជា មិន​ហាត់ប្រាណ ឬ​របួស​ឆ្អឹង​សម្រាក​លើ​គ្រែ​យូរ​ពេក

– ជក់​បារី ​ផឹក​ស្រា​ មិន​ត្រឹម​តែ​មាន​គ្រោះ​ថ្នាក់​ដល់​ឆ្អឹង​ទេ ​សរីរាង្គ​ផ្សេង​ទៀតមាន ​សួត​ និង​បេះដូង​ក៏​ប៉ះពាល់​ដូចគ្នា។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល


ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?



ធ្វើ​តេស្ត​កំហាប់​ឆ្អឹង ​មាន​អត្ថប្រយោជន៍​អាច​តាមដាន​សុខភាព​ឆ្អឹង ហើយ​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ។ ប៉ុន្តែ​ពេល​ខ្លះ​​មាន​ការ​ពិបាក ​ដោយសារ​តេស្ត​ពិនិត្យ​សុខភាព​ឆ្អឹង​ ត្រូវ​​តែធ្វើ​លើឆ្អឹង​ពិសេស​ឆ្អឹង​សំខាន់ៗ​ ដូចជា ឆ្អឹង​ត្រគាក កដៃ​ និង​ឆ្អឹង​ខ្នង។

៨- ព្យាបាល​ដោយ​វិធី​ណា?

ផ្លាស់​ប្ដូរ​របៀប​រស់​នៅដូចជា​ ហាត់​ប្រាណ​ដើម្បី​បង្កើន​ថាមពល​សាច់ដុំ ​ឈប់​ជក់​បារី ឈប់​ផឹក​ស្រា កែប្រែ​របប​អាហារល្អចំពោះ​សុខភាព ​ជា​កត្តាអាច​កាត់​បន្ថយ​ហានិភ័យជំងឺ​ពុក​ឆ្អឹងបាន។

ផឹក​កាល់ស្យូម​បន្ថែម​ ១២០០ មីល្លីក្រា/ថ្ងៃ​ និង​វីតាមីន D​ ៨០០​ អាយ​យូ​ (IU) ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​ឲ្យ​ឆ្អឹង​លូតលាស់​បាន​ល្អ។ ថ្នាំ​ផ្សេង​ទៀត ​ដូចជា​ Alendronate និង​ថ្នាំ​បំប៉ន​ឆ្អឹង អាច​ជួយ​បាន​ដូច​គ្នា។

រៀបចំ​របប​អាហារ​ត្រឹម​ត្រូវ សម្បូរ​វីតាមីន​ សារធាតុ​ខនិជ អាច​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ ហាត់​ប្រាណ​ សមស្រប ​(ហាត់​រក្សា​លំនឹង​រាងកាយ តែ​មិ​នត្រូវ​ហាត់​ខ្លាំង​ពេក​ទេ ព្រោះ​ឆ្អឹង​អាចទ្រាំ​ទ្រ​មិនបាន) ដើម្បី​ការពារ​បាក់​ឆ្អឹង​។ មិន​​តែ​ប៉ុណ្ណោះ​គ្រូពេទ្យ​ ​អាច​នឹង​ផ្ដល់​ថ្នាំ​ដើម្បី​បង្កើន​កំហាប់​ឆ្អឹង ​និង​បន្ថយ​ហានិភ័យ​​បាក់​ឆ្អឹង​បាន​ ហើយ​ថ្នាំ​ដទៃ​ទៀត​ដូចជា​ ថ្នាំ​អ័រម៉ូន​អឺស្ត្រូហ្សែន ថ្នាំ​អ័រម៉ូន Calcitonin និងអ័រម៉ូន​ប៉ារ៉ា​ទីរ៉ូអ៊ីត សុទ្ធ​តែ​មានប្រ​យោជន៍។


ផ្លាស់ប្តូរទម្លាប់​រស់នៅ


៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ជួប​ពិគ្រោះ​ជាមួយពេទ្យពី​ស្ថាន​ភាព​ជំងឺ​ឲ្យ​បាន​ទៀង​ទាត់

– ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា

– ស្វែង​រក​ការ​លើក​កម្ពស់​កាយ​សម្បទា​ពីអ្នក​ឯកទេស

– ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ​និង​វីតាមីន D ​ដូចជា​ ទឹក​ដោះ​គោសាច់ ​ត្រី សណ្ដែក​ និង​បន្លែ​បៃ​តង​ ជាដើម

– កុំជក់​បារី កុំ​ផឹក​ស្រា​ច្រើន​ពេក ​ព្រោះ​ពេល​ស្រវឹង​អាច​ឲ្យ​ដួល​​បាក់​ឆ្អឹង។ ផឹកស្រា​ក្នុង​មានកម្រិត ត្រឹម​ ២ ​កែវ​ក្នុង​មួយ​ថ្ងៃ​ គ្រប់គ្រាន់ហើយ។

– ការ​ពារ​កុំឲ្យដួល​ ដូច​ជា ​ពាក់​ស្បែក​ជើង​រាប​ស្មើ​ គ្មាន​កែង ជូត​សម្អាត​ការ៉ូ​ក្នុង​ផ្ទះ​ឲ្យ​ស្ងួត​ល្អ បើក​ភ្លើង​បំភ្លឺចៀសវាង​​ប៉ះទង្គិច​នៅ​ទី​ងងឹត ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​មាន​សុវត្ថិភាព។

តើអ្នកដឹងទេថា ភាគច្រើននៃស្ត្រី ដែលនៅចន្លោះ55-65ឆ្នាំ ប្រឈមទៅនឹងការអស់រដូវ ដែលបណ្តាលអោយអរម៉ូន estrogen ថយចុះហើយបង្ករជាមូល...
01/10/2025

តើអ្នកដឹងទេថា ភាគច្រើននៃស្ត្រី ដែលនៅចន្លោះ55-65ឆ្នាំ ប្រឈមទៅនឹងការអស់រដូវ ដែលបណ្តាលអោយអរម៉ូន estrogen ថយចុះហើយបង្ករជាមូលហេតុអោយ ឆ្អឹងស្ពោត នឹងងាយបាក់បែក
សម្រាប់បុរស ក៏ប្រឈមទៅនឹងការបាក់ឆ្អឹងដូចគ្នា ដែលបណ្តាលមកពីកត្តាអាយុ នឹងភាពចាស់ជរា ......!!!!!!
👉🏻ថ្ងៃនេះឱសថស្ថានយើងខ្ញុំសូមនែនាំនៅ Osteocare ដែលជាអាហារបំប៉ន បន្ថែមទៅលើកត្តាចំនីអាហារ ដែលផ្ទុកទៅដោយ កាល់ស្យូម មាញ៉េស្យូម នឹង ស័ង្កសី ជួយអោយឆ្អឹងរឹងមាុំបានល្អទាំងបុរសនឹងស្ត្រី ការពារការពុកឆ្អឹង ធ្វើអោយឆ្អឹងរឹងមាុំ
👉🏻របៀបប្រើប្រាស់ : មួយថ្ងៃញាុំ2គ្រាប់ ក្រោយអាហារ

# អាចសួរពត៌មាន និង ជាវបាននៅឱសថស្ថាននិរន្តន៏
092432020
#ឱសថស្ថាននិរន្ត៏

 #សារះសំខាន់វីតាមីន ប្រភព និងសម្រូវការប្រចាំថ្ងៃប្រភព:ពេទ្យសម័យថ្មី
01/10/2025

#សារះសំខាន់វីតាមីន ប្រភព និងសម្រូវការប្រចាំថ្ងៃ
ប្រភព:ពេទ្យសម័យថ្មី

🍃 Swiss Odourless Wild Fish Oil 1000mg វីតាមីនខ្លាញ់ត្រី 🍃👉🏻មានអត្ថប្រយោជន៍ជាច្រេីនជួយលេីសុខភាព និងរាងកាយ✅ជំនួយបេះដូង🫀✅ជ...
30/09/2025

🍃 Swiss Odourless Wild Fish Oil 1000mg វីតាមីនខ្លាញ់ត្រី 🍃
👉🏻មានអត្ថប្រយោជន៍ជាច្រេីនជួយលេីសុខភាព និងរាងកាយ

✅ជំនួយបេះដូង🫀
✅ជួយសរសៃឈាម សម្រួលចលនាឈាម
✅ជួយសន្លាក់
✅ជួយប្រពន្ធ័សរសៃប្រសាទ🧠
✅ជំនួយភ្នែក 👀👁️
✅ជួយកាត់បន្ថយជាតិខ្លាញ់មិនល្អ និងលេីសអាសុីតក្នុងសរសៃឈាម
មាន200គ្រាប់

📥មានចម្ងល់ទាក់ទងនឹងរបៀបប្រេីប្រាស់ បងៗសូមឆាតចូលផេកដេីម្បីពិភាក្សាជាមួយឱសថការីផ្ទាល់ 👩🏼‍⚕️

🚚មានសេវាកម្មដឹកជញ្ចូន25ខេត្តក្រុង
# អាចសួរពត៌មាន និង ជាវបាននៅឱសថស្ថាននិរន្តន៏
☎️092432020
#ឱសថស្ថាននិរន្តន៏

Address

Total Gas Station, Charles De Gaulle Boulevard (217)
Phnom Penh

Opening Hours

Monday 06:30 - 21:30
Tuesday 06:30 - 21:30
Wednesday 06:30 - 21:30
Thursday 06:30 - 21:30
Friday 06:30 - 21:30
Saturday 06:30 - 21:30
Sunday 06:30 - 21:30

Telephone

+855964343669

Website

Alerts

Be the first to know and let us send you an email when Niron Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram