Cleopatra Health Care Center

Cleopatra Health Care Center First breast and women's health care expert in Cambodia.

At Cleopatra, you'll find a caring, multidisciplinary team of experts to help you with all breast-related concerns and women's health problems.

05/02/2025

និយាយ រឿង ដើមទ្រូង

🌼 ដោយសារតែ ប៉ុន្មានឆ្នាំ កន្លងមកនេះ ប្រទះឃើញអ្នកមានដុំសាច់សុដន់កើនឡើងច្រើនគួរអោយចាប់អារម្មណ៍ ហើយ កើត នៅ លើ ស្ត្រី ដែលមាន អាយុ កាន់តែ ក្មេងទៅៗ ។
🌼 មហារីកសុដន់ បាន និង នៅតែបន្ត ឈនៅលេខរៀងលំដាប់ទី ១ ក្នុង ចំណោម ជំងឺ មហារីកលើស្ត្រី ដូច្នេះមាន ស្ត្រី ជាច្រើន ចាប់អារម្មណ៍ និង ចង់ដឹង ប្រធានបទទាក់ទងនិង ដុំសុដន់ រឺ ដើមទ្រូង ដែលកំពង់តែប្រឈម ខ្លាំង។

🌼 មហារីកសុដន់ : ជាជំងឺ លាក់មុខ កើតឡើងដំបូងដោយស្ងៀមស្ងាត់ ( គ្មានថ្ងៃស្ត្រី ដឹងខ្លួន ! ) នៅពេលដែលវា ចាប់ផ្តើម បង្ហាញ រោគសញ្ញាផ្សេងៗ ដុំពកចាប់ផ្តើម ធំ ស្ទាប ប៉ះ បានន័យថា ចង់ហួសពេលហើយ ( ការព្យាករណ៍ នៃការ រស់រាន មាន ជិវិត ក្រោយការ ព្យាបាល មានសង្ឃឹមតិច) ។
វេជ្ជបណ្ឌិត តែង មាន ជំនាញ ផ្សេងៗ គ្នា បើអ្នក មានបញ្ហា ចង់ពិនិត្យ សុដន់ គប្បី ទៅជួប ជាមួយគ្រូពេទ្យ ឯកទេស ផ្នែក សុដន់ ។
🌹ដូច្នោះនារីដែលមានអាយុចាប់ពី២៥ឆ្នាំឡើងទៅគួរ ចេះស្ទាបនិងសង្កេតដើមទ្រូងខ្លួនផងជាពិសេស ពេលងូតទឹក រៀងតាល់មួយខែម្តង ថាមានអ្វីមិនប្រក្រតីដែរឬទេ។

🌻 ប្រសិនជានារីអាយុមិនទាន់ដល់ ៣៥ ឆ្នាំ ឝួរទៅពិនិត្យសុខភាព ហើយ ដែលសំខាន់និង ចាំបាច់ជានិច្ចនោះគឺការពិនិត្យដើមទ្រូង(សុដន់) ជាមួយគ្រូពេទ្យ ឯកទេសដោយការ ពិនិត្យ + អេកូសុដន់ (Breast ultrasound ) និង អាច បន្ថែម ការគាប សុដន់ (mammogram) ទៅតាម តំរូវការ របស់គ្រូពេទ្យ។
ការធ្វើអេកូសុដន់ មិនមានការឈឺ ចាប់ មិន បាច់ ត្រៀមមុន និង មិនប៉ះពាល់ដល់សុខ ភាព ទូទៅឡើយ ហើយ អាចធ្វើ បាន ញឹកញាប់ដោយ គ្មាន ផលវិបាក។

🏨 វេជ្ជបណ្ឌិតឯកទេស ខាង រូបភាពសុដន់ ដែលប្រកបដោយ បទពិសោធន៍ អាចធ្វើរោគវិនិច្ឆ័យដុំសុដន់ បានច្បាស់លាស់ ដោយគ្មានការ ភន្ត័ច្រលំ ។

🍀 ការគាបសុដន់ អាចឈឺ តិចតួច មានកាំរស្មីមិនគួរ ធ្វើ ញឹកលើសពីមួយឆ្នាំម្តង ហើយ ប្រសិនជាខ្លួនមានផ្ទៃពោះគប្បីប្រាប់បុគ្គលិកពេទ្យមុនជានិច្ចនិងមិនគប្បីថត ដោយ កាំរស្មីអិច ឡើយ។ ការគាបសុដន់ដើម្បីស្រាវជ្រាវ រក មើលកំណកកំបោរ ឬ កាល់ស្យូមដែលអាច មាន បី ប្រភេទ ( ពួកមហារីក ពួក ស្លូត និង ពួក សង្ស័យ) នៅដំណាក់កាលដំបូង ។

🇨🇭 ក្រោយពីពិនិត្យទាំងអេកូ និង/រឺ គាបសុដន់ហើយ វេជ្ជបណ្ឌិត និង ផ្តល់លទ្ធផល ដែល ចែក ចេញ ជា ច្រើនប្រភេទ ( Category)
🇨🇭🍀 ១) ប្រសិនជាលទ្ធផលចេញមកឃើញថាមាន ដុំគីស Category BIRADS II មាននយ័ ថាសុដន់អ្នកមានថង់ទឹក ដែលអាចកើត ឡើង លើ ស្ត្រី ភាគច្រើន ប្រសិនជាថង់ទឹកនោះធំខ្លាំង ឈឺ ពេទ្យនិងពិចារណាធ្វើការបូមទឹកចេញ ។ ថង់ទឹកតូចៗ ភាគច្រើនមិនបង្កផលប៉ះពាល់ដល់សុខភាពឬអាយុជីវិតឡើយ អាចស្រកឬនៅជាមួយអ្នកបានអស់មួយជីវិត។

🇨🇭🍀 ២ ) ប្រសិន ជាវេជ្ជបណ្ឌិតឯកទេសវិភាគតាមភាពជាក់ស្តែងថា Category 3 នោ
បញ្ជាក់ ថា សុដន់ អ្នក មានដុំ សាច់ប្រភេទស្លូត អ្នកគួរតាមដានការប្រែប្រួលនៃដុំសាច់សុដន់រាល់៦ឬ៤ខែម្តង ។

🇨🇭🍀៣) ប្រសិនជាសរុបលទ្ធមកឃើញជាកំណកកំបោរឬដុំកាច រឺ សង្ស័យ ( category BIRADS IV រឺ V ហានិភ័យ ខ្ពស់) គ្រូពេទ្យឯកទេសផ្នែកសុដន់នឹងណែនាំឲ្យធ្វើការចោះដោយ អន្តរាគមន៍ រូបភាពវេជ្ជសាស្រ្ត ជា បន្ទាន់ ( Core needle biopsy under ultrasound guidance or Stereotactic Breast Biopsy ) ទៅតាមលក្ខណះ របស់ដុំដើម្បី បាន ជាលិការ ដែលឈឺ បញ្ជូន អោយ មន្ទីរពិសោធន៍ សិក្សាបញ្ជាក់ និងប្រើពេល ៧ ថ្ងៃឬលឿនជាងនោះអាស្រ័យមន្ទីរពិសោធន៍ ។
🌺 វេជ្ជបណ្ឌិតឯកទេសនឹងមិនធ្វើការវះកាត់ដុំសាច់ដើមទ្រូងមុនធ្វើរោគវិនិច្ឆ័យដុំសាច់នោះច្បាស់លាស់ថាជាសាច់ប្រភេទអ្វីឡើយ ព្រោះហានិភ័យនិងប្រភេទនៃការ ព្យាបាលមិនដូចគ្នា ។

🌷" ទោះ ជាយ៉ាង ណា សូម ស្ត្រី ទាំងឡាយ កុំ ភ័យខ្លាច និង បារម្ភ អី អ្នកគួរតែ ឧស្សាហ៍ ទៅ ពិនិត្យ សុដន់ ជាប្រចាំ ព្រោះសព្វថ្ងៃ ជាសម័យ Digital យើងមាន ឧបករណ៍ ប្រកបដោយ បច្ចេកវិទ្យា ទំនើប និង វេជ្ជបណ្ឌិតឯកទេសដែល មាន បទពិសោធន៍ខ្ពស់
អាចវែករកឃាតករលាក់មុខនេះ បានទាន់ពេល តាំងពីវា នៅដំណាក់កាល ដំបូង (ដុំតូចជាង < 1cm ) ដែល អាចព្យាបាលបាននិងមានឱកាសជាដាច់។
🌸🌼🌻🌞🌾🌷🍁🌾🌸

22/07/2023

🙏 សេចក្តីជូនដំណឹង 🙏

ដើម្បីចូលរួម ក្នុងការបង្កើនការអញ្ចើញទៅបោះឆ្នោត ថ្ងៃទី២៣កក្កដានេះ អោយបានកុះករ
គ្លីនិកយើងខ្ញុំឈប់សំរាកចាប់ពីថ្ងៃនេះ ម៉ោង ១២ថ្ងៃ ត្រង់ និងថ្ងៃទី ២៣-២៤ ពេញមួយថ្ងៃ។

🙏 សូមអរគុណ 🙏

Your breast, we care
05/07/2023

Your breast, we care

Choose Wellness choose Cleopatra.
23/05/2023

Choose Wellness choose Cleopatra.

🙏អបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦!👉គ្លីនិកយើងខ្ញុំ ឈប់សម្រាក រយៈពេល៣ ថ្ងៃ(១៤-១៦/០៤/២០២៣) ...
11/04/2023

🙏អបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦!
👉គ្លីនិកយើងខ្ញុំ ឈប់សម្រាក រយៈពេល៣ ថ្ងៃ(១៤-១៦/០៤/២០២៣) និងបើកដំណើរការវិញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។
Have a happy holiday and safe travels ❤️❤️

គ្រូពេទ្យ​បានប្រកាសនិងព្រមាន​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខ្លួនដោយ​កម្ដៅ​សីតុណ្ហភាព​ខ្លាំង។ជំងឺដាច់សរសៃឈាមខួរក្បាលដោយកំដៅ...
05/04/2023

គ្រូពេទ្យ​បានប្រកាសនិងព្រមាន​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខ្លួនដោយ​កម្ដៅ​សីតុណ្ហភាព​ខ្លាំង។
ជំងឺដាច់សរសៃឈាមខួរក្បាលដោយកំដៅអាចបណ្តាលឱ្យស្លាប់ ឬពិការជាអចិន្ត្រៃយ៍ ប្រសិនបើការព្យាបាលបន្ទាន់មិនត្រូវបានផ្តល់ឱ្យ។

Doctors warn of heat stroke, heat exhaustion extreme temperatures.
Heat stroke can cause death or permanent disability if emergency treatment is not given.
💦

សំណួរសំខាន់ៗ 3 អំពីវ៉ាក់សាំង HPV ដែលអ្នកគួរដឹង!!!- តើមនុស្សប្រភេទណាគួរចាក់វ៉ាក់សាំងឱ្យបានពេញលេញ???- ប៉ុន្មានដូសសម្រាប់មន...
23/03/2023

សំណួរសំខាន់ៗ 3 អំពីវ៉ាក់សាំង HPV ដែលអ្នកគួរដឹង!!!
- តើមនុស្សប្រភេទណាគួរចាក់វ៉ាក់សាំងឱ្យបានពេញលេញ???
- ប៉ុន្មានដូសសម្រាប់មនុស្សវយ័ ក្មេងរឺ វយ័ចំនាស់???
- តើក្មេងប្រុសគួរចាក់វ៉ាក់សាំងដែរឬទេ???

3 main questions about HPV vaccines you should know !!!
- which type of people should be fully vaccinated???
- how many dose for younger and older girl ???
- should boys also be vaccinated???

អបអរសាទរទិវា  #សិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ខួបលើកទី១១២ នារី គឺជាកម្លាំងដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេសជា...
08/03/2023

អបអរសាទរទិវា #សិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ខួបលើកទី១១២

នារី គឺជាកម្លាំងដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ!

20/02/2023

English Below Cleopatra Health Care Center 👩‍⚕️

ក្លេអូប៉ាត្រា មជ្ឍមណ្ឌលសុដន់សាស្រ្តដំបូង និងឈានមុខគេនៅកម្ពុជា!

ទាក់ទងសួរព័ត៌មានបន្ថែម និងណាត់ជួបយើងខ្ញុំឥឡូវនេះតាមរយៈ page Cleopatra Health Care Center
☎️☎️☎️ ឬលេខទូរស័ព្ទ 098/99 566 591

Cleopatra is the first expert breast center in Cambodia!

Contact us for more information and make an appointment now via page Cleopatra Health Care Center or
☎️☎️phone number 098/99 566 591

24/12/2022

We wish a season filled with happiness and merry-making to you and your family. May your holidays sparkle with joy and laughter. Merry Christmas and Happy New Year 2023.

we are hiring!!!OPD Nurses     2 positionsworking hour 8am-6pmsalary : 250- 500$ base on experiencesអត្ថប្រយោជន៍        ...
12/12/2022

we are hiring!!!
OPD Nurses 2 positions
working hour 8am-6pm
salary : 250- 500$ base on experiences
អត្ថប្រយោជន៍
ទទួលបានការបង្ហាត់បង្រៀនបន្ថែម
​​​ ទទួលបានប្រាក់ខែទី​ ១៣
​ ទទួលបាន​ Bonus បន្ថែមទៅតាមការងារ
ការពិនិត្យសុខភាព
សូមផ្ញើរ​ CV មកកាន់​
TELEGRAM 099 206662

Address

10, Street 294, Sangkat Tonle Bassac, Khan Chamkamon
Phnom Penh
1200

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+85599566591

Website

Alerts

Be the first to know and let us send you an email when Cleopatra Health Care Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Cleopatra Health Care Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram