Drug and Disease-DD

Drug and Disease-DD sharing all knowledge from medical and Pharmacy subject

 #យល់ដឹងអំពីកោសិកាឈាមក្រហម   ➡️ កោសិកាឈាមក្រហម (RBCs) ឬហៅថា Erythrocytes ជាកោសិកាដែលសំខាន់នៅក្នុងរាងកាយដោយជាផ្នែកមួយនៃឈា...
17/03/2025

#យល់ដឹងអំពីកោសិកាឈាមក្រហម

➡️ កោសិកាឈាមក្រហម (RBCs) ឬហៅថា Erythrocytes ជាកោសិកាដែលសំខាន់នៅក្នុងរាងកាយដោយជាផ្នែកមួយនៃឈាម បូករួមនិងកោសិកាផ្សេងៗទៀតដូចជា៖
- កោសិកាឈាមស (White blood cells)
- កោសិកាប្លាកែត (Platelets)
- កោសិកា Plasma

កោសិកាឈាមក្រហមមានជាងពាក់កណ្តាលនៃឈាមក្នុងរាងកាយមនុស្ស ហើយមានរូបរាងជា disc.

✔️ កោសិកាឈាមក្រហមមានផ្ទុកនូវសារធាតុប្រូតេអ៊ីនមួយចំនួនដែលគេហៅថាជា Hemoglobin (អេម៉ូក្លូប៊ីន). Hemoglobin មាននាទីដូចជា៖
• ដឹកនាំអុកស៊ីសែនពីក្នុងឈាមទៅកាន់ជាលិកានានាក្នុងសារពាង្គកាយ
• ចូលរួមបង្កើតជាតិដែក ដែលជាតិដែកជាអ្នកបង្កើតនូវឈាមក្រហម

💡 តួនាទីរបស់កោសិកាឈាមក្រហម៖
• ដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអុកស៊ីសែនពីកោសិកាសួតទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ
• ជួយកម្ចាត់ចេញនូវកាកសំណល់ពីរាងកាយដូចជាពួក កាបូនឌីអុកស៊ីត (CO2)
• ជាអ្នកបង្កើតខួរឆ្អឹងដែលមាននាទីសំខាន់នៅក្នុងឆ្អឹង

📊 កម្រិតបរិមាណរបស់កោសិកាឈាមក្រហម
=> Normal Range របស់កោសិកាឈាមក្រហម
👩‍🦰 (ស្ត្រី): 4.2 - 5.4million/mcL
🧑‍🦰 (បុរស): 4.7 - 6.1million/mcL
👧🧑 (ក្មេង): 4.1 - 5.5million/mcL

⬇️ កង្វះកោសិកាឈាមក្រហម
=> Anemia ជាជំងឺមួយដែលឈាមមានកោសិកាឈាមក្រហមមិនគ្រប់គ្រាន់ ឬកង្វះនូវអេម៉ូក្លូប៊ីន គឺស្ថិតនៅក្រោម Range normal.

● រោគសញ្ញានៃ Anemia រួមមាន៖
- អស់កម្លាំងខ្លាំង
- ស្បែកស្លេកស្លាំង
- ដង្ហើមខ្លី
- ឈឺក្បាលវិលមុខ
- ចុះខ្សោយ

● កត្តាបង្កនៃ Anemia អាចមានដូចជា៖
▪︎ កង្វះជាតិដែក ឬ សារធាតុវីតាមីនក្នុងរាងកាយ
▪︎ ផលប៉ះពាល់នៃថ្នាំ និងជំងឺតំណពូជផ្សេងៗ
▪︎ ជំងឺរ៉ាំរ៉ៃ, ជំងឺទាក់ទងនិងខួរឆ្អឹង
▪︎ ការព្យាបាលជំងឺមហារីកដោយគីមី
▪︎ ការហូរឈាមច្រើន ដោយសារករណីមួយចំនួន (គ្រោះថ្នាក់, វដ្តរដូវ និងឆ្លងទន្លេជាដើម)

⬆️ កំណើនកោសិកាឈាមក្រហមបង្កទៅជា៖
+ Polycythaemia ឬ Erythrocytosis គឺជាក្រុមជំងឺមហារីកឈាម ដែលចំនួនអេម៉ូក្លូប៊ីនក្នុងឈាមក្រហមមានការកើនឡើងខ្ពស់ ហើយជាករណីមិនសូវមានការជួបប្រទះ (ករណីកម្រ)។

កត្តាបង្កអាចរួមមាន៖
■ លើសទំងន់ខ្លាំងពេក
■ ជក់បារី
■ ទទួលទានគ្រឿងស្រវឹងច្រើនជ្រុល
■ ប្រើប្រាស់ឱសថបញ្ចុះទឹកនោមជាដើម

+ បង្កជាជំងឺ COPD (Chronic obstructive pulmonary disease) ដោយសារកង្វះអុកស៊ីសែន
+ Congenital heart disease
+ មហារីកតម្រងនោម

☢️ ជំងឺដែលទាក់ទងនិងរូបរាងកោសិកាឈាមក្រហមជំងឺមួយចំនួនអាចទាក់ទងនិងទំហំរូបរាងរបស់កោសិកាឈាមក្រហមបណ្តាលឲ្យរូបរាងមានសភាពខុប្រក្រតីនិហដំណើរខុសលក្ខណៈ

1. ជំងឺ Thalassemia: ជំងឺដែលមានការផលិតអេម៉ូក្លូប៊ីនដែលត្រឹមត្រូវមិនគ្រប់គ្រាន់ បង្កឲ្យគ្រាប់កោសិកាឈាមក្រហមមានសភាព តូច ហើយស្លេក នាំឲ្យការដឹកជញ្ជូនធាតុអុកស៊ីសែនទៅកាន់រាងកាយមិនអាចប្រព្រឹត្តិទៅបានល្អ

2. ជំងឺ Sickle Cell ជាប្រភេទជំងឺតំណពូជដែលបណ្តាលមកពីរូបរាងកោសិកាឈាមក្រហមប្តូររូបរាងទៅជា Crescent shapes (រាងដូចព្រះចន្ទមួយចំហៀង) ដែលភាគច្រើនអ្នកជំងឺអស់កម្លាំងល្ហិតល្ហៃ និងស្បែកមានសភាពស្លេកស្លាំងខ្លាំង។

📶 អាយុកាលរបស់កោសិកាឈាមក្រហម
Red blood cells មានអាយុកាលចន្លោះពី 100 ទៅ 120ថ្ងៃ ដោយវានិងទៅផលិតឡើងវិញនៅក្នុងខួរឆ្អឹង

❌️❌️ ហាមថតចម្លង ឬ កុបពីយកទៅផុសដោយគ្មានការអនុញ្ញាតិពីម្ចាស់អត្ថបទជាដាច់ខាត
By: Drug and Disease-DD

 #យល់ដឹងអំពីក្រុមឱសថបន្ថយសំពាធឈាម   💊💊💊➡️ ក្រុមឱសថបន្ថយសំពាធឈាម ឬ Antihypertensives ជាក្រុមឱសថវេជ្ជបញ្ជាដ៏ធំមួយក្រុមដែលទ...
13/03/2025

#យល់ដឹងអំពីក្រុមឱសថបន្ថយសំពាធឈាម 💊💊💊

➡️ ក្រុមឱសថបន្ថយសំពាធឈាម ឬ Antihypertensives ជាក្រុមឱសថវេជ្ជបញ្ជាដ៏ធំមួយក្រុមដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងទៅលើជំងឺលើសសំពាធឈាម (Hypertension) ដោយវាដើរយ៉ាងសកម្មក្នុងការរក្សាសុខភាពសរសៃឈាមបេះដូង និងការពារនូវផលវិបាកនានាដែលបណ្តាលមកពីជំងឺលើសឈាម។

🟢 ការប្រើប្រាស់របស់ក្រុមឱសថបញ្ចុះសំពាធឈាម
● ព្យាបាលទៅលើជំងឺលើសសំពាធឈាម ដោយកាត់បន្ថយនូវបញ្ហាជំងឺគាំងបេះដូង, ខ្សោយបេះដូង និងជំងឺសរៃឈាមបេះដូងផ្សេងៗ
● ជំងឺដែលទាក់ទងនិងបេះដូងដូចជា គាំងបេះដូង ខ្សោយបេះដូង
● ជំងឺតម្រងនោមមួយចំនួនដែលពាក់ព័ន្ធនិងជំងឺលើសសំពាធឈាម និងជួយការពារនូវសុខភាពតម្រងនោមផងដែរ
● ការពារករណីជំងឺប្រកាំង (ក្រុម Beta-blockers) ប៉ុន្តែមិនមែនជាជម្រើសចម្បងសម្រាប់ការព្យាបាលជំងឺនោះទេ

💊 ក្រុមឱសថបន្ថយសំពាធឈាម
=> ត្រូវបានចែកចេញជាច្រើនក្រុមទៅតាមយន្តសកម្មភាពរបស់ឱសថនៃក្រុមនីមួយៗរួមមានដូចជា៖

1. ក្រុមឱសថ Diuretics (ក្រុមបញ្ចុះជាតិទឹក) មាន ៣ប្រភេទ
□ Diuretics thiazides
- Hydrochlorothiazide: 12,5mg ; 25mg (Co-diovan°)
-Chlorthalidone: 12,5mg; 25mg; 50mg (Hygodron°)
- Indapamide:1,25mg; 2,5mg; 5mg (NATRILEX°)

□ loop Diuretics
- Furosemide
ទម្រង់គ្រាប់: 20mg; 40mg; 500mg (Lasilex°)
ទម្រង់ចាក់: 20mg; 40mg; 500mg ក្នុង 5ml

□ Potassium sparing diuretics
- Spironolactone: 25mg; 50mg; 100mg (Aldactone°)
ទម្រង់ឱសថទឹក:25mg ក្នុង 5ml
- Elperenone: 25mg; 50mg (Inspra°)
- Amiloride: 5mg (Midamor°)

☆ យន្តការសកម្មភាពនៃក្រុម Diuretics ទៅលើស្ថានភាពជំងឺលើសសំពាធឈាម៖ ដោយធ្វើការបន្ថយសម្ពាធឈាមតាមរយៈការបង្កើនការផលិតទឹកនោម ដែលបណ្តាលឲ្យថយចុះនៅកំហាប់ជាតិទឹកនៅក្នុងលំហូរឈាម។

2. ក្រុមឱសថ Renin-angiotensin system inhibitors មាន ៣ក្រុម
■ ACE inhibitors
- Captopril: 12,5mg; 25mg (Captoten°)
- Enalapril: 5mg; 10mg (Enalapril Stella°)
- Lisinopril: 2,5mg; 5mg; 10mg (Zestril°)
- Perindopril: 2mg; 4mg; 5mg; 8mg
10mg (Coversyl°)
- Ramipril: 2,5mg; 5mg; 10mg (Altace°)
- Fosinopril: 10mg; 20mg; 40mg
- Quinapril: 10mg; 20mg; 40mg (Accupril°)
- Trandolapril: 0,5mg, 1mg, 2mg, 4mg

☆ យន្តការសកម្មភាពនៃក្រុម ACE inhibitors៖ រារាំងការបំម្លែងពួក Angiotensin I ទៅជា Angiotensin II (ដែលជាសារធាតុបង្កឲ្យមានការត្បៀតសរសៃឈាម) តាមរយៈការរារាំងវា បណ្តាលថយចុះនូវការត្បៀតសរសៃឈាម និងចូលរួមបន្ថយនូវសម្ពាធឈាម។

■ ក្រុម Angiotensin (AT1) Receptor blockers (ARBs)
- Losartan: 50mg, 100mg (Lopistad°)
- Candesartan: 8mg, 16mg (Advant°)
- Valsartan: 40mg, 80mg, 160mg (Diovan°)
- Telmisartan: 40mg, 80mg (Micardis°)
- Irbesartan: 75mg, 15mg, 300mg (Aprovel°)
- Olmesartan: 10mg, 20mg, 40mg (Olmetec°)

☆ យន្តការសកម្មភាពក្រុមឱសថ ARBs ដូចគ្នាទៅនិងក្រុម ACE inhibitors ដោយគោលដៅរបស់វាទៅលើពពួក Angiotensin II ប៉ុន្តែវាធ្វើរារាំងទៅលើ receptors របស់ Angiotensin II វិញ ដែលជាលិទ្ធផលមានការរលានូវសរសៃឈាម និងកាត់បន្ថយសម្ពាធក្នុងសរសៃឈាម។

■ ក្រុម Direct Renin inhibitor
- Aliskiren: 150mg, 300mg (Tekturna°)

☆ យន្តការសកម្មភាពរបស់ Aliskiren គឺរារាំងទៅលើ Renin (ដែលជាអង់ស៊ីមមួយចូលរួមក្នុងបំម្លែង Angiotensinogen ឲ្យទៅជា Angiotensin I) ដូចនេះគ្មានការបំម្លែងខាងលើ បណ្តាលឲ្យមានការថយចុះនូវសំពាធក្នុងឈាម។

3. ក្រុមឱសថ Sympatheticinhibitors មាន ៤ ក្រុមធំៗ
○ Beta-adrenergic blockers
- Propranolol:10mg, 20mg, 40mg, 80mg (Inderal°)
- Metoprolol: 25mg; 50mg; 100mg (Betaloc Zok°)
- Atenolol: 25mg, 50mg (Atenolol Denk°)

☆ យន្តការសកម្មភាព Beta-blockers បន្ថយសំពាធឈាមដោយបង្ខាំងសកម្មភាពរបស់ Adrenaline បណ្តាលឲ្យចង្វាក់បេះដូងថយយឺតៗ និងកាត់បន្ថយកំលាំងនៃការកន្រ្តាក់របស់បេះដូង។

○ ក្រុម Alpha-Beta adrenergic blockers
- Carvedilol: 3.125mg, 6.25mg, 12.5mg, 25mg (COREG°)
- Labetalol: (Labecrit)
ទម្រង់ឱសថចាក់: 100mg/20ml
ទម្រង់ឱសថគ្រាប់: 100mg

○ Alpha-adrenergic blockers
- Prazosin: 1mg, 2mg, 2.5mg, 5mg (Minipress°)
- Terazosin: 1mg, 2mg, 5mg (Hytrin°)
- Doxazosin: 1mg, 2mg, 4mg, 8mg (Cardura°)
- Phentolamine: (Regitine°)
ទម្រង់ឱសថចាក់:10mg/ml
- Phenoxybenzamine: 5mg, 10mg (Feboxene°)

☆ យន្តសកម្មភាព Alpha-blockers ជួយរំលាសាច់ដុំនៅក្នុងជញ្ជាំងសរសៃឈាមមួយចំនួន ដែលអាចឲ្យសរសៃឈាមមានការរលា និងបន្ថយសំពាធឈាម។

○ ក្រុម Central sympatholytics
- Clonidine: 0.1mg, 0.2mg
- Methyldopa: 250mg (Aldomet°)

☆ យន្តការសកម្មភាពធ្វើសកម្មភាពជម្រុញ Receptors នៅក្នុងខួរក្បាលដែលជួយបន្ថយសញ្ញាប្រសាទ នាំឲ្យថយចុះនូវសំពាធឈាម។

4. ក្រុមឱសថ Calcium Channel Blockers (CCBs) មាន ៣ ក្រុមធំៗ
● Phenyl-alkylamine
- Verapamil: 40mg, 80mg (Calaptin°)

● Benzodiazepine
- Diltiazem: 30mg; 60mg (Cardizem°)

● ក្រុម Dihydropyridines
- Amlodipine: 5mg, 10mg (Amlocor°)
- Nifedipine: 5mg, 10mg, 20mg (Adalat°)
- Felodipine: 2.5mg, 5mg, 10mg (Plendil°)
- Nitrendipine
- Lacidipine
- Lercanidipine
- Benidipine

☆ យន្តការសកម្មភាពក្រុម CCBs ធ្វើសកម្មភាពរារាំងការចូលរបស់សារធាតុកាល់ស្យូមទៅកាន់កោសិកាសាច់ដុំបេះដូង នឹងសរសៃឈាម បណ្តាលឲ្យថយចុះកន្ត្រាក់សរសៃឈាម និងបន្ថយសំពាធឈាម។

5. ក្រុម Vasodilators មាន ២ក្រុមធំៗ
◇ Arteriolar dilator
- Hydralazine: (Apresoline°)
ទម្រង់ឱសថចាក់: 20mg/ml
ទម្រង់ឱសថគ្រាប់: 25mg
- Minoxidil
- Diazoside

◇ Arteriolar venodilator
- Nitroprusside sod.

☆ យន្តការសកម្មភាពធ្វើការរំលាទៅលើសាច់ដុំសរសៃឈាមដោយផ្ទាល់បណ្តាលឲ្យពង្រីកសរសៃឈាម នាំឲ្យថយចុះនូវសំពាធឈាម។

💡 ការចែករំលែកអត្ថបទខាងលើគ្រានតែជាគន្លឹះខ្លីៗសម្រាប់បន្ថែមការយល់ដឹងទៅលើស្ថានភាពជំងឺ នឹងពត៌មាននៃឱសថនីមួយៗខ្លះតែប៉ុណ្ណោះ។ ប្រសិនបើមានសញ្ញាណនៃការសង្ស័យណាមួយដែលទាក់ទងទៅនឹងជំងឺនានា និងការប្រើប្រាស់ឱសថណាមួយ សូមទៅពិភាក្សា ឬ ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ឬ ឱសថការី ជាមុនសិន👩‍⚕️🧑‍⚕️ ដោយជៀសវាងការព្យាបាល នឹងការប្រើប្រាស់ឱសថដោយខុសគោលការណ៍នឹងការណែនាំ ដែលអាចបណ្តាលជាគ្រោះថ្នាក់ដល់អាយុជីវិត។

❌️❌️ ហាមថតចម្លង ឬ កុបពីយកទៅផុសដោយគ្មានការអនុញ្ញាតិពីម្ចាស់អត្ថបទជាដាច់ខាត

រក្សាសិទ្ធិដោយ Drug and Disease-DD

⭕️⭕️ មូលហេតុដែលការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវតាមគោលការណ៍គឺបែបនឹង បូករួមទាំងការឆ្លង nosocomial 🥲 ហានិភ័យគឺនៅពេលមេ...
13/03/2025

⭕️⭕️ មូលហេតុដែលការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវតាមគោលការណ៍គឺបែបនឹង បូករួមទាំងការឆ្លង nosocomial 🥲 ហានិភ័យគឺនៅពេលមេរោគមានការស៊ាំនឹងឱសថសម្លាប់មេរោគ

ជាក់ស្តែង Escherichia coli resistance សឹងតែ 99% នៃ Antibiotics

ប្រភព៖ Kin Phatna

 #យល់ដឹងអំពីជំងឺលើសសម្ពាធឈាម 🩸🩸➪ ជំងឺលើសសម្ពាធឈាម ឬ ហៅថា High Blood Pressure (Hypertension) កើតឡើងនៅពេលដែលកម្លាំងរុញច្រា...
11/03/2025

#យល់ដឹងអំពីជំងឺលើសសម្ពាធឈាម 🩸🩸

➪ ជំងឺលើសសម្ពាធឈាម ឬ ហៅថា High Blood Pressure (Hypertension) កើតឡើងនៅពេលដែលកម្លាំងរុញច្រាននៃឈាមតាមរយៈសរសៃឈាមមានការកើនឡើងខ្ពស់ខ្លាំង ដោយសារមានការត្បៀតសរសៃឈាមអាកទែ។

➪ ជំងឺលើសសម្ពាធឈាមអាចកើតឡើងដោយគ្មានរោគសញ្ញា និងអាចបង្កឲ្យមានការខូតខាតដល់សរសៃឈាម រួមទាំងសរីរាង្គសំខាន់ៗដូចជា ខួរក្បាល, បេះដូង, ភ្នែក និងតម្រងនោម។

✍︎ ការមើលលំដាប់តួលេខវាស់សម្ពាធឈាម (ម៉ាស៊ីន)
=> Systolic pressure = SP (លេខខាងលើ): ជាសំពាធនៅក្នុងសរសៃឈាមអាកទែ នៅពេលដែលបេះដូងលោតនិងច្របាច់ឈាមចេញមក
=> Diastolic pressure = DP (លេខខាងក្រោម): ជាសម្ពាធនៅក្នុងសរសៃអាកទែរវាងចង្វាក់បេះដូង

☀︎︎ ការបកស្រាយតួលេខ ចែកចេញជា 5៖
1. សំពាធឈាមធម្មតា: SP < 120mmHg និង DP < 80mmHg ឬ = 120/80mmHg

2. សំពាធឈាមឡើង: SP ចន្លោះ 120 -129mmHg និង DP < 80mmHg

3. ជំងឺលើសសំពាធឈាមកម្រិត ១: SP ចន្លោះ 130 - 139mmHg និង DP ចន្លោះ 80 -89mmHg

4. ជំងឺលើសសំពាធឈាមកម្រិត ២: SP > 140mmHg និង DP > 90mmHg ឬ >140/90mmHg

5. ជំងឺលើសសម្ពាធឈាមកម្រិតគ្រោះថ្នាក់: SP >180mmHg និង DP > 120mmHg (ដែលជាកម្រិតមួយចាំបាច់ក្នុងការសង្រ្គោះបន្ទាន់

⚫️ កត្តាបង្កនៃជំងឺលើសសម្ពាធឈាម
ជំងឺលើសសម្ពាធឈាមមាន ២ប្រភេទ៖
I. Primary (Essential) Hypertension
=> កត្តាហ្សេនេទិក ឬ តំណពូជ
=> កត្តាអាយុ ឬ វ័យចំណាស់ចាប់ពីអាយុ 65ឆ្នាំឡើងទៅ
=> កត្តាលើសទម្ងន់ពីធម្មតា
=> ការប្រើប្រាស់ជាតិស្រវឹងលើសកម្រិត
=> អង្គុយនៅនឹងមួយកន្លែងច្រើនដោយមិនសូវសកម្មភាពនានា
=> អ្នកជំងឺទឹកនោមផ្អែម
=> ការទទួលទានជាតិប្រៃ (អំបិល) ច្រើនពេក
=> ការទទួលទានបារី

II. Secondary Hypertension កើតលឿនរហ័ស និងគ្រោះថ្នាក់ជាងប្រភេទ ១
=> កត្តាជំងឺតម្រងនោម
=> ជំងឺ Obstructive Sleep apnea
=> មានបញ្ហាក្រពេញ thyroid & gland adrenal
=> ដុំសាច់នៅក្រពេញអង់ដូគ្រីន
=> ការប្រើប្រាស់ឱសថសម្រាប់ព្យាបាលនានា
=> កង្វះជាតិទឹកធ្ងន់ធ្ងរ

☣️ រោគសញ្ញានៃជំងឺលើសឈាម
- ឈឺក្បាល
- ឈឺ ឬ ចុកទ្រូង ឬ ខ្នង
- ពិបាកដកដង្ហើម
- វិលមុខ
- ព្រិលភ្នែក
- ចង្អោរ ចង់ក្អួត.....

⭕️ ផលវិបាកនៃជំងឺលើសសំពាធឈាមអាចបណ្តាលអោយក្លាយទៅជា៖
=> មានការខូតខាតដល់សរសៃឈាមអាកទែ លែងមានការធ្ងន់ទ្រាំបានបង្កឲ្យសរសៃឈាមកាន់តែត្បៀត និងប៉ះពាល់ដល់ប្រព័ន្ធនានាដូចជា
● ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (Stroke)
● ជំងឺគាំងបេះដូង (Heart Attack)
● ជំងឺខ្សោយបេះដូង (Heart failure)
● ចង្វាក់បេះដូងមិនទៀងទាត់ (Arrthymia)
● ខ្សោយតម្រងនោម
● ខ្សោយការមើលឃើញ
● អសមត្ថភាពខាងផ្លូវភេទ
● វង្វេងវង្វាន់

⚕️ ការព្យាបាលជំងឺលើសឈាម
✿︎ ប្រើក្រុមឱសថបន្ថយសំពាធឈាម (Anti-hypertensives)
✿︎ ការផ្លាស់ប្តូរទម្លាប់រស់នៅជាប្រចាំថ្ងៃដូចជា:
✔︎ ទទួលទានអាហារ, ផ្លែឈើ, បន្លែដែលជាជំនួយដល់សរសៃឈាមបេះដូង
✔︎ ធ្វើលំហាត់ប្រាណយ៉ោងហោច ១ ទៅ ២ម៉ោងក្នុង1 ថ្ងៃៗ
✔︎ ការពារនឹងរក្សាការឡើងទម្ងន់នៃរាងកាយ
✔︎ កាត់បន្ថយភាពស្រ្តេស
✔︎ ជៀសវាងការជក់បារី & កាត់បន្ថយការប្រើគ្រឿងស្រវឹង
✔︎ តាមដានសុខភាពសំពាធឈាមជាប្រចាំ
✔︎ កាត់បន្ថយការទទួលផ្អែម នឹងប្រៃខ្លាំងពេក
✔︎ សម្រាកគេង និងទទួលទានទឹកឲ្យបានគ្រប់គ្រាន់

💡 ការចែករំលែកអត្ថបទខាងលើគ្រានតែជាគន្លឹះខ្លីៗសម្រាប់បន្ថែមការយល់ដឹងទៅលើស្ថានភាពជំងឺ នឹងពត៌មាននៃឱសថនីមួយៗខ្លះតែប៉ុណ្ណោះ។ ប្រសិនបើមានសញ្ញាណនៃការសង្ស័យណាមួយដែលទាក់ទងទៅនឹងជំងឺនានា និងការប្រើប្រាស់ឱសថណាមួយ សូមទៅពិភាក្សា ឬ ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ឬ ឱសថការី ជាមុនសិន👩‍⚕️🧑‍⚕️ ដោយជៀសវាងការព្យាបាល នឹងការប្រើប្រាស់ឱសថដោយខុសគោលការណ៍នឹងការណែនាំ ដែលអាចបណ្តាលជាគ្រោះថ្នាក់ដល់អាយុជីវិត។

❌️❌️ ហាមថតចម្លង ឬ កុបពីយកទៅផុសដោយគ្មានការអនុញ្ញាតិពីម្ចាស់អត្ថបទជាដាច់ខាត

By: Drug and Disease-DD

 #យល់ដឹងអំពីសារៈប្រយោជន៍នៃប្រភេទវីតាមីននីមួយៗបែបខ្លីៗ 💊💊💊❤️🩸    By: Drug and Disease-DD
11/03/2025

#យល់ដឹងអំពីសារៈប្រយោជន៍នៃប្រភេទវីតាមីននីមួយៗបែបខ្លីៗ 💊💊💊❤️🩸


By: Drug and Disease-DD

រូបរាងនឹងអាយុកាលរបស់កោសិកាឈាម ស នឹង ក្រុម Lymphotyes 🩸🩸🩸       Drug and Disease-DD
10/03/2025

រូបរាងនឹងអាយុកាលរបស់កោសិកាឈាម ស នឹង ក្រុម Lymphotyes 🩸🩸🩸

Drug and Disease-DD

កុំរវល់តែនៅវិលវល់គិតពីអតីតកាល គួរថែររក្សាបច្ចុប្បន្នកាលរបស់អ្នកឲ្យបានល្អបំផុត ❤️Drug and Disease-DD
09/03/2025

កុំរវល់តែនៅវិលវល់គិតពីអតីតកាល គួរថែររក្សាបច្ចុប្បន្នកាលរបស់អ្នកឲ្យបានល្អបំផុត ❤️

Drug and Disease-DD

អំពីក្រុមថ្នាំតាមប្រព័ន្ធនីមួយៗនៃរាងកាយ 💊💊💊❤️By: Drug and Disease-DD
09/03/2025

អំពីក្រុមថ្នាំតាមប្រព័ន្ធនីមួយៗនៃរាងកាយ 💊💊💊❤️

By: Drug and Disease-DD

 #យល់ដឹងអំពីក្រុមឱសថសម្រាប់ក្រពេញប្រូស្តាត     Edition by: Lim LyLy 🚫 ហាមចម្លងយកទៅចែកចាយដោយគ្មានការអនុញ្ញាតិពីម្ចាស់ផេក
21/08/2024

#យល់ដឹងអំពីក្រុមឱសថសម្រាប់ក្រពេញប្រូស្តាត
Edition by: Lim LyLy
🚫 ហាមចម្លងយកទៅចែកចាយដោយគ្មានការអនុញ្ញាតិពីម្ចាស់ផេក

 #យល់ដឹងអំពីក្រុមឱសថបញ្ចុះជាតិខ្លាញ់  Edition by: Lim LyLy 🚫 ហាមចម្លងយកទៅចែកចាយដោយគ្មានការអនុញ្ញាតិពីម្ចាស់ផេក
14/08/2024

#យល់ដឹងអំពីក្រុមឱសថបញ្ចុះជាតិខ្លាញ់
Edition by: Lim LyLy
🚫 ហាមចម្លងយកទៅចែកចាយដោយគ្មានការអនុញ្ញាតិពីម្ចាស់ផេក

 #យល់ដឹងអំពីក្រុមឱសថNootropics   រក្សាសិទ្ធិដោយ៖ Drug and Disease-DD 🚫 ហាមចម្លងយកទៅចែកចាយដោយគ្មានការអនុញ្ញាតិពីម្ចាស់ផេក
12/08/2024

#យល់ដឹងអំពីក្រុមឱសថNootropics
រក្សាសិទ្ធិដោយ៖ Drug and Disease-DD
🚫 ហាមចម្លងយកទៅចែកចាយដោយគ្មានការអនុញ្ញាតិពីម្ចាស់ផេក

 #យល់ដឹងអំពីក្រុមឱសថសម្រួលសាច់ដុំ   Edition by: Lim LyLy 🚫 ហាមចម្លងយកទៅចែកចាយដោយគ្មានការអនុញ្ញាតិពីម្ចាស់ផេក
07/08/2024

#យល់ដឹងអំពីក្រុមឱសថសម្រួលសាច់ដុំ
Edition by: Lim LyLy
🚫 ហាមចម្លងយកទៅចែកចាយដោយគ្មានការអនុញ្ញាតិពីម្ចាស់ផេក

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Drug and Disease-DD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram