PillTech Solutions

PillTech Solutions Pharmacy Practice Made Simple PillTech is also more than just a pharmacy platform.

PillTech is a CICTA21 & ASEAN ICT Award Winner focusing on modernizing Cambodia’s healthcare sector through digital technology in hopes it can bring more affordable and safe medicines for millions. It’s representing innovative ideas designed and developed to help identify and resolve daily pharmacy operation problems, specifically from the SMEs.

Sanofi's Global Health Unit – Strengthening Health Systems in Cambodia https://www.youtube.com/watch?v=O59_PCgsiks&tឱសថស...
29/01/2026

Sanofi's Global Health Unit – Strengthening Health Systems in Cambodia https://www.youtube.com/watch?v=O59_PCgsiks&t

ឱសថស្ថានសហគមន៍ គឺជាទីតាំងដំបូងគេបង្អស់សម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ នៅពេលពួកគាត់មានជំងឺ។

ការធ្វើឌីជីថលកម្មលើប្រតិបត្តិការឱសថស្ថាន និងការវិនិយោគលើការបណ្តុះបណ្តាលឱសថការី PillTech ជួយឱ្យឱសថការីកាត់បន្ថយពេលវេលាលើការងារដោយដៃ និងមានពេលវេលាកាន់តែច្រើនជាងមុន ក្នុងការយកចិត្តទុកដាក់ថែទាំអ្នកជំងឺ។

នេះគឺជាការប្របាច់ចូលគ្នានូវហេដ្ឋារចនាសម្ព័ន្ធ ភាពជាដៃគូ និងទំនុកចិត្ត ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពដែលមានគុណភាព តម្លៃសមរម្យ និងក្នុងរូបរាងទ្រង់ទ្រាយធំ។

🎞 ទស្សនាវីឌីអូពេញ៖ https://www.youtube.com/watch?v=O59_PCgsiks&t

28/01/2026

📦 ចូលរួមជាមួយ PillTech ដើម្បីប្រើប្រាស់សំបកកេសឡើងវិញ!

សម្រាប់ឱសថស្ថាននៅក្នុងក្រុងភ្នំពេញ និងក្រុងសៀមរាប អាចប្តូរសំបកកេសដែលប្រើរួច យកគូប៉ុង ដើម្បីទិញថ្នាំក្នុង PillTech App ។

💵 មួយកេស = 200 រៀល

♻️ បច្ចុប្បន្នមានឱសថស្ថានជាង 60 រួចហើយដែលបានចូលរួម ហើយ PillTech បានប្រើប្រាស់កេសឡើងវិញដល់ទៅ 13,000។

🌏 ចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានភពផែនដីរបស់យើង!
ស្វែងយល់បន្ថែម៖
https://drive.google.com/file/d/1aJJ4hYhQjSPgDu7vqOmb1dRg8tFU-m8A/view?usp=sharing

23/01/2026

ចូលរួមជាមួយ PillTech ដើម្បីគាំទ្រផលិតផលឱសថខ្មែរ!

រាល់ការបញ្ជាទិញផលិតផលឱសថខ្មែរនៅក្នុង PillTech App ចាប់ពី $250 ក្នុងមួយខែ លោកគ្រូអ្នកគ្រូនឹងទទួលបានសំបុត្រ CPD មួយឥតគិតថ្លៃ។

🇰🇭 ចូលរួមទាំងអស់គ្នា ដើម្បីសេដ្ឋកិច្ចជាតិយើង ប្រទេសជាតិរបស់យើង!
ចុះឈ្មោះតាមរយៈលីងខាងក្រោម៖
https://tally.so/r/w804YO

មើល Feedback គេផង 🥰💙មកមើលអ្នកគ្រូម្នាក់បាននិយាយពី CPD30 កន្លងទៅ"ប្រធានបទល្អ។រៀន១ថ្ងៃពេញមែន តែមិនមានអារម្មណ៍ធុញ ។អ្វីដែលក...
22/01/2026

មើល Feedback គេផង 🥰💙
មកមើលអ្នកគ្រូម្នាក់បាននិយាយពី CPD30 កន្លងទៅ

"ប្រធានបទល្អ។
រៀន១ថ្ងៃពេញមែន តែមិនមានអារម្មណ៍ធុញ ។
អ្វីដែលកាន់តែចាប់អារម្មណ៍គឺ លោកគ្រូជាអ្នកមានបទពិសោធន៍
ច្រើន ហើយកាន់តែចាប់អារម្មណ៍ខ្លាំងគឺ មានវាគ្មិន២នាក់ក្មេង ប៉ុន្តែ
ពួកគាត់ពេញដោយបទពិសោធន៍ ។គួរឲ្យគោរព !"

បើកទទួលចុះឈ្មោះ សម្រាប់វគ្គអនឡាញដំបូងគេ ក្នុងឆ្នាំ២០២៦💙សូមបង្ហាញវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបន្តសម្រាប់ឱសថការី លើកទី៣១ ក្រ...
21/01/2026

បើកទទួលចុះឈ្មោះ សម្រាប់វគ្គអនឡាញដំបូងគេ ក្នុងឆ្នាំ២០២៦💙

សូមបង្ហាញវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបន្តសម្រាប់ឱសថការី លើកទី៣១ ក្រោមប្រធានបទ៖ រូបមន្តកំណើនសម្រាប់ឱសថស្ថានក្នុងឆ្នាំ ២០២៦៖ ការរៀបចំអាជីវកម្មឡើងវិញ

🎓 ពិន្ទុ៖ 5 ពិន្ទុពីគណៈឱសថការីជាតិកម្ពុជា
🗓 កាលបរិច្ឆេទ៖ ៣១ មករា ២០២៦ | ម៉ោង ១២:០០ ១៧:០០
🎟 តម្លៃ៖ ៨ ដុល្លារ
📍ទីតាំង៖ អនឡាញ (Zoom)
វាគ្មិន៖ លោកឱសថបណ្ឌិត វិរៈ ខ្លូតជា

🎟 ចុះឈ្មោះឱ្យបានមុនគេ៖
https://airtable.com/appqbCJaqIyzvXxa8/shrcpcg1D6DdrSz6J

21/01/2026

ប្រាប់មិត្តភក្តិឱសថការីតៗផង 💙🥰

វគ្គ CPD តាម Zoom បាន ៥ពិន្ទុ រៀនមួយរសៀល ធ្វើនៅចុងខែនេះ

បើកចុះឈ្មោះរសៀលនេះ ម៉ោង២

20/01/2026

🔜 Very first online CPD of 2026 coming soon 💙

20/01/2026

ទិញផលិតផលឱសថខ្មែរចាប់ពី $250 ក្នុងមួយខែ បានសំបុត្រ CPD មួយ 🥰🇰🇭

🔗 ចូលក្នុងគ្រុប PillTech ផលិតផលខ្មែរ
https://t.me/+ugJolAZbVhkwYzg1

វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី CPD30 ត្រូវបានបញ្ចប់ 💙🥰សូមថ្លែងអំណរគុណដល់សិក្ខាកាមជិត ៦០នាក់ គណៈអធិបតី វាគ្មិន វាគ្មិ...
19/01/2026

វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី CPD30 ត្រូវបានបញ្ចប់ 💙🥰

សូមថ្លែងអំណរគុណដល់សិក្ខាកាមជិត ៦០នាក់ គណៈអធិបតី វាគ្មិន វាគ្មិនកិត្តិយស និងដៃគូសហការទាំងអស់បានចូលរួមចំណែកអោយវគ្គទទួលបានជោគជ័យ ✨

ជាពិសេសនោះ សូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី គ្រូបង្គោល និងវាគ្មិនកិត្តិយសរបស់យើង ៖
- លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានទី១ នៃក្រុមប្រឹក្សាគណៈឱសថការីជាតិ តំណាង ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា
- លោកឱសថបណ្ឌិត ជា វិរៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន PillTech Solutions
- លោក ថៃ សីហា អ្នកគ្រប់គ្រងផ្នែកបណ្តុះបណ្តាលនៃ SATHAWAT VENTURES
- កញ្ញា ស្រឿន ពួយហ៊ង អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍអាជីវកម្មនៃ SATHAWAT VENTURES

ដែលបានចូលរួមជាអធិបតីពិធីបើកអង្គពិធី ផ្តល់បទបង្ហាញ ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ជូនសិក្ខាកាមយើងក្នុងវគ្គ CPD30 នេះ ក្រោមប្រធានបទ៖ រូបមន្តកំណើនសម្រាប់អាជីវកម្មក្នុងឆ្នាំ២០២៦៖ ការរៀបចំអាជីវកម្មឡើងវិញ ឧត្តមភាពសេវាកម្ម និងការជ្រើសរើសទីតាំងដោយភាពឆ្លាតវៃ។

សូមថ្លែងអំណរគុណដល់ សហគ្រាសផលិតឱសថ PPM និងបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT សម្រាប់ការសហការឧបត្ថម្ភ និងឧបត្ថម្ភជាទីតាំង។

តាមដានតេលេក្រាម៖
https://t.me/pilltech2021

ឱសថស្ថានបរិស្ថានបៃតង ដើម្បីនិរន្តរភាពបរិស្ថាន!ចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកទល់បច្ចុប្បន្ន ឱសថស្ថានចំនួន ៦២ ក្នុងក្រុងភ្នំពេញ...
17/01/2026

ឱសថស្ថានបរិស្ថានបៃតង ដើម្បីនិរន្តរភាពបរិស្ថាន!

ចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកទល់បច្ចុប្បន្ន ឱសថស្ថានចំនួន ៦២ ក្នុងក្រុងភ្នំពេញ និងក្រុងសៀមរាប បានចូលរួមយុទ្ធនាការ Triple R (Reduce - Reuse - Recycle) ដោយប្រមូលសំបកកេសដែលប្រើខ្ចប់ឱសថរួច ឱ្យ PillTech ខ្ចប់ឱសថឡើងវិញម្ដងទៀត។

🎟 ប្តូរ១កេស ស្មើនឹង ២០០ រៀល ជាប័ណ្ណគូប៉ុងសម្រាប់បញ្ជាទិញឱសថនៅលើ PillTech App។

តោះចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថាននាថ្ងៃអនាគត!
ស្វែងយល់បន្ថែម៖
https://drive.google.com/file/d/1aJJ4hYhQjSPgDu7vqOmb1dRg8tFU-m8A/view?usp=sharing

16/01/2026

ម្ចាស់ឱសថស្ថានគួរត្រៀមអ្វីខ្លះ ដើម្បីរកស៊ីមានបានជាងមុន សល់ពេលជាងមុន ចំណេញជាងមុន?

រកចម្លើយទាំងអស់នេះ នៅក្នុង CPD30 ក្រោមប្រធានបទ៖ រូបមន្តកំណើនសម្រាប់អាជីវកម្មក្នុងឆ្នាំ២០២៦៖ ការរៀបចំអាជីវកម្មឡើងវិញ ឧត្តមភាពសេវាកម្ម និងការជ្រើសរើសទីតាំងដោយភាពឆ្លាតវៃ។

📅 ថ្ងៃសៅរ៍ ទី17 មករា 2026
⏰ ម៉ោង៖ 7:30 ព្រឹក - 17:00 ល្ងាច
📍 ទីតាំង៖ CADT (ភ្នំពេញ)
🎓 ទទួលបានសរុប៖ រហូតដល់ 19 ពិន្ទុ CPD

💰 តម្លៃចុះឈ្មោះ៖ 22$

🎁 អត្ថប្រយោជន៍បន្ថែម៖
ទទួលបានគូប៉ុង 4$ សម្រាប់ទិញឱសថតាម PillTech App
ថែមជូន Refreshment និងអាហារសម្រន់

🎟 ចុះឈ្មោះ ដើម្បីត្រៀមខ្លួនក្នុងឆ្នាំ២០២៦នេះ
https://airtable.com/appN2BxBsLqcJjypg/shr8xBrRttyYig9Fh

Address

PillTech Solutions Co. , Ltd. Factory #3, Street 347, Sankat Boeung Kok I, Khan Toul Tourk, Kingdom Of Cambodia
Phnom Penh

Opening Hours

Monday 09:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

012832416

Alerts

Be the first to know and let us send you an email when PillTech Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to PillTech Solutions:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram